Khmernote Media
  • ព័ត៌មានជាតិ

    កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ប្រជាការពារក្រុងព្រះសីហនុ បានចុះទៅកាយយកសំរាមកកស្ទះនៅក្រោមស្ពានដើម្បីបើកមុខទឹកអោយហូរចុះក្រោម កាត់បន្ថយការជន់លិចនៅពេលមានភ្លៀង។ សំរាមដែលបានអណ្ដែតលើផ្ទៃទឹកដែលយើងបានឃើញបង្កឲ្យមានការកកស្ទះលូ ស្ទះលំហូរទឹក ធ្វើឱ្យទឹកជន់ ហើយសុទ្ធសឹងតែជាកាកសំណល់សំរាម ថង់ប្លាស្ទិកដែលប្រជាពលរដ្ឋមួយចំនួនបានបោះចោលផ្តេសផ្តាសគ្មានសណ្តាប់ធ្នាប់។ ដោយក្នុងនាមជាប្រជាការពារក្រុងមិនខ្លាចនឿយហត់ ខិតខំអស់ពីកម្លាំងកាយចិត្ត ចុះកាយសំរាម បញ្ចៀសការកកស្ទះ ផ្លូវទឹក ។ ក្នុងនោះផងដែរហ្វេសប៊ុកផេក អភិបាលខេត្តព្រះសីហនុ ក៏បានសរសេរសារយ៉ាងដូច្នេះថា ៖ “រកមុខឃេីញហេីយ​ ស្ទះទឹកហត់ហូ​ គឺដោយសារសំរាម​ កកពេញក្រោមស្ពាន​ ។ អរគុណមន្ត្រី​ និង​ ប្រជាការពារ​ ទាំងព្រឹកថ្ងៃសៅរ៍​ មិនបានសំរាក​ បែរជាបានចុះលូកាយសំរាម​”៕ រូបភាព និងប្រភព៖

    August 31, 2019
  • PR

    អគារជួល រឺ លក់ (Chinese Below) ទីតាំង : កំពង់សោម ទំហំដី : 1086m2 ទំហំអគារ : 8ជាន់ , ក្នុង1ជាន់ មានទំហំ1000m2 ,សរុប 8000m2 តម្លៃ: ជួល 15$/m2 នៃទំហំសរុបអគារ(ចចារ), សំរាប់លក់គឺ 8 លានដុល្លារ (ចចារបានច្រើន) កំរៃជើងសារជួលជូន1ខែពេញ និងលក់គឺ 2.5% អគារមានទីតាំងល្អ ចំតំបន់កំពុងអភិវឌ្ឍន៍ខ្លាំង អាចធ្វើជាខុនដូរ សណ្ឋារគារ

    August 31, 2019
  • សង្គម

    យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និងចេញដំណើរចាប់ពីម៉ោង០៥ និង៣០នាទីព្រឹករៀងរាល់ថ្ងៃ ដោយមិនគិត ហើយខាងក្រោមនេះគឺជាទីតាំងចេញដំណើរទៅតាមបណ្តាខេត្តនានា៖ អត្ថបទ៖ សេម

    August 31, 2019
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបងប្អូនកម្មករ-កម្មការិនីប្រើប្រាស់រថយន្តក្រុង និងកាណូតសាធារណៈ ដោយមិនគិតកម្រៃសេវា រយៈពេល០២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ និងផុតកំណត់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែដើម្បីលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើរ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតគោលករណ៍បន្តឲ្យមិនកម្រៃសេវា ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់អាចធ្វើដំណើរបានរយៈពេល០២ឆ្នាំបន្តទៀត គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ នឹងទទួលបានសេវានេះភ្លាម៕ អត្ថបទ៖ សេម

    August 31, 2019
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប ៖ កម្មវិធីជិះកង់ស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រៀបចំដោយក្រុមការងារមនុស្សធម៍អូរ៣ ខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧកញ៉ា ទៀ វិចិត្រ សហការជាមួយសាខាកាកបាទក្រហមខេត្តសៀមរាប និងចលនាយុវជនកម្ពុជាក្រុម១៥៧ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ក្រុមហ៊ុន GTVC ប្រមូលបានថវិកា ជូនមន្ទីរពេទ្យជិត៩៨លានរៀល។ កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរនេះមានការចូលរួមពីក្រុមជិះកង់ចំនួន ៥ រួមមាន ក្រុមសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធកម្ពុជា ក្រុមមនុស្សធម៌០៣ ខេត្តព្រះសីហនុ ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ-សៀមរាប ក្រុមកង់ភ្នំអារ៉ែង និង ក្រុមG.T.V.C៕ ប្រភព៖ លោក

    August 31, 2019
  • បច្ចេកវិទ្យា

    បរទេស៖ មួយរយៈចុងក្រោយនេះក្រុមហ៊ុនយក្សរបស់ចិន Huawei ដែលកំពុងប្រឈមមុខបញ្ហាដ៏ធំមិនធ្លាប់មានជាមួយនឹងអាមេរិកជាពិសេស Google នោះបានធ្វើការបង្ហាញពីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Harmony OS។ វាត្រូវបានរចនាឡើង ដើម្បីជំនួសដំណើការ Andriod សម្រាប់ឧបករណ៍ជាច្រើនប្រភេទរបស់ខ្លនរួមមានទាំងឧបករណ៍ពាក់លើខ្លួនមនុស្សរថយន្តកុំព្យូទ័រយួរដៃហើយប្រហែលជាមួយថ្ងៃជាមួយនឹងទូរស័ព្ទចល័តទៀតផង។ ឥឡូវនេះ TechRadar បានជឿជាក់ទៀតថា ប្រព័ន្ធប្រតិបត្តិការ Harmony OS នេះក៏ត្រូវបានបង្កើតឡើង ដើម្បីអាចប្រើប្រាស់ជាមួយនឹងឧបករណ៍ផ្សេងទៀត ដែលមានលក់នៅលើទីផ្សាររួចទៅហើយ ជាពិសេសគឺនាឡិកាដៃស្មាតវ៉ៃ Huawei Watch GT ជាដើមផង។ The TechRadar ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៣១ ខែសីហានេះបានសរសេរថា ការអះអាងមួយដែលត្រូវបានធ្វើឡើងដោយប្រធានទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei

    August 31, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC ឧបត្ថម្ភថវិកាចំនួន១លានរៀល ដល់ស្ត្រីអ្នកជម្ងឺមួយរូបដែលក្រីក្រលំបាក តាមការអំពាវនាវពីសាច់ញាតិ។ បច្ចុប្បន្នស្ត្រីអ្នកជម្ងឺរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយថវិកា១លានរៀលនេះ ក្រុមការងារនឹងយកទៅឧបត្ថម្ភជូនអ្នកជម្ងឺនៅមន្ទីរពេទ្យផ្ទាល់។ គួររំលឹកថាថ្មីៗនេះមានការអំពាវនាវពីសាច់ញាតិស្ត្រីវ័យចំណាស់មួយរូបដែលមានជម្ងឺធ្ងន់ធ្ងរ ហើមដៃហើមជើង អាការៈមិនស្រួលខ្លួនរហូតសន្លប់បាត់បង់ស្មារតី កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    August 31, 2019
  • អន្តរជាតិ

    ជប៉ុន ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដោយបុរសជនជាតិជប៉ុនមួយរូបដែលធ្លាប់មានរូបរាងធាត់ក្បាលពោះសុទ្ធតែខ្លាញ់ ពេលនេះបែរជាបាត់អស់ខ្លាញ់ក្បាលពោះមានរូបរាងសាច់ដុំដល់ទៅ៨កង់ ដោយបុរសរូបនេះបានបង្ហាញពីរបៀបហាត់ប្រាណរយៈពេល៤នាទី ដោយលោកបានហាត់ជារៀងរាល់ថ្ងៃនៅ​ឯគេហដ្ឋានដោយមិនចាំបាច់ចេញទៅហាត់នៅក្លឹបហាត់ប្រាណ។ លោក Hiragi បានចាប់ផ្តើមហាត់ប្រាណប្រភេទនេះចាប់ពីខែមីនា ឆ្នាំ២០១៩ រហូតដល់ខែសីហា ឆ្នាំ២០១៩ រយៈពេល៥ខែដែលលោកហាត់ប្រាណនៅផ្ទះនេះធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលដោយលោកបានបង្ហាញរូបភាព២សន្លឹកដែលខុសគ្នាដូចមេឃនិងដី ដោយមិនមែនជារូបភាពកាត់ត។ យោងតាមសារព័ត៌មានជប៉ុនបានបង្ហាញថា Hiragi ទទួលទានរបស់ដែលមានអាហារមានជាតិកាល់ឡូរីត្រឹមតែ 1,000 ទៅ 1,500 ក្នុងមួយថ្ងៃ។ ដោយការទទួលទានអាហារគាត់ញ៉ាំតែចន្លោះម៉ោង ១២ យប់និង ៨ យប់គាត់ក៏ចៀសវាងក្នុងការទទួលទាន ភេសជ្ជៈសូដា អាហារសម្រន់និងបង្អែម។ យ៉ាងណាមិញគាត់ក៏មិនតមដល់ថ្នាក់នេះជារៀងរាល់ថ្ងៃដែរ មានពេលខ្លះ Hiragi ក៏ផឹករបស់មានជាតិស្ករដូចជាតែគុជដើម។ ចង់ដឹងច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖ អត្ថបទ​៖

    August 31, 2019
  • បច្ចេកវិទ្យា

    យោងតាមការចុះផ្សាយដោយ Android Authority នៅថ្ងៃសៅរ៍ ទី៣១ ខែសីហានេះ អំពីការលេចធ្លាយរូបរាងរបស់ OnePlus 7T Pro ដោយ The 91Mobiles និងប្រភពមួយទៀតគឺ OnLeaks ផងហើយជឿជាក់ច្បាស់លាស់ថា នឹងមិនមានអ្វីប្រែប្រួលឡើយនៅពេលដែលការប្រកាសជាផ្លូវការ។ ការបែកធ្លាយនេះបានបញ្ជាក់យ៉ាងច្បាស់ថាម៉ូដែល OnePlus 7T Pro នឹងមិនមានអ្វីខុសប្លែកខ្លាំងអំពីម៉ូដែលចាស់ OnePlus 7 Pro ឡើយហើយអះអាងទៀតថា ភាពខុសគ្នាសំខាន់បំផុតនោះគឺបច្ចេកវិទ្យាខាងក្នុងទៅវិញនោះទេ។ តាមរូបភាព ដែលបានឃើញក៏បង្ហាញដែរថា ពណ៌របស់ម៉ូដែលថ្មី និងចាស់គឺមានពណ៌ខៀវដូចគ្នាផងដែរ ប៉ុន្តែយោងតាម The 91Mobiles

    August 31, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ បានជំរុញឱ្យមានការចូលរួមប្រឡងប្រណាំងរៀបចំគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅក្រុងកំពតឱ្យបានផុសផុល ដោយកំណត់យកខេត្តកំពត ជាខេត្តគំរូមុនគេរៀបចំវិថីលក់ម្ហូបអាហារ ឬហៅថា Food Street នេះ។ គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត និងក្រសួងទេសចេណ៏ បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រឡងប្រណាំងគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅខេត្តកំពត នៅសណ្ឋាគារអូឡាំព្យាស៊ីធី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍។ ការប្រឡងប្រណាំងនេះគឺបើកទូលាយជាសាធារណៈឱ្យដល់និស្សិតឆ្នាំទី៣ ឆ្នាំទី៤ និងឆ្នាំទី៥

    August 31, 2019