Khmernote Media
  • អន្តរជាតិ

    បារាំង៖ ក្លឹបរាត្រីនៅក្នុងប្រទេសបារាំងមួយកន្លែងបានដាក់បង្ហាញនូវមនុស្សយន្តរាំតោងបង្គោល ដែលសកម្មភាពបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកចូលទៅរាំលេងនៅក្នុងក្លឹប ព្រោះវាមិនធ្លាប់កើតមានទាល់តែសោះពីមុនមក។ ក្លឹបកំសាន្តមួយនេះមានឈ្មោះថា Strip Club Cafe (SC-Club) ជាក្លឹបរាត្រី ដែលមានការបង្ហាញស្រីរាំតោងបង្គោលយ៉ាងស្រើបស្រាលបំផុត និងជាក្លឹបរាត្រីដ៏ល្បីមួយនៅប្រទេសបាំរាំងផងដែរ។ អ្វីដែលកាន់តែទាក់ទាញទៀតនោះគឺកាលពីពេលថ្មីៗនេះ ស្រាប់តែគេបានប្រទះឃើញមានមនុស្សយន្តរាំតោងបង្គោល អមជាមួយស្រីរាំជាច្រើនផ្សេងទៀតដែរ ខណៈមនុស្សយន្តនោះមានកាម៉េរានៅក្បាលទៀតផង។ បើយោងតាមលោក Giles Walker សិល្បករជនជាតិអង់គ្លេស និងជាអ្នកគ្រប់គ្រងនៅក្នុងក្លឹបរាត្រីខាងលើនេះបានឲ្យដឹងថា គំនិតនៃការយកមនុស្សយន្តមករាំតោងបង្គោលនេះ គឺគ្រាន់តែផ្នែកមួយនៃការទាក់ទាញភ្ញៀវប៉ុណ្ណោះ ព្រោះវាប្លែកមិនធ្លាប់មានពីមុនមក ហើយភ្ញៀវនឹងចាប់អារម្មណ៍ខ្លាំង។ លោកអ្នកទាចទស្សនាវីដេអូដែលបង្ហាញពីមនុស្សយន្តរាំតោងបង្គោលដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី

    September 3, 2019
  • PR

    នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ – CHARLES & KEITH គឺជាផ្លាកយីហោសម្រាប់ការរចនាដែលអាចដាក់ដំណើរការបានដែលតែងតែស្ថិតនៅលើគែមនៃការច្នៃម៉ូដយ៉ាងពិសេស។ CHARLES & KEITH បានសហការជាមួយអ្នកគំនូរជនជាតិចិនម្នាក់មានឈ្មោះ Oamul Lu ដែលបានបង្កើតការច្នៃប្រឌិតយ៉ាងពិសេសសំរាប់ខូលិកសិនថ្មីនេះ ។ ជាមួយគ្នានេះដែរ ការរចនាម៉ូដកាបូបដែលមានគំនូរពិសេសនេះ គឺជាការបំផុសគំនិតនៃរូបភាព, រូបភាពដែលមានខ្យល់អាកាសបរិសុទ្ធ និង ពណ៌របស់ Oamul Lu ដែលមានភាពទាក់ទាញសាកសម និង ការស្លៀកពាក់សម្រាប់រដូវកាលថ្មីរបស់មិត្តៗ សុភាពនារីគ្រប់រូប។ ថ្ងៃទី៣១ ខែសីហា នេះការបង្ហាញនូវម៉ូតកាបូបថ្មី ដែលមានចំនួនកំណត់ត្រូវបានដាក់តាំងលក់នៅហាងនៅ សាខាមហាវិថីព្រះសីហនុ ឥឡូវនេះមានលក់នៅគ្រប់សាខា

    September 3, 2019
  • អន្តរជាតិ

    ថៃ៖ លោក Manoon Bunjin អាយុ៦៨ឆ្នាំ ត្រូវបានពិន័យជាប្រាក់ចំនួន ៩,៦៤ ដុល្លារ បន្ទាប់ពីប្រទះឃើញលោកក្នុងសភាពអាក្រាតកាយនិងកំពុងតែរួមភេទជាមួយសត្វគោនៅភាគខាងត្បូងប្រទេសថៃ។ បុរសលោភកាមរូបនេះត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍ប៉ូលីសក្នុងស្រុក Songkhla ក្រោយត្រូវបានប្រជាពលរដ្ឋ ព្រមទាំងម្ចាស់គោ បានប្រទះឃើញបុរសលោភកាមរូបនេះកំពុងជិះគោពីក្រោយនៅក្នុងគុម្ពោតព្រៃ។ យោងតាមសម្តីពលរដ្ឋឈ្មោះ Preecha Chaimunee ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ខណៈដែលគាត់កំពុងតែបានបើកឡានកាត់តំបន់នោះក៏លឺសម្លេងស្រែកឲ្យជួយពីសំណាក់ម្ចាស់គោ ឲ្យជួយសត្វគោដែលត្រូវជនលោភកាមកំពុងតែរំលោភ និងចាប់បុរសលោភកាមនោះប្រគល់ឲ្យប៉ូលីស។ ហើយពេលនោះគេក៏ឃើញមានទឹកមេជីវិតដែលប្រឡាក់នៅលើជើងរបស់ជនលោភកាម និងនៅកន្លែងកើតហេតុនេះផងដែរ។ បុរសលោភកាមមានឈ្មោះ Manoon Bunjin អាយុ៦៨ឆ្នាំ បានសារភាពថាបានរួមភេទជាមួយនឹងសត្វពាហនៈនេះជាច្រើនដងមកហើយ ដោយបុរសរូបនេះបានធ្វើត្រាប់តាមមិត្តភក្តិដែលបានប្រាប់គាត់ថារួមភេទជាមួយសត្វវាមានអារម្មណ៍ល្អខ្លាំង លឺគេនិយាយបែបនេះខ្ញុំក៏សាកល្បង យ៉ាងណាមិញបុរសរំលោភគោនេះត្រូវបានពិន័យជាប្រាក់ត្រឹមតែ ៣០០ បាតពីបទអាក្រាតសាធារណៈ៕

    September 3, 2019
  • សុខភាព

    ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ វិទ្យាស្ថាន​ស្រាវជ្រាវ Scripps នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាន​រក​ឃើញ​បច្ចេកទេស​ថ្មី តេស្ត​ដឹង​ថា​តើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​១ ឬ​អត់​ ដើម្បី​​​អាច​មាន​វិធាន​ការ​ព្យាបាល​ទាន់​ពេល​។ តាម​សារព័ត៌មាន Medicalxpress ក្រុម​អ្នក​វិទ្យាសាស្រ្ត​ខាង​លើ បាន​រក​​ឃើញ វិធី​ដោយ​ការ​យក​ កោសិកា​​តូច​មួយ មក​ធ្វើ​តេស្ត​ផ្សាំ​ជា​មួយ​នឹងកោសិកាឈាម ( T-Cells) ប្រឆាំង​អាំងស៊ុយលីន ដើម្បី​ឲ្យ​ដឹង​ពី​ភាព​ស៊ាំ​នឹង​រោគ​ទឹក​នោម​ផ្អែម​ប្រភេទ ​១ នៃ​កោសិកា​រាង​កាយ​ ដែល​បាន​យក​មក​ធ្វើ​តេស្ត។ ជា​មួយ​នីតិវិធី​នេះ អ្នក​វិទ្យាសាស្រ្ត​អាច​ដឹង​ថា យើង​អាច​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដំណាក់​កាល​ដំបូង​ ឬ​អត់​ បាន​យ៉ាង​ច្បាស់ ដើម្បី​​ឲ្យ​ត្រៀម​ខ្លួន​មាន​វិធាន​ការ ​​​ព្យាបាល​ទាន់​ពេល​ ជា​ពិសេស​លើយុវវ័យ។ បើ​តាម​លោក សាស្រ្តាចារ្យ

    September 3, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពលួច ផ្លែដូង ខ្សែភ្លើង និង ម៉ូទរ័។ ករណីនេះបានកើតឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច ក្នុងចំការភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ ឡូត ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ ។ នៅថ្ងៃកើតហេតុជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចចូលក្នុងចំការរបស់ឈ្មោះ ប៉េង ស៊ុនឈីវ អាយុ៧១ឆ្នាំ ដែលគ្មានមនុស្សនៅចាំ ហើយលួចបេះផ្លែដូង កាត់ខ្សែភ្លើង និងលួចយកម៉ូទរ័ ដែលគេទុកបូមទឹកនៅក្នុងចំការ ។ ក្រោយមកត្រូវបានជនរងគ្រោះនាំគ្នាចាប់យកប្រគល់ជូន

    September 3, 2019
  • PR

    កាលពីពេលថ្មីៗនេះនារីវ័យក្មេងរូបស្រស់ម្នាក់ដែលត្រូវបានគេស្គាល់ថាឈ្មោះ ឃឹម សូហ្វី មានវ័យ២៥ឆ្នាំ ជាកូនខ្មែរ កាត់រូស្ស៊ី បានគ្រងឈុតប្រពៃណីរបស់សំអាងការសូហ្វីយ៉ា យ៉ាងស្រស់ស្អាតប្លែក រហូតទទួលបានការកោតសរសើរយ៉ាងច្រើន។ បើតាមសំដីរបស់ម្ចាស់សំអាងការ សូហ្វីយ៉ា បានអោយដឹងថា ប្អូនស្រី ឃឹម សូហ្វី ជាកូនកាត់ខ្មែររូស្ស៊ី ហើយនាងមានសមត្ថភាពយ៉ាងខ្លាំង ជាមួយនឹងការថតឈុតប្រពៃណីអោយសំអាងការរបស់នាង។ ម្ចាស់ហាងរូបស្រស់វ័យក្មេងតែមានសមត្ថភាពគ្រប់គ្រងជំនួញជាច្រើនក្នុងពេលតែមួយរូបនេះ ក៏បានបញ្ជាក់ផងដែរថា សំរាប់បងប្អូនអ្នកគាំទ្រសំអាងការសូហ្វីយ៉ា ទាំងអស់ក៏អាចស្រស់ស្អាតបានដូចគ្នា ជាមួយនឹងឈុតប្រពៃណី និងសម័យ នៅក្នុងថ្ងៃបង្គលការរបស់ខ្លួន ដោយសំអាងការរបស់នាង មានឈុតសំលៀកបំពាក់ស្អាតៗ និងឈុតខ្លះត្រូវបានច្នៃចេញពីទឹកដៃជាងចំណានៗ ធានាមិនអោយអតិថិជនខកចិត្តនោះឡើយ។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងសំអាងការ សូហ្វីយ៉ា សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 8000

    September 3, 2019
  • បច្ចេកវិទ្យា

    យើងបានដឹងហើយថា Apple Watch Series 4 មានលក្ខណៈពិសេសអស្ចារ្យម្យ៉ាងសម្រាប់អ្នកបានប្រើប្រាស់វាជាពិសេសក្នុងការងារតាមដានសុខភាពរបស់ពួកគេ។ ម៉ូនីទ័រមួយមានមុខងារវាស់ចង្វាក់បេះដូងនឹងដាស់តឿនអ្នក ប្រសិនបើបេះដូងរបស់អ្នកចាប់ផ្តើមលោតលឿនឬយឺតពេក។ មិនត្រឹមតែប៉ុណ្ណោះវានៅមានសមត្ថភាពពិសេសជាច្រើនទៀតសម្រាប់ការត្រួតពិនិត្យសុខភាពផ្ទាល់ខ្លួន។ តាមការចេញផ្សាយរបស់ 9to5Mac ដែលបានអះអាងថា នាថ្ងៃទី១០ ខែកញ្ញាខាងមុខ Apple Watch Serice 5 នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការជាមួយនឹងការបំពាក់មកជាមួយនឹងម៉ូនីទ័រថ្មីមួយ ដែលអាចធ្វើការវាស់សំពាធឈាមបានថែមទៀតផង។ លើសពីនេះប្រភពដដែលក៏បានឲ្យដឹងទៀតដែរថា មុខងារដ៏សំខាន់មួយរបស់ Apple Watch Series 5 ដែលដើមឡើយជាផែនការសម្រាប់ដាក់ឲ្យដំណើរការនៅឆ្នាំ២០២០នោះក៏នឹងអាចបង្ហាញវត្តមានមុនកាលកំណត់ជាមួយនឹងម៉ូដេលនេះផងដែរ ដោយជឿជាក់ថាកម្មវិធីពិសេសនេះគឺមានសមត្ថភាពក្នុងការត្រួតពិនិត្យតាមដានដំណេករបស់អ្នកប្រើប្រាស់៕ អត្ថបទ៖ Lee

    September 3, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងកាត់បន្ថយនូវបទល្មើសផ្សេងៗក្នុងមូលដ្ឋានខណ្ឌ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងមានវត្តមានអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៌ទោ មិន សុផេត ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានធ្វើសន្និសិទ្ធសារព័ត៌មានបង្ហាញមុខក្រុមចោរប្លន់ និងអ្នកទទួលផលចោរកម្មសរុបចំនួន១២នាក់ ដែលធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា នៅអធិកានគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងចំណោមជនល្មើសទាំង១២នាក់ គឺជនស្មើសចំនួន ១០នាក់ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩

    September 3, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ- បើយោងតាមការរាយការណ៍បានឲ្យដឹងថា អាជ្ញាធរបានរកឃើញសំណង់ចំនួន១៤កន្លែងសាងសង់ ដោយគ្មានគុណភាព និងតម្រូវអោយរុះរើចេញ។ គិតរហូតមកដល់នឹងដើមខែកញ្ញា ឆ្នាំ២០១៩នេះ មានតែសំណង់អគារគ្មានគុណភាពចំនួន៤ទីតាំង ក្នុងចំណោម១៤កន្លែងប៉ុណ្ណោះ ដែលធ្វើការរុះរើងតាមការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅសល់សំណង់អគារ ១០ កន្លែងទៀតមិនទាន់រុះរើនៅឡេីយ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានព្រមានត្រង់ៗដែរថា ម្ចាស់សំណង់ទាំងអស់ សូមកុំព្យាយាមដេីរ រកការអន្តរាគមន៍ណាមួយ ដេីម្បីរក្សាសំណង់ខុសច្បាប់ទាំងនោះឡេីយ មិនទទួលជោគជយ័ទេ ។ ករណីនេះផងដែរ អាជ្ញាធរបានជូនដំណឹងជាលើកចុងក្រោយ អោយម្ចាស់សំណង់ទាំងអស់នោះធ្វេីការរុះរេីបន្ទាន់ បេីមិនដូច្នេះទេនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់ ៕

    September 3, 2019
  • រថយន្ត

    ក្រុមហ៊ុន Bugatti ទើបតែបានបំបែកកំណត់ត្រថ្មីជាមួយនឹងម៉ូដែល Chiron របស់ខ្លួនក្នុងល្បឿនជាង 300 ម៉ាយ/ម៉ោង នៅឯផ្លូវសាកល្បង Ehra-Lessien របស់ប្រទេសអាល្លឺម៉ង់។ នេះគឺជា Hypercar ដំបូងបង្អស់ហើយ ដែលអាចឈានដល់ល្បឿនអតិបរមា 304.77 ម៉ាយ/ម៉ោង (490.47 គីឡូម៉ែត្រ/ម៉ោង) ដោយសារការកែលម្អផ្នែកមេកានិច និងរូបវ័ន្តមួយចំនួននៃរថយន្ត។ គំរូរថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន W16 (quad-turbo) ទំហំចំណុះ 8លីត្រ ដែលអាចផលិតកម្លាំងហ្វ្រាំងសេះ (BHP) បានរហូតដល់ 1,578 ។ ប្រអប់ហ្គែរ និងប្រព័ន្ធប៉ុងពីររបស់វាគឺនៅដូចដើម ហើយការផ្លាស់ប្តូរនៅលើ Chiron

    September 3, 2019