- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ផ្លោះរបងចូលក្នុងបរិវេណខាងមុខផ្ទះរបស់ឈ្មោះ ហេង គួងសេង ភេទប្រុស មានទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ជាប់ផ្លូវ២១ ដោយសរសេរក្នុងសំបុត្រគំរាមកំហែងអនាមិកចំនួន០២សន្លឹកថា នឹងសម្លាប់ រួចដុតបំផ្លាញរថយន្ដ និងម៉ូតូ របស់ជនរងគ្រោះ កាលពីវេលាម៉ោង០២និង៣០នាទី ។ ជនរងគ្រោះមានគ្នា៣នាក់ ៖ ទី១-ឈ្មោះ អេង លួត ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:យោធា។ ទី២-ឈ្មោះ ហេង
September 8, 2019 - សុខភាព
មិនថាក្នុងខ្សែភាពយន្ត ឬមានព័ត៌មានដែលចុះផ្សាយឡើយ គឺសុទ្ធតែបានបង្ហាញពីករណីមនុស្សស្រីមួយចំនួនត្រូវគេបន្លំយកទ្រព្យរបស់ និងរំលោភបំពានដោយប្រើល្បិចកលប្រើថ្នាំសណ្ដំ ឬថ្នាំសម្រើប។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានណែនាំស្រីៗយើងពីវិធីជួយខ្លួនឯងមួយចំនួន ដែលអាចការពារខ្លួនបានខ្លះៗ។ ថ្នាំប្រភេទនេះមានច្រើនប្រភេទណាស់ តែភាគច្រើនមានជាថ្នាំដូចស្ករកៅស៊ូ ក្លិនដូចទឹកអប់សម្រាប់ឲ្យហិត និងជាថ្នាំដាក់ក្នុងទឹក។ ១- រោគសញ្ញា នៅពេលអ្នកត្រឹមថ្នាំអស់នោះ អាចមានអាការៈឈឺក្បាល វិលមុខ ក្អួតចង្អោរ ហើយបើគ្មានការជួយសង្គ្រោះទាន់ពេលទេ យើងអាចនឹងសន្លប់ឈឹងតែម្ដង។ ២- វិធីជួយសង្គ្រោះខ្លួនឯង ប្រសិនបើយើងជួយអាការៈអស់ទាំងនោះ ត្រូវស្វែងរកជំនួយពីអ្នកដែលគួរឲ្យទុកចិត្តដូចជាមិត្តភ័ក្ដិ អ្នកមានសមត្ថកិច្ច ឬអាចចូលទៅក្នុងបន្ទប់ទឹកខ្ទាស់ទ្វារឲ្យជាប់ ហើយព្យាយាមយកទឹកមកបាចសាចពេញមុខ ក្បាល ខ្លួន ឬផឹកទឹកឲ្យបានច្រើនបំផុត ព្រោះជាតិទឹកអាចបន្សាបជាតិថ្នាំបានខ្លះ ទោះមិនទាំងស្រុង
September 8, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុក នៅកាសុីណូមួយកន្លែងក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ(ឧតុនិយម) កាលពីយប់មុនពាក់កណ្តាលអាធ្រាត្រថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ហើយក្នុងប្រតិបត្តិការនេះនគរបាលឃាត់ខ្លួនជនសង្សយ័ចំនួន៧នាក់ ដកហូតកាំភ្លើងខ្លីមួយដើម គ្រាប់មួយចំនួន និងកាំបិតតូច២ដើម។ នៅក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចក៍ជួយរំដោះយកបុរសជនជាតិចិនចំនួន៤នាក់ដែលជាជនរងគ្រោះផងដែរ។ សមត្ថកិច្ចបញ្ជាក់ថា ដោយមានបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ជួននណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងកាសុីណូកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍រំដោះយកជនរងគ្រោះ ក្រោយមានសេចក្កីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានជនជាតិជនជាតិចិនពីរក្រុម បានវាយតប់គ្នា នៅខាងមុខកាស៊ីណូរួចមក។ ក្រោយចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញ ជនជាតិចិនចំនួន ៤ នាក់ដែលត្រូវបានបុគ្គលិកកាស៊ីណូវាយខ្នោះ បង្ខាំងទុកនៅក្នុងបន្ទប់ ដោយមិនទាន់ដឹងមូលហេតុ។ បន្ទាប់មកទៀតនគរបាលក៍បានឃាត់ខ្លួនជនជាតិចិន ដែលជាប់ពាក់ព័ន្ធ និងការបង្ខាំងមនុស្សចំនួន
September 8, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ បើតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា បាននឲ្យដឹងថា ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ គណៈកម្មការស្រង់បូកពិន្ទុទាំងអស់ គោរពតាមបទបញ្ញត្តិបានល្អ និងអនុវត្តតាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដំណើរការស្រង់បូកពិន្ទុបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច។ លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ គួររំលឹកផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩
September 8, 2019 - សុខភាព
ឆក់ខ្សែភ្លើង ជាករណីគ្រោះថ្នាក់ឧស្សាហ៍កើតមានបំផុត ខណៈកម្រិតគ្រោះថ្នាក់ អាស្រ័យលើចរន្តភ្លើង និងកម្រិតវ៉ុលខ្ពស់ ឬទាប អាចបណ្តាលឲ្យស្លាប់ភ្លាមៗ។ យ៉ាងណា បើយើងមិនធ្លាប់ដឹង ឬស្វែងយល់ពីវិធីសង្គ្រោះមឋមករណីឆក់ខ្សែភ្លើងនោះ ហើយចង់ចូលទៅជួយជនរងគ្រោះ យើងខ្លួនឯងក៏អាចក្លាយជាជនរងគ្រោះម្នាក់ទៀត។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងណែនាំគ្នាយើង ឲ្យយល់ និងចេះពីវិធីសង្គ្រោះបឋមករណីឆក់ខ្សែភ្លើង ដើម្បីចៀសផុតពីគ្រោះថ្នាក់ខ្លួនយើង និងអាចសង្គ្រោះជីវិតមនុស្សបាន។ ១- ជំហានទី ១ មិនត្រូវប៉ះជនរងគ្រោះដោយផ្ទាល់នោះទេ បើឃើញថា ជនរងគ្រោះ នៅតែប៉ះជាមួយខ្សែភ្លើង ព្រោះចរន្តអគ្គិសនីអាចឆ្លងមកឆក់យើងបាន។ ២- ជំហានទី ២ ខលទៅ លេខសង្គ្រោះបន្ទាន់ ១១៩
September 7, 2019 - PR
យោងតាមរបាយការណ៍ ប៉ាន់ប្រមាណ និង វិភាគស្មាតហ្វូនរបស់ Canalys ប្រចាំខែសីហា ឆ្នាំ២០១៩ នៃឆមាសទី២ បានបង្ហាញថា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានឈរនៅលើចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួន៣ប្រទេសគឺ ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ប្រទេសកម្ពុជា ដែលមានចរន្តទីផ្សារលក់ចេញស្មាត ហ្វូន OPPO ច្រើនជាងគេ និង មានប្រជាប្រិយភាពជាងគេ។ សម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃមួយនេះហាក់មានកេរ្តិ៍ឈ្មោះ និងសន្ទុះខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ និង មានអ្នកគាំទ្ររហូតច្រើនសន្ធឹកសន្ធាប់ រហូតអាចឈរលើចំណាត់ថ្នាក់ នាំមុខគេ លេខរៀងទី១ ក្នុងឆមាសទី២ ឆ្នាំ
September 7, 2019 - ព័ត៌មានជាតិ
ក្រុងកោះរ៉ុង- កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹមបានឃាត់ខ្លូនជនសង្ស័យម្នាក់ ដែលក្លែងខ្លួនជាសង្ឃ។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទីព្រឹក នៅចំណុច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជនសង្ស័យឈ្មោះ រុន រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើត ភូមិជ្រៃ ឃុំសាធ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា បានក្លែងខ្លួនជាសង្ឃដេីរបោកប្រាស់ប្រជាពលរដ្ឋពិតប្រាកដមែន។ បច្ចុប្ប្នន្នកម្លាំងនគរបាលប៉ុស្តិ៍បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីចាត់ការតាមនីតិវិធី៕ ប្រភព៖ Huy Bunleng
September 7, 2019 - អន្តរជាតិ
ស្ត្រីជនជាតិប្រេស៊ីលមួយក្រុម ត្រូវបានគេលក់ទៅឱ្យផ្ទះបនពេស្យាចារ បន្ទាប់ពីពួកគេបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងបំណងដើម្បីក្លាយជាតារា K-pop ។ ស្ត្រីទាំង ៧នាក់ នោះមានអាយុខ្ទង់ពី ២០ និង ៣០ឆ្នាំ ត្រូវបានគេរាយការណ៍ថា ត្រូវបានល្បួងលួងលោមដោយបុរសម្នាក់នៅលើបណ្តាញសង្គមកាលពីខែកក្កដា។ CNN ក៏បានឱ្យដឹងដែរថា ពួកគេត្រូវបានឈ្មួញផ្ដល់នូវជើងហោះហើរទៅ/មក ឥតគិតថ្លៃ និងការធានាឱកាសបានក្លាយជាតារាម៉ូដែល ឬអ្នកចម្រៀង K-pop ។ ស្ត្រីប្រេស៊ីលទាំងនោះចុងក្រោយត្រូវបានគេបោកឱ្យធ្វើជាស្រីពេស្យាចារជំនួសវិញ បន្ទាប់ពីលិខិតឆ្លងដែនរបស់ពួកគេត្រូវបានគេចាក់សោរទុកនៅក្នុងផ្ទះចំនួនពីរ នៅក្នុងទីក្រុង Ilsan និង Paju ។ ពួកគេត្រូវបានលក់ទៅហាងម៉ាស្សាក្នុងតម្លៃ ២លានវ៉ុន (១.៦៧៨ដុល្លារអាមេរិក) ក្នុងមួយនាក់។ ក្រោយមកម្នាក់ក្នុងចំណោមពួកគេ
September 7, 2019 - បច្ចេកវិទ្យា
កាលពីខែមុនយើងបានដឹងបានលឺហើយអំពីព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហារបស់ស៊េរី Mate 30 ថ្មីរបស់ក្រុមហ៊ុន Huawei ដែលអះអាងថា នឹងមិនអាចដំណើរការបានឡើយជាមួយនឹងប្រព័ន្ធប្រតិបត្តិការរបស់ Google ទាំងអស់។ ប៉ុន្តែមកដល់ថ្ងៃសៅរ៍ទី៧ ខែកញ្ញានេះការអះអាងកាន់តែច្បាស់តាមរយៈ The Nikkei Asian Review ថា ត្រកូល Mate 30 ថ្មីដែលរួមមានទាំង Mate 30, Mate 30 Pro និងស្មាតហ្វូតអេក្រង់បត់ Mate X នឹងមិនអាចដំណើរការជាមួយនឹងកម្មវិធី Play Store ឬ Chrome ព្រមទាំង
September 7, 2019 - សង្គម
ថៃ៖ ជារៀងរាល់ឆ្នាំករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ តែងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យរាជរដ្ឋាភិបាលព្យាយាមធ្វើការកាត់បន្ថយដោយពង្រឹងបន្ថែមនូវច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះមិនត្រឹមតែអាចបញ្ចៀសគ្រោះថ្នាក់នោះទេ តែវាក៏អាចកាត់បន្ថយការកកស្ទះបានដែរ។ បើនិយាយពីរឿងកកស្ទះចរាចរណ៍វិញ អ្នកធ្លាប់ធ្វើដំណើរទៅកម្សាន្តនៅប្រទេសថៃមុខជាដឹងច្បាស់ជាក់ជាមិនខាន ថាមានភាពមមាញឹកយ៉ាងណានោះ គឺថាស្ទះផ្លូវរាប់ម៉ោងតែម្តងជាពិសេសនៅពេលដែលម៉ោងចូលធ្វើការ និងម៉ោងកូនសិស្សចេញពីរៀន។ ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ពេលនេះខាងរាជរដ្ឋាភិបាលបានបញ្ចេញគម្រោងថ្មីមួយ ដោយការក្រាលកម្រាលពណ៌បៃតងនៅពីក្រោយគំនូសសកាត់ទទឹងសម្រាប់អ្នកថ្មើជើងឆ្លងកាត់។ កម្រាលពណ៌បៃតងនេះគឺក្រាលសម្រាប់តែឲ្យម៉ូតូចូលចតកំឡុងពេលឈប់ចាំភ្លើងស្តុបតែប៉ុណ្ណោះ ប្រសិនបើអ្នកបើករថយន្តហ៊ានបើកឆ្លងឬឈប់ជាន់លើគំនូសនេះ នឹងត្រូវទទួលការផាកពិន័យចំនួន៥០០បាត។ កម្រាលពណ៌បៃតងនេះគឺសម្រាប់តែម៉ូតូប៉ុណ្ណោះ ដោយអ្នកជិះម៉ូតូនឹងមិនបាច់ត្រូវជ្រែកចន្លោះឡាន ឬក៏ត្រូវរក្សាគំលាតសម្រាប់ម៉ូតូចូលឈប់ចតដើម្បីរង់ចាំភ្លើងស្តុបនោះទេ។ អ្នកបើកម៉ូតូអាចមានសិទ្ធឡើងមកឈប់នៅគំនូសបៃតងនេះ ដោយរថយន្តត្រូវឈប់ពីខាងក្រោយ ដោយការធ្វើបែបនេះគឺដើម្បីបញ្ចៀសការកកស្ទះរវាងម៉ូតូ និងឡាន ហើយក៏អាចការពារគ្រោះថ្នាក់ៗផ្សេងៗផងដែរ៕ អត្ថបទ៖ មេសា ប្រភព៖ Thai TV Social
September 7, 2019









