Khmernote Media
  • PR

    កាលពីថ្ងៃទី ៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកនេះ មានការប្រកួតវគ្គផ្តាច់ព្រាត់ WESG CAMBODIA FINAL ដែលប្រព្រឹត្តនៅ MCT E-Sport Cambodia ដែលជាដៃគូសហការជាមួយ WESG ក្រោមការគាំទ្រសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានផ្តល់ឱកាស ជាច្រើនដល់កីឡាករអេឡិចត្រូនិច។ ការប្រកួតបានប្រព្រឹត្តរយះពេល២ថ្ងៃ យ៉ាងស្វិតស្វាញបំផុតទើបអាចចម្រាញ់ ចេញក្រុមខ្លាំង២ក្រុមនោះ គឺ វិញ្ញាសារ DOTA2 Tiny Airline ដោយយកឈ្នះក្រុម FOREST GAMING ដោយពិន្ទុ ២ ទល់នឹង

    September 4, 2019
  • PR

    សម្រាប់បេក្ខជន បេក្ខនារី ដែលមានបំណងចង់បញ្ចេញសមត្ថភាពសម្លេង ក្នុងកម្មវិធី The Mask Singer Cambodia អាចមកទទួលយកពាក្យសុំចូលរួមប្រឡង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ នៅហាងលក់ទូរស័ព្ទដៃដែលមានស្លាកសញ្ញា OPPO ដែលនៅក្បែរផ្ទះរបស់លោកអ្នកជាងគេ។ ក្រៅពីនេះ លោកអ្នកក៏អាចទទួលយកពាក្យសុំចូលរួមប្រឡងដោយឥតគិតថ្លៃនៅក្នុង Studio ហង្សមាស ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ភ្នំពេញ ជាន់ទី៤ បានយ៉ាងងាយស្រួលផងដែរ។ The Mask Singer Cambodia គឺជាកម្មវិធីថ្មី ប្លែក ជាលើកដំបូងតែមួយគត់ ក្រោមការសហការគ្នារវាងក្រុមហ៊ុនធំចំនួនពីរ គឺ ហង្សមាស

    September 4, 2019
  • ព័ត៌មានជាតិ

    សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិជំនាន់ទី៣ សិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មកម្ពុជា ចំនួន២០០កន្លែង។ នេះជាដំណឹងល្អសម្រាប់សិស្ស-និស្សិតទាំង៣ខេត្ត (ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) ក្រុមការងារអាហារូបករណ៍ ស សុភា បានសហការជាមួយនឹង វិទ្យាស្ថានបច្ចេកទេសឧស្សហកម្មកម្ពុជា ដើម្បីផ្តល់អាហារូបករណ៍ជូនសិស្ស-និស្សិត មានឱកាសបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សារបស់ខ្លួន រហូតដល់ទៅ២០០កន្លែង ជាអាហារូបករណ៍១០០ភាគរយ។ ទីកន្លែងទទួលពាក្យស្នើសុំអាចដាក់នៅ លេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាទាំង៣ខេត្តខាងលើ ការបរិច្ឆេទដាក់ពាក្យគិតចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩៕ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងនៅខាងក្រោម​៖

    September 4, 2019
  • PR

    កំពង់ចាម៖ កាលពីថ្មីនេះ ហ្សូរ៉ាស់ បានចុះចែករង្វាន់ជាថ្មីម្ដងទៀតដល់អ្នក ដែលមានមហាសំណាងទី២ ឈ្នះរង្វាន់យក្ស ២ម៉ឺនដុល្លារពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់។ បងប្រុសមានឈ្មោះថា ស៊ុន ពិសី រស់នៅក្នុងភូមិគោកទ្រាកើត ឃុំល្វា ស្រុកព្រៃឈរ កំពង់ចាម។ បងប្រុសដែលកំពុងមានការងារជាកម្មកររោងចក្របានមានប្រសាសន៍ទាំងទឹកភ្នែករលីងរលោង ក្រោយក្រុមការងារហ្សូរ៉ាស់បានប្រគល់ទឹកប្រាក់ដល់ដៃថា៖ «បងប្រុសសប្បាយចិត្តរកពាក្យអ្វីមកថ្លែងមិនបាន ចង់តែយំ ព្រោះរំភើបពេក មិននឹកស្មានសោះថា អាចឈ្នះរង្វាន់ទឹកច្រើនសន្ធឹកសន្ធាប់បែបនេះ »។ បងប្រុសទប់ទឹកភ្នែកលែងបាន ខណៈបន្តថា៖ «បងប្រុសនឹងយកទឹកប្រាក់នេះមួយចំនួន ទៅសងបំណុលគេ សង់ផ្ទះមួយអោយត្រឹមត្រូវសម្រាប់ជីវភាពប្រចាំថ្ងៃ មើលជម្ងឺឳពុកដែលកំពុងតែមានឈឺ និងទិញសម្លៀកបំពាក់ថ្មីៗសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ»។ ដោយឡែកក្រៅពីអ្នកមានមហាសំណាងឈ្នះទឹកប្រាក់ ២ម៉ឺនដុល្លារ អ្នកចែកចាយបន្តភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ ក៏ទទួលបានរង្វាន់លើកទឹកចិត្តនូវម៉ូតូ

    September 4, 2019
  • បច្ចេកវិទ្យា

    ឆ្នាំនេះមុនការមកដល់នៃទូរស័ព្ទស៊េរីថ្មីរបស់ Apple នោះមានព័ត៌មានចចាមអារ៉ាមជាច្រើនជឿជាក់ថា ពួកវានឹងមានឈ្មោះដូចជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ព្រមទាំងមានការបែកធ្លាយតម្លៃ ដែលនឹងលក់នៅក្នុងប្រទេសអាមេរិកផងដែរ។ របាយការណ៍ចុងក្រោយបានបញ្ជាក់ទៀតថា iPhone 11 នេះនឹងមានអេក្រង់ទំហំ៦,១អ៊ីញជាមួយនឹងបច្ចេកវិទ្យាសំគាល់ផ្ទៃមុខរបស់អ្នកប្រើប្រាស់ Face ID ព្រមទាំងប្រើបន្ទះឈីប A13 និងមាន RAM ទំហំ 4GB ផងដែរ។ កាលពីពេលថ្មីៗនេះ លេចធ្លាយអំពីតម្លៃរបស់ iPhone 11, 11

    September 4, 2019
  • អន្តរជាតិ

    ដើម្បីទទួលបានសុខភាពរាងកាយល្អប្រសើរ និងមាំមួន លោកអ្នកត្រូវញ៉ាំអាហារមានជីវជាតិ និងវីតាមីនគ្រប់គ្រាន់ ដែលមាននៅក្នុងប្រភេទអាហារផ្សេងៗគ្នាជាច្រើនមុខ។ ផ្ទុយទៅវិញ ប្រសិនបើរាងកាយលោកអ្នកមិនទទួលបានវីតាមីនណាមួយគ្រប់គ្រាន់នោះទេ វានឹងបង្កឲ្យលោកអ្នកត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ឬដល់ពិការទៀតផង។ តួយ៉ាង យុវជនវ័យ ១៩ ឆ្នាំម្នាក់ត្រូវពិការភ្នែកទាំងស្រុង ក្រោយពីរូបគេមិនបានញ៉ាំបន្ថែ និងផ្លែឈើអស់រយៈពេល ១០ ឆ្នាំ និងធ្វើឲ្យរាងកាយគេត្រូវខ្វះវីតាមីន B12, វីតាមីន D និងសារជាតិសំខាន់ជាច្រើនសម្រាប់ជំនួយដល់ភ្នែក។ យុវជនរងគ្រោះរស់នៅក្នុងក្រុង Bristol ប្រទេសអង់គ្លេស ហើយរូបគេជាមនុស្សម្នាក់ ដែលចូលចិត្តញ៉ាំតែអាហារ Fast-food ដូចជាប៊ឺហ្គឺ ដំឡូងចៀន សាច់ក្រក សាំងវិច ឬភីហ្សាជារៀងរាល់ថ្ងៃ ​

    September 4, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ក្រុមហ៊ុន Google បានដាក់ឲ្យដំណើរការ Android 10 របស់ខ្លួនហើយដែលវាគឺជាគំរូប្រព័ន្ធប្រតិបត្តិការបច្ចេកវិទ្យាចុងក្រោយ ដែលត្រូវបានកន្លងមកស្គាល់ថា Android Q។ Android 10 នេះផងដែរក៏ជាប្រព័ន្ធប្រតិបត្តិការ OS ទីមួយហើយរបស់ Google ដែលមិនបានបញ្ចូលឈ្មោះជាមួយនឹងឈ្មោះបង្អែមនានាគិតចាប់តាំងតែពីឆ្នាំ២០០៨ ដែលវាត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រថ្មីមួយរបស់ក្រុមហ៊ុនផងដែរ។ មុខងារមួយចំនួនរបស់ Android 10 ត្រូវបានគេមើលឃើញមានតាំងតែពីខែមេសា ប៉ុន្តែទើបតែមកដល់ពេលនេះទើបក្រុមហ៊ុនបានធ្វើការបញ្ជាក់ជាផ្លូវការអំពីឧបករណ៍ និងព័ត៌មានពិស្តារនៃការអាប់ដេត។ មិនមានអ្វីភ្ញាក់ផ្អើលឡើយគឺថាទូរស័ព្ទស៊េរី Pixel របស់ Google ផ្ទាល់នោះគឺជាអ្នកដែលបានដំណើរការប្រព័ន្ធនេះមុនគេ ប៉ុន្តែក្នុងចំណោមនោះដូចជា

    September 4, 2019
  • សង្គម

    កាលពីថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីអ្នកដឹកទំនិញ Grab Food មានទឹកចិត្តល្អបានក្លាយជាវីរៈបុរសជួយក្មេងប្រុសដែលវិះតែបាត់បង់ជីវិត បើសិនពុំបានជួបគ្រូពេទ្យទាន់ពេល។ យោងតាមរយៈប្រភពគណនីហ្វេសប៊ុករបស់អ្នកម្តាយ Ployly M Kaewya បានបង្ហោះរៀបរាប់នៅក្នុងបណ្តាញសង្គមឲ្យដឹងថា៖ «កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩នេះ ខ្លួននិងស្វាមីបាននាំកូនប្រុសទៅមន្ទីរពេទ្យ ដោយកូនប្រុសរបស់ខ្លួនឈឺខ្លាំងដល់ថ្នាក់ដង្ហក់ខ្យល់សឹងតែផុតដង្ហើម ហើយខណៈពេលនោះចរាចរណ៍នៅតាមដងផ្លូវគឺមានសភាពកកស្ទះជាខ្លាំង ទើបអ្នកម្តាយសម្រេចចិត្តឲ្យឪពុកចតឡាននៅកៀនផ្លូវដើម្បីសុំម៉ូតូគេជិះព្រោះវាអាចនឹងរហ័សជាង។ ចៃដន្យសំណាងល្អក៏មានអ្នកដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Grab Food ឆ្លងកាត់ ហើយនាងក៏បានពឹងគេ ចំណែកអ្នកដឹករូបនោះក៏ពុំមានបដិសេធអ្វីដែល ស្ម័គ្រចិត្តជូនទៅ ដោយទឹកចិត្តនេះគឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ដែលជាហេតុនាងធ្វើការបង្ហោះរឿងនេះចូលក្នុងបណ្តាញសង្គម ដើម្បីចែករំលែក ព្រមទាំងអរគុណដល់វីរៈបុរសដឹកជញ្ជូនរូបនោះ»។ អ្នកម្តាយរូបនេះបានរៀបរាប់បន្ថែមឲ្យដឹងថា៖ «នៅថ្ងៃកើតហេតុ គឺក្មេងមានសភាពធម្មតា សុខភាពក៏មិនមានអ្វីខុសប្លែក ពេលដែលនាងស្ទាបក៏មិនមានក្តៅអ្វី។

    September 4, 2019
  • ព័ត៌មានជាតិ

    ស្រុកព្រៃនប់៖ អ្នកធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិ លេខ៣(វាលរេញ-កំពត) ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសផ្នែកជំនាញផ្លូវថ្នល់ដែលមើលការខុសត្រូវផ្លូវនេះជួយឈូសឆាយឬដាក់ក្រួស ថ្មសម្រួលជុសជុល បណ្តោះអាសន្ន កន្លែងដែលខូចខ្លាំង ចាប់ពីចំណុចក្បាលនាគពុះទ្រូងផ្លូវពីជិតរង្វង់មូលវាលរេញទៅដល់ស្ពានកំពង់ស្មាច់ ដើម្បីសម្រួលដល់កាធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ ទម្រាំដល់ពេលមានការជួសជុលផ្លូវការតាមគម្រោងថ្នាក់ជាតិដែលមានស្រាប់។ ផ្អែកតាមស្ថានភាពអាកាសធាតុមួយរយៈនេះ មានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ពេលខ្លះក៏មានជំនន់ទឹកភ្លៀង ទឹកលិចហូរលើផ្លូវផង ធ្វើអោយកំណាត់ផ្លូវនេះមានការខូចខាតធ្ងន់ធ្ងរ ស្ទើរតែមិនអាចធ្វើចរាចរណ៍បានដោយសារកើតមានជាជង្ហុកតូច ធំ ពេញដងផ្លូវ ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    September 4, 2019
  • អន្តរជាតិ

    ថៃ៖ លោក Manoon Bunjin អាយុ៦៨ឆ្នាំ ត្រូវបានពិន័យជាប្រាក់ចំនួន ៩,៦៤ ដុល្លារ បន្ទាប់ពីប្រទះឃើញលោកក្នុងសភាពអាក្រាតកាយ និងកំពុងតែរួមភេទជាមួយសត្វគោនៅភាគខាងត្បូងប្រទេសថៃ។ បុរសល្មោភកាមរូបនេះត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍ប៉ូលីសក្នុងស្រុក Songkhla ក្រោយត្រូវបានប្រជាពលរដ្ឋ ព្រមទាំងម្ចាស់គោ បានប្រទះឃើញបុរសល្មោភកាមរូបនេះកំពុងជិះគោពីក្រោយនៅក្នុងព្រៃ។ យោងតាមសម្តីពលរដ្ឋឈ្មោះ Preecha Chaimunee ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ខណៈដែលគាត់កំពុងតែបានបើកឡានកាត់តំបន់នោះក៏លឺសម្លេងស្រែកឲ្យជួយពីសំណាក់ម្ចាស់គោ ឲ្យជួយសត្វគោដែលត្រូវជនល្មោភកាមកំពុងតែរំលោភ និងចាប់បុរសល្មោភកាមនោះប្រគល់ឲ្យប៉ូលីស។ ហើយពេលនោះគេក៏ឃើញមានទឹកមេជីវិតដែលប្រឡាក់នៅលើជើងរបស់ជនល្មោភកាម និងនៅកន្លែងកើតហេតុនេះផងដែរ។ បុរសល្មោភកាមមានឈ្មោះ Manoon Bunjin អាយុ៦៨ឆ្នាំ បានសារភាពថាបានរួមភេទជាមួយនឹងសត្វពាហនៈនេះជាច្រើនដងមកហើយ ដោយបុរសរូបនេះបានធ្វើត្រាប់តាមមិត្តភក្តិដែលបានប្រាប់គាត់ថារួមភេទជាមួយសត្វវាមានអារម្មណ៍ល្អខ្លាំង លឺគេនិយាយបែបនេះខ្ញុំក៏សាកល្បង យ៉ាងណាមិញបុរសរំលោភគោនេះត្រូវបានពិន័យជាប្រាក់ត្រឹមតែ ៣០០ បាតពីបទអាក្រាតសាធារណៈ៕

    September 4, 2019