- Khmernote Media
- បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្ហាញលិខិតអញ្ជើញ “ព្រឹត្តិការណ៍ទូរស័ព្ទប្រចាំឆ្នាំ” របស់ខ្លួន ដែលនឹងរៀបចំឡើងនៅក្នុងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ ដែលប្រព្តឹត្តិទៅនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Apple ដែលស្ថិតនៅក្នុងក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ទូរស័ព្ទប្រចាំឆ្នាំនេះត្រូវបានគេរំពឹងថា Apple នឹងដាក់បង្ហាញ iPhone 11 ស៊េរី។ ខណៈ iPhone 11 នឹងមកដល់ឆាប់ៗខាងមុខនេះ ឥលូវយើងមកមើលតម្លៃហាងឆេង iPhone Xs និង Xs Max ដែលកំពុងដាក់លក់នៅលើទីផ្សារស្រុកខ្មែរយើង
August 30, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានចេញលិខិតអញ្ជើញភ្ញៀវផ្លូវការសម្រាប់ចូលរួមកម្មវិធី “ព្រឹត្តិការណ៍ទូរស័ព្ទប្រចាំឆ្នាំ” របស់ខ្លួន ដែលព្រឹត្តិការណ៍ពិសេសនេះនឹងរៀបចំឡើងនៅក្នុងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះហើយ។ តាមរយៈលិខិតអញ្ជើញនោះក៏បានបង្ហាញផងដែរថា កម្មវិធីដ៏វិសេសវិសាលនេះនឹងរៀបចំឡើងនៅក្នុងការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Apple ដែលស្ថិតនៅក្នុងក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក។ សម្រាប់ក្រុមអ្នកវិភាគ និងអ្នកតាមដានបច្ចុប្បន្នភាពបច្ចេកវិទ្យាពិភពលោកបានលើកឡើងថា ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនោះ Apple អាចនឹងបង្ហាញជាផ្លូវការនូវទូរស័ព្ទ iPhone 11 របស់ខ្លួនផងដែរ។ សូមរម្លឹកជូនថា កន្លងមកមានពាក្យចរចាមរាមជាច្រើនបានលើកឡើងថា ទូរស័ព្ទស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Apple នឹងមាន ៣
August 30, 2019 - អន្តរជាតិ
ចិន៖ បច្ចុប្បន្ននេះដោយសារបច្ចេកវិទ្យាកាន់តែរីកចម្រើនមានមនុស្សមួយចំនួនអាចទាញយកផលប្រយោជន៍ជាច្រើនពីការប្រើប្រាស់ទូរស័ព្ទដោយភ្ជាប់ជាមួយនឹងអ៉ិនធឺណិតរាប់ទាំងការកំសាន្ត ធ្វើអាជីវកម្ម ផ្សព្វផ្សាយ និងទំនាក់ទំនងជាដើម។ ទន្ទឹមនឹងមានអ្នកទទួលបានបានផលប្រយោជន៍ ក៏មានដែរក្រុមមនុស្សដែលទទួលបានគុណវិបត្តិរហូតមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ជាក់ស្តែងមានកុមារាម្នាក់មានឈ្មោះ Lu អាយុ ១៣ ឆ្នាំ ត្រូវបានឆក់ខ្សែភ្លើងស្លាប់ បន្ទាប់ពីគេបានលេងហ្គេមទូរស័ព្ទបណ្តើរ ដាក់ទូរស័ព្ទសាកថ្មបណ្តើរ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសចិន ខណៈក្មេងប្រុសរងគ្រោះកំពុងញ៉ាំអាហារបណ្តើរ និងលេងហ្គេមក្នុងទូរស័ព្ទដែលកំពុងបញ្ចូលថ្មបណ្ដើរ។ ភ្លាមៗក្រោយកើតហេតុកុមាររងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែ ២ ម៉ោងក្រោយមក វេជ្ជបណ្ឌិតបានប្រាប់ថា កុមាររងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។ តាមរយៈសារព័ត៌មាននេះ វាអាចជាការព្រមានថ្មីមួយទៀតទៅកាន់ក្រុមអ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទពេលកំពុងបញ្ជូលថ្មទាំងអស់ ឲ្យបោះបង់ទម្លាប់អាក្រក់នេះចោល បើមិនចង់មានគ្រោះថ្នាក់ដូចក្នុងករណីខាងលើ៕ អត្ថបទ៖ ភក្តី
August 30, 2019 - PR
ភ្នំពេញ ថ្ងៃទី 29 សីហា ឆ្នាំ 2019 ៖ សន្និសីទសារព័ត៌មានថ្នាក់តំបន់ ពីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Huawei គឺ HarmonyOS ត្រូវបានរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីសប្តាហ៍មុន ដោយមានការចូលរួមពីលោក James Lu ប្រធានផ្នែក AI Product របស់ក្រុមហ៊ុន Huawei ប្រចាំនៅទីស្នាក់ការកណ្តាល និងបណ្តាអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងសិង្ហបុរីយ៉ាងច្រើនកុះករ។ លោក James Lu បានបញ្ជាក់ថា HarmonyOS គឺ ខុសពី Android
August 30, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទី អធិការនគរបាលខណដូនពេញ កម្លាំងផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់ (ស្ទូចប្រេងកូឡា) ស្ថិតនៅចំណុចលើដីវាល ជាប់ផ្លូវបេតុង ភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អត្តសញ្ញាណជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ អ៊ូ ប៉ែត ភេទ ស្រី អាយុ ៣៩ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ផ្ទះជួលផ្លូវលេខ៧០ ភូមិទី២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ជាអ្នកបើកលេងល្បែងសុីសងខុសច្បាប់)។ វត្ថុតាងចាប់យកបានរួមមាន៖
August 30, 2019 - សុខភាព
ប៉ាម៉ាក់សម័យថ្មី ពិតជាយកចិត្តទុកដាក់នឹងសុខភាព និងសកម្មភាពរបស់កូនៗណាស់ ចាប់តាំងពីដឹងថា មានកូននៅថ្ងៃដំបូងម្ល៉េះ។ ពេលកូនកើតមកហើយ ចិញ្ចឹមថែទាំកូន ឲ្យញ៉ាំសុទ្ធតែអាហារសម្បូរជីវជាតិ ហើយបញ្ចូនទៅរៀន សុទ្ធតែសាលាល្អៗ ព្រោះចង់ឲ្យកូនៗ ចេះដឹង និងឆ្លាតវៃជាងគេ។ ចុះបើទៅវៀន កូនៗតូច មាន Homework ច្រើន តើវាប៉ះពាល់ដល់សុខភាពទេ? តាមរយៈការសិក្សាមួយ ចេញផ្សាយលើកាសែតវេជ្ជសាស្ត្រ Journal of Family Therapy របស់អាមេរិក នៅឆ្នាំ២០១៥ បញ្ជាក់ថា ពិតជាមានផលប៉ះពាល់ដល់កុមារ ដែលត្រូវជំរុញឲ្យធ្វើ Homework លើស ១០នាទី/យប់ ពេលរៀននៅថ្នាក់ទី១។
August 30, 2019 - អន្តរជាតិ
កាលពីប៉ុន្មានថ្ងៃនេះមានរូបថតរបស់ស្រ្តីជនជាតិថៃម្នាក់បានថតរូប Selfie នៅលើដំបូលរថយន្តបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រួចកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាមួយនឹងចម្ងល់ថា តើវាអាចទៅរួចដោយរៀបណា? ដើម្បីស្រាយចម្ងល់នេះក្រុមអ្នកសារព័ត៌មាន Coconuts បានទៅសម្ភាសន៍ជាមួយស្រ្តីរងគ្រោះនោះដោយផ្ទាល់ ដើម្បីឲ្យនាងបកស្រាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ដែលមានខ្លឹមសារដូចខាងក្រោម៖ ស្រ្តីរងគ្រោះមានឈ្មោះថា Jintamas Nacum ហើយការពិតគ្រោះថ្នាក់នេះបានកើតឡើងតាំងពីថ្ងៃទី៥ ខែ សីហា ឆ្នាំ ២០១៨ ម្ល៉េះ ហើយនាងក៏បានបង្ហោះរូបនេះម្តងហើយក្រោយកើតហេតុភ្លាមៗ តែពេលនោះហាក់មិនសូវមានអ្នកចាប់អារម្មណ៍ច្រើនឡើយ។ ដោយឡែកកាលពីពេលថ្មីៗនេះ មិត្តប្រុសរបស់នាងបានចែករំលែក (Share) រូបភាពនេះឡើងវិញ ហើយមានសារព័ត៌មានមួយចំនួនយកទៅផ្សព្វផ្សាយបន្ត ទើបធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងតែម្តង។ អ្នកនាង Jintamas Nacum បានរៀបរាប់ថា៖ នៅក្នុងថ្ងៃកើតហេតុនោះ គាត់រួមជាមួយនឹងមិត្តប្រុសគាត់បានជិះម៉ូតូពីស្រុក Nakhon Chai Si
August 30, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងដែនដី លើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមទិញដីឡូតិ៍នៅទីក្រុងបូកគោ ដើម្បីសាសង់ជាលំនៅឋានដើម្បីសម្រាកកម្សាន្តទេសចរណ៍និងប្រកបរអាជីកម្មផ្សេងៗ ។ ថ្លែងបើកសិក្ខាសាលាស្តីពី“ការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូក គោ និងអភិវឌ្ឍវិស័យទេសចរណ៍” សណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានអំពាវនាវ អោយកូនខ្មែរដែលមានលទ្ធភាព ចូលរួមជាមួយគម្រោងរបស់រាជរដ្ឋាភិបាលនេះ ព្រោះតំបន់នេះ ស្ថិតនៅលើទីតាំងល្អ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាល មានដូចជា អាគារដ្ឋបាល លំនៅឋាន អាគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អាគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន
August 29, 2019 - ព័ត៌មានជាតិ
កំពង់ស្ពឺ៖ កូនប្រុសអកត្តញូសុំលុយម្តាយវ័យជរាទិញថ្នាំញៀនមិនបានទាញឈើជ្រុងវាយម្តាយឲ្យស្លាប់យ៉ាងអាណោធអាធ័ម ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជនបង្កជាកូនប្រុស អកត្តញូ ឈ្មោះ ភាញ ភី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពក្រោយពេលដែលសុំលុយម្តាយមិនបានទើបយកដំបងឈើជ្រុង វាយទៅលើម្តាយឈ្មោះ ឌុល រឿនអាយុ ៧៨ឆ្នាំ បណ្តាលឲ្យដេកស្លាប់នៅក្នុងដីឡូតិ៍មុខផ្ទះរបស់ខ្លួន។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាកូនអកត្តញូយកមកសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់៕ ប្រភព៖ SamNang
August 29, 2019 - សុខភាព
ការប្រើបណ្ដាញសង្គមញឹកញាប់ ដូចជា Facebook ឬ Instagram បង្កឲ្យអ្នកប្រើប្រាស់ ជួបបញ្ហាស្ត្រេសយ៉ាងខ្លាំង ដែលគេហៅថា “Techostress”។ សម្រាប់អ្នកប្រើប្រាស់ដែលជួបបញ្ហាស្ត្រេស ហើយបន្ដប្រើបណ្ដាញសង្គមដដែលនេះ នឹងនាំឲ្យពួកគេញៀន។ ក្រុមអ្នកជំនាញ IT សាកលវិទ្យាល័យ Lancaster របស់ចក្រភពអង់គ្លេស បានសិក្សាលើអ្នកប្រើប្រាស់ Facebook ចំនួន ៤៤៤នាក់។ អ្នកជំនាញ បានពិនិត្យ និងប្រទះឃើញទម្រង់ Technostress ចំនួន ២ប្រភេទ ដែលបង្កឡើងដោយការប្រើប្រាស់បណ្ដាញសង្គម។ ប្រភេទ Technostress ទី១ ពាក់ព័ន្ធនឹងក្រុមអ្នកប្រើប្រាស់ ដែលបានចាកចេញពី Facebook
August 29, 2019









