Khmernote Media
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ រូបភាពគួរឲ្យអស់សំណើចជាច្រើនសន្លឹកត្រូវបានចែកពេញបណ្តាញសង្គមថៃ ដោយប្រជាជនខេត្តសុរិន្ទមួយចំនួនបានធ្វើសកម្មភាពប្លែកៗនៅតាមគ្រលុកផ្លូវ ដែលមានដូចជាការបង់ត្រី ស្ទូងស្រូវ និងដាំដំណាំផ្សេងៗ។ ហេតុការណ៍មួយនេះបានកើតឡើងនៅឯស្រុករតនបុរី ខេត្តសុរិន្ទ ប្រទេសថៃ ដោយអ្នកភូមិនៅទីនោះគឺបានការអស់ធ្មត់ ក្រោយអស់រយៈពេលជាង៥ឆ្នាំមកហើយ ប៉ុន្តែផ្លូវលំមួយនេះហាក់គ្មានការអើពើ និងជួសជុលពីខាងរាជរដ្ឋាភិបាលនោះឡើយ។ យោងតាមប្រភពលោក សាំរ៉ាន់ អាយុ៦៣ឆ្នាំ ដែលជាអ្នកភូមិគុតខាឃីម ស្រុករតនបុរី ខេត្តសុរិន្ទ បានរៀបរាប់ឲ្យដឹងថា ពួកគាត់រស់នៅទីនេះអស់ពេលជាយូរមកហើយ ហើយដើមឡើយផ្លូវមួយនេះគឺជាផ្លូវស្អាតអាចធ្វើដំណើរធម្មតា ប៉ុន្តែនៅពេលដែលរាជរដ្ឋាភិបាលបើកឲ្យឡានដឹកទំនិញធំៗឆ្លងទីនេះ ផ្លូវនេះបានត្រូវបំផ្លាញដោយវាគ្រលុក និងទឹកដក់ជាច្រើនកន្លែងដែលពិបាកក្នុងការធ្វើដំណើរ ហើយក៏ប្រកបរបររកស៊ីផ្សេងៗ។ ផ្លូវដែលមានប្រវែងជាង ៣គីឡូម៉ែត្រនេះ គឺនៅខែប្រាំងមានសភាពហុយដីខ្លាំង ចំណែកឯខែវស្សាគឺមានទឹកដក់ជាច្រើនកន្លែង។ ប្រជាជនដែលរស់នៅភូមិគុតខាឃីម

    August 27, 2019
  • អន្តរជាតិ

    ចក្រភពអង់គ្លេស៖ ដូចដែលយើងដឹងហើយថាកាកសំណល់ផ្លាស្ទិកគឺជាចំណែកនៃការបំពុលបរិស្ថានដ៏ធំមួយរបស់ពិភពលោក ពីព្រោះតែកាកសំណល់ទាំងនេះគឺមិនងាយនឹងរលាយ ហើយការកែច្នៃសំរាមផ្លាស្ទិកគឺហាក់នៅមានកម្រិតទាបនៅឡើយ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យកោតសរសើរនោះគឺ ក្រុមហ៊ុនផលិតថ្នល់កៅស៊ូមួយដែលស្ថិតនៅឯចក្រភពអង់គ្លេសឈ្មោះថា MacRebur គឺជាក្រុមហ៊ុនមួយដែលបានកែច្នៃកាកសំណល់សំរាមផ្លាស្ទិក មកធ្វើជាថ្នល់កៅស៊ូ។ យោងតាមលោកនាយកគ្រប់គ្រងប្រចាំរោងចក្រកែច្នៃថ្នល់កៅស៊ូផ្លាស្ទិក MacRebur ឈ្មោះថា Toby McCartney បានរៀបរាប់ឲ្យដឹងថា នៅពេលមួយដែលខ្លួនបានចុះទៅធ្វើការងារសប្បុរសធម៌ នៅឯប្រទេសឥណ្ឌាដើម្បីចូលរួមជួយរើសសំរាម នៅកន្លែងចាក់សំរាម។ ការងារធំមួយសម្រាប់ប្រជាជននៅទីនោះគឺបានប្រមូលសំរាមដែលមានប្រយោជន៍ ដើម្បីលក់ទៅឲ្យក្រុមហ៊ុនកែច្នៃ។ សំរាមទាំងនោះត្រូវបានគេកែច្នៃចេញជារបស់ប្រើប្រាស់ជាច្រើនយ៉ាង ដោយការកែច្នៃទាំងនោះភាគច្រើនគឺយកវាទៅរំលាយ។ ពេលត្រលប់មកចក្រភពអង់គ្លេសវិញ លោកបានធ្វើកិច្ចប្រជុំមួយជាមួយមិត្តភក្តិ២នាក់នោះគឺ Nick និង Gordon ហើយពួកគេក៏បានបង្កើតរោងចក្រកែច្នៃកាកសំណល់ផ្លាស្ទិក MacRebur®។ កិច្ចពិភាក្សារបស់ពួកគេបានធ្វើឡើងនិយាយពីការកែច្នៃកាកសំណល់ផ្លាស្ទិកមកធ្វើជារបស់ប្រើប្រាស់មានប្រយោជន៍ ដោយវាគឺជាការបំលែងផ្លាស្ទិកមកធ្វើជាកៅស៊ូដើម្បីក្រាលធ្វើផ្លូវ។ ក្រោយមកការច្នៃកាកសំណល់ផ្លាស្ទិករបស់ពួកគេ គឺទទួលបានជោគជ័យនឹងទទួលស្គាល់ពីមហាជន

    August 27, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ក្មេងប្រុសអាយុ ១៣ ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានចងកសម្លាប់ខ្លួនបន្ទាប់ពីរូបគេមិនអាចធ្វើកិច្ចការសាលាបានទាន់ពេលកំណត់របស់សាលា។ យោងតាមសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា ករណីអត្តឃាតនេះបានកើតឡើងនៅក្នុងក្រុង George រដ្ឋ Penang ភាគខាងជើងប្រទេសម៉ាឡេស៊ី។ តាមប្រភពដដែលនេះបានបញ្ជាក់ថាក្មេងប្រុសរងគ្រោះ ជាសិស្សខ្សោយម្នាក់នៅក្នុងថ្នាក់រៀនហើយជាធម្មតារូបគេតែងស្វែងរកជំនួយពីមិត្តភក្តិ ឬក្រុមគ្រួសារពេលមានកិច្ចការសាលា ដែលលំបាកខ្លាំងម្តងៗ។ មុនពេលកើតហេតុកុមារងគ្រោះទទួលបានកិច្ចការសាលាយ៉ាងច្រើនមកធ្វើ ខណៈដែលគ្មានអ្នកណាម្នាក់អាចជួយរូបគេនោះទេ ព្រោះគេសុទ្ធតែរវល់គ្រប់គ្នា។ បញ្ហានេះបានដាក់សំពាធផ្លូវចិត្តទៅកាន់កុមាររងគ្រោះជាខ្លាំង​ រហូតដល់យប់នៃថ្ងៃកើតហេតុនៅម៉ោងប្រមាណជា ១០ និង៥៥ នាទីយប់ រូបគេក៏សម្រេចចងកសម្លាប់ខ្លួនតែម្តង។ ក្រោយកើតហេតុគេបានប្រទះឃើញកិច្ចសាលាជាច្រើននៅចោលលើតុរបស់គេ ហើយយោងតាមការស៊ើបអង្កេតពីប៉ូលិសជំនាយបានរកឃើញថា កុមារងគ្រោះបានសម្លាប់ខ្លួនព្រោះតែធ្វើកិច្ចការសាលាមិនទាន់ពេលវេលា និងខ្លាចមានបញ្ហានៅសាលារៀន៕ អត្ថបទ៖ ភក្តី

    August 27, 2019
  • សុខភាព

    ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ តើ​ម៉ាក់ៗ​រំភើប​ទេ ហើយ​បាន​ត្រៀម​ខ្លួន​រួច​រាល់ឬ​នៅ? ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល​កូន​បា​នល្អ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១- កុំ​ធ្វើការ​ដោយ​គ្មាន​ពេល​សម្រាក តាម​ក្បួន​ពេទ្យ គេ​ឲ្យ​ស្រីៗ​ដែល​ត្រៀម​សម្រាល​កូន សម្រាក​ពី​ការងារ ១ខែ ឬ​កន្លះ​ខែ​មុន ដើម្បី​ត្រៀម​ថាមពល​ទុក​ពេល​សម្រាល​កូន។ ទោះ​សម្រាក​ពី​ការងារ​ក្តី តែ​មិន​មាន​ន័យ​ថា ម៉ាក់ៗ​អត់​ធ្វើ​អី​​សោះ​នោះ ត្រូវ​ព្យាយាម​ធ្វើ​ការងារ​ស្រាលៗ កុំ​ស្ពឹក​​ស្រពន់​​ឲ្យ​សោះ។ ២- កុំ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ចាស់ៗ​ពី​ដើម ហាម​ដាច់​ខាត​រឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេល​ពពោះ ព្រោះ​នាំ​ឲ្យ​អស់​កម្លាំង​ទាំង​ម្តាយ​ទាំង​កូន ហើយ​បើ​ឈឺ​ពោះ​ចំ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៀត វីវរ​ធំ​ហើយ​មិន​ដឹង​ទៅ​រក​ពេទ្យ​នៅ​ឯណា​ទេ ឯ​សម្ភារៈ​ក៏​គ្មាន​តាម​ខ្លួន​ទៀត។ ៣- កុំ​បារម្ភ​ខ្លាំង​ពេក ជិត​ដល់​ពេល​សម្រាល​កូន ម៉ាក់ៗ​បារម្ភ​គ្រប់​រឿង ដូច​ជា​បារម្ភ​ខ្លាច​ទៅ​ពេទ្យ​មិន​ទាន់ បារម្ភ​ខ្លាច​ឈឺ​ពោះ​ខ្លាំង​ទ្រាំ​មិន​បាន បារម្ភ​ខ្លាច​ពិបាក​កើត​កូន​ជា​ដើម។ ទោះ​យ៉ាង​ណា​ក៏​ដោយ

    August 27, 2019
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅមានករណីរថយន្តដឹកថ្មមួយគ្រឿងរបស់ក្រុមហ៊ុនចិន សង្ស័យដឹកលើសចំណុះ បណា្តលអោយបាក់ស្ពានមួយកន្លែងនៅឃុំអូរសោម ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬមានគ្រោះថ្នាក់ដល់អាយុជីវិត។ នៅថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ហេង សុភាណា អភិបាលនៃគណ:អភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមដោះស្រាយបញ្ហាជាមួយតំណាងក្រុមហ៊ុនធ្វើផ្លូវលេខជាតិ១០ ដែលបើកឡានដឹកថ្ម ធ្វើឱ្យបាក់ស្ពានឆាយលូក ០១ កន្លែង ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ។ ជាលទ្ធផលបានព្រមព្រៀងគ្នាដូចខាងក្រោម៖ – តំរូវឱ្យក្រុមហ៊ុនធ្វើផ្លូវវាង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងជួសជុលស្ពានដែលបានខូចខាត

    August 27, 2019
  • អន្តរជាតិ

    ហ្វីលីពីន៖ លោកគ្រូបង្រៀនកំសត់ម្នាក់រំភើបចិត្តរហូតស្រក់ទឹកភ្នែក ក្រោយសិស្សរបស់គាត់បាននាំគ្នាទិញស្បែកថ្មីជូនគាត់ចំនួនមួយគូ។ លោកគ្រូកំសត់រូបនេះមានឈ្មោះថា Cesar Punzalan អាយុ ៥០ ជាជនជាតិហ្វីលីពីន និងកំពុងបម្រើការងារជាគ្រូបង្រៀននៅក្នុងសាលា Immaculate Heart of Mary School។ សូមបញ្ជាក់ថា សាលារៀនមួយនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងខេត្ត Laguna ភាគខាងលិចប្រទេសហ្វីលីពីន ហើយសាលាមួយនេះមាននិន្នាការជួយបង្ហាត់បង្រៀនក្មេងក្រីក្រ ដោយមិនយកប្រាក់។ មិនមែនតែសិស្សនោះទេដែលក្រីក្រសូម្បីតែលោកគ្រូរូបនេះក៏ត្រូវរស់ក្នុងជីវភាពមួយលំបាកផងដែរ។ តាមសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា រាល់ថ្ងៃលោកគ្រូ Cesar Punzalan ត្រូវដើរទៅបង្រៀនក្នុងចម្ងាយផ្លូវប្រវែង ៨ គីឡូម៉ែត្រជាប្រចាំ ហើយបើទោះជាត្រូវដើរឆ្ងាយដូចនេះក្តី តែលោកគ្រូមិនដែររអ៊ូរទាំ មកយឺត ឬខកខានមិនបានមកបង្រៀនម្តងណាឡើយ។

    August 27, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ ក្រោមអធិបតី ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីអ្នកម៉ៅការសំណង់ អ្នកលក់សម្ភារៈសំណង់ និងក្រុមហ៊ុនក្រឡុកបេតុងក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះបានពិភាក្សាលើកិច្ចការពង្រឹងបទដ្ឋានបច្ចេកទេសសំណង់ ក្នុងនោះតម្រូវអោយមានគោលការណ៍មួយចំនួនរួមមាន៖ – អ្នកម៉ៅការ ត្រូវចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ – អ្នកម៉ៅការសាងសង់ ត្រូវសុំច្បាប់អនុញ្ញាត តាម

    August 27, 2019
  • បច្ចេកវិទ្យា

    បើយោងតាមការចេញផ្សាយដោយគេហទំព័ររបស់ក្រុមហ៊ុន Samsung នៃប្រទេសហុងគ្រីកាលពីពេលថ្មីៗនេះបានឲ្យដឹងថា មុខងារពិសេសសម្រាប់ម៉ូដែលថ្មីត្រៀមប្រកាសចូលទីផ្សារ Galaxy A90 នោះគឺសមត្ថភាពសាកថ្មបានលឿនជាងប្រភេទម៉ូដែលផ្សេងៗ និងក្នុងនោះក៏បំពាក់មកជាមួយនឹងកម្មវិធីភ្ជាប់អ៊ិនធឺណេត 5G ផងដែរ។ ការបង្ហើបប្រាប់នៅលើវេបសាយដដែលនោះបានសង្កត់ធ្ងន់ជាពិសេសទៅលើឆ្នាំងសាក ដែលមានកម្លាំង 45W ប៉ុន្តែបើយើងពិនិត្យមើលអត្ថន័យឲ្យច្បាស់នោះគឺឆ្នាំងសាកកម្លាំង 45W នេះសម្រាប់តែ Galaxy A91 ប៉ុណ្ណោះខណៈដែលGalaxy A90 5G នឹងមកជាមួយនឹងឆ្នាំងសាកប្រភេទ 25W។ គេជឿជាក់ថា ស៊េរី Galaxy A90 នេះនឹងអាចចេញក្នុងពេលឆាប់ៗនេះជាមិនខាន ដោយសារតែកន្លងមកមានព័ត៌មានលំអិតមួយចំនួនអំពីវាហើយផងដែរដូចជាបច្ចេកវិទ្យាកាម៉េរាជាដើម។ កាម៉េរារបស់ Galaxy A90 ជាជំនាន់ថ្មីរបស់ Galaxy

    August 27, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា និងសប្បុរសជនជាច្រើនអ្នក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ១៥០២គ្រួសារ នៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គ្រួសារនីមួយទទួលបាន ៖ អង្ករ ២០គីឡូក្រាម

    August 26, 2019
  • អន្តរជាតិ

    ថៃ៖ ថ្មីៗ​នេះ ផ្ទុះរឿងភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមថៃ ក្រោយបុរសកម្មកររោងចក្រម្នាក់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ក្រោយពេលដែលរឿងទាស់ទែងជាមួយមិត្តស្រីខ្លួន។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹកមិញនេះ បុរសម្នាក់ឈ្មោះថា បណ្ឌិត ដែលហៅក្រៅថា ណត អាយុ២៩ឆ្នាំ មានអាជីពជាកម្មកររោងចក្រនំដំឡូងចៀន បានឡើងទៅលើដំបូលរោងចក្ររបស់ខ្លួនដែលមានកម្ពស់ប្រមាណជិត២០ម៉ែត្រ ដែលមានទីតាំងនៅឯស្រុកមឿង ខេត្តសមុទ្រសាគរ ប្រទេសថៃ។ មូលហេតុដែលបុរសនេះធ្វើបែបនេះនោះគឺរូបគេ និងមិត្តស្រីដែលទើបស្គាល់គ្នារយៈពេល៣ខែមានទំនាស់ទាស់ទែង ហើយមិត្តស្រីខ្លួនបានចាកចេញទៅស្រុកកំណើតខ្លួនពុំអាចទាក់ទងបាន បណ្តាលឲ្យកើតក្តីតូចចិត្តចង់គិតខ្លី។ ក្រោយពេលដែលអ្នកធ្វើការជាមួយឃើញហេតុការណ៍បានបែបនេះបានប្រញ៉ាប់ប្រញ៉ាល់រាយការណ៍ទៅប៉ូលីសឲ្យមកជួយធ្វើអន្តរាគមន៍។ ប៉ូលីសបានព្យាយាមបញ្ចុះបញ្ចូលរូបគេព្រមទាំងបានខលហៅឪពុកម្តាយរបស់គេមកកន្លែងកើតហេតុផងដែរ ហើយក្រុមប៉ូលីសក៏បានព្យាយាមទំនាក់ទំនងមិត្តស្រីផងដែរ។ នៅទីបំផុតក្រុមប៉ូលីសក៏បទាក់ទងទៅមិត្តស្រីរបស់គេបានសម្រេចហើយក៏បានឲ្យរូបគេនិយាយជាមួយនាង អស់រយៈពេលជាង១ម៉ោងរូបគេក៏បានប្តូរគំនិតយល់ស្របមិនសម្លាប់ខ្លួនវិញ។ ខណៈពេលជាមួយគ្នានោះដែរ ឪពុកម្តាយក៏បានមកដល់ឃើញហើយគាត់កើតក្តីតក់ស្លុតជាខ្លាំង យ៉ាងណាមិញបុរសរូបនោះក៏បានក្រាបសំពះសុំទោសអ្នកមានគុណដែលខ្លួនធ្វើបែបនេះ ព្រមទាំងបង្កចលាចលដល់អ្នកជុំវិញខ្លួន៕ អត្ថបទ៖ មេសា

    August 26, 2019