Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១២ ឈ្មោះ ប៉ូឌុល នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលបង្កឲ្យអាកាសធាតុប្រែប្រួលចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា មានស្ថានភាពដូចខាងក្រោម៖ + បណ្តាខេត្តនៅតំបន់ឆ្នេរ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់។ នៅលើលំហសមុទ្រផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។ + តំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងបណ្តាខេត្តស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ + រាជធានី និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ឥទ្ធិពលព្យុះនេះផងដែរ នឹងធ្វើឲ្យទឹកទន្លេហក់ឡើងជាថ្មីម្តងទៀតដូចខាងក្រោម៖ + ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង៖ ទឹកអាចកើនឡើងដល់កម្ពស់ ១០,៥០ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន

    August 30, 2019
  • PR

    Oun Reachny ជាឈ្មោះ ក្នុង Facebook របស់នារីតស៊ូម្នាក់ ហើយនាងមានឈ្មោះពិតគឺ ឆែ សុខនី មានវ័យ 27ឆ្នាំ ដែលនាងជាក្មេងមកពីតាមខេត្តមកធ្វេីការអោយគេដូរយកចំណេះនិងជំនាញ បានប្រាក់ខ្លះផ្ញេីរទៅស្រុក។ នាងមករស់នៅភ្នំពេញជាមួយសំអាងការចេនឡាតាំងពី2008 ហើយបានរស់នៅជាមួយគេនិងធ្វេីការអោយសំអាងការនេះអស់រយះពេល3ឆ្នាំដេីម្បីទទួលបានជំនាញខាងសំអាងការក្រោយមកនាងក៏បានចេញប្រលូកដេីរសំអាងតាមរោងការដេីម្បីរកលុយបន្ថែម គ្រាន់ផ្គត់ផ្គង់ជីវភាពនិងសន្សំបទពិសោធន៏សំរាប់អាជីពរបស់ខ្លួន។ ក្រោយមកនាងក៏បានចូលធ្វេីការនិងត្រូវបាន Ahnaparise salon ដែរជាថៅកែរហាងអាណិតស្រលាញ់ក៏បណ្តុះបណ្តាលនាងបន្ថែមទៀត ហើយដោយសារការងារមមារញឹកច្រេីននាងក៏បានធ្វេីការជួបជាមួយលោកគ្រូ Love vy ដែរជា គ្រូបណ្តុះបណ្តាលនៅ Studio Love vy ផ្នែកផាត់មុខ ក៏មានការចង្អុលបង្ហាញពីភាព ខ្វះខាត ផ្នែកផាត់មុខ ខ្លះៗសំរាប់អាជីពរបស់នាងដេីម្បីរីកចំរេីនទៅមុខ ណាមួយដោយការខិតខំប្រឹងប្រែងធ្វេីការ

    August 30, 2019
  • អន្តរជាតិ

    កាលពីប៉ុន្មានថ្ងៃមុន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ទាក់ទងនឹងការបង្ហោះលើកឡើងពីករណីបាញ់សម្លាប់មនុស្សនៅផ្សារទំនើប AEON 2។ ជុំវិញបញ្ហានេះ អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា មិនមានករណីបែបនេះកើតឡើងនៅក្នុងផ្សារទំនើប AEON 2 ឡើយ ហើយលោកបញ្ជាក់ទៀតថា ការបង្ហោះនោះជាការបំប៉ោងសភាពការណ៍។ ថ្ងៃនេះអង្គភាពខ្មែរណូតនឹងបង្ហាញពីហេតុការណ៍ពិតប្រាកដទាក់ទងនឹងរូបភាព ដែលត្រូវបានចែកចាយ ហើយប្រឌិដ្ឋថាជាករណីឃាតកម្មនៅផ្សារទំនើប AEON 2។ ខាងក្រោមនេះគឺជាហេតុការណ៍ពិតប្រាកដ៖ ប្រធានគ្រប់គ្រងភោជនីយដ្ឋានម្នាក់ត្រូវបានបុគ្គលិកក្រោមបង្គាប់ខ្លួនយកកាំបិតចាក់កស្ទើរតែស្លាប់ ក្រោយគាត់បានគំរាមបញ្ឈប់បុគ្គលិករូបនោះពីការងារ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភោជនីយដ្ឋានមួយកន្លែងលើផ្សារទំនើបក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Asela Rumapea អាយុ ៣៦ ឆ្នាំ​មានតួនាទីជាប្រធានគ្រប់គ្រងភោជនីយដ្ឋានដែលមានចរិតកាច និងមានសំដីអាក្រក់ជាប្រចាំផងដែរ។ បុគ្គលិកដែលជាជនបង្កហេតុមានឈ្មោះថា Dawamul Hidayat

    August 30, 2019
  • បច្ចេកវិទ្យា

    កម្មវិធី CamScanner ក្នុង Google Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android បានកំពុងចែកចាយមេរោគម៉លវ៊ែរ (Malware) ។ ក្រុមហ៊ុនហ្គូហ្គល (Google Inc.) ទើបតែលុបចេញនៅកម្មវិធីដ៏ពេញនិយមមួយឈ្មោះ CamScanner PDF Creator ចេញពី Google Play Store បន្ទាប់ពីត្រូវបានក្រុមហ៊ុន Kaspersky រកឃើញថា វាបានចែកចាយមេរោគម៉លវ៊ែរ (Maleware Virus)។ កម្មវិធី CamScanner បង្កើតឡើងដោយក្រុមហ៊ុន Shanghai-based CC Intelligence

    August 30, 2019
  • សុខភាព

    ទូរស័ព្ទទំនើបៗ សុទ្ធតែ​មាន​ហ្វ្រេកង់​វិទ្យុសកម្ម គ្រាន់តែ​នៅ​ក្រោម​កម្រិត​សុវត្ថិភាព ដែល​អាជ្ញាធរ​បាន​កំណត់ ប៉ុន្ដែ​សប្ដាហ៍​មុន កាសែត Chicago Tribune របស់​អាមេរិក បាន​ចេញផ្សាយ​លទ្ធផល​មួយ រកឃើញ​ថា ទូរស័ព្ទ iPhone និង Samsung មាន​ហ្វ្រេកង់​វិទ្យុសកម្ម លើស​កម្រិត​សុវត្ថិភាព កំណត់​ដោយ​រដ្ឋបាល​អាមេរិក រហូត​ដល់ ២​ដង។ កាសែត​អាមេរិក​មួយ​នេះ រកឃើញ​ថា ហ្វ្រេកង់​វិទ្យុសកម្ម​របស់​ទូរស័ព្ទ iPhone 7 គឺលើស​កម្រិត​សុវត្ថិភាព​កំណត់ដោយ​គណៈកម្មការ​ទំនាក់ទំនង​អាមេរិក (FCC) ចំនួន ២ដង។ ចំណែក​ទូរស័ព្ទ Samsung S8 មាន​ហ្វ្រេកង់​វិទ្យុសកម្ម លើស​កម្រិត​សុវត្ថិភាព

    August 30, 2019
  • ព័ត៌មានជាតិ

    សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានសំណូមពរឲ្យរថយន្តគ្រប់ប្រភេទចូលចតក្នុងចំណតដើម្បីសណ្ដាប់ធ្នាប់សាធារណៈទូទៅ ។ កន្លងមក អាជ្ញាធរជាតិអប្សរា បានរៀបចំចំណតសម្រាប់យានយន្តគ្រប់ប្រភេទដែលមានបរិវេណធំទូលាយ ដែលស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើតនៃមុខប្រាសាទអង្គរវត្ត។ ការរៀបចំចំណតនេះ ទទួលបានការគាំទ្រពីសំណាក់អ្នកបើកបរយានយន្ត និងរ៉ឺម៉កកង់បីជាច្រើន ដោយមានពលរដ្ឋជាច្រើនបានបង្ហាញស្មារតីចូលរួមទទួលខុសត្រូវខ្ពស់ចូលចត និងដាក់ភ្ញៀវចុះតាមទីតាំងដែលបានកំណត់។ សកម្មភាពទាំងនោះបានធ្វើឱ្យសណ្ដាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយនៅមុខប្រាសាទអង្គរវត្តមានភាពកាន់តែល្អប្រសើរ។ បើទោះជាមានយានយន្តជាច្រើនចូលចតក្នុងចំណតរថយន្តប្រកបដោយរបៀបរៀបរយយ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរាក៏សង្កេតឃើញម្ចាស់យានយន្តមួយចំនួនពុំបានចូលចត និងដាក់ភ្ញៀវចុះតាមទីតាំងកំណត់ដែរ ដែលការណ៍នេះបានបង្កឱ្យមានភាពកកស្ទះ និងគ្មានសណ្ដាប់ធ្នាប់នៅមុខប្រាសាទអង្គរវត្តដោយអន្លើ។ ក្នុងគោលបំណងបញ្ជៀសភាពកកស្ទះ និងសភាពគ្មានសណ្តាប់ធ្នាប់ទាំងនេះ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឱ្យក្រុមហ៊ុនឬទីភ្នាក់ងារទេសចរណ៍ ម្ចាស់យានយន្ត មគ្គុទ្ទេសក៍ទេសចរណ៍ ចូលចតយានយន្តក្នុងចំណតដែលអាជ្ញាធរជាតិអប្សរាបានរៀបចំរួចរាល់ ដើម្បីឱ្យសណ្ដាប់ធ្នាប់នៅប្រាសាទអង្គរវត្តមានរបៀបរៀបរយ ស័ក្ដិសមជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។ អាជ្ញាធរជាតិអប្សរាសង្ឃឹម និងជឿជាក់ថា សាធារណជនទាំងអស់ នឹងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា

    August 30, 2019
  • អន្តរជាតិ

    រៀតណាម៖ បុរសកំសត់ស្នេហ៍ម្នាក់បានសម្រេចចិត្តរៀបការជាមួយនឹងសាកសពគូដណ្ដឹងខ្លួន បន្ទាប់ពីនាងបានស្លាប់យ៉ាងអាណោចអាធ័មមួយខែមុនថ្ងៃរៀបការ។ រឿងដ៏រំជួលចិត្តនេះបានកើតឡើងនៅក្នុងក្រុងហូជីមិញប្រទេសវៀតណាម ខណៈបុរសអភ័ព្វស្នេហ៍មានឈ្មោះថា Dang Thien An អាយុ ២៥ ឆ្នាំស្មើគ្នានឹងស្រ្តីរងគ្រោះដែរ ហើយពួកគេបានទៅធ្វើការងារនៅប្រទេសជប៉ុនដូចគ្នា និងបានស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ។ តាមគម្រោងពួកគេនឹងត្រូវរៀបការនៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ ហើយដើម្បីរៀបចំពិធីរៀបការស្ត្រីរងគ្រោះបានត្រលប់មកប្រទេសវៀតណាមមុន ដោយទុកឲ្យលោក Dang Thien An នៅបន្តធ្វើការនៅជប៉ុនសិន។ យ៉ាងណាក្តី ក្រោយត្រលប់មកដល់ប្រទេសវៀតណាមបានប៉ុន្មានថ្ងៃពោលគឺនៅថ្ងៃទី ២៥ ខែសីហា ស្រ្តីរងគ្រោះបានជិះម៉ូតូចេញក្រៅ ហើយក៏មានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗនៅលើដងផ្លូវតែម្តង។ ក្រោយមានគ្រោះថ្នាក់ គេបានថត live វីដេអូតាមបណ្តាញសង្គម Facebook ដើម្បីស្វែងរកគ្រួសារជនរងគ្រោះ

    August 30, 2019
  • អន្តរជាតិ

    ថៃ៖ តុលាការកំពូលរបស់ថៃទីបំផុតទៅបានសម្រេចកាត់ទោសប្រហារជីវិតបុរសមីយ៉ាន់ម៉ាពីរនាក់ពីបទបានរំលោភ និងសម្លាប់ភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេសពីររូប ដែលបានមកកំសាន្តនៅលើកោះ Koh Tao របស់ថៃ។ សូមរម្លឹកជូនថា ករណីឃាតកម្មនេះបានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ ២០១៤ មកម្ល៉េះ ដែលក្នុងហេតុការណ៍នោះបង្កឡើងដោយបុរសមីយ៉ាន់ម៉ាពីរនាក់ ដែលបានមកធ្វើជាកម្មករនៅលើកោះ Koh Tao ប្រទេសថៃក្នុងនោះម្នាក់មានឈ្មោះថា Wai Phyo និងម្នាក់ទៀតមានឈ្មោះថា Zaw Lin។ ចំពោះជនរងគ្រោះវិញគឺជាភ្ញៀវទេសចរណ៍អង់គ្លេសពីរនាក់ ម្នាក់ជាបុរសមានឈ្មោះថា David Miller និងម្នាក់ទៀតជាស្រ្តីមានឈ្មោះថា Hannah Witheridge ហើយពួកគេជាគូស្នេហ៍នឹងគ្នា។ ក្រោយកើតហេតុជនល្មើលសញ្ជាតិមីយ៉ាន់ម៉ាពីររូបខាងលើត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ យ៉ាងណាក្តី ការកាត់ក្តីនៅតុលាការដំបូង

    August 30, 2019
  • PR

    សម្រាប់អ្នកពុំទាន់ចាប់កាន់ទូរស័ព្ទ OPPO Reno Series នៅក្នុងដៃ ហើយស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ថាគួរតែ “ប្រើ រឺ មិនប្រើ” អាចធ្វើការសិក្សាស្វែងយល់លម្អិតអំពីលក្ខណៈពិសេសទាំងប្រាំចំណុចនេះ របស់ស្មាតហ្វូន OPPO Reno Series ដូចខាងក្រោម៖ ១. OPPO Reno Series គឺជាស្មាតហ្វូនតំណាងឲ្យការតស៊ូ និង ភាពច្នៃប្រឌិតគ្មានដែនកំណត់: OPPO Reno ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាត ទាក់ទាញ បែបថ្លៃថ្នូរ ជាមួយនឹងអេក្រង់លាតពេញ 6.6 inch មានកញ្ចក់ការពារ ទូរស័ព្ទ

    August 30, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​ បាន​ស្រាវជ្រាវ​បំបែកសំណុំរឿង​ករណី​ឃាត់កម្ម​ (​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​ និង​៣០​នាទី​ នៅ​ចំណុច​តាម​ផ្លូវ​បេតុង​ ភូមិ​សំរោង​ សង្កាត់​ឃ្មូ​ញ​ ខណ្ឌ​សែន​សុខ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​០២​នាក់​ (​ឃាត់ខ្លួន​ម្នាក់​ គេចខ្លួន​ម្នាក់​)​។​ ដោយ​កាលពី​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ និង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​។​ ជនសង្ស័យ​ឈ្មោះ​ ឃឿ​ង​ ស៊ី​ហ៊​ន​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​២​ ផ្លូវ​២១០​

    August 30, 2019