- Khmernote Media
- ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ និស្សិត ហុង ភារិន ព្រមទាំងបងប្រុសរបស់លោកទទួលបានឱកាសជួបជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ស៊ែន នៅគេហដ្ឋានសម្តេចតេជោផ្ទាល់តែម្តង។ ដោយសម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំនិងភរិយាទើបបានជួប យុវជនហុង ភារិន និងបងប្រុសរបស់គាត់ឈ្មោះហុង ភារុន នៅមុននេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ។ គោលបំណងនៃការជួបរបស់ខ្ញុំគឺចង់ស្វែងយល់នូវបំណងនិងគោលដៅដែល ហុង ភារិនចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើងឱ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន។ ខ្ញុំក៏បានជួយដល់ហុង ភារុន
September 6, 2019 - បច្ចេកវិទ្យា
ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកបច្ចេកវិទ្យា និងវិស្វករជំនាញផ្នែកយន្តហោះទើបតែរួមគា្នអភិវឌ្ឍន៍យន្តហោះល្បឿនលឿនមួយប្រភេទ ដែលមានសមត្ថភាពអាចហោះចេញពីក្រុងឡូសអេនជឺលេស សហរដ្ឋអាមេរិក ទៅកាន់ ក្រុងតូក្យូ ប្រទេសជប៉ុន ដោយប្រើពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។ យន្តហោះល្បឿនលឿននេះត្រូវគេដាក់ឈ្មោះថា Stratofly MR3 ដែលមានសមត្ថភាពអាចហោះបានក្នុងល្បឿនរហូតដល់ ៨,៦៩០ គីឡូម៉ែត្រ/មួយម៉ោង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិច Nextshark បានឲ្យដឹងថា យន្តហោះ Stratofly MR3 គឺជាសមិទ្ធផលរួមគ្នារវាងក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាលកវិទ្យាល័យ Polytechnic University of Turin ប្រទេសអ៊ីតាលី និងក្រុមវិស្វករនៅស្ថាប័ន ៣ ផ្សេងគ្នានៅតំបន់អ៊ឺរ៉ុប។ យ៉ាងណាក្តី Stratofly MR3 គឺជាប្រភេទយន្តហោះចម្បាំងខ្នាតតូចមិនអាចប្រើសម្រាប់ដឹកអ្នកដំណើរបានឡើយ។ លោកអ្នកទស្សនារូបភាពរបស់យន្តហោះ
September 6, 2019 - អន្តរជាតិ
ថៃ៖ ក្រុមសិស្សស្រីនៅតាមសាលារៀនក្នុងប្រទេសថៃភាគច្រើននិយមស្លៀកសំពត់ខ្លីៗជាមួយនឹងអាវរឹបរាងយ៉ាងតឹង ពេលពួកនាងទៅរៀនម្តងៗ។ ការស្លៀកពាក់បែបនេះវាបានបង្ហាញនូវភាពសិចស៊ីរបស់ពួកគេ តែវាហាក់មិនសមរម្យទាល់តែសោះសម្រាប់ពួកគេជាសិស្សសាលា។ យ៉ាងណាក្តី សកម្មភាពខាងលើនឹងមិនអាចកើតមានទៀតទេ ក្រោយអាជ្ញាធរថៃសម្រេចដាក់បញ្ជូលសកម្មភាពទាំងនេះជាសកម្មភាពខុសនឹងច្បាប់ប្រទេស។ យោងតាមសារព័ត៌មាន Coconuts របស់ថៃបានចុះផ្សាយថា រដ្ឋាភិបាលថៃបានសម្រេចធ្វើការកែប្រែច្បាប់មួយចំនួន ដើម្បីគ្រប់គ្រងសកម្មភាពរបស់សិស្សឲ្យមានប្រសិទ្ធភាពជាងមុន ដែលច្បាប់ថ្មីនោះមានដូចជា សិស្សស្រីទាំងអស់មិនអនុញ្ញាតឲ្យស្លៀកសំពត់ខ្លីជ្រុល និងអាវរឹបជ្រុលពេកឡើយ។ សិស្សសាលាទាំងអស់មិនអនុញ្ញាតឲ្យទៅចូលរួមជាមួយនឹងក្រុមក្មេងស្ទាវនៅក្រៅសាលាឡើយ។ ចំពោះសិស្សទាំងឡាយណាដែលប្រពឹត្តិផ្ទុយនឹងច្បាប់នេះនឹងត្រូវពិន័យជាប្រាក់ ៣០,០០០ បាត (៩៨០ ដុល្លារអាមេរិក) ឬជាប់គុករហូតដល់ ៣ ខែ។ ក្រុមឪពុកម្តាយសិស្ស និងអង្គការការពារស្រ្តីមួយចំនួនបានសម្តែងនូវការសាទរជាខ្លាំងចំពោះច្បាប់ខាងលើនេះ ព្រោះវាបានជួយកាត់បន្ថយឱកាសនៃការរំលោភបំពាន និងបៀតបៀនផ្លូវភេទមកកាន់ក្រុមសិស្សស្រីបានមួយផ្នែក។ កន្លងមកគេបានកត់សម្គាល់ឃើញថា ការស្លៀកពាក់បែបសិចស៊ីជ្រុលនេះហើយ ដែលជំរុញឲ្យមានភាពស្រើបស្រាល និងការបៀតបៀនផ្លូវភេទនោះ។ យ៉ាងណាក្តី
September 6, 2019 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីថ្ងៃទី ០៥ខែ កញ្ញា ឆ្នាំ ២០១៩ ផ្លូវបេតុងឡើងភ្នំអានសេះប្រវែង ១២០ម ទទឹង ៩ម ចាប់ពីគ.ម ២+០០០ ដល់ ២+១២០ ត្រូវបានខូចខាតដោយភ្លៀងធ្លាក់ខ្លាំងចំនួនបួនថ្ងៃជាប់ៗគ្នាបានបង្កទៅជាជំនន់ទឹកភ្លៀងហូរច្រោះផ្លូវដែលធ្វើឱ្យមានការស្រុតបាក់។ បច្ចុប្បន្ន ក្រសួង និងភាគីពាក់ពន័្ធកំពុងតែយកចិត្តទុកដាក់ក្នុងកិច្ចការជួសជុលឡើងវិញនៅកំណាត់ផ្លូវដែលរងការខូចខាតនេះដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃនេះប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលព្យុះជាប់ៗគ្នា ធ្វើឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ឥតឈប់ឈរ ដែលកំពុងគំរាមគំហែងដល់ផ្លូវមួយចំនួននៅក្នុងប្រទេសកម្ពុជា អា្រស័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ និងមានការប្រុងប្រយត័្ន៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
September 5, 2019 - បច្ចេកវិទ្យា
ក្រោយព័ត៌មានចចាមអារ៉ាមជាច្រើនកន្លងមកទីបំផុតមកដល់សប្តាហ៍នេះព័ត៌មានផ្លូវការបានបញ្ជាក់ថា ក្រុមហ៊ុនអេឡិកត្រូនិកយក្សរបស់កូរ៉េខាងត្បូង Samsung នឹងដាក់ការលក់ស្មាតហ្វូនដែលអាចបត់បានជាលើកដំបូង Galaxy Fold របស់ខ្លួនហើយនៅថ្ងៃសុក្រ ទី៦ខែកញ្ញានេះហើយ។ ប៉ុន្តែការលក់ជាផ្លូវការនេះនឹងធ្វើឡើងដំបូងតែនៅក្នុងប្រទេសកូរ៉េខាងត្បូងជាមុនសិន។ កន្លងមកពោលគឺកាលពីខែមេសា ក្រុមហ៊ុន Samsung ធ្លាប់បានពន្យាពេលម្តងហើយក្នុងការបង្ហាញខ្លួនស្មាតហ្វូន ដែលអាចបត់បាននេះនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកត្រូវបានពន្យាពេលទៅវិញ ដោយសារតែបញ្ហាអេក្រង់មិនដំណើរការ។ ប្រភពដ៏ទុកចិត្តរបស់ Samsung ដែលបានធ្វើការថ្លែងប្រាប់កាសែតរ៉យទ័រ ប៉ុន្តែដោយស្នើសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ទៀតថា ស្មាតហ្វូនមួយនេះនឹងមានតម្លៃប្រហែល ២.៤ លានវ៉ុនឬ ១,៩៨០ ដុល្លារសម្រាប់អ្នកទិញជនជាតិកូរ៉េខាងត្បូង និងមិនបានផ្តល់ផ្តល់ព័ត៌មានអ្វីលម្អិតលើសនេះនោះទេ។ គួររំលឹកផងដែរថា Galaxy Fold មានអេក្រង់មុខទំហំ 4.6 អ៊ីញ និងអេក្រង់បត់ខាងក្នុងទំហំ 7.3
September 5, 2019 - អន្តរជាតិ
មនុស្សគ្រប់គ្នាតែងគិតថា ការធ្វើដំណើរកំសាន្តនៅក្នុងប្រទេសជប៉ុនមានតម្លៃខ្ពស់ តែបន្ទាប់ពីលោកអ្នកអានអត្ថបទនេះរួច លោកអ្នកនឹងបានដឹងថា ការកំសាន្តនៅកន្លែងសំខាន់ៗមួយចំនួននៅក្នុងប្រទេសជប៉ុនមានតម្លៃសមរម្យពោលគឺអស់ត្រឹម២៤ ដុល្លារប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន WORLDOFBUZZ របស់ម៉ាឡេស៊ី បានចុះផ្សាយថា កន្លែងចំនួន ៥ ដែលលោកអ្នកអាចទៅកំសាន្តដោយប្រើលុយតិចនោះមានដូចជា៖ ១. ទីសក្ការៈបូជាប្រវត្តិសាស្រ្ត Naritasan Shinshoji ក្នុងក្រុង Narita៖ ដើម្បីទៅដល់កន្លែងនេះពេលលោកអ្នកចុះពីព្រលានយន្តហោះ Narita ភ្លាម លោកអ្នកត្រូវដើរប្រមាណជា ១៥ នាទី ដើម្បីទៅទស្សនាកន្លែងនេះដោយសេរី តែបើលោកអ្នកធ្វើដំណើរតាមមធ្យោបាយផ្សេងក៏មានតម្លៃថោកដែរ។ ២. ទៅជិះទូកដោយសេរីនៅឧទ្យាន Yokojikkengawa Shinsui Park៖ ដើម្បីទៅដល់កន្លែងនេះពេលលោកអ្នកចេញពីព្រលានយន្តហោះ Narita
September 5, 2019 - សង្គម
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានអំពើល្អមួយបានធ្វើចេញពីក្រុមជួយសង្គ្រោះ ដោយផ្តើមចេញពីលោកយាយម្នាក់កូនប្រុសបានស្លាប់បាត់បង់ជីវិត ត្រូវបញ្ជូនមកធ្វើបុណ្យតែគាត់មានប្រាក់មិនដល់១០០បាតក្នុងខ្លួន មិនមានលទ្ធភាពរៀបចំពិធីបុណ្យ ចៃដន្យបានជួបក្រុមជួយសង្គ្រោះចិត្តល្អបានស្ម័គ្រចិត្តរៀបចំពិធីបុណ្យ និងថ្លៃចំណាយផ្សេងៗជូនគាត់។ លោកយាយកម្សត់ដែលមានឈ្មោះថា សាំងវៀន វង់ច័ន្ទ អាយុ ៦៧ឆ្នាំ រស់នៅឯខេត្តស្រៈបុរី ប្រទេសថៃ បានរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកព្រោះតែទឹកចិត្តសប្បុរសរបស់ក្រុមសង្គ្រោះដែលបានជួយរៀបចំពិធីបុណ្យសពកូនប្រុសខ្លួនដែលបានបាត់បង់ជីវិតព្រោះតែគ្រោះថ្នាក់ចរាចរណ៍។ ដំបូងនៅពេលដែលដឹងថាកូនប្រុសលោកយាយបានស្លាប់បាត់បង់ជីវិតលោកយាយមានការសោកសៅជាខ្លាំង ហើយលោកយាយហាក់អស់សង្ឃឹមជាខ្លាំង ព្រោះតែសពកូនប្រុសលោកយាយត្រូវបញ្ជូនចេញពីមន្ទីរពេទ្យដើម្បីទៅដាក់វត្តរៀបចំពិធីបុណ្យ។ ភ្លាមៗនោះលោកយាយបានយកកាបូបដែលលោកយាយសន្សំដើម្បីបង្ហាញថាលោកយាយគ្មានលុយទេ ដោយប្រាក់ក្នុងកាបូបសន្សំនោះមានមិនដល់១០០បាតឡើយ ដែលជាហេតុធ្វើឲ្យក្រុមសង្គ្រោះ កើតក្តីអាណិតអាសូរជាពន់ពេកសម្រេចប្រមូលលុយគ្នារៀបចំពិធីបុណ្យជូន និងពុំគិតប្រាក់អ្វីទាំងអស់ពីលោកយាយ។ ពួកគេក៏បានបង្កើតជាមូលនិធិនៅក្នុងបណ្តាញសង្គមដើម្បីស្វែងរកថវិកាផ្តល់ជូនលោកយាយ ដើម្បីទុកចំណាយរស់រានពេលគ្មានកូនប្រុសផងដែរ៕
September 5, 2019 - ព័ត៌មានជាតិ
ដោយសារតែមេឃភ្លៀង និងទឹកទន្លេឡើងព្រមជាមួយរលកខ្លាំងផងនោះ បណ្តាលឱ្យបាក់ច្រាំងទន្លេ នៅក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល បាក់ជាច្រើនកន្លែងចូលទៅក្នុងទន្លេ ដែលចាប់ផ្តើមតាំងយប់ថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅតែបាក់បន្តទៀត។ យោងតាមការបង្ហោះរបស់ សេនាធិការ នគរបាលស្រុកស្អាង បានឲ្យដឹងថា ច្រាំងទន្លេ ស្ថិតនៅភូមិក្បាលកោះតូច និងភូមិកណ្ដាលកោះតូច ឃុំតាលន់ ស្រុកស្អាង កាន់តែបាក់ខ្លាំងអស់ជិតពាក់កណ្តាលផ្លូវលេខ១១០ហើយ គិតមកដល់ថ្ងៃទី05-09-2019 នេះដូច្នេះសូមបងប្អូនធ្វើដំណើរតាមដងផ្លូវលេខ110 ដល់កន្លែងនេះ មេត្តាប្រុងប្រយ័ត្ន ពិសេស រថយន្តដឹកធ្ងន់”៕ ប្រភព៖ សេនាធិការ នគរបាលស្រុកស្អាង
September 5, 2019 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងថា ការបង្ហាញខ្លួនរបស់ស៊េរី iPhone 11នាថ្ងៃអង្គារសប្តាហ៍ក្រោយនេះត្រូវបានគេជឿជាក់ថា ក៏នឹងមានវត្តមានរបស់ម៉ូដេលនាឡិកាដៃថ្មី Apple Watch Series 5 ព្រមទាំង iPad ទំហំ១០,២អ៊ីញផងដែរ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមហ៊ុន Apple នឹងបង្ហាញវត្តមានឧបករណ៍ដ៏ពិសេសម្យ៉ាងទៀតក្នុងពេលតំណាលគ្នាផងដែរ ដើម្បីធ្វើឲ្យទីផ្សារមានការភ្ញាក់ផ្អើលខ្លាំង ដោយមិនបានត្រៀមខ្លួនជាមុននោះគឺជាវ៉ែនតាដំបូងបំផុតរបស់ខ្លួនគឺ AR Glass។ កន្លងមកក៏ធ្លាប់មានការរាយការណ៍ផងដែរអំពីវត្តមានរបស់វ៉ែនតាប្រភេទនេះ ប៉ុន្តែអះអាងថា វានឹងមិនទាន់បង្ហាញខ្លួនរហូតដល់ចុងឆ្នាំ២០១៩ឬពាក់កណ្តាលឆ្នាំ២០២០។វាជាឧបករណ៍ដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន Apple នេះបើយោងតាមការអះអាងអ្នកវិភាគលោក Ming Chi Kuo កន្លងមកបានសរសេរវិភាគដែរថា AR Glass
September 5, 2019 - សង្គម
ចាប់តាំងពីឆ្នាំ២០០៩មក កំណើនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរកម្សាន្តក្រៅប្រទេសជុំវិញពិភពលោកគឺហាក់មានការកើនឡើងគួរជាទីកត់សម្គាល់ ដោយគិតមកទល់ពេលបច្ចុប្បន្ននេះគឺមានការកើនឡើងដល់ទៅ ៧៦% ទូទាំងពិភពលោក។ ថ្មីៗយោងតាមរបាយការណ៍របស់ Mastercard’s Global Destination Cities Index បានឲ្យដឹងថាទីក្រុងបាងកក ប្រទេសថៃបានផ្តួល ទីក្រុងល្បីៗឈ្មោះរបស់ពិភពលោកដូចជា ប៉ារីស ទីក្រុងឡុងដ៍ និងឌូបៃ ដោយឈរនៅលំដាប់លេខរៀងទី១ រយៈពេល៤ឆ្នាំជាប់គ្នា សម្រាប់តំណែងទីក្រុងដែលទទួលបានភ្ញៀវធ្វើដំណើរកម្សាន្ត និងស្នាក់នៅលើសពីមួយយប់ច្រើនបំផុតក្នុងពិភពលោក។ យោងតាមរបាយការណ៍ទេសចរណ៍ពិភពលោកប្រចាំឆ្នាំ២០១៨ បានឲ្យដឹងថាទីក្រុងបាងកក ប្រទេសថៃ គឺទទួលបានភ្ញៀវទេសចរណ៍ ដល់ទៅចំនួនជាង ២២.៧៨ លាននាក់ ដោយគិតជាមធ្យមភ្ញៀវទេសចរណ៍ទាំងនោះចាយអស់ចំនួន ១៨៤ដុល្លារ ក្នុងរយៈពេលមួយថ្ងៃ។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍នេះបានធ្វើឲ្យទីក្រុងបាងកក អាចដណ្តើមយកជ័យលាភីលេខ១ ពីប្រទេសប៉ែកខាងអឺរ៉ុបដូចជា
September 5, 2019









