- Khmernote Media
- ព័ត៌មានជាតិ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ — ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងគូសបញ្ជាក់ថា «ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ដែលសង្ស័យថាអាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើត្រង់មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុចទី៥)។
August 31, 2019 - អន្តរជាតិ
មនុស្សមួយចំនួនបរាជ័យក្នុងការសន្សំលុយ ហើយលទ្ធផលដែលពួកគេទទួលបាននោះគឺគ្មានសល់លុយទាល់តែសោះ បន្ទាប់ពីធ្វើការងារជាច្រើនឆ្នាំមក។ ពេលខ្លះពួកគេបានដោះសារឬកុហកខ្លួនឯងថា ការចាយវាយទាំងអស់នោះសុទ្ធតែចាំបាច់ ឬសំខាន់សម្រាប់ពួកគេ តែជាក់ស្តែងការចាយខ្ជះខ្ជាយមួយចំនួនគឺគ្រាន់តែជាទម្លាប់អាក្រក់របស់ពួកគេតែប៉ុណ្ណោះ។ ហើយខាងក្រោមនេះគឺជាទម្លាប់អាក្រក់នៃការចាយលុយខ្ជះខ្ជាយចំនួន ៥ ដែលលោកត្រូវបោះបង់ចោល ប្រសិនបើលោកអ្នកចង់សល់លុយកាក់នៅថ្ងៃខាងមុខ៖ ១. ចូលចិត្តទិញអ្វីតាមចិត្តស្រលាញ់។ មុននឹងទិញអ្វីមួយត្រូវសួរខ្លួនឯងថា វាចាំបាច់ឬអត់ ហើយបើវាមិនមែនជារបស់ចាំបាច់នោះទេ ទោះស្រលាញ់វាប៉ុណ្ណាក៏ដោយកុំទិញវាឲ្យសោះ។ ២. ការចាយវាយដោយគ្មានផែនការច្បាស់លាស់។ អ្នកត្រូវបែងចែកលុយឲ្យបានត្រឹមត្រូវ ឧទាហរណ៍ប្រាក់ត្រូវសន្សំ ៣០% នៃប្រាក់ចំណូល ហើយ ៧០% ទៀតសម្រាប់ចាយ។ ហើយអ្នកត្រូវដាក់កំហិតខ្លួនឯងថា ត្រូវចាយតែ ៧០% នោះបានហើយ និងដាច់ខាតមិនប៉ះពាល់ប្រាក់ដែលត្រូវសន្សំ ៣០%ឡើយ។ ៣. យកល្អកុំចាយលុយតាម
August 31, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ ឈរចាំស្ទាក់វាយប្លន់ប្រជាពលរដ្ឋនៅកន្លែងងងឹត តែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្របួចចូលគុក ។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅពន្ធនាគារព្រៃស តាមការបញ្ជាឲ្យឃុំខ្លួនរបស់ តុលាការ បន្ទាប់ពីរូបគេបានពួនសង្ងំនៅកន្លែង ងងឹតរងចាំស្ទាក់វាយប្លន់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៤:៣០នាទី នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យ ០១នាក់ ឈ្មោះ នូ សុផា ភេទប្រុស អាយុ ៣៣ឆ្នាំ ដោយមានកាន់ដំបងឬស្សីមួយដើម
August 31, 2019 - ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ ក្រោយករណីបង្កហឹង្សាជម្លោះរវាងបក្ខពួកក្រុមក្មេងទំនេីង២ក្រុម កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទីកន្លងទៅ ស្ថិតនៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចពាក់ព័ន្ធបានធ្វេីការស្រាវជ្រាវតាមវែកមុខជនដៃដល់។ បន្ទាប់ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ វី នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស នៅរសៀលថ្ងៃដដែលកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទឹកផុស បានបន្តឃាត់ខ្លួនមុខសញ្ញា ដែលបង្កហិង្សាដោយចេតនានៅទីតាំងតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលបានចំនួន ៣នាក់ ថែមទៀតហេីយ មាន ឈ្មោះ សាំង សាន់ ហៅខុង ,
August 31, 2019 - សុខភាព
នៅល្ងាចថ្ងៃពុធ កន្លងទៅ ឃ្លាំងអំពូល ៦០០ម៉ែត្រការ៉េ នៅផ្លូវ Ha Dinh សង្កាត់ Thanh Xuan ក្រុងហាណូយ របស់វៀតណាម បានឆេះអស់ជិតពាក់កណ្ដាល បំភាយផ្សែង និងធូលីយ៉ាងខ្លាំង។ ឃ្លាំងនេះ ជារបស់ក្រុមហ៊ុន ២ គឺ Rang Dong Light Source និង Vacuum Flask ដែលចូលហ៊ុន រកស៊ីជាមួយគ្នា។ ក្រោយការឆេះនេះ អាជ្ញាធរវៀតណាម ប្រកាសថា បន្លែ ផ្លែឈើ និងសាច់
August 31, 2019 - អន្តរជាតិ
ចិន៖ បុរសម្នាក់បានសម្លាប់អតីតសង្សារបស់ខ្លួន ព្រោះតែសុំនាងត្រូវគ្នាវិញមិនបាន ហើយក្រោយមកគាត់ក៏សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងនៅក្នុងក្រុង Changsha ខេត្ត Hunan ភាគខាងលិចប្រទេសចិន។ តាមសាក្សីដែលជាមិត្តភក្តិរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះបានចែកផ្លូវគ្នាជាមួយនឹងបុរសជាសង្សាមួយរយៈមកហើយ ខណៈបុរសជាសង្សាបានព្យាយាមសុំនាងត្រូវគ្នាវិញជាច្រើនដងតែមិនបានសម្រេច។ នៅក្នុងថ្ងៃកើតហេតុបុរសជាសង្សាបានហៅទូរស័ព្ទទៅកាន់អតីតមិត្តស្រីខ្លួន និងបានសុំជួបនាងជាលើកចុងក្រោយនៅក្នុងបន្ទប់សណ្ឋគារមួយកន្លែង ហើយដោយខ្លាចមានបញ្ហាអ្វីនោះ ស្រ្តីជាអតីតសង្សាក៏បានបបួលមិត្តភក្តិនាងដែលជាស្រ្តីដូចគ្នាទៅជាមួយ ៣ នាក់ផងដែរ។ លុះទៅដល់ក្នុងបន្ទប់សណ្ឋាគារ ការប្រកែកគ្នាមួយបានកើតឡើង និងក្រោយមកក៏ឈានទៅដល់ការកើតមានអំពើហិង្សា។ ភ្លាមនោះមិត្តភក្តិ ៣ នាក់ របស់ស្រ្តីរងគ្រោះបានរត់ចេញពីបន្ទប់សណ្ឋាគារ ដើម្បីស្វែងរកជំនួយពីបុគ្គលិកសណ្ឋាគារ តែពេលត្រលប់មកវិញក៏បានប្រទះឃើញអតីតគូស្នេហ៍ទាំងពីរនាក់បានស្លាប់បាត់ទៅហើយ។ តាមការពិនិត្យរបស់ប៉ូលិសជំនាញបានរកឃើញថា បុរសជាសង្សាបានយកកាំបិតអាកសម្លាប់អតីតមិត្តស្រីខ្លួនមុន ហើយក្រោយមកគាត់ក៏បានសម្លាប់ខ្លួនឯងតាមក្រោយទៀត៕ អត្ថបទ៖ ភក្តី
August 31, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-សមត្ថកិច្ចមូលដ្ឋានប្រាប់ថា បុរសកម្មករសំណង់ជនជាតិចិនមួយរូប បានរងរបួសធ្ងន់ធ្ងរ ដោយសារដែកធ្លាក់ពីដងយោងមកត្រូវក្បាល ក្នុងការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងនៅក្នុងភូមិ៤សង្កាត់ លេខ៤ក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះរបស់ជនរងគ្រោះនៅឡើយ និងកំពុងបន្តការដោះស្រាយតាមនិតិវិធី៕ ប្រភព៖ លោក Huy Bunleng
August 30, 2019 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ៣០ សីហា ២០១៩ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកជំទាវ បានអនុញ្ញាតអោយ លោក ហុង ភារិន និស្សិតអាហារូបករណ៍កម្ពុជាឆ្នាំទី ៤ ផ្នែកអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យរាជផាត់ជ័យភូមិ ខេត្តជ័យភូមិរបស់ថៃ ចូលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមឯកអគ្គរាជទូតបានកោតសរសើរ និងអបអរសាទរប្អូនប្រុស ចំពោះការបង្ហាញសមត្ថភាពនៃការចងចាំរបស់ប្អូនក្នុងកម្មវិធីដ៏ល្បីមួយរបស់ថៃ ដែលធ្វើអោយទទួលបានការស្ញប់ស្ញែងយ៉ាងខ្លាំងពីសាធារណជនទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដែលប្អូនប្រុសធ្វើអោយប្រទេសផ្សេងស្គាល់ពីកម្ពុជាកាន់តែខ្លាំង ដែលទាំងនេះជាលទ្ធផលចេញពីការខិតខំប្រឹងប្រែងព្យាយាមហ្វឹកហាត់កន្លងមក។ ជាងនេះទៅទៀត ឯកឧត្តម បានផ្តាំផ្ញើអោយបន្តខិតខំរៀនសូត្រ
August 30, 2019 - ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ ក្រោយករណីបង្កហឹង្សាជម្លោះរវាងបក្ខពួកក្រុមក្មេងទំនេីង២ក្រុម កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទីកន្លងទៅ ស្ថិតនៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង និងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកទឹកផុស បានសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វេីការស្រាវជ្រាវតាមវែកមុខជនដៃដល់។ ដោយក្នុងនោះកម្លាំងកងរាជអាវុធហត្ថខេត្តចាប់បានមុខសញ្ញាជនបង្កបានម្នាក់ឈ្មោះ វី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ឥឡូវនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
August 30, 2019 - សុខភាព
ជំងឺអូទីស្សឹម កំពុងកើតឡើងច្រើនណាស់ចំពោះក្មេងៗ បើមានជំងឺនេះហើយ ក្មេងនឹងត្រូវរស់នៅជាមួយវាអស់មួយជីវិត។ យ៉ាងណា បើព្យាបាលលឿនទាន់ពេល អាចជួយក្មេងមានសុខភាពប្រសើរបាន ហើយដើម្បីគ្រប់គ្រងជំងឺបាន ត្រូវតែធ្វើរោគវិនិច្ឆ័យឲ្យលឿន តាមអាចធ្វើបាន។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងលើកពីវិធីពេទ្យធ្វើរោគវិនិច្ឆ័យជំងឺអូទីស្សឹម ឲ្យគ្នាយើងបានដឹង។ ១- ការធ្វើរោគវិនិច្ឆ័យជំងឺអូទីស្សឹមលើក្មេងៗ ធ្វើរោគវិនិច្ឆ័យជំងឺអូទីស្សឹម អាចមានការលំបាក តែយ៉ាងណា ធ្វើរោគវិនិច្ឆ័យកាន់តែលឿន កាន់តែអាចជួយឲ្យប៉ាម៉ាក់ ដឹងពីតម្រូវការកូនកាន់តែច្បាស់ អាចជួយទំនុកបម្រុង និងថែទាំកូនបានល្អ។ វិធីធ្វើរោគវិនិច្ឆ័យជំងឺអូទីស្សឹមលើក្មេងៗ អាចអនុវត្តតាមវិធីសាស្ត្រដូចជា៖ – និយាយជាមួយគ្រូពេទ្យ៖ បើមានសង្ស័យ ឬកូនយើងកើតជំងឺ អូទីស្សឹម ត្រូវនិយាយប្រាប់គ្រូពេទ្យជាមុនសិន ។
August 30, 2019









