Khmernote Media
  • សុខភាព

    ​រឿង​ស្នេហា ប្រុសៗ​មិន​សូវ​ជា​បញ្ចេញ​អារម្មណ៍ មនោសញ្ចេតនា ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​ដឹង​​ ដូច​ជា​ស្រីៗ​ទេ។ ប៉ុន្តែរឿង​នេះ មិន​ថា​ប្រុស មិន​ថា​ស្រី សុទ្ធ​តែប្រើ​អារម្មណ៍​ច្រើន ហើយ​មនោសញ្ចេតនា​ពិត ពេល​ខ្លះ​ទោះ​ប្រុសៗរឹង​មាំ​យ៉ាងណា គេ​នឹង​បញ្ចេញ​ឲ្យ​មនុស្ស​ជា​ទី​ស្រលាញ់ដឹង​ដូច​គ្នា។ ការ​សិក្សា​មួយ រក​ឃើញ​ថា បើ​ប្រុសៗបញ្ចេញ​ ៦ ចំណុចនេះ ទៅ​កាន់​ខាង​ស្រីៗ ស្នេហា​គេ​ចំពោះ​យើង គឺ​ជាស្នេហ៍​ពិតហើយ។ ១- យក​ចិត្ត​ទុកដាក់​លើ​សំដី​ខាង​ស្រី តាម​ធម្មជាតិ​ ​ប្រុសៗ​តែង​យក​ចិត្ត​ទុក​ដាក់​​លើ​​អ្វី​​​ខ្លួន​ចាប់​អារម្មណ៍​​ប៉ុណ្ណោះ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ លើ​មនុស្ស​ជា​ទីស្រលាញ់ ឬ​ចូល​ចិត្ត​ និង​កត់​សម្គាល់​​ខ្លាំង ក៏​ជា​អត្តចរិត​ពិត​របស់​ប្រុសៗ​ដូច​គ្នា។ បើ​ប្រុសៗ មាន​​ស្នេហា​ជ្រាល​ជ្រៅ​លើនារី​ណា​ម្នាក់​ នឹង​ស្តែង​ចេញ​តាម​ទង្វើ​នេះឯង។ ២- មិន​ខ្លាចលះ​បង់

    September 2, 2019
  • សង្គម

    បើយោងតាមលិខិតស្តីពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា៖ ស្លាកលេខ៤ខ្ទង់ដូចគ្នា ឬពាក្យនិយមហៅ ស្លាកលេខការ៉េ ដែលមានតម្លៃខ្ពស់ជាងគេគឺលេខ ៩៩៩៩ ចំណែកឯលេខការ៉េ ដែលមានតម្លៃថោកជាងគេគឺលេខ ៤៤៤៤។ + លេខ ៩៩៩៩ គឺ មិនអនុញ្ញាត ដាក់លក់នៅ តំបន់១ ឡើយ ហើយនៅ តំបន់២ វាមានតម្លៃ ២០,០០០,០០០ រៀល និង ១០,០០០,០០០ រៀល នៅ តំបន់៣ ចំណែកឯ ការផ្លោះអក្សរ វិញគឺនៅ តំបន់១ មិនអនុញ្ញាតដូចគ្នា រីឯនៅ

    September 2, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួនភា្លមៗនាំយកមកដោះស្រាយនៅប៉ុស្តិ៍នគរបាលសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមបទចោទប្រកាន់ សង្សយ័ថាចាប់ឱបបំពានលើរាងកាយស្ត្រីជាកម្មករជនជាតិខ្មែរម្នាក់ នៅការដ្ឋានសំណង់មួយកន្លែងក្នុងសង្កាត់លេខ១ កាលពីម៉ោងជាង៨ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ទោះជាយ៉ាងនេះក្តី បើយោងតាមប្រភពពីកម្មករខ្មែរដូចគ្នាថ្លែងថា បុរសសង្ស័យជនជាតិចិនរូបនេះបានប្រកែកថា ខ្លួនមិនបានប្រព្រឹត្តអំពើនោះទេ ប៉ុន្តែភាគីស្ត្រីរងគ្រោះអះអាងថា បុរសជនជាតិចិនរូបនេះ ចូលទៅចាប់អោបខ្លួនពីក្រោយនិងលូកលាន់បំពានលើរាងកាយ ពេលជនរងគ្រោះកំពុងឱនរើសសារុងនៅក្នុងបន្ទប់ស្នាក់នៅ។ ករណីនេះសមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធី៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    September 2, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចអោយ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ និង លោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ១០ឆ្នាំ ពីបទឃាតកម្ម។ ចំណែក ឈ្មោះ ម៉េន សាម៉ៃ និង ជឹម វុធ ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ ពីបទលាក់កំបាំងតម្រុយ។ គួររំលឹកថាជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦

    September 2, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ -តាមការផ្សាយព័ត៌មានរបស់ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃអាទិត្យ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងទី០១ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា ដោយសារតែមេឃភ្លៀង និងទឹកទន្លេឡើងព្រមជាមួយរលកខ្លាំងផងនោះ បណ្តាលឱ្យបាក់ច្រាំងទន្លេ នៅក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល បាក់ជាច្រើនកន្លែងចូលទៅក្នុងទន្លេ ដែលចាប់ផ្តើមតាំងយប់ថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅតែបាក់បន្តទៀត។ ករណីរអិលបាក់ច្រាំងទន្លេបាសាក់ មានពីរចំណុចស្ថិតក្នុង ឃុំតាលន់

    September 2, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងដល់បងប្អូនធ្វើដំណើរឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះតទៅ ការដ្ឋានស្ពានអាកាសក្បាលថ្នល់ នឹងតម្លើងពុម្ពដែកកម្រាលតួស្ពាន កម្ពស់ពីកម្រាលកៅស៊ូថ្នល់ +៤.០០ម។ ដូច្នេះដើម្បីធានាបានសុវត្ថិភាពជូនបងប្អូនអ្នកធ្វើដំណើរឆ្លងកាត់ទីតាំងនេះគ្រប់ប្រភេទ សូមយានយន្តទាំងអស់ផ្ទុកទំនិញផ្សេងៗត្រឹមកម្ពស់ ៤.០០មចុះក្រោមជាកំហិត៕

    September 2, 2019
  • បច្ចេកវិទ្យា

    បរទេស: អស់រយៈពេលជាច្រើនហើយ ដែលយើងបានលឺ បានអាននូវពាក្យចចាមអារាម និងការប៉ាន់ស្មានជាច្រើនរួចមកហើយជុំវិញការបង្ហាញខ្លួនជាផ្លូវការរបស់ទូរស័ព្ទ Huawei Mate 30 Series ប៉ុន្តែមានអ្វីដែលជាផ្លូវការនោះគឺត្រូវបានចេញផ្សាយដោយគេហទំព័រ The TechRadar នៅថ្ងៃនេះ។ The TechRadar ចេញផ្សាយនៅថ្ងៃចន្ទ ទី២ ខែកញ្ញានេះបានឲ្យដឹងថា កាលបរិច្ឆេទនៃការបង្ហាញខ្លួនជាផ្លូវការរបស់ Huawei Mate 30 Series នឹងត្រូវបានគេជឿជាក់យ៉ាងច្បាស់ថា នឹងបង្ហាញខ្លួននៅថ្ងៃព្រហស្បតិ៍ទី ១៩ខែកញ្ញាហើយតាមផែនការគឺនឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងមុយនិចរបស់ប្រទេសអាល្លឺម៉ង់។ ការបង្ហោះមួយរបស់ក្រុមហ៊ុន Huawei ផ្ទាល់នៅលើគណនី Twitter ក៏បានធ្វើការអះអាងដូចគ្នានេះដែរថា ព្រឹត្តិការណ៍នៅទីក្រុងមុយនិចនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបង្ហាញខ្លួនទូរស័ព្ទម៉ូដេល Huawei Mate

    September 2, 2019
  • អន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានរៀបចំកម្មវិធីពិសេសនៅក្នុងភូមិដាច់ស្រយ៉ាលមួយគឺអាជ្ញាធរនឹងផ្តល់ជូនបាយទម្ងន់មួយគីឡូក្រាមទៅកាន់ប្រជាជនណា ដែលអាចចាប់មូសបានប្រមាណជា ២០០ ក្បាល ឬពេញមួយចាន (ចានសំប៉ែត)។ ការពិតទៅ កម្មវិធីពិសេសនេះមិនមែនជាការប្រកួតប្រជែងអ្វីនោះទេ តែវាជាយុទ្ធនាការកំចាត់ជំរកមូស ដើម្បីបង្កាជំងឺគ្រុនឈាម ដែលកំពុងតែរាតត្បាតខ្លាំងនៅក្នុងតំបន់នោះ។ មុននឹងចាប់ផ្ដើមលេងកម្មវិធីពិសេសនេះ អាជ្ញាធរបាននាំប្រជាពលរដ្ឋសំអាតបរិស្ថាននៅក្នុងភូមិ និងបំផ្លាញជំរកសត្វមូសជាមួយសិន។ លុះពេលសំអាតរួច និងពេលដែលមូសកំពុងតែផ្អើលនោះ អាជ្ញាធរបានចែកចាន ឬថាស ដែលមានលាបប្រេងស្អិតម្យ៉ាងនៅពីលើ ហើយពួកគេគ្រាន់តែគ្រវីចាននោះទៅឆ្វេងទៅស្ដាំ នោះមូសនឹងជាប់នៅលើចាន ឬថាសនោះតែម្តង។ សម្រាប់អ្នកអាចចាប់មូសបានច្រើនតាមការកំណត់នឹងទទួលបានរង្វាន់លើកទឹកចិត្តជាបាយមួយគីឡូក្រាម ហើយប្រជាជនខ្លះក៏បានយកបាយនោះមកហូបជុំគ្នាជាការសប្បាយផងដែរ។ សូមបញ្ជាក់ជូនថា ជំងឺគ្រុនឈាមនៅក្នុងប្រទេសហ្វីលីពីនហាករាតត្បាតខ្លាំងនៅក្នុងឆ្នាំនេះ ដោយគិតត្រឹមពេលនេះចំនួនអ្ននមានជំងឺគ្រុនបានកើតមានជាង ៥ ០០០ ករណី ហើយក្នុងនោះមាន ៦២២ ករណី

    September 2, 2019
  • សុខភាព

    សម័យ​ឥឡូវ​យុវវ័យ​មិនថាប្រុស ឬស្រីមាន​ទំនោរ​ចោះ​រន្ធ​ក្រវិល​ច្រើន​លើស​ពីម្ខាង ១ ហើយ​អ្នក​ខ្លះ​ទៀត​មាន​រហូត​ដល់​ចោះឡើង​សោះ​ត្រចៀក​ក៏​មាន​ដែរ។ ការ​ធ្វើ​បែប​នេះ ត្បិត​តែ​មិន​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​អ្វី​ក៏​ពិត​មែន ប៉ុន្តែ​វា​បាន​ធ្វើឲ្យ​បាត់បង់​សោភណភាព ព្រោះ​មាន​ស្លាកស្នាម និង​ផ្លែ​ពេញ​នោះ។ លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​បញ្ជាក់​ទៀត​ថា ករណី​អ្នក​ចោះ​ក្រវិល​ច្រើន​រន្ធ​នេះ ខាង​លោក​ជួប​ច្រើន​មែនទែន ហើយ​បញ្ហា​ចម្បង​គឺ​ផ្លែ​លើ​សាច់ ព្រោះ​ដំណើរការ​ចោះ​មិន​មាន​អនាម័យ​ល្អ។ ក្រោយ​ចោះ​រួច​ អ្នក​ខ្លះ​កើត​ជា​ដំបៅ​ក្លាយ ព្រោះ​សាច់​ឆាប់​ប្រតិកម្ម​ជាមួយ​ម្ជុលដែក ម្ជុល​មាន​មេរោគ ដោយសារ​សម្អាត​មិន​ល្អ និង​មិន​ប្រើ​ឧបករណ៍​សម្លាប់​មេរោគ ឬ​ទឹក​ថ្នាំ​ដែល​គ្មាន​គុណភាព។ មួយ​វិញ​ទៀត អ្នក​ខ្លះ​មាន​ជួប​បញ្ហា​ដុំ​ឈាម​​កកនៅ​ត្រចៀក ក្រោយ​ចោះ​រួច។ “អ្នក​ចោះ​រន្ធ​ត្រចៀក​ខ្លះ គាត់​មិន​សូវ​មាន​អនាម័យ​ដោយ​ខ្លួនឯង ហើយ​ពេល​ចោះ​រួច​នោះ​គាត់​ឧស្សាហ៍​យក​ដៃ​ទៅ​ស្ទាប

    September 1, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ ធនាគារ​ជាតិ​នៃ​កម្ពុជា នៅថ្ងៃនេះបានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា នឹង​យុទ្ធនាការ​ស្រលាញ់​ប្រាក់​រៀល ចាប់​ពី​ថ្ងៃ​ទី១៦ ដល់​ទី២៦ ខែ​កញ្ញា ឆ្នាំ២០១៩ ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ យុទ្ធនាការនេះ នឹងផ្តល់ឱកាសជូនសាធារណជន​ ដែលមាន​ក្រដាល​ប្រាក់​រៀល​ចាស់ ទក់ ឬ​រហែក អញ្ជើញមកប្ដូរ​យកក្រដាស​ប្រាក់​ថ្មី​ពី​បញ្ជរ​បេឡា​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​គ្រប់សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​រាជធានី-ខេត្ត (លើកលែងស្នាក់ការ​កណ្ដាល)៕ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖

    September 1, 2019