Khmernote Media
  • PR

    មិត្ដហ្វូន នឹងតាំងបង្ហាញស្ដង់ពិព័រណ៍ 5G ជាលើកដំបូងចាប់ពីថ្ងៃទី ៥ ខែកញ្ញា នៅ Showroom លើមហាវិថីម៉ៅសេទុង។ សូមចូលរួម កុំបីខកខានឱកាសនេះ។ 5G គឺជាបច្ចេកវិទ្យាទូរស័ព្ទជំនាន់ទី៥ វាត្រូវបានឌីហ្សាញឡើងដើម្បីបង្កើនអានុភាពល្បឿន កាត់បន្ថយវេលារង់ចាំ ពេលកំពុងដំណើរប្រតិបត្ដិការ និងភាពប៉ិនប្រសប់លើសេវាកម្មអ៊ីនធឺណិតឥតខ្សែ។ បច្ចេកវិទ្យា 5G មានល្បឿនលឿនបំផុត (រហូតដល់ 1.6 ជីហ្គាបៃ ដែលលឿនជាងបច្ចេកវិទ្យាជំនាន់ទី ៤ ឬ 4G 20ដង)។ 5G ក៏នឹងកាត់បន្ថយវេលារង់ចាំពេលប្រតិបត្ដិការ ដែលអាចបង្កើនសមត្ថភាពលើមុខងារជំនួញ ព្រមទាំងបទពិសោធឌីជីថលដទៃទៀត (ដូចជាការលេងហ្គេមអនឡាញ សន្និសីទវីដេអូ

    September 4, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌ The TechRadar ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា បណ្តាញសង្គមយក្សហ្វេសប៊ុកថ្មីៗនេះកំពុងត្រៀមរៀបចំផែនការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលនឹងបិទចំនួន Like រាល់ Post ទាំងឡាយ នេះមានន័យថា មិត្តភ័ក្ត្រ (Friends) ឬអ្នកតាមដាន (Followers) របស់អ្នកនឹងមិនអាចឃើញចំនួន Like រាល់ការបង្ហោះរបស់អ្នកឡើយ។ ប្រភពដដែលបានសរសេរទៀតថា ចំនួន Like សរុបនឹងអនុញ្ញាតិឲ្យតែម្ចាស់គណនីប៉ុណ្ណោះ ដែលអាចមើលឃើញបាន។ កន្លងមកអ្នកស្រាវជ្រាវកម្មវិធីទូរស័ព្ទដ៏ល្បីគឺលោក Jane Manchun Wong ក៏ធ្លាប់បានបញ្ជាក់ថា លោកពិតជាជឿជាក់ទៅនឹងព័ត៌មាននេះថា ពេលណាមួយហ្វេសប៊ុកនឹងដាក់ចំនួន Like មកជាលក្ខណៈឯកជន (Private) វិញ

    September 4, 2019
  • ព័ត៌មានជាតិ

    កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបរថយន្តច្នៃ (ប៉ាកុង) ចំនួន០៣គ្រឿង និងរកឃើញកំនាត់ឈើប្រភេទឈើគគីចំនួន២កំនាត់ ប្រហែលជាង១០ម៉ែត្រគូប ដែលក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើ បើកយកមកលាក់ទុក ស្ថិតក្នុងភូមិសាស្រ្ត ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។ ឯកឧត្តម វ៉ី សំណាង បានរៀបរាប់ឲ្យដឹងថា ៖ “ខ្ញុំបានប្រាប់ហើយថា កំពង់ស្ពឺ មិនមិនជាទីកន្លែងស្ងប់សុខសម្រាប់ឧក្រិដ្ឋជន ពួនសម្ងំប្រព្រឹត្តនូវបទល្មើសនោះទេ។ ជាក់ស្តែងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងបានរុករកឃើញឈើហ៊ុបចំនួន០២កំណាត់ធំៗ

    September 4, 2019
  • សុខភាព

    កន្លង​មកមាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ប៊ីចេង​មាន​ច្រើន​ណាស់ ដោយ​អ្នក​ខ្លះ​ថា​ញ៉ាំ​ប៊ីចេង​ពុក​ឆ្អឹង និង​អ្នក​ខ្លះ​ថា​ញ៉ាំ​ប៊ីចេង​ច្រើន​នាំឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន​ទៀតដូចជា​ឈឺក្បាល វិលមុខ ក្អួត ចង្អោរ។ ប៉ុន្តែ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ ថា​ប៊ីចេង​មិន​មែន​ជា​ដើម​ហេតុ​នាំ​ឲ្យ​កើត​អាការៈ​អស់​ទាំង​នោះ​ឡើយ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ បាន​បញ្ជាក់​ទៀត​ថា គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​មួយ​អះអាង​ថា​ប៊ីចេង​បង្ក​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង​នោះ​ទេ ពោល​វា​គ្រាន់តែ​ជា​គ្រឿង​បន្ថែម​រសជាតិ​ធម្មតា​ប៉ុណ្ណោះ។ ប៊ីចេង​គឺជាម៉ូលេគុល​គីមី ហើយ​មានអ្នក​លើក​ឡើង​ថាវា​នាំ​ឲ្យ​ឈឺក្បាល វិល​មុខ ក្អួត ចង្អោរ ឬ​ធេងធោង​ជាដើម តែ​នោះ​គ្រាន់​ជា​អារម្មណ៍ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។ ត្បិត​វា​មិន​បាន​ផ្ដល់​ផល​រំខាន​ណា​មួយ​ក៏​ដោយ តែ​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ប៊ីចេង​មិន​គួរ​ប្រើ​នៅ​ក្នុង​អាហារ​ដែល​ចម្អិន​ឲ្យ​ទារក​ញ៉ាំ​នោះ​ទេ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​នៅ​មិន​ទាន់​រឹងមាំ។ ដោយ​ហេតុ​ថា​គ្រឿង​ផ្សំ​នានា​សម្រាប់​ទារក​មិន​ទាន់​ដល់​វ័យ​ត្រូវញ៉ាំ។ ជាចុងក្រោយ​លោក​វេជ្ជបណ្ឌិត​ខាង​លើបញ្ជាក់​ថា ដើម្បី​ទទួល​បាន​សុខភាព​ល្អ គួរតែ​ប្រើ​គ្រឿង​ទេស​ផ្សេង​ៗ​នៅ​ក្នុង​កម្រិត​តិច​បំផុត ហើយ​បើ​គិត​ថា​ខ្លួនឯងប្រតិកម្មដូចជា ឈឺក្បាល បែកញើស វិល​មុខ ស្ពឹក​ដៃ​ជើង

    September 4, 2019
  • ព័ត៌មានជាតិ

    បន្ទាប់ពីបានមកដល់កម្ពុជា និស្សិត ហុង ភារិន ទទួលបានឱកាសជួបជាមួយនឹងស្ថាប័នក្រសួងនានា ដូចជាក្រសួងសាធារណៈការនិងដឹកជញ្ជូន បានចូលបង្ហាញខ្លួននៅប៉ុស្តីទូរទស្សន៍ហង្សមាស នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក។ ក្នុងនោះផងដែរនិស្សិត ហុង ភារិន ក៏បានជួបឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដូចបំណង នេះបើយោងតាមការបង្ហោះរបស់ ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ” «លោកពូ គួច ចំរើន ជាអាយដល របស់គាត់» បំណងមួយរបស់លោក ហុង ភារិន ពេលមកដល់កម្ពុជា គឺចង់ជួបជាមួយ ឯកឧត្តមគួច ចំរើន និងលោកជំទាវ ។

    September 4, 2019
  • បច្ចេកវិទ្យា

    បរទេស៖ ទើបតែសប្តាហ៍មុនប៉ុណ្ណោះ ដែលម៉ូដែល OPPO Reno 2 ដល់ទៅ៣ស៊េរីបានចេញក្នុងពេលតំណាលគ្នានៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបើយោងតាមការអះអាងចុងក្រោយរបស់អនុប្រធានក្រុម OPPO លោក Brian Shen បានលើកឡើងថា Reno ស៊េរីថ្មីមួយទៀតនឹងអាចបង្ហាញខ្លួននៅពេលក្រោយ។ ការប្រកាសដ៏គួរភ្ញាក់ផ្អើលនេះត្រូវបានធ្វើឡើងដោយអ្នកតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុនរូបនេះក្នុងពេល ដែលលោកបានធ្វើការឆ្លើយតបទៅនឹងសំណួរបស់អតិថិជនម្នាក់ក្នុងបណ្តាញសង្គម Weibo របស់ចិន។ លោក Shen បានទាំងបញ្ជាក់ព័ត៌មានពិស្តារបន្ថែមមួយចំនួនអំពីម៉ូដែលថ្មីនេះផងដែរ។ លោកបានបញ្ជាក់ថា Reno ម៉ូដេលថ្មីនេះនឹងមិនមានអ្វីជាប់ពាក់ព័ន្ធឬជាផ្នែកណាមួយនៃ Reno 2 ឡើយ ហើយក៏នឹងមិនទាន់អាចនឹងបង្ហាញខ្លួនក្នុងកំឡុងខែកញ្ញានេះដែរ។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់ម្នាក់អំពីល្បឿនអេក្រង់ 90Hz ដែលបំពាក់នៅលើម៉ូដេល OnePlus ដែលជាក្រុមហ៊ុនបងប្អូននោះ

    September 4, 2019
  • ព័ត៌មានជាតិ

    និស្សិត​ ហុង​ ភារិន​ មានបំណងទៅចូលរួមប្រកួតសមត្ថភាព​នៃការ​ចងចាំ​លំដាប់​ថ្នាក់​ពិភព​លោក​ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខនៅប្រទេសចិនក្នុងគោលបំណងបង្ហាញសមត្ថភាពកូនខ្មែរ​ និង​ ទង់​ជាតិ​ខ្មែរ​ នៅក្នុង​ការប្រកួត​ប្រជែង​លំដាប់​ថ្នាក់​ពិភព​លោក​នេះ​ ។ ការថ្លែងរបស់​ និស្សិត​ ហុង​ ភារិន​ បានធ្វេីឡេីងនៅរសៀលថ្ងៃទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ក្នុង​ឱកាស​ដែល​លោកចូលជួប​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ នៅទីស្ដីការ​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​។ គួររំលឹកថាថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ

    September 4, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ ធនាគារ​ជាតិ​នៃ​កម្ពុជា នៅថ្ងៃនេះបានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា នឹង​យុទ្ធនាការ​ស្រលាញ់​ប្រាក់​រៀល ចាប់​ពី​ថ្ងៃ​ទី១៦ ដល់​ទី២៦ ខែ​កញ្ញា ឆ្នាំ២០១៩ ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ យុទ្ធនាការនេះ នឹងផ្តល់ឱកាសជូនសាធារណជន​ ដែលមាន​ក្រដាល​ប្រាក់​រៀល​ចាស់ ទក់ ឬ​រហែក អញ្ជើញមកប្ដូរ​យកក្រដាស​ប្រាក់​ថ្មី​ពី​បញ្ជរ​បេឡា​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​គ្រប់សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​រាជធានី-ខេត្ត (លើកលែងស្នាក់ការ​កណ្ដាល)៕ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖

    September 3, 2019
  • ព័ត៌មានជាតិ

    ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសំណេះសំណាលជាមួយនិសិ្សតឆ្នើម ហុង ភារិន ជានិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ និងមានសម្ថភាពពិសេសផ្នែកចងចាំបានល្អ។ នាពេលថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស

    September 3, 2019
  • PR

    “ថ្ងៃរំលឹកខួបអនុស្សាវរីយ៍ជួបគ្នាគ្រាដំបូង” ពិតជាមានសារៈសំខាន់បំផុតសម្រាប់គូស្នេហ៍ថ្មីថ្មោង ជាពិសេសសម្រាប់សុភាពនារី។ វាជាឱកាសសម្រាប់ពួកគេ រឹតចំណងស្នេហ៍ ឲ្យកាន់តែផ្អែមល្ហែម តាមរយៈការណាត់ជួបគ្នាម្តងទៀត នៅកន្លែងចាស់ ញ៉ាំអាហារពេលល្ងាច ក្រោមពន្លឺភ្លើងទានជាមួយគ្នា រឺក៏ធ្វើដំណើរកម្សាន្តទៅទីកន្លែងដែលពួកគេប្រាថ្នារួមគ្នា។ ដូច្នេះ មនុស្សម្នាក់ៗ បានព្យាយាមលៃលកពេលវេលាដ៏មានតម្លៃរួមគ្នា សម្រាប់ការណាត់ជួបដ៏ពិសេសមួយនេះ។ ចំពោះសុភាពបុរសខ្លះបានដាច់ចិត្តសុំច្បាប់សម្រាកពីកន្លែងការងារមួយថ្ងៃ ឬ ពីរថ្ងៃ ជៀសវាងខកខានការណាត់ជួបដ៏មានសំខាន់នេះ ដើម្បីបង្ហាញពីចិត្តស្មោះចំពោះសុភាពនារីដែលខ្លួនស្រឡាញ់ពេញក្រអៅបេះដូង ដើម្បីតម្រង់ទិសទៅថ្ងៃអនាគត។ ប៉ុន្តែអ្វីដែលជារឿងពិបាកលះបង់សម្រាប់មនុស្សប្រុសនោះគឺជាការខកខានមិនបានទស្សនាការប្រកួតបាល់ទាត់ដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែដើម្បីបំពេញចិត្តមិត្តស្រីរបស់ខ្លួន ពួកគេអាចធ្វើរឿងទាំងពីរនេះជាមួយគ្នាតែម្តង។ ខ្សែភាពយន្តបែបកំប្លែងខ្លីមួយ ដែលបានបង្ហោះនៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ OPPO នឹងជួយស្រាយនូវក្តីកង្វល់របស់បងបុរសៗដែលមានការណាត់ពិសេស ជាន់ថ្ងៃគ្នានឹងការប្រកួតបាល់ទាត់ ប៉ះចំគូដែលពួកគេស្រលាញ់ អត់មិនបាន។ សាច់រឿងនេះ បានឆ្លុះបញ្ចាំងពីគូស្នេហ៍មួយគូ ក្នុងឱកាសថ្ងៃរំលឹកខួបសាងស្នេហ៍គ្រាដំបូងជាមួយគ្នា

    September 3, 2019