Khmernote Media
  • បច្ចេកវិទ្យា

    យោងតាមរបាយការណ៍ចុងក្រោយរបស់ Statista បានបញ្ជាក់ថា កម្មវិធី WhatsApp គឺជាកម្មវិធីដ៏ពេញនិយមបំផុតរបស់ពិភពលោក បើទោះបីជានៅសហរដ្ឋអាមេរិកវាស្ថិតនៅត្រឹមលេខរៀងទី៣ប៉ុណ្ណោះ។ យោងតាមប្រភពព័ត៌ The Phonearena បានឲ្យដឹងថា ការប្រកាសមួយត្រូវបានធ្វើឡើងដោយបញ្ជាក់ថា Google Assistant បានសម្រេចចិត្តក្នុងការជ្រើសយកកម្មវិធីសន្ទគ្នា WhatsApp នេះធ្វើជាដៃគូគ្នាក្នុងការងារផ្ញើសារជាអក្សររបស់ខ្លួន។ មានន័យថា ប្រសិនបើអ្នកប្រើប្រាស់ឧបករណ៍ Google Assistant ហើយនិយាយពាក្យថា OK Google, send WhatsApp message នោះ Google Assistant នឹងធ្វើការផ្ញើសារភ្លាមទៅកាន់លេខទូរស័ព្ទណាមួយ ដែលស្ថិតនៅក្នុងទំនាក់ទំនង WhatsApp របស់អ្នក។

    September 7, 2019
  • ព័ត៌មានជាតិ

    កំពង់ចាម ៖ ករណីទឹកហូរខ្លាំង បណ្ដាលឱ្យបាក់ស្រុតស្ពានមួយកន្លែង នៅស្រុកស្ទឹងត្រង់ ។ នៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចស្ពានទួលរកា ស្ថិតក្នុង ភូមិទួលរកា និងភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ មានករណីទឹកហូរខ្លាំង បណ្តាលអោយស្រុតស្ពាន (បាក់សសរអស់ចំនួន២) ជាហេតុធ្វើអោយ មិនអាចធ្វើចរាចរណ៍បាន ។ ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចុះត្រួតពិនិត្យនិងបានដាក់ផ្លាកសញ្ញាហាមឃាត់ជាបណ្ដោះអាសន្ន និងយាមការពារមិនអោយប្រជាពលរដ្ឋឆ្លងកាត់ឡើយ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

    September 7, 2019
  • កីឡា

    លោកគ្រូស៊ុំ វណ្ណា ប្រកាសបានស្វែងរកបុរសព្រមទាំងក្មេងតូចនៅក្នុងរូបភាពដែលធ្វើឲ្យមហាជនរំជួលចិត្ត ដោយលោកបានប្រកាសថាលោកនឹងផ្តល់ជូនអាវភ្នំពេញក្រោន និងសំបុត្រចូលទស្សនាការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Joint Qualification Round 2 ដោយក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយនឹង បារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ។ ដោយលោកគ្រូ បានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖ “នឹកឃើញប៉ារបស់ខ្ញុំកាលខ្ញុំនៅពីតូចគាត់តែងតែនាំខ្ញុំទៅមើលគេលេងបាល់ តែពេលនេះមានបងប្រុសម្នាក់ទៀតធ្វើបែបនេះដែរ។ បើបងឃើញសារខ្ញុំហើយ បងមកទទួលអាវភ្នំពេញក្រោន ឆ្នាំ២០១៩ និងសំបុត្រចូលទស្សនា កម្ពុជា និងបារ៉ែន នៅថ្ងៃទី១០

    September 7, 2019
  • សុខភាព

    ការវះកាត់​ផ្លាស់ប្ដូរសរីរាង្គ ជាការ​ព្យាបាល​មួយ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់ ទាមទារ​វេជ្ជបណ្ឌិត​មាន​ជំនាញ ​បទពិសោធន៍​ខ្ពស់ រួមជាមួយ​សម្ភារៈ​វេជ្ជសាស្ត្រ​ទំនើបៗ។ ប៉ុន្ដែ​មន្ទីរពេទ្យ​វៀតណាម បាន​វះកាត់​ផ្លាស់ប្ដូរ​សរីរាង្គសង្គ្រោះអ្នកជំងឺ ច្រើន រដឹករាល់ខែ រហូត​មួយខែ​មុន​(សីហា) នេះ ជាប់​ជា​ខែ ​វះកាត់​ប្ដូរ​បំណែករាងកាយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន។ ជាក់ស្ដែង មន្ទីរពេទ្យ Hue នៅ​ខេត្ត Thua Thien បាន​វះកាត់​ផ្លាស់ប្ដូរ​សរីរាង្គ ចំនួន ២១ កាលពី​ខែ​សីហា ឆ្នាំ​២០១៩។ ក្នុង​នោះ រួមមាន​ការវះកាត់​ផ្លាស់ប្ដូរ​ថ្លើម ចំនួន ១​ករណី ផ្លាស់ប្ដូរ​បេះដូង ចំនួន ២​ករណី និង​ផ្លាស់ប្ដូរ​តម្រងនោម ចំនួន

    September 7, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំងកុងត្រូលរាជធានីភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស ឃែរី វើលប្រីដ ឡូជីស្ទីក (Kerry World Bridge Logistics) ដោយទទួលបានកិច្ចសហការពីមន្ត្រីមន្ទីរពិសោធន៍ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារឈូកមាស និងផ្សាររីករាយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី

    September 6, 2019
  • អន្តរជាតិ

    ប្រទេសថៃគឺជាប្រទេសមួយដែលសម្បូរទៅដោយកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ និងការរៀបចំកម្មវិធីកម្សាន្តជាច្រើន ហើយមានបងប្អូនខ្មែរមិនតិចនាក់នោះទេ ដែលតែងធ្វើដំណើរចេញទៅកម្សាន្តនៅប្រទេសថៃរៀងរាល់ថ្ងៃឈប់សម្រាកធំ។ តែអ្នកដឹងទេថាក្រៅពីកន្លែងកម្សាន្តសប្បាយរីករាយទាំងនោះ តំបន់មួយចំនួននេះនៅប្រទេសថៃវាបានប្រែក្លាយជាតំបន់ដែលគួរឲ្យខ្លាចបំផុត ដែលមនុស្សមួយចំនួនគ្រាន់តែឮហើយក៏ព្រឺក្បាល និងមិនចង់នឹកដល់កុំថាឡើយឲ្យចូលទៅទស្សនាកម្សាន្តទៀតនោះ។ ១១កន្លែងខាងក្រោមនេះគឺជាកន្លែងដែលអ្នកត្រូវដឹង និងគួរជៀសវាង បើមិនជឿសូមកុំប្រមាថ ព្រោះតែតំបន់ទាំងនេះសុទ្ធសឹងតែជាតំបន់ដែលល្បីថាមានវិញ្ញាណកំណាចរង់ចាំលងបន្លាចគ្រប់ពេលអមដោយប្រវត្តិភ័យរន្ធត់។ ១. វត្តផៃងិន ឆូតាណារ៉ាម (កន្លែងដាក់សពទារកដែលត្រូវគេរំលូតច្រកថង់ផ្លាស្ទិកចំនួន ២០០២នាក់)៖ ដោយថ្ងៃមួយក្នុងឆ្នាំ២០១០ បុរសម្នាក់បានឃើញសត្វឆ្កែមួយពាំថង់ប្លាស្ទិកចេញពីវត្តផៃងិនយកមកហែកស៊ី ហើយនៅពេលទៅមើលស្រាប់តែឃើញថាសាច់ដែលឆ្កែនោះកំពុងស៊ីជាបំណែករាងកាយរបស់ទារកដែលត្រូវគេយកចេញ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង រហូតដល់មានក្រុមប៉ូលីសចាប់ផ្តើមចុះរុករកដោយប្រើសត្វឆ្កែមួយនេះដើម្បីជាតម្រុយតាមដាន។ គេបានរកឃើញគំនរសាកសពទារកច្រកក្នុងថង់ចំនួន ២០០២នាក់ ដែលត្រូវបានរំលូតចេញខុសច្បាប់ហើយយកទៅបោះចោលនៅទីនោះ។ ក្រោយមកគេក៏រៀបចំពិធីបូជាសពក្មេងទាំងនោះដោយមានការចូលរួមពីក្រុមសមត្ថកិច្ចនឹងប្រជាពលរដ្ឋ។ តែបើទោះបីជាយ៉ាងនោះក្តី ប្រជាពលរដ្ឋដែលរស់នៅទីនោះតែងនិយាយថាជារឿយៗពួកគេតែងឮសម្លេងក្មេងយំ និងសើចចេញពីទីនោះដដែល ហើយក៏មានរូបថតដែលថតជាប់ព្រលឹងកូនក្មេងនៅក្នុងបណ្តាញសារព័ត៌មានផងដែរ។ ទីតាំង៖ ផ្លូវលេខ ៨៨២ វត្តផៃងិន

    September 6, 2019
  • ព័ត៌មានជាតិ

    បច្ចុប្បន្នយើងសង្កេតឃើញមានករណីថតរូបភាព ឬវីដេអូអាសអាភាសគំរាមទារប្រាក់ (Sex Extortion) ជាច្រើនកំពុងកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ជនល្មើសបានប្រើប្រាស់មធ្យោបាយមួយចំនួនដូចខាងក្រោម៖ មធ្យោបាយទី១៖ ប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់ទាញជនរងគ្រោះ ធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះ គំរាមទារប្រាក់។ មធ្យោបាយទី២៖ ប្រើប្រាស់គេហទំព័រអាសអាភាស បញ្ចូលកម្មវិធីសន្ទនាអនឡាញ ឬផ្ទាំងបើកវីដេអូ ដែលបញ្ជា Webcam ដើម្បីលួចថតសកម្មភាពជនរងគ្រោះ និងធ្វើការគំរាមទារប្រាក់។ មធ្យោបាយទី៣៖ ប្រើប្រាស់មធ្យោបាយផ្សេងៗ ក្នុងការចម្លងមេរោគទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ ប្រើប្រាស់ Webcam ថតសកម្មភាពផ្សេងៗ និងធ្វើការគំរាមទារប្រាក់។ ប្រសិនអ្នកជួបករណី ដូចជម្រាបជូនខាងលើ

    September 6, 2019
  • បច្ចេកវិទ្យា

    បច្ចេកវិទ្យាសាកថ្មល្បឿនលឿន Super VOOC របស់ក្រុមហ៊ុន OPPO ពិតជាអស្ចារ្យមែនទែន ដែលមានសមត្ថភាពបញ្ចូលថ្មបានយ៉ាងលឿន និងមិនសូវឡើងកំដៅផងដែរ។ កាលពីពេលថ្មីៗនេះ លោក Brian Shen អនុប្រធានក្រុមហ៊ុនប្រតិបត្តិរបស់ក្រុមហ៊ុនផលិតទូរស័ព្ទយក្សចិន OPPO បានបង្ហោះនៅលើបណ្តាញសង្គម Weibo ដោយបង្ហាញពីបច្ចេកវិទ្យាថ្មី upgrade បន្ថែមពីលើ Super VOOC ជំនាន់មុន ដែលអាចបញ្ចូលថ្មទំហំ 4,000mAh មួយពេញ ចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ពីពេលវេលាពិតប្រាកដនៃការបញ្ចូលថ្មឡើយ ដោយរងចាំថ្ងៃប្រកាសជាផ្លូវការ។ កាលពីជំនាន់ OPPO Find X Lamborghini ក្រុមហ៊ុនបានបញ្ចេញបច្ចេកវិទ្យាសាកថ្មលឿន 50W ដែលអាចសាកថាមពលថ្ម 3,400mAh

    September 6, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកអភិបាលក្រុងព្រះសីហនុ អោយមន្រ្តីរដ្ឋបាលក្រុង សហការជាមួយមន្រ្តីរដ្ឋបាលសង្កាត់៣ រួមនឹងមន្ទីរបរិស្ថាន បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវម្តុំគុជអាសុី ដែលមានការលក់ដូរស្នាក់នៅយ៉ាងអនាធិបតេយ្យលើដីចំណីផ្លូវសាធារណៈ បង្កអោយមានការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងទេសចរណ៍។ ស្របពេលការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ ក្រុមការងារបានអប់រំនិងធ្វើកំណត់ហេតុអោយរុះរើចេញដោយខ្លួនឯង ដោយទុករយៈពេល៣ថ្ងៃជាកំហិត ចាប់ពីថ្ងៃធ្វើកំណត់ហេតុ ក្នុងករណីបងប្អូនមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងរុះរើដោយមិនទទួលខុសត្រូវលើការបាត់បង់និងការខូចខាតសំភារៈឡើយ៕ ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    September 6, 2019
  • ព័ត៌មានជាតិ

    ដើម្បីស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវវិធានការចំនួន ៨ចំណុច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានដូចខាងក្រោម៖

    September 6, 2019