- Khmernote Media
- អន្តរជាតិ
ថៃ៖ បុរសជនជាតិថៃម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលគាត់ញ៉ាំទុរេនលាយជាមួយនឹងស្រាមួយដប។ យោងតាមការចុះផ្សាយនៅក្នុងនៅក្នុងសារព័ត៌មាន NEXTSHARK បានឲ្យដឹងថា សាកសពរបស់បុរសជនរងគ្រោះត្រូវបានគេប្រទះឃើញនៅក្នុងចំណតរថយន្តក្រុងមួយនៅក្រុងប៉ាតាយ៉ានៅម៉ោង ៦ និង ៣០ នាទីព្រឹក ខណៈដែលនៅក្បែរសពជនរងគ្រោះមានស្រាក្រហមមួយដប និងទុរេនមួយប្រអប់ធំ។ សាក្សីដែលជាមិត្តភក្តិរបស់សពជនរងគ្រោះម្នាក់បានឲ្យដឹងថា កាលពីយប់មិញក្រោយចេញពីធ្វើការ បុរសជនរងគ្រោះបានទិញស្រាមួយដបញ៉ាំជាមួយនឹងទុរេន ខណៈគាត់កំពុងអង្គុយរងចាំរថយន្តក្រុង ហើយបើទោះជាគេខំព្យាយាមប្រាប់ និងហាមកុំឲ្យគាត់ញ៉ាំទុរេន និងស្រាលាយគ្នាក៏ដោយ តែគាត់មិនព្រមស្ដាប់តាមគេនោះទេ ហើយថែមទាំងប្រាប់គេវិញថា គាត់ស៊ាំហើយ គាត់មិនខ្លាចនោះទេ។ តាមការពិនិត្យសាកសពគេបានរកឃើញថា ជនរងគ្រោះបានស្លាប់ប្រាំម៉ោងទៅហើយ ទម្រាំតែគេបានឃើញសាកសពរបស់គាត់ ហើយគាត់បានដេកស្លាប់តែម្នាក់ឯងពេលចាំរថយន្តក្រុងនោះ។ សូមបញ្ជាក់ជូនថា ការញ៉ាំទុរេនលាយជាមួយនឹងស្រា ឬទឹកក្រូចកូកាកូឡា ត្រូវបានក្រុមអ្នកជំនាញផ្នែកសុខភាពធ្លាប់បានអះអាងថា អាចបង្កឲ្យមានជាតិពុលក្នុងរាយកាយ នឹងអាចបង្កឲ្យជនរងគ្រោះត្រូវស្លាប់ទៀតផង
September 5, 2019 - ព័ត៌មានជាតិ
ដោយក្តីអាណិតអាសូរចំពោះលោកយាយងងឹតភ្នែកម្នាក់ មានជំងឺប្រចាំកាយត្រូវចាកចេញពីផ្ទះដោយរស់នៅមិនចុះសម្រុងជាមួយកូនៗផងនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាចំនួន ២លានរៀល ទឹកដោះគោ ១កន្ត្រក និងឃីត ១ (មុង ភួយ សារុង ក្រមា អាវយឺត) ផ្តល់ជូនលោកយាយ ស្រី ញ៉ក់
September 5, 2019 - ព័ត៌មានជាតិ
យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ២៣៣ដែលរដ្ឋសភាបានអនុម័តកាលពីខែតុលា ឆ្នាំ២០០៩ ការគំរាមកំហែងសម្លាប់ វាគឺជាការគំរាមកំហែងថានឹងសម្លាប់។ កាលបើការគំរាមកំហែងនេះ ធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ)ខែ ទៅ ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០,០០០(មួយលាន)រៀល ទៅ ៤,០០០,០០០ (បួនលាន) រៀល។ ក្នុងន័យនេះ បុគ្គលទាំងឡាយណា ដែលបានគំរាមកំហែងគ្រប់រូបភាពថា នឹងសម្លាប់បុគ្គលណាម្នាក់ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាដាច់ខាត៕
September 5, 2019 - អន្តរជាតិ
ថ្មីៗនេះផ្ទុះរឿងចែករំលែកមួយពេញបណ្តាញសង្គមក្រោយបុរសជនជាតិអាស៊ីម្នាក់អាចយកឈ្នះចិត្តគ្រួសារឲ្យទទួលយកកូនក្រមុំដែលជាជនជាតិស្បែកខ្មៅហ្គាណា។ នេះគឺជារឿងមិនងាយស្រួលនោះឡើយ និងមិនមានចំនួនច្រើននោះទេដែលអាចធ្វើបែបនេះបាននោះ។ បុរសដែលជាកូនកាត់ហុងកុង និងសិង្ហបុរី លោក Clarence Tan បានចែករំលែកឲ្យដឹងថា កំឡុងពេលលោករស់នៅសហរដ្ឋអាមេរិក លោកបានសាងសម្ព័ន្ធស្នេហាជាមួយនឹងមិត្តស្រីរបស់លោកអ្នកនាង Edna Sophia ដែលមកពីប្រទេសកាណា។ លោក Clarence Tan បានបន្ថែមថា៖ «ទម្រាំតែខ្ញុំ និងគូស្នេហ៍របស់ខ្ញុំអាចរៀបការនឹងគ្នាបាន ខ្ញុំត្រូវឪពុកម្តាយរបស់ខ្ញុំបំបែកបំបាក់ និងបដិសេធជាច្រើនដង ជាពិសេសគឺការប្រកែកមិនទទួលស្គាល់យ៉ាងដាច់អហង្ការពីឪពុករបស់ខ្ញុំ។ ឪពុកខ្ញុំគឺពុកដ៏ល្អមួយរូប ដែលខ្ញុំគោរព និងកោតសរសើរ។ គាត់ជាបុរសដែលពូកែ និងជោគជ័យក្នុងរឿងការងារ ព្រមទាំងបានលះបង់យ៉ាងធំធេងដើម្បីក្រុមគ្រួសារ និងធ្វើឲ្យខ្ញុំមានថ្ងៃនេះ ហើយវាពិតជារឿងដែលខ្ញុំអាក់អន់ចិត្តខ្លាំងបំផុតសម្រាប់ខ្ញុំនៅពេលដែលគាត់បានប្រាប់ខ្ញុំថាគាត់មិនទទួលយក Edna ជាកូនប្រសារ។ ហេតុផលដែលឪពុកខ្ញុំលើកឡើងគឺមានចំនួន៣នោះគឺ
September 5, 2019 - ព័ត៌មានជាតិ
ខេត្តកោះកុងកាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៧.៥០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ២ នាក់ ភេទប្រុស បានថតវិដេអូកាន់ដាវ និយាយគំរាមសម្លាប់នៅក្នុងហ្វេសបុក នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ។ សមត្ថកិច្ចបានឃាត់ពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ឈុន និ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ
September 5, 2019 - រថយន្ត
ក្រុមហ៊ុនផលិតរថយន្ត Toyota Motor នៅក្នុងប្រទេសថៃ ទើបតែបានដាក់បង្ហាញនូវរថយន្តម៉ាក Corolla Altis ជាច្រើនម៉ូដែល ដើម្បីប្រជែងនៅក្នុងទីផ្សារលក់រថយន្តខ្នាតតូចសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារនៅក្នុងឆ្នាំ ២០១៩ នេះ។ រថយន្តម៉ាក Corolla Altis ២០១៩ របស់ក្រុម Toyota ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ សុទ្ធតែជាប្រភេទរថយន្តកូនកាត់ដែលស៊ីសាំងតិចបំផុត។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BANGKOKPOST បានឲ្យដឹងថា Corolla Altis នេះមានកម្លាំងម៉ាស៊ីន២ម៉ូដែល គឺកម្លាំង ១.៦លីត្រ និងមួយទៀត ១.៨លីត្រ។ ចំពោះរថយន្តដែលម៉ាស៊ីន ១,៦ លីត្រត្រូវបានគេរចនាឡើងពីរម៉ូដែលផ្សេងគ្នាទៀតគឺម៉ូដែល G ដែលមានតម្លៃ
September 5, 2019 - បច្ចេកវិទ្យា
The TechRadar ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៥ខែកញ្ញានេះបានឲ្យដឹងថា ទូរស័ព្ទម៉ូដែលថ្មីតម្លៃសមរម្យរបស់ iPhone មួយទៀតនឹងអាចបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះហើយ ដែលវាគឺជាម៉ូដែលជំនាន់ក្រោយរបស់ iPhone SE។ ការរងចាំមើលព័ត៌មានបន្ថែមអំពីម៉ូដេល iPhone SE 2 ត្រូវបានធ្វើឡើងអស់មួយរយៈមកដោយសង្ឃឹមថា ម៉ូដEលតម្លៃសមរម្យនេះនឹងអាចបង្ហាញខ្លួនឆាប់ៗនៅក្នុងទីផ្សារ។ របាយការណ៍ដដែលបានសរសេរទៀតថា iPhone SE 2 នឹងមានអេក្រង់ធំជាង៤អ៊ិញ ដែលប្រហាក់ប្រហែលទៅនឹងទំហំរបស់អេក្រង់ iPhone 8 គឺ៤,៧អ៊ិញ។ មានអេក្រង់ប្រភេទ LCD ដូចទៅនឹង iPhone X គឺជាអេក្រង់បែបសន្សំសំចៃ ហើយមានកម្លាំងដំណើរការខ្លាំង A13 ដូចទៅនឹង
September 5, 2019 - បច្ចេកវិទ្យា
បរទេស: នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បាននិយាយកាលពីពេលថ្មីៗនេះឲ្យដឹងថា ក្រុមហ៊ុនគ្រោងចំណាយថវិកាជាង ៣០០លានដុល្លារក្នុងមួយឆ្នាំក្នុងការផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវនានារបស់សាកលវិទ្យាល័យ។ ប្រធានក្រុមហ៊ុនដដែលនេះបានបញ្ជាក់ទៀតថា យើងនៅតែសម្រេចចិត្តដំណើរការកញ្ចប់ថវិកាទាំងនេះ បើទោះបីជាក្រុមហ៊ុនរបស់យើងកំពុងបន្តប្រយុទ្ធប្រឆាំងនឹងបម្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលវាពិតជាបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មនិងទំនាក់ទំនងរបស់យើងជាមួយនឹងវិស័យសិក្សាក៏ដោយ។ លោក William Xu ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei គឺជាអ្នកដែលបានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងព្រឹត្តិការណ៍ក្រុមហ៊ុនមួយនៅភាគនិរតីនៃទីក្រុងឆេងឌូប្រទេសចិន។ វិទ្យាស្ថានបច្ចេកវិទ្យា Massachusett នៅសហរដ្ឋអាមេរិកបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei កាលពីដើមឆ្នាំនេះ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ផ្តើមស៊ើបអង្កេតក្រុមហ៊ុន ចំពោះការចោទប្រកាន់ពីបទរំលោភទណ្ឌកម្ម ខណៈពេលដែលសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសបានឈប់ទទួលយកមូលនិធិពីក្រុមហ៊ុន Huawei កាលពីឆ្នាំមុននេះដូចគ្នាដែរ។ លោក Xu បានបន្តទៀតថា មានតែស្ថាប័នមួយចំនួនប៉ុណ្ណោះ ដែលបានផ្អាកទំនាក់ទំនងជាមួយក្រុមហ៊ុន ប៉ុន្តែ
September 5, 2019 - អន្តរជាតិ
សិង្ហបុរី៖ កន្លងមកលោកអ្នកធ្លាប់បានដឹងថា សិង្ហបុរីគឺជាប្រទេសមួយ ដែលមានការអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត តួយ៉ាងសូម្បីតែការទំពាស្ករកៅស៊ូនៅក្នុងប្រទេសនេះក៏ត្រូវចាត់ទុកថាជាសកម្មភាពខុសច្បាប់ដែរ ព្រោះកាកសំណល់ស្ករកៅស៊ូបានប៉ះពាល់សោភ័ណភាព និងបរិស្ថានទីក្រុង។ ថ្ងៃនេះអង្គភាពខ្មែរណូតសូមធ្វើការបង្ហាញជូនប្រិយមិត្តនូវករណីដ៏កម្រមួយទៀត ដែលបានកើតឡើងនៅក្នុងព្រលានយន្តហោះ Changi ប្រទេសសិង្ហបុរី គឺមានបុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ព្រោះតែគាត់បានទិញសំបុត្រយន្តហោះមួយសន្លឹក ដើម្បីគ្រាន់តែដើរជូនដំណើរប្រពន្ធឲ្យដល់មាត់ទ្វារឡើងលើយន្តហោះផ្ទាល់តែម្តង តែគាត់មិនបានឡើងជិះយន្តហោះនោះទេ។ សូមបញ្ជាក់ជូនថា ជាធម្មតាលោកអ្នកអាចទៅជូនដំណើរអ្នកណាម្នាក់មុនពេលយន្តហោះចេញដំណើរប្រហែលជាមួយម៉ោង ហើយកន្លែងជួបគ្នានោះអាចនៅទីកន្លែងណាក៏បានក្នុងបរិវេណនៃព្រលានយន្តហោះ។ បន្ទាប់មកមុនពេលយន្តហោះចេញដំណើរប្រហែលជាមួយម៉ោង អ្នកដំណើរទាំងអស់ត្រូវឲ្យគេពិនិត្យលិខិតឆ្លងដែន និងត្រូវចូលទៅក្នុងកន្លែងរង់ចាំមួយរហូតដល់ពេលយន្តហោះត្រូវចេញដំណើរ។ អ្នកដែលគ្មានសំបុត្រយន្តហោះ គ្មានលិខិតឆ្លងដែន មិនមែនជាបុគ្គលិក ឬជាសាធារណៈជនទូទៅមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងបន្ទប់រង់ចាំនេះឡើយ។ ព្រោះហេតុផលនេះហើយទើបបុរសវ័យ ២៧ ឆ្នាំ បានសម្រេចទិញសំបុត្រយន្តហោះពីរសន្លឹក មួយគឺសម្រាប់ប្រពន្ធគាត់ចេញដំណើរពីសិង្ហបុរី និងមួយទៀតសម្រាប់គាត់ តែការទិញសំបុត្ររបស់គាត់នេះគឺគ្រាន់តែចង់បានសិទ្ធិអង្គុយកំដរប្រពន្ធ និងរង់ចាំជូនដំណើរប្រពន្ធដល់ពេលយន្តហោះចេញដំណើរតែប៉ុណ្ណោះ តែគាត់នឹងមិនឡើងលើយន្តហោះឡើយ។
September 5, 2019 - បច្ចេកវិទ្យា
ដើម្បីធ្វើឱ្យកម្មវិធី Firefox កាន់តែមានសុវត្ថិភាពខ្លាំងឡើងសម្រាប់លោកអ្នកប្រើប្រាស់ ក្រុមហ៊ុន Mozilla បានធ្វើបច្ចុប្បន្នភាព កម្មវិធី Firefox (Version 69.0) ដើម្បីប្រយុទ្ធប្រឆាំងនឹង ការតាមដានតាមរយៈ Cookies និង Cryptomining នៅលើប្រព័ន្ធប្រតិបត្តិការ Windows Mac Linux និង Androids។ លោកអ្នកភាគច្រើនប្រហែលជាដឹងហើយពីការ តាមដានតាមរយៈ Cookies គឺវាជាវិធីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ដើម្បីប្រើទិន្នន័យទាំងនោះក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែគ្រីបតូម៉ាញនីងវិញគឺជាវិធីថ្មី ដែលជនអនាមិកលួចប្រើកុំព្យូទ័រលោកអ្នក សម្រាប់ផលប្រយោជន៍ពួកគេក្នុងការស្វែងរកកាក់ឌីជីថល (Bitcoin)។ គ្រីបតូម៉ាញនីងធ្វើឱ្យ កុំព្យូទ័រមានដំណើរការយឺត និងខាតបង់ថាមពល (ថ្ម
September 5, 2019









