Khmernote Media
  • សុខភាព

    គ្នាយើង​ភាគច្រើន ប្រាកដ​ជាដឹង​ហើយថា ការតេស្ត​ឈាម គឺសម្រាប់​ពិនិត្យ​មេរោគ ឬបាក់តេរី ដែល​បង្ក​បញ្ហា​ដល់​សុខភាព​របស់​យើង ដើម្បី​ងាយស្រួល​ក្នុង​ការ​ព្យាបាល។ ប៉ុន្ដែថ្មីៗ​នេះ មាន​ការសិក្សា​មួយ បញ្ជាក់​ថា ការតេស្តឈាម អាច​ព្យាករ​ពី​ការស្លាប់​ ថាតើ​យើង​អាច​រស់​នៅ​បាន​ប្រហែល​ប៉ុន្មាន​ឆ្នាំទៅមុខ​ទៀត។ ការតេស្តឈាម​នេះ ផ្អែកលើ​សូចនាករ​ជីវសាស្ត្រ​ចំនួន ១៤ ពាក់ព័ន្ធ​ជាមួយ​សុខភាព​ទូទៅ និង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ជាក់លាក់​នានា ហើយ​មានភាព​ត្រឹមត្រូវ​រហូត​ដល់ ៨៣%។ ការ​តេស្តឈាម​នេះ បាន​ធ្វើឡើង​លើ​មនុស្ស ៤៤.១៦៨​នាក់ អាយុ​ពី ១៨-១០៩​ឆ្នាំ ដោយ​ចំណាយ​ពេល​តាមដាន​ចំនួន ១៦​ឆ្នាំ និង​មាន​មនុស្ស ៥.៥១២​នាក់ បាន​ស្លាប់។ សូចនាករ​ជីវសាស្ត្រ​សំខាន់ ដែល​ប្រើ​ក្នុង​ការសិក្សា មាន​ដូចជា អាស៊ីតអាមីណូ

    August 28, 2019
  • PR

    សម្រាប់អ្នកប្រកបជំនួញ និង អាជីវកម្មនានាមិនថាតែនៅខាងក្នុង និង ក្រៅគេហដ្ឋាន រឺក៏នៅលើអនឡាញជៀសមិនផុតពីរឿងទូរស័ព្ទអស់ថ្ម ដែលជាបញ្ហារំខាន និង រាំងស្ទះដល់ដំណើរការ នៃការប្រាស្រ័យទាក់ទងគ្នា ជួនកាលអាចបណ្តាលឲ្យខូចខាតផលប្រយោជន៍ធំក៏មានដែរ។ ដើម្បីរួមចំណែក លុបបំបាត់បញ្ហាប្រឈម និង ពាក្យរអ៊ូថា៖ “អុញនោះទូរស័ព្ទអស់ថ្ម ធុញណាស់ រកតែធ្វើកិច្ចការរកស៊ីអ្វីពុំកើត” របស់អ្នកប្រើប្រាស់ស្មាតហ្វូននៅទូទាំងពិភពលោក ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក OPPO បានសម្រិតសម្រាំង នូវស្មាតហ្វូនស៊េរីឆ្នាំ ២០១៩ គឺ OPPO F11 Pro ដែលមានកម្លាំងថាមពលថ្មធំរហូតដល់ទៅ 4000 mAh ប្រើបានរយៈពេលយូរ ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC

    August 28, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ យោងតាមការប្រកាសស្តីពីការកំណត់ប្រភេទមុខរបរ និងការងារ ដែលត្រូវហាមឃាត់ចំពោះជនបរទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា នេះបានបង្ហាញនូវមុខរបរទាំង១០​ ដែលត្រូវហាមប្រាមមិនឲ្យជនបរទេសប្រកបមុខរបរ មានដូចជា៖ – អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្មជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ – អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ នៅទីសាធារណៈ – អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ – អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស – អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង

    August 28, 2019
  • អន្តរជាតិ

    ចិន៖ មនុស្សស្រីមួយចំនួនតូចហាក់មានចិត្តឆាប់ខឹង ង៉ក់ងរ និងដាក់សំពាធផ្លូវចិត្តទៅកាន់គូស្នេហ៍ខ្លួនជាខ្លាំង ក្រោយពេលនាងដឹងថា ខាងបុរសចាប់ផ្ដើមស្រលាញ់នាងខ្លាំងហើយ។ ជាក់ស្តែងស្រ្តីជាសង្សាម្នាក់បានចាក់សម្លាប់មិត្តប្រុសខ្លួនឆៅៗតែម្តង គ្រាន់តែបុរសជាសង្សានិយាយថា៖ “អូនធាត់ស្រាប់ទៅហើយ នៅញ៉ាំការ៉េមធ្វើអីទៀត”? ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Henan ភាគខាងត្បូងប្រទេសចិន។ យោងតាមសារព័ត៌មាន WORLDOFBUZZ បានរាយការណ៍ថា ​គូស្នេហ៍មួយគូនេះទើបផ្តើមស្រលាញ់គ្នាបានជិតមួយខែ ដោយពេលស្រលាញ់គ្នាដំបូងពួកគេហាក់យល់ចិត្តគ្នា និងស្រលាញ់គ្នាខ្លាំងណាស់។ យ៉ាងណាក្តី នៅក្នុងថៃ្ងកើតហេតុអាកាសធាតុនៅក្នុងខេត្ត Henan ហាក់ក្តៅបន្តិច ហើយក្នុងពេលដើរលេងជាមួយគ្នាដល់មុខហាងលក់ការ៉េមមួយ ស្រាប់តែស្រ្តីជាសង្សាបាននិយាយថា៖ “អូនចង់ញ៉ាំការ៉េម”។ ភ្លាមនោះបុរសជាមិត្តប្រុសបានឆ្លើយវិញថា៖ “អូនធាត់ស្រាប់ទៅហើយ នៅចង់ញ៉ាំការ៉េមធ្វើទៀត”? គាត់និយាយដូចនេះព្រោះដឹងថា ការញ៉ាំការ៉េមដែលមានជាតិស្ករខ្ពស់នោះនឹងជំរុញឲ្យមិត្តស្រីជាទីស្រលាញ់របស់គាត់កាន់តែធាត់លើសទម្ងន់ទៀត។ ការព្រួយបារម្ភនេះមិនទទួលបានការឲ្យតម្លៃពីសំណាក់មិត្តស្រីឡើយ ផ្ទុយទៅវិញវាបានធ្វើឲ្យនាងខឹង និងបានស្ទុះទៅក្នុងហាងទាញយកកន្រ្តៃមកចាក់បុរសជាសង្សាជាច្រើនដងរហូតដល់ស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយកើតហេតុនាងបានប្រាប់ថា​ នាងគ្មានបំណងចង់សម្លាប់មិត្តប្រុសនាងឡើយគ្រាន់តែចង់ចាក់គាត់

    August 28, 2019
  • បច្ចេកវិទ្យា

    The Verge ចេញផ្សាយនៅថ្ងៃពុធ ទី២៨ ខែសីហានេះបានឲ្យដឹងថា ក្រោយការមកដល់នៃបច្ចេកវិទ្យាអ៊ិនធឺណេត 5G នៅចក្រភពអង់គ្លេសមក ខ្លួនបានចាប់ផ្តើមដំណើរការធ្វើតេស្តអំពីល្បឿនរបស់វាផងដែរ។ ការធ្វើតេស្តធ្វើឡើងតាមរយៈការតភ្ជាប់អ៊ិនធឺណេតតាមផ្ទះជាមួយនឹងក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណេតតាមផ្ទះចំនួន៣។ The Verge បានប្រើប្រាស់គ្រប់ប្រភេទឧបករណ៍ដូចជាកំព្យូទ័រលើតុ កំព្យូទ័រយួរដៃ ព្រមទាំងទូរស័ព្ទផងតាមរយៈកម្មវិធីធ្វើតេស្តល្បឿនអ៊ិនធឺណេត Ookla។ ការដំណើរការអ៊ិនធឺណេត 5G ដំបូង ដែលចាប់ផ្តើមតាំងតែពីថ្ងៃទី១៩ ខែសីហា ដោយក្នុងនោះក្រុមហ៊ុនចំនួន៣របស់អង់គ្លេស ដែលបានដំណើរការមុនដំបូងគេផងដែរ ខណៈដែលក្រុមហ៊ុន EE និងVodafone ផ្តោតទៅលើតែការដំណើការ 5G លើប្រភេទទូរស័ព្ទដៃប៉ុណ្ណោះ។ ជាលទ្ធផលនៃការធ្វើតេស្តបានបញ្ជាក់ថា ការប្រើប្រាស់អ៊ិនធឺណេត 5G មានល្បឿនលឿនមែន ប៉ុន្តែជាក់ស្តែង

    August 28, 2019
  • សង្គម

    ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ តាមរយៈគណនីឈ្មោះថា Jump Dhanapat ដែលបានបង្ហោះរៀបរាប់ពីហេតុការណ៍នៅពេលដែលស្បែកជើងខ្លួនបានជាប់នឹងជណ្តើរយន្តនៅឯព្រលានយន្តហោះដូនមួង ប្រទេសថៃ តែជាសំណាងល្អខ្លួនបានដោះស្បែកជើងទាន់ពេលទើបពុំមានគ្រោះថ្នាក់។ ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដោយបុរសរូបនេះទើបចុះពីជើងយន្តហោះត្រលប់មកពីអូសាកា ប្រទេសជប៉ុន ចូលមកប្រទេសថៃ នៅវេលាម៉ោងប្រមាណជា៣ទាបភ្លឺ។ ម្ចាស់គណនីខាងលើបាននិយាយថា «ខ្លួនពុំបានចាំថាជណ្តើរយន្តនេះនៅច្រកមួយណានោះឡើយ គ្រាន់តែដឹងថាពេលនោះរូបគេជាមួយបងស្រីគឺប្រើប្រាស់ជណ្តើរយន្តជារឿយៗដូចធម្មតា ស្រាប់តែពេលដែលមកដល់ចំណុចកើតហេតុគឺរូបគេពុំអាចកម្រើកជើងបានឡើយ ដោយមានអារម្មណ៍ថាជើងរបស់គេហាក់ត្រូវចាប់ជាប់នឹងអ្វីម្យ៉ាង ដែលធ្វើឲ្យផ្អើលមនុស្សម្នាចាប់ផ្តើមចោមរោមមើល។ ឃើញហេតុការណ៍បែបនេះបងស្រីខ្ញុំក៏ប្រញ៉ាប់រត់ទៅប្រាប់សន្តិសុខការពារដើម្បីឲ្យបិទជណ្តើរយន្តមួយនេះ។ ចំណែកឯខ្ញុំក៏បានសម្រេចចិត្តដោះស្បែកជើងនោះចោល ហើយរត់ចេញពីជណ្តើរយន្ត។ ក្រោយមកខាងក្រុមសន្តិសុខរបស់ព្រលានយន្តហោះ ដូនមួង បានមកធ្វើអន្តរាគមន៍ ហើយពួកគេបានឲ្យខ្ញុំសរសេររៀបរាប់ហេតុការណ៍ដែលកើតឡើងនៅលើក្រដាសផ្តល់មតិ ហើយក្រុមដែលបម្រើការងារនៅទីនោះបានអះអាងថាក្រុមព្រលានយន្តហោះនឹងទទួលការខុសត្រូវលើរឿងនេះ។ ដោយពេលនោះម៉ោងជិត៤ភ្លឺទៅហើយ ខ្ញុំក៏រាងអស់កម្លាំងខ្ញុំសម្រេចចិត្តចាកចេញពីព្រលានយន្តហោះ ដោយគ្រាន់តែទុកនាមប័ណ្ណខ្ញុំនៅទីនោះដើម្បីឲ្យពួកគេទំនាក់ទំនងមក។ លុះថ្ងៃទី៦ ខែសីហា ខ្ញុំក៏ទទួលបាន

    August 28, 2019
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារ និងការធ្វេីបទបង្ហាញអំពីសក្តានុពលរបស់ក្រុមហ៊ុន បង្ហោះដ្រូន ដើម្បីសិក្សា និងប្រមូលទិន្នន័យប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ក្នុងការរំដោះជំនន់ទឹកភ្លៀង ។ លោក សោម មិថុនារត្ន័ ប្រធានក្រុមហ៊ុន KCC Cambodia Co Ltd មានប្រសាសន៍ថា ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋនាពេលកន្លងមក ក្រុមហ៊ុនផ្តោតជាសំខាន់មានដូចជា បញ្ហាទឹកភ្លៀង សណ្ឋានដី កំពស់ទឹកសមុទ្រ ដែលមានវិសាលភាពប្រឈមនឹងជំនន់ទឹកភ្លៀង ដូច្នេះយើងត្រូវមានទិន្នន័យពីសណ្ឋានដី គម្រោងកាត់បន្ថយគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ។

    August 28, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ រថយន្ត២គ្រឿងបុកប៉ះគ្នា វេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩​ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ​លេខ​ ១០៨-១០៩​ ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។ សមត្ថកិច្ចមូលដ្ឋានប្រាប់ថា រថយន្តទី១ ជារថយន្តកូរ៉េ​ ពណ៌ទឹកប៊ិចចាស់​ ស្លាកលេខ​ភ្នំពេញ​ 3A-​ 6631​ ជិះគ្នា០៣នាក់​ អ្នកបេីកបរនិងអ្នករួមដំណេីរមានឈ្មោះ ១.ឈ្មោះ​ ចក់​ ភេទប្រុស​ អាយុ២២ឆ្នាំ​ រងរបួសបាក់ជេីងឆ្វេង​ មានទីលំនៅស្រុកអង្គស្នួល​ ខេត្តកណ្តាល​ (អ្នក​បេីកបរ) , ២.ឈ្មោះ​ សែ​

    August 28, 2019
  • បច្ចេកវិទ្យា

    យោងតាមសារព័ត៌មាន The Phonearena ចេញផ្សាយបានឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ Android គឺ Android 10 នឹងត្រៀមបង្ហាញខ្លួនជាផ្លូវការហើយនាថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ។ បើទោះបីជាវាមានរយៈពេលខ្លីទៀតប៉ុណ្ណោះចាប់រាប់ពីថ្ងៃនេះទៅ ប៉ុន្តែវានឹងទាមទារពេលវេលាច្រើនបន្តិចសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូននានា ដើម្បីធ្វើការ update ដំឡើងនៅលើឧបករណ៍របស់ខ្លួនបាន។ ប្រភពដដែលបានសរសេរទៀតដែរថា ដំណឹងនេះគឺមានភាពកាន់តែច្បាស់លាស់កាន់តែខ្លាំង ខណៈភ្នាក់ងារឯករាជ្យផ្នែកការងារគាំទ្ររបស់ក្រុមហ៊ុន Google បានធ្វើការបញ្ជាក់មកកាន់គេហទំព័រនេះថា ប្រតិបត្តិការថ្មីនេះអាចនឹងបញ្ចេញនៅលើស្មាតហ្វូន Pixel ក្នុងអំឡុងប្រមាណ៨ថ្ងៃខាងមុននេះ។ Android 10 នឹងអាចប្រើប្រាស់បានជាមួយនឹងប្រភេទឧបករណ៍ Pixel ជាច្រើនដូចជា Pixel 3/3XL, 3a/3a XL

    August 28, 2019
  • PR

    ឱកាសល្អមែន! សម្រាប់លោកឪពុកអ្នកម្តាយនិងកូនតូចៗជាទីស្រឡាញ់ មកទទួលយកចំណេះដឹងដ៏មានសារប្រយោជន៍ និងបទពិសោធន៍ល្អៗពីវេជ្ជបណ្ឌិតជំនាញ រួមជាមួយការលេងហ្គេមកម្សាន្តសប្បាយ សម្រាប់កុមារៗ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នៅក្នុងសិក្ខាសាលាស្តីអំពី «សារប្រយោជន៍នៃកាល់ស្យូម» ដែលនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ នេះ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ។ «កាល់ស្យូម» មានសារសំខាន់ខ្លាំងសម្រាប់ស្រ្តីមានផ្ទៃពោះ និងវ័យលូតលាស់របស់កុមារ តើលោកអ្នកធ្លាប់ដឹងដែរឬទេ បើខ្វះកាល់ស្យូម ពួកគេត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? តើធ្វើយ៉ាងណាទើបដឹងថាយើងមានកាល់ស្យូមគ្រប់គ្រាន់? រាល់ចំណេះដឹងទាំងអស់នេះនឹងបកស្រាយជូនយ៉ាងក្បោះក្បាយដោយវេជ្ជបណ្ឌិតជំនាញ រួមជាមួយកម្មវិធីសប្បាយៗជាច្រើនសម្រាប់កុមារលេងកម្សាន្ត ការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញទាក់ទងនឹងវ័យលូតលាស់កូនរបស់អ្នក។ ចាំអីទៀត! កម្មវិធីនេះចូលរួមដោយឥតគិតថ្លៃចាប់ពីម៉ោង 10ព្រឹក ដល់ម៉ោង 9យប់

    August 28, 2019