Khmernote Media
  • សង្គម

    ក្តីស្រលាញ់ដែលអ្នកម្តាយមានចំពោះកូនគឺមិនអាចកាត់ថ្លៃបាននោះឡើយ ព្រោះពួកគាត់តែងចិញ្ចឹមបីបាច់មើលថែ និងព្យាយាមរកអ្វីដែលកូនប្រាថ្នាចង់បានយកមកឲ្យ។​ ការស្រលាញ់របស់គាត់តែងបង្ហាញចេញឲ្យកូនៗបានឃើញ ដោយឡែកការស្រលាញ់របស់កូនៗចំពោះឪពុកម្តាយហាក់ពុំសូវហ៊ានបញ្ចេញប៉ុន្មាននោះទេព្រោះតែភាពខ្មាសអៀន អ្នកខ្លះដល់ថ្នាក់លាក់បាំងព្រោះតែមានឪពុកម្តាយក្រខ្លាចខ្មាសគេ។ ក្មេងប្រុសម្នាក់ឈ្មោះថា អមរិន ម៉ាយឹរ ឬប្អូន អាយស៍ ដែលជាសិស្សអនុវិទ្យាល័យ បានធ្វើឲ្យមហាជនកោតសរសើរ ក្រោយពេលដែលលោកគ្រូរបស់គេបានបង្ហោះឃ្លីបវីដេអូខ្លីពីសកម្មភាពរបស់ក្មេងប្រុសរូបនេះថើបអ្នកម្តាយខ្លួន ពេលដែលគាត់ជូនមកសាលាជារៀងរាល់ព្រឹកដោយពុំមានការខ្មាសអៀនអ្វីទាំងអស់។ ភាពក្លាហាន និងការបញ្ចេញនូវសេចក្តីស្រលាញ់របស់ក្មេងប្រុសរូបនេះហាក់បានធ្វើឲ្យរំជួលចិត្តជាខ្លាំង ជាពិសេសចំពោះអ្នកម្តាយ។ តាមរយៈលោកគ្រូរបស់គេបានឲ្យដឹងថា៖ «ប្អូនអាយស៍ ជាក្មេងកំព្រាឪពុកដែលស្លាប់ចោលគេតាំងពីមិនទាន់ដឹងក្តី រូបគេរស់នៅជាមួយអ្នកម្តាយចាស់ដែលដើរតួជាឪពុកផងម្តាយផង សព្វថ្ងៃប្រកបរបរជាអ្នកម៉ៅការសំណង់ និងលក់បន្លែនៅផ្សារ។ គាត់តែងជូនប្អូនមករៀងរាល់ព្រឹក ហើយប្អូនអាយស៍ជាក្មេងម្នាក់ដែលអាចនិយាយបានថាមកដល់សាលាមុនគេជារៀងរាល់ថ្ងៃ»។ លោកគ្រូបន្ថែមប្អូនអាយស៍ធ្លាប់ត្រូវបានមិត្តភក្តិលេងសើច និងបង្អាប់ជាញឹកញាប់រឿងដែលគេមានម៉ែចាស់ មិនស្អាត ជាកូនគ្មានឪពុកគួរឲ្យខ្មាសគេ? តែគេបែរជាឆ្លើយតបថា៖ «មិនខ្មាសទេ! សប្បាយចិត្តដែលមានអ្នកម៉ែក្បែរខ្ញុំ ចិញ្ចឹមខ្ញុំ

    September 9, 2019
  • សង្គម

    ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រោមឱវាទក្រសួង អញ្ជើញចុះពិនិត្យមើលការកាយអូរ ប្រឡាយធម្មជាតិដើម្បីរំដោះទឹកភ្លៀង ទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ¢មន្ដ្រីបច្ចេកទេស និងមន្ដ្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានធ្វើឱ្យក្រុងព្រះសីហនុ ទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផ្សេងៗ ត្រូវបានខូចខាតយ៉ាងដំណំ។ សូមបញ្ជាក់ផងដែរថា៖ ស្ថានភាពទឹកជំនន់នៅក្រុងព្រះសីហនុ បង្កឡើងដោយបរិមាណទឹកភ្លៀងច្រើនលើសលប់ និងប្រព័ន្ធប្រឡាយបង្ហូរទឹកមានការកកស្ទះ

    September 9, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មាន Gsmarena បានឲ្យដឹងថា ម៉ូដែល Oppo Reno 2Z ដែលបានបង្ហាញខ្លួនជាផ្លូវការកាលពីសប្តាហ៍មុននោះពេលនេះគឺអាចទទួលបញ្ជាការទិញបាន ហើយប៉ុន្តែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ។ ទូរស័ព្ទវ៉ៃឆ្លាតប្រភេទនេះមានតម្លៃប្រមាណជា INR29,990 (ប្រហែល $420)  ដែលមានពណ៌២ជម្រើសគឺពណ៌ស និងពណ៌ខ្មៅ។ ការបញ្ជាទិញអាចធ្វើបានលើវេបសាយ amazon.in និង Flipkart ព្រមទាំងហាងលក់ទូរស័ព្ទនានានៅទូទាំងប្រទេសឥណ្ឌាតែម្តង។ Reno 2Z នេះមានអេក្រង់ប្រភេទ 6.53″ FHD+ AMOLED មានកាម៉េរាស៊ែលហ្វីបង្កប់ក្នុងតួខ្លួនទំហំ 16MP និងមានកាមេរ៉ាក្រោយចំនួន៤គ្រាប់ ទី១ទំហំ 48MP ប្រភេទ Sony IMX586 សម្រាប់ថតប្លង់ទូលាយ

    September 9, 2019
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះជាផ្លូវការរបស់ក្រសួងអប់រំ បានបង្ហាញថា បេក្ខជន​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ ជាប់​ចំនួន ៦៨.៦២% ធៀប​នឹង​ឆ្នាំ​២០១៨ ជាប់​ចំនួន ៦៧.០៧% ។ ហើយជាលទ្ធផល បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់ ,និទ្ទេស B ២៤៣០នាក់ , និទ្ទេស C ៥៨៤៧នាក់ , និទ្ទេស D ១៤១០០នាក់ និង និទ្ទេស E ៥៦២៣២នាក់។ ចំណែកលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩

    September 9, 2019
  • PR

    ភ្នំពេញ៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនគូបូតា បានរៀបចំសន្និសីទសារព័ត៌មានមួយនៅស្ថានីយទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ ដើម្បីប្រកាសពីការឧបត្ថម្ភផ្ដាច់មុខរបស់ខ្លួនក្នុងកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា រដូវកាលទី ១១” ក្រោមអធិបតីភាពរបស់អ្នកតំណាងក្រុមហ៊ុន គូបូតា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថានីយទូរទស្សន៍បាយ័ន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកិច្ចសហការយ៉ាងល្អប្រសើរជាបន្តបន្ទាប់រវាងក្រុមហ៊ុន គូបូតា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថានីយទូរទស្សន៍បាយ័ន បាននាំមកជូនលោកអ្នកនូវកីឡាករជើងខ្លាំង ខ្មែរ-ថៃ ចំនួន ៨ រូប ពោរពេញដោយបទពិសោធន៍លើសង្វៀន ដើម្បីធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ដ៏ស្វិតស្វាញ និងជក់ចិត្តជូនពុកម៉ែបងប្អូនដែលស្រឡាញ់គាំទ្រប្រដាល់គុនខ្មែរបានទស្សនាក្នុងកម្មវិធី “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន

    September 9, 2019
  • សុខភាព

    បញ្ហា​អត់កូន អាច​បណ្ដាល​មកពី​ទាំង​ខាងស្រី និង​ខាងប្រុស ហើយ​បើតាម​អង្គការ​សុខភាព​ពិភពលោក គូ​សា្វមី-ភរិយា ប្រមាណ ១៥% នៅ​លើ​ពិភពលោក ជួប​បញ្ហា​នេះ ដោយ​ក្នុង​នោះ យ៉ាងតិច ១/៣ នៃ​បញ្ហា​នេះ បណ្ដាល​មកពី​ខាងប្រុស។ បញ្ហា​អត់កូន​របស់​ប្រុសៗ បណ្ដាល​មកពី​កត្ដា​ជាច្រើន ដូចជា របប​អាហារ​មិនល្អ ស្ត្រេស និង​សេណេទិក​ជាដើម។ ក្រៅ​ពី​កត្ដា​ខាងលើ អ្នកវិទ្យាសាស្ត្រ​ជប៉ុន លោកស្រី Kumiko Nakata រកឃើញ​ថា រលក​អេឡិចត្រូម៉ាញ៉េទិក ដែល​ចេញ​ពី​ឧបករណ៍ Wifi ដូចជា Router នៅ​តាមផ្ទះ ឬ​ទូរស័ព្ទ ក៏​អាច​បំផ្លាញ​មេជីវិត​ឈ្មោល​ដែរ។

    September 9, 2019
  • PR

    ភ្នំពេញថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩៖ និយាយទៅក្រុមហ៊ុន សាមសុង ពិតជាពូកែ និងដឹងយ៉ាងច្បាស់ថាអតិថិជនរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះត្រូវការអ្វី និងចង់បានអ្វី! ហេតុដូច្នេះហើយទើបខ្លួនមិនព្រមនៅស្ងៀមក្នុងការបញ្ចេញស្មាតហ្វូនដ៏ទំនើបអស្ចារ្យដើម្បីបំពេញចិត្តអ្នកប្រើប្រាស់ទាំងអស់មិនឱ្យខកចិត្តឡើយ។ ជាក់ស្តែងសម្រាប់ស្មាតហ្វូនស៊េរី A ទាំងអស់គឺត្រូវបានផលិតឡើងសម្រាប់បំពេញសេចក្តីត្រូវការឱ្យទទួលបានបទពិសោធន៍ដ៏រីករាយអស្ចារ្យក្នុងយុគសម័យថត Selfie ឬ Live វីដេអូ!! តើមានអ្វីប្លែក និងអស្ចារ្យខ្លះទៅហ្ន៎? ជាការពិតណាស់ស្មាតហ្វូន Samsung Galaxy A10s ដែលនឹងដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជានេះគឺពិតជាមានសមត្ថភាព និងចំណុចលេចធ្លោមិនធម្មតាលើសពីអ្វីដែលលោកអ្នកគិតទៅទៀតក្នុងពេលបច្ចុប្បន្នដែលកំពុងតែពេញនិយមខ្លាំងក្នុងការថតរូប ថតវីដេអូ និងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ។ បើនិយាយពីចំណុចពិសេស និងលក្ខណៈអស្ចារ្យនៃបច្ចេកវិទ្យាដែលបំពាក់មកលើ Samsung Galaxy A10s ក៏ដូចជារូបរាងដ៏ស្រស់ស្អាតគួរឱ្យស្រឡាញ់នេះគឺហាក់ដូចជាមិនស័ក្តិសមនឹងតម្លៃទាល់តែសោះតែម្តង! គួររំលឹកផងដែរថា

    September 9, 2019
  • PR

    កាលពីសប្តាហ៍មុន កម្ពុជាបានបំបែកឯកត្តកម្ម យកជ័យជំនៈ ១ទល់នឹង១ ជាមួយនឹងហុងកុង ខណៈលទ្ធផលប្រកួតកន្លងមកទាំង៦លើក កម្ពុជាសឹងតែពុំបានស្គាល់រសជាតិស្មើ ឫ ឈ្នះហុងកុងម្តងណាឡើយ ដែលនេះអាចទុកបានថា កីឡាករជម្រើសជាតិកម្ពុជាយើងកាន់តែវិវឌ្ឍន៍។ ក្នុងការប្រកួតរវាងកម្ពុជា និង ហុងកុង កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក កែវ សុខផេង បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ វាយបកយកស្មើជាមួយហុងកុងវិញនៅនាទីទី៣២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក លើការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint

    September 9, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ ស្ត្រីជាកូនក្រមុំម្នាក់បានសម្រេចលុបចោលកម្មវិធីមង្គលការភ្លាមៗខណៈកម្មវិធីកំពុងប្រព្រឹត្តិទៅបានពាក់កណ្តាលផ្លូវទៅហើយ ដែលការសម្រេចចិត្តយ៉ាងរហ័សនេះក៏ព្រោះតែនាងបានសួរទៅកូនកំលោះថា តើ ១៥ បូក ៦ ស្មើប៉ុន្មាន? ហើយកូនកំលោះបានឆ្លើយថា ១៧ ។ ស្តាប់មើលទៅសាច់រឿងនេះដូចជាចម្លែកបន្តិច តែវាជារឿងពិតដែលបានកើតឡើងនៅក្នុងក្រុង Kanpur រដ្ឋ Uttar ប្រទេសឥណ្ឌា។ ពិធីមង្គលការនេះគឺជាពិធីរៀបការ ដែលកើតចេញពីការផ្សំផ្គំពីសំណាក់ចាស់ទុំ ខណៈកូនក្រមុំ និងកូនកំលោះមិនដែលស្គាល់គ្នានោះទេ។ មុនពេលរៀបការឪពុកម្តាយខាងប្រុសបានប្រាប់ថា កូនប្រុសរបស់ពួកគាត់ជាមនុស្សល្អ មានចំណេះដឹងខ្ពស់ និងចេះរកស៊ីសល់លុយកាក់ជាច្រើន។ នៅក្នុងថ្ងៃរៀបការដែលត្រូវបានគេរៀបចំតាមប្រពៃណីបុរាណឥណ្ឌានោះ កូនក្រមុំនិងកូនកំលោះត្រូវសួរគ្នាម្នាក់ពីរបីសំណួរជុំវិញបញ្ហាស្នេហា និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ យ៉ាងណាក្តី ស្រ្តីជាកូនក្រមុំមិនបានសួរទាក់ទងនឹងស្នេហាឡើយដោយនាងបានផ្ដើមសំណួរដំបូងគឺសួរថា តើ១៥ បូក ៦ ស្មើប៉ុន្មាន?

    September 9, 2019
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប ៖ កាលពីព្រឹកវេលាម៉ោង ៦និង៣០ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីស្រ្តីម្នាក់ ខណៈដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ ទៅសំរាលកូន នៅមន្ទីរពេទ្យ តែមកដល់ ចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មិនទាន់ដល់ពេទ្យផង ក៏ត្រូវឈឺពោះសំរាលកូន នៅតាមផ្លូវជាតិតែម្តង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងបងប្អូនអ្នកធ្វើដំណើរដូចគ្នា ជួយសម្រាល ។ បន្ទាប់ពីសម្រាលហើយ និងទទួលសេចក្តីរាយការណ៍ភ្លាម លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានចាត់អោយក្រុមការងារ ធ្វើការទំនាក់ទំនងទៅរថយន្តសង្គ្រោះ ជួយបញ្ជូនស្ត្រីនិងកូនខាងលើ ទៅមណ្ឌលសុខភាពឃុំបាគង ដើម្បីពនិត្យ

    September 9, 2019