- Khmernote Media
- សុខភាព
ចូលចិត្តស្រែកគំហក ឬជេរកូនខ្លាំងៗ ជាទម្លាប់មិនល្អទេ មិនត្រឹមតែមិនអាចជួយឲ្យកូនយើងទទួលបានដំបូន្មានល្អៗ ថែមទាំងបែរជាបង្កើតគំរូ ទម្លាប់អាក្រក់ថ្មីមួយទៀតចំពោះក្មេង បង្កឲ្យពួកគេអាចមានបញ្ហានៅពេលធំឡើងទៀតផង។ ទោះកូនយើង រពឹសខ្លាំង មិនស្តាប់សម្តី ក៏មិនត្រូវស្រែកដាក់កូនដែរ។ អត្ថបទនេះ”Hello គ្រូពេទ្យ” ចង់បង្ហាញប៉ាម៉ាក់ទាំងអស់ពីគុណវិបត្តិស្រែកទៅលើកូន និងវិធីរំងាប់អារម្មណ៍។ ១- គុណវិបត្តិពីស្រែក ស្រែក គំហកខ្លាំងៗ មានគុណវិបត្តិជាច្រើន ដែលជាញឹកញាប់ ច្រើនកើតឡើងដោយសារតែមានអារម្មណ៍ខឹង។ នៅពេលយើងខឹង ហើយមិនអាចគ្រប់គ្រងកំហឹងបាន ប៉ាម៉ាក់អាចនឹងនិយាយអ្វីមួយ ឬច្រើន ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍កូនបាន ថែមទាំងអាចធ្វើឲ្យកូនយើង មានអារម្មណ៍ស្អប់ខ្លួនឯងទៀតផង។ ក្នុងកាលៈទេសៈនេះ គ្រប់យ៉ាងអាចនឹងកាន់តែធ្ងន់ធ្ងរ បើកូនយើង យកចិត្តទុកដាក់ខ្លាំងលើសម្តីគំរោះគំរើយរបស់យើង នាំឲ្យកូនមានជំងឺថប់បារម្ភ
September 3, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ បុរសម្នាក់បានចាប់រំលោភប្អូនថ្លៃស្រ្តីរបស់ខ្លួនបានសម្រេចរហូតដល់ទៅ ៧ ដង លុះពេលប្រពន្ធតាមទាន់ គាត់បានដោះសារថា មានខ្មោចមកសណ្ឋិតនៅក្នុងខ្លួនរបស់គាត់ទើបជំរុញឲ្យគាត់ធ្វើរឿងឆ្កួតលីលានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងគ្រួសារមួយដែលរស់នៅជុំគ្នាបីនាក់គឺប្តីប្រពន្ធ និងប្អូនស្រីម្នាក់នៅក្នុងក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី។ បុរសដែលបានចាប់រំលោភប្អូនថ្លៃខ្លួនឯងនោះមានឈ្មោះថា Faisal អាយុ ២៦ ឆ្នាំ ហើយប្រពន្ធរបស់គាត់ក៏មានអាយុ ២៦ ឆ្នាំដូចគ្នាដែរ និងបានរៀបការជាមួយគ្នាទើបតែបានមួយឆ្នាំប៉ុណ្ណោះ។ ក្រោយរៀបការរួចស្ត្រីជាប្រពន្ធបាននាំប្អូនស្រីរបស់គាត់ដែលទើបតែមានអាយុ ១៤ ម្នាក់មករស់នៅជាមួយគ្នាដែរ។ ការរស់នៅជុំគ្នាបីនាក់ហាក់មានភាពសប្បាយរីករាយនិងចុះសម្រុងគ្នាខ្លាំងណាស់ពេលចាប់ផ្ដើមដំបូង តែក្រោយមកលោក Faisal ចេះតែលួចមើលប្អូនថ្លៃខ្លួនងូតទឹក និងផ្លាស់សំលៀកបំពាក់ជារឿយៗ ហើយដោយទ្រាំមិនបានក្នុងថ្ងៃមួយគាត់ក៏ចាប់ប្អូនថ្លៃស្រីនោះរំលោភរហូតបានសម្រេចតែម្តង។ ក្រោយមកទៀតពេលដែលប្រពន្ធមិននៅផ្ទះ លោក Faisal ក៏បានទៅរំលោភប្អូនថ្លៃខ្លួនជាបន្តបន្ទាប់ទៀតចំនួន ៧ ដង ខណៈស្រ្តីជាប្អូនថ្ងៃមិនស្រែកឆោឡោ
September 3, 2019 - សង្គម
ថៃ៖ កាលពីថ្ងៃយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅឯខេត្តសុខោទ័យ ប្រទេសថៃ ដោយបានប្រទះសាកសពប្តីប្រពន្ធប្រុសស្រីមួយគូឱបគ្នាស្លាប់។ សាកសពទាំងពីរត្រូវបានគេស្គាល់ឈ្មោះថាលោក លាង អាយុ ៥០ឆ្នាំ ភេទប្រុស ជាស្វាមី និងម្នាក់ទៀតឈ្មោះ បុន អាយុ ៤៨ឆ្នាំ ភេទស្រី ត្រូវជាភរិយា បានស្លាប់ក្នុងសភាពសាកសពឱបគ្នាក្នុងឡានដែលធ្លាក់ចូលប្រឡាយភក់យ៉ាងអាណោធអធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាជនដែលរស់នៅតំបន់នោះ ដោយរថយន្តខាងលើបានធ្លាក់ចុះប្រឡាយភក់ ដែលមានល្បាប់ពិបាកនិងកាយឬស្រោចស្រង់។ ក្រោយពេលទទួលដំណឹងគ្រោះថ្នាក់នេះគេសង្កេតឃើញមានក្មេងៗពីររូប យំឱបគ្នាស្រែករកឪពុកម្តាយ ព្រមទាំងបន់ស្រន់វត្ថុសក្តិសិទ្ធឲ្យស្វែងរកម្តាយឪពុកខ្លួនឃើញ រួមជាមួយសត្វឆ្កែមួយក្បាលផងដែរ ដែលមកដល់កន្លែងកើតហេតុ ហើយព្យាយាមដើរហិតក្លិនស្វែងរកនៅតាមមាត់ប្រឡាយទឹកមិនព្រមទៅណា។ ក្រោយចំណាយពេលអស់ជាច្រើនម៉ោង ក្រុមជួយសង្គ្រោះក៏បានរកឃើញ តែជាអកុសលប្តីប្រពន្ធមួយគូនេះបានស្លាប់បាត់ទៅហើយ ចំណែកកូនតូចទាំងពីរក៏យំឡើងលែងចេញទឹកភ្នែក រហូតដល់ក្មេងតូចអស់កម្លាំងគេងលក់បាត់
September 2, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានៅអាណត្តិថ្មីនេះ បន្ទាប់ពីឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានបញ្ចប់បេសកម្មរយៈពេល៣ឆ្នាំនៅកម្ពុជាក្នុងនាមជាជាឯកអគ្គរាជទូតជប៉ុន នេះបើយោងតាមការបង្ហោះរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ដោយ ស្ថានទូតជប៉ុននៅកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូចេ្នះថា ៖ “«ឯកអគ្គរាជទូតជប៉ុនថ្មីទើបតែមកដល់ប្រទេសកម្ពុជា» ជម្រាបសួរ! ខ្ញុំបាទ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ខ្ញុំទើបតែមកដល់ ប្រទេសកម្ពុជាកាលពីម្សិលមិញ។ ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជាដែលជាមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន និងជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានានៅប្រទេសកម្ពុជា”៕
September 2, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងទាក់ទងនឹងការចតឬឈប់រថយន្តដោយល្មេីសនឹងស្លាកសញ្ញាហាមឃាត់ ។ ដោយស្នងការរាជធានីបានបញ្ជាក់ថាប្រជាពលរដ្ឋ ដែលជាអ្នកប្រេីប្រាស់យានយន្តគ្រប់ប្រភេទមេត្តាជួយចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសឡានរបស់អង្គភាពមួយចំនួនដូចជា ឡានដែលពាក់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋជាដេីម ត្រូវធ្វេីជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយមិនឈប់ ឬចតនៅទីកន្លែងដែលមានស្លាកសញ្ញាហាមឡេីយ។ ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជា និងការណែនាំ ឲ្យកម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ ធ្វេីការស្ទូចរថយន្តដែលឈប់ ឬ ចត ល្មេីសនឹងស្លាកសញ្ញា យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគ្មានការយោគយល់ឡេីយទោះជាឡានទំនេីប ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ អោយតែខុសគឺស្ទូចតែម្តង៕
September 2, 2019 - PR
“បងស្រឡាញ់អូន អូនស្រឡាញ់បង” ជាភាសាស្នេហ៍ ដែលភាគីទាំងសងខាង តែងតែនិយាយដាក់គ្នាទៅវិញទៅមក នៅពេលចាប់ផ្តើមស្រឡាញ់គ្នាដំបូងៗ។ ភាពស្មោះត្រង់ ការបង្កើតជំនឿចិត្ត ការគោរពគ្នា ការចេះអធ្យាស្រ័យគ្នា និងការស្វែងយល់អំពីចំណង់ចំណូលចិត្តដៃគូរ គឺគន្លឹះសំខាន់បំផុត សម្រាប់រឹតចំណងស្នេហ៍របស់អ្នក ឲ្យមានភាពស្និទ្ធស្នាល ផ្អែមល្ហែមយូរអង្វែង។ សម្រាប់ការស្វែងយល់ចិត្តគូរស្នេហ៍ ពុំបានស៊ីជម្រៅ អាចធ្វើឲ្យចំណងស្នេហ៍របស់អ្នកងាយនឹងបែកបាក់ប្រេះឆា។ អ្នកខ្លះស្រឡាញ់គ្នាយូរហើយ ប៉ុន្តែពុំដឹងថាគូរស្នេហ៍របស់ខ្លួនចង់បានអ្វី រឺគួរទិញកាដូអ្វីសម្រាប់ថ្ងៃពិសេសៗរបស់ដៃគូពួកគេនោះទេ។ ម្នាក់ៗពិបាកចិត្ត ត្បិតពុំដែលបានដឹងថាកាដូដែលមានតម្លៃសម្រាប់ដៃគូសង្សារ នាយុគសម័យ Digital នោះគឺ ស្មាតហ្វូនស៊េរីថ្មី OPPO F11 Pro Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត ជាមួយនឹង៣ជម្រើសពណ៌ គឺ
September 2, 2019 - សង្គម
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួងបានធ្វើការសិក្សា និងដកស្រង់បទពិសោធន៍ អំពីការងារគ្រប់គ្រងការលក់លេខចុះបញ្ជីយានយន្តតាមប្រព័ន្ធបច្ចេកវិទ្យា និងទទួលយកបទពិសោធន៍ពីបណ្តាប្រទេសនានានៅក្នុងតំបន់ដូចជា ព្រះរាជាណាចក្រថៃ ទីក្រុងហុងកុងប្រទេសចិន និងប្រទេសសិង្ហបុរី។ ក្រសួងនឹងដាក់ឲ្យដំណើរការនូវប្រព័ន្ធលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន នៅអំឡុងពេល៣ខែខាងមុខនេះ ដោយនឹងធ្វើការជូនដំណឹងជាមុនយ៉ាងតិច១ខែ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅទូទាំងប្រទេស៕ អត្ថបទ៖ សេម
September 2, 2019 - អន្តរជាតិ
ថៃ៖ ក្មេងស្រីម្នាក់កើតមានអាការពុលអាហារធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិត ក្រោយពេលដែលនាងបានញ៉ាំបុកល្ហុង ដែលម្តាយនាងបានទិញផ្ញើ។ ក្មេងស្រីរងគ្រោះមានឈ្មោះថា Nong Fonអាយុ ១៦ ឆ្នាំ រស់នៅក្នុងប្រទេសថៃ។ នៅក្នុងល្ងាចនៃថ្ងៃកើតហេតុម្តាយរបស់ក្មេងស្រីរងគ្រោះបានទិញបុកល្ហុងមួយកញ្ចប់ផ្ញើនាងនៅផ្ទះ ដោយក្នុងបុកល្ហុងនោះមានបញ្ចូលទាំងក្តាម និងទឹកប្រហុកផង។ បន្ទាប់ពីញ៉ាំរួចភ្លាមៗក្មេងស្រីរងគ្រោះមានសភាពធម្មតា តែដល់ពេលយប់បន្តិចស្រាប់នាងចាប់ផ្ដើមឈឺពោះ រាគ ក្អួត និងស្លេកស្លាំងជាខ្លាំង។ ពេលនោះម្តាយរបស់នាងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ តែជាអកុសលនាងបានស្លាប់តាំងពីមុនពេលទៅដល់មន្ទីរពេទ្យម្លះ។ ខាងវេជ្ជបណ្ឌិតបានពន្យល់អំពីបញ្ហានេះថា ក្មេងស្រីរងគ្រោះបានពុលអាហារ ដែលធ្វើឲ្យមេរោគបានជ្រាបពេញពោះវៀនរបស់នាង ហើយដោយរាងកាយរបស់នាងខ្សោយប្រឆាំងនឹងមេរោគនោះមិនបាន ទើបនាងត្រូវមេរោគធ្វើទុករហូតដល់ស្លាប់តែម្តង។ សូមបញ្ជាក់ថា នេះជាករណីកម្រមួយនៅក្នុងប្រទេសថៃ ព្រោះជាទូទៅប្រជាពលរដ្ឋថៃចូលចិត្តញ៉ាំបុកល្ហុងជាប្រចាំ និងគ្មានបញ្ហាអ្វីឡើយ៕ អត្ថបទ៖ ភក្តី
September 2, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៦០០រៀលក្នុងមួយ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៤៥០រៀលក្នុងមួយលីត្រ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,៦០០រៀលដដែល ប៉ុន្តែតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៥០០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ សេម
September 2, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថានៅវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៏មួយ ដោយខ្លួនឯង គឺរថយន្តដឹកកុងតឺន័រមួយគ្រឿងពេលបត់ត្រឡប់ក្រោយ ចៃដន្យរអិលធ្លាក់ទូកុងតឺន័រ សង្កត់មកលើកាប៊ីនរថយន្ត ធ្វើអោយបុរសអ្នកបើកបរម្នាក់ គាបស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍នេះកើតឡើងនៅ តាមផ្លូវលំ ចូលទៅក្បាលឆាយ ចំពីមុខក្លោងទ្វារ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។ ភ្លាមៗគេនៅមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះនៅឡើយ ហើយករណីនេះសមត្ថកិច្ចកំពុងពិនិត្យដោះស្រាយតាមនិតិវិធី៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
September 2, 2019









