Khmernote Media
  • PR

    ភ្នំពេញថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩៖ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បង្ហាញស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 និង 10+ ដល់ពិភពលោកក៏ដូចជាស្រាយចម្ងល់នូវព័ត៌មានលេចធ្លាយដ៏ច្រើនសម្បូរបែបរួចមកយើងបានឃើញយ៉ាងច្បាស់ទាំងអស់គ្នាថា សាមសុង បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយ Samsung Galaxy Note 10 និង 10+ ពិតជាស័ក្តិសមបំផុតក្នុងការគ្រងជើងជាឯកស្តេចកំពូលស្មាតហ្វូនសម្រាប់រយៈពេល 10 ឆ្នាំរបស់ខ្លួនមកនេះមែន! ចំណុចពិសេសអស្ចារ្យគ្មានគូប្រៀបរបស់ Samsung Galaxy Note 10 និង 10+ នៅពេលនេះគឺបានស្រូបយកចំណាប់អារម្មណ៍ និងបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ឱ្យស្លុងចិត្តស្រឡាញ់

    August 29, 2019
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា នៅរសៀលថ្ងៃ ពុធ ១៣រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ លោក អាំង សិរីពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌចំការមន និងរដ្ឋបាលសង្កាត់ទន្លេបាសាក់ ចុះត្រួតពិនិត្យការរុះរើជណ្ដើរយោង ដែលបានសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

    August 29, 2019
  • PR

    នៅល្ងាចថ្ងៃទី 28 ខែ សីហា ឆ្នាំ 2019 ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear Group ( ជីហ្គៀ គ្រុប ) ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានរៀបចំកម្មវិធី LG Night 2019 ដើម្បីជប់លៀងជួបជុំថ្លែងអំណរគុណដល់តំណាងចែកចាយលក់ផលិតផល LG និង អតិថិជនដៃគូរអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ព្រមទាំងបង្ហាញនូវផលិតផលថ្មីៗប្រចាំឆ្នាំ 2019 នៅ ដឹព្រេមៀសេនធ័រសែនសុខ ។ នៅក្នុងពិធីជួបជុំប្រចាំឆ្នាំ ដ៏អធិកអធមដែលមានការចូលរួម ជាកិត្តិយសពីសំណាក់ លោក

    August 29, 2019
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ ថ្មីៗនេះរដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការពិនិត្យ ព្យាបាល និងវះកាត់ភ្នែកឡើងបាយជូនប្រជាពលរដ្ឋក្រីក្រខេត្តសៀមរាបដោយឥតគិតថ្លៃ ។ ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១០រូប ដឹកនាំដោយលោកស្រី Zhou Hong មកពីសមាគមប្រជាជនចិន ខេត្តយូណាន ដើម្បីមិត្តភាពជាមួយបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកពិនិត្យ ព្យាបាល និងវះកាត់ភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តសៀមរាប ចំនួន១០០នាក់ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

    August 29, 2019
  • បច្ចេកវិទ្យា

    បរទេស: យោងតាមប្រភពព័ត៌មាន The Verge បានឲ្យដឹងថា ក្រុមហ៊ុនយក្សចិន Huawei ប្រហែលជានឹងត្រូវប្រឈមមុខទៅនឹងបញ្ហាមួយទៀតសម្រាប់រាល់ម៉ូដេលចុងក្រោយរបស់ខ្លួនទាំងឡាយជាពិសេស Huawei Mate 30។ ម៉ូដែលថ្មីនេះត្រូវបានគេជឿជាក់ថា នឹងមិនអាចដំណើរការបានជាមួយនឹងកម្មវិធី Google app ឡើយ។ របាយការណ៍ដែលត្រូវបានចេញផ្សាយដោយកាសែតរ៉យទ័រធ្លាប់បានចេញផ្សាយហើយថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានចេញសេចក្តីថ្លែងការណ៍ហាមប្រាមរាល់ក្រុមហ៊ុនក្នុងស្រុកទាំងឡាយរបស់អាមេរិករួមមានទាំង Google ជាពិសេសផង មិនឲ្យដំណើរការជំនួញ និងពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមួយនេះឡើយ។ នេះមានន័យថាទាំង Mate 30 និងឧបករណ៍ទាំងឡាយផ្សេងទៀតរបស់ Huawei រួមទាំងម៉ូដែល ដែលអាចបត់បានដូចជា Mate X ផងនោះ នឹងត្រូវជួបបញ្ហាធ្ងន់ធ្ងរក្នុងពេលប្រកាសដំណើរការជាមិនខានហើយ ដោយសារតែ

    August 29, 2019
  • អន្តរជាតិ

    ថៃ៖ បុរសវ័យ ៦៩ ឆ្នាំម្នាក់បានបាញ់សម្លាប់អតីតមិត្តរួមថ្នាក់ខ្លួនក្នុងពិធីជប់លៀងសិស្សរួមជំនាន់ ដើម្បីសងសឹកនូវការឈឺចាប់ ដែលអតីតមិត្តរួមថ្នាក់រូបនោះបានធ្វើមកលើគាត់កាលពីជាង ៥០ ឆ្នាំមុន។ បុរសជាជនដៃដល់មានឈ្មោះថា Thanapat ជាទាហ៊ានជើងទឹកជនជាតិថៃ ដែលបានចូលនិវត្តន៍ពីការងារហើយ​ តែគាត់នៅមានកាំភ្លើងជាច្រើនដើមនៅជាប់ខ្លួន។ កាលពីឆ្នាំសិក្សា ១៩៦៦-១៩៦៧ ពោលគឺកាលពីប្រមាណជា ៥៣ ឆ្នាំមុន លោក Thanapat និងបុរសជាជនរងគ្រោះ ដែលមានឈ្មោះថា Suthud ជាមិត្តរួមថ្នាក់នឹងគ្នា ហើយគ្រានោះលោក Suthud ជាបងធំប្រចាំសាលា និងបានវាយធ្វើបាបលោក Thanapat ស្ទើរតែស្លាប់ខ្លួនរហូតលោក Thanapat ត្រូវបោះបង់ការសិក្សា និងគេចខ្លួនទៅរស់នៅកន្លែងឆ្ងាយបាត់។ ជាង

    August 29, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Google នឹងធ្វើការផ្លាស់ប្តូរការផលិតទូរស័ព្ទ Pixel របស់ខ្លួនពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមវិញនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ហេតុផលចម្បងនៃការផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទនេះត្រូវបានគេរាយការណ៍ថា ដោយសារតែបញ្ហាតម្លៃពលកម្មនៅក្នុងប្រទេសចិនកើនឡើងខ្ពស់ និងសម្ពាធនៃសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក។ យ៉ាងណាក្តី បើយោងតាមសារព័ត៌មាន CNBC បានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងផលិតនេះ មិនបានធ្វើឡើងគ្រប់ម៉ូដែលទូរស័ព្ទឡើយ ដោយទូរស័ព្ទមួយចំនួននៅតែបន្តផលិតនៅប្រទេសចិនដដែល ហើយទូរស័ព្ទដែលគេរំពឹងថានឹងប្តូរកន្លែងផលិតទៅកាន់ប្រទេសវៀតណាមនោះគឺទូរស័ព្ទម៉ូដែល Pixel 3A ។ តាមផែនការរបស់ក្រុមហ៊ុន Google បានបង្ហាញថា គេគ្រោងនឹងផលិតទូរស័ព្ទ Pixel 3A នៅក្នុងប្រទេសវៀតណាមឲ្យបានប្រមាណជា ៨ ទៅ ១០ លានគ្រឿងនៅក្នុងឆ្នាំនេះ ហើយបន្ទាប់ពីផលិតរួចទើបក្រុមហ៊ុននាំចេញពីវៀតណាមទៅលក់ក្នុងប្រទេសផ្សេងៗទៀត។ ប្រភពខាងលើក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុន Google ក៏គ្រោងនឹងប្តូរទីតាំងផលិតឧបករណ៍បំពងសំឡេងឆ្លាតវ័យ (Smart Speaker) របស់ខ្លួនទៅកាន់ប្រទេសថៃផងដែរ៕ អត្ថបទ៖

    August 29, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ដំណើរ​ការ​កំណែ​នៃ​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា បាន​បញ្ចប់​ទៅ​ជោគជ័យ នេះបើយោងតាមការបង្ហោះរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកនេះ។ ដំណើរ​ការ​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២-២៨ ខែសីហា ឆ្នាំ២០១៩ ក្រសួងបានបញ្ជាក់ថាដំណើរ​ការ​កំណែ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ប្រសិទ្ធភាព​ខ្ពស់​ហើយ​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង​ឡើយ នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ ក្នុង​រាជ​ធានី​ភ្នំពេញ។ ជាពិសេសគណៈកម្មការ​កំណែ​ទាំងអស់ គោរព​តាម​បទបញ្ញត្តិនៃដំណើរការកំណែបានល្អ និង​អនុវត្ត​តាម​កម្រង​ភារកិច្ច ប្រកប​ដោយ​ភាព​ហ្មត់ចត់ ស្មោះត្រង់ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ ដំណើរ​ការ​កំណែ​បាន​ប្រព្រឹត្តិ​ទៅ ដោយ​មាន​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អាជ្ញាធរ​ដែនដី កង​កម្លាំង​មាន​សមត្ថកិច្ច និង​មន្រ្តី​សុខាភិបាល។

    August 29, 2019
  • បច្ចេកវិទ្យា

    បរទេស៖ រំលឹកកាលពីខែមិថុនាកន្លងមក ក្រុមហ៊ុន Apple បានប្រកាសប្រមូលយកកំព្យូទ័រយួរដៃ MacBook Pro ស៊េរីឆ្នាំ ២០១៥ ជាមួយអេក្រង់ Retina ទាំងអស់មកវិញ។ ពួកវាជាម៉ូដែល ដែលបានដាក់លក់តាំងតែពីចន្លោះខែកញ្ញា ឆ្នាំ២០១៥ និងខែកុម្ភៈ ឆ្នាំ២០១៧ ហើយក្រោយមកទើបតែត្រូវបានគេរកឃើញថា មានបញ្ហាថ្មដែលអាចបង្កហានិភ័យសុវត្ថិភាព និងបង្កជាអគ្គិភ័យផងដែរ។ ភ្លាមៗនោះក្រុមហ៊ុនអាកាសចរណ៍ត្រូវបានសមាគមន៍ព្រមានឲ្យអនុវត្តការហាមប្រាម វត្តមានកុំព្យូទ័រយួរដៃទាំងនោះនៅលើជើងហោះហើរទាំងឡាយរបស់ខ្លួន ដោយបារម្ភជាមួយនឹងថ្មដែលមានបញ្ហា។ ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍មួយចំនួន កំពុងនៅតែបន្តហាមឃាត់កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Apple បើទោះបីជាមិនអាចដឹងទេថា ថ្មរបស់វាមានបញ្ហា ឬអត់នោះ។ Virgin Australia ជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមនោះ បានធ្វើការហាមឃាត់រាល់ប្រភេទ MacBook

    August 29, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ករណីក្រុមអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធបង្ខំឲ្យកូនបំណុលរបស់ពួកគេធ្វើជាស្រ្តីលក់ខ្លួន ដើម្បីដោះបំណុល បានផ្ទុះឡើងនៅក្នុងប្រទេសម៉ាឡេស៊ី និងបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សារព័ត៌មានជាតិ និងអន្តរជាតិ។ ក្រុមអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធនៅទីនេះគឺសំដៅលើក្រុមអ្នករកស៊ីចងការប្រាក់ខុសច្បាប់ ដោយពួកគេបានយកការប្រាក់យ៉ាងច្រើនលើសច្បាប់កំណត់ ហើយជាទូទៅពួកគេតែងតែរកស៊ីជាមួយនឹងមនុស្សទាល់ច្រក ឬទាល់លុយខ្លាំង។ តួយ៉ាងករណីមួយដែលកំពុងល្បីនៅក្នុងប្រទេសម៉ាឡេស៊ីគឺជាករណីរបស់អ្នកនាង Wong អាយុ ២៨ ឆ្នាំ ដែលបានជំពាក់លុយគេ និងត្រូវបានគេបង្ខំឲ្យទៅលក់ខ្លួនដើម្បីយកប្រាក់ដោះបំណុល។ មុនកើតហេតុស្ត្រីរងគ្រោះមានបញ្ហាត្រូវការប្រើប្រាស់ប្រាក់ជាបន្ទាន់ ហើយនាងមិនអាចខ្ចីអ្នកណាម្នាក់បានលឿនទាន់ចិត្តឡើយ ក្រៅតែពីទាក់ទងទៅកាន់ក្រុមអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធនេះ។ ក្រោយមានទំនាក់ទំនងជាមួយក្រុមរកស៊ីខុសច្បាប់នេះ ពួកគេបានផ្ញើប្រាក់ចូលទៅក្នុងគណនីធនាគាររបស់នាងជារឿយៗបើទោះជានាងមិនបានប្រាប់ថាខ្ចីក៏ដោយ ហើយក្រោយមកទើបពួកគេមកជួបនាង និងឲ្យចុះហត្ថលេខាទទួលខុសត្រូវសងប្រាក់មកវិញ។ ឥរិយាបថបែបនេះបានជំរុញឲ្យអ្នកនាង Wong ចាយប្រាក់ច្រើនលើសការកំណត់ជាប្រចាំ។ ចំពោះការទូទាត់ប្រាក់វិញគឺពួកគេបានគិតការប្រាក់យ៉ាងច្រើន ដោយគ្រាន់តែឲ្យអ្នកនាង Wong ខ្ចីចំនួន ៣,០០០ RM (៧១៣

    August 29, 2019