- Khmernote Media
- អន្តរជាតិ
ក្រុងព្រះសីហនុ៖ បុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអគារកំពុងសាងសង់មួយកន្លែងជិតអប្សរាថតរូបក្នុងសង្កាត់០២ ក្រុងព្រះសីហនុ តែសំណាងល្អមកទើរលើជាន់ទីមួយជាប់នឹងបង្គោលភ្លើង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែសីហានេះ ហើយនេះជារឿងដែលសំណាងដែលកម្មកររងគ្រោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។ ចំពោះករណីនេះសមត្ថកិច្ចមូលដ្ឋានថ្លែងថា ទំនងជាជនរងគ្រោះមិនមានពាក់ខ្សែក្រវ៉ាត់ការពារពេលឡើងធ្វើការងារលើការដ្ឋានសំណង់ ទើបបណ្តាលអោយរងគ្រោះថ្នាក់បែបនេះ ក្នុងនោះអជ្ញាធរក៏បានអំពាវនាវអោយក្រុមហ៊ុនសំណង់និងអ្នកមើលការខុសត្រូវលើកម្មករសំណង់ អនុវត្តន៍អោយបាននូវផ្នែកបច្ចេកទេស សុវត្ថិភាពដល់កម្មករ ពិសេសអ្នកដែលកំពុងសាងសង់តាមអាគារខ្ពស់ៗ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
August 26, 2019 - PR
ភ្នំពេញ: ដោយសង្កេតឃើញថាភាគច្រើននៃឪពុកម្ដាយក្នុងពេលបច្ចប្បន្ន ត្រូវចេញប្រកបអាជីវកម្មឬធ្វើការទាំងអស់គ្នា ដែលជាហេតុធ្វើអោយពួកគាត់មានការប្រឈមនិងបញ្ហាកង្វះពេលវេលាថែទាំកូនតូចៗ ដូចនេះសាលាអន្តរជាតិអាស៊ាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចដាក់បើកដំណើរ ការសេវាកម្មអប់រំនិងថែទាំកុមារតូច ចាប់ពីអាយុ២ឆ្នាំ ឬ២៤ខែ។ អ្នកស្រី សូយ សុមានិត នាយិការង សាលាអន្តជាតិអាស៊ាន បានថ្លែងថា សាលាអន្តរជាតិអាស៊ានមិនត្រឹមជាសាលារៀន តែគឺជាផ្ទះដែលកុមារតូចគ្រប់រូបទទួលបាននូវការអប់រំ ថែទាំយ៉ាងម៉ត់ចត់និងកក់ក្តៅ ដូចមានឪពុកម្តាយនៅក្បែរ ។ ឆ្ឆ្លៀតក្នុងឱកាសជួបជុំជាមួយមាតាបិតាសិស្សនាថ្ងៃទី២៥ ខែសីហា នោះដែរ លោកស្រីក៏ធ្វើការបញ្ជ្រាបដំណើរការThe Leader In Me ដែលទទួលបានសិទ្ធិបង្ហាត់បង្រៀន និងបណ្តុះបណ្តាលពី Franklin Covey
August 26, 2019 - បច្ចេកវិទ្យា
បរទេស:យោងតាមការធ្វើតេស្តសាកល្បងឆ្នាំងសាកថ្មមួយដោយប្លក់បច្ចេកវិទ្យារបស់ប្រទេសថៃ ដែលមានឈ្មោះថា DroidSans បានបង្ហាញថា ឆ្នាំងសាកថាមពលល្បឿនលឿនកម្លាំង 45W របស់ទូរស័ព្ទ Galaxy Note 10+ ប្រហែលជាមិនដូចទៅនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់ទាំងឡាយឡើយ។ ក្រុមអ្នកធ្វើតេស្តបានប្រើប្រាស់ឆ្នាំងសាកកម្លាំង 25W និង 45W ក្នុងពេលជាមួយគ្នា ដែលជាលទ្ធផលការសាកថ្មស្ទើរតែអាចទទួលបានថាមពលថ្មប្រហាក់ប្រហែលគ្នាគឺខុសត្រូវគ្នាតែ៤ភាគរយប៉ុណ្ណោះ។ ឆ្នាំងសាកកម្លាំង 45W អាចសាកថ្មពេញ ១០០ភាគរយ ខណៈដែល 25W សាកបានតែ៩៦ភាគរយ ក្នុងរយៈពេលដូចគ្នា។ ការធ្វើតេស្តមួយទៀត ដែលប្រើប្រាស់ឆ្នាំងសាកកម្លាំង 25W និង 45W របស់Galaxy Note 10+ដដែលជាមួយនឹងទូរស័ព្ទស្មាតហ្វូនផ្សេងគ្នាក៏បានបង្ហាញថា វាមិនមានភាពខុសគ្នាខ្លាំងនោះដែរ។
August 26, 2019 - PR
រាជធានីភ្នំពេញ-ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩៖ អីយ៉ា Pepsi ជាភេសជ្ជៈដែលផ្តល់ភាពសប្បាយរីករាយដល់អតិថិជន ពិសេសយុវវ័យ បានផ្តល់ការភ្ញាក់ផ្អើលចំពោះអតិថិជន ដោយការផ្តល់ជូនរង្វាន់ដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់មកតាមរយៈកម្មវិធីPepsi Rewards App ។ ដោយកាលពីថ្ងៃទី ២៥ ខែសីហានេះ PEPSI បានប្រកាសការជាផ្លូវការនូវការប្រើប្រាស់កម្មវី Pepsi Rewards App នៅ Day Light Plaza ផ្សារទំនើបអ៊ីអនទី១ ។ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយគ្រាន់តែដាក់ដំណើរការការដោនឡោត តាមរយះ App Store និង Google Play
August 26, 2019 - PR
(ភ្នំពេញ)៖ ដោយមើលឃើញពីភាពរីកចំរើន និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ទាំងនៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងលើទីផ្សារអន្តរជាតិ ទៅលើផលិតផលនាឡិការម៉ាកល្បីៗ របស់ប្រទេសជប៉ុន ក្រុមហ៊ុន LDI ENTERPRISE LTD បានសហការជាមួយក្រុមហ៊ុន CASIO រៀបចំនូវពិធីជួបជុំសម្រាប់ដៃគូរចែកចាយទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយបានប្តេជ្ញាពង្រីកទីផ្សាររបស់នាឡិកា CASIO នៅកម្ពុជាឱ្យបានកាន់តែធំបន្ថែមទៀត ជាមួយនឹងការបង្ហាញនូវគម្រោងកាន់តែធំនៅក្នុងការនាំមុខសម្រាប់នាឡិកាម៉ាក CASIO លើទីផ្សារកម្ពុជា។ ពិធីជួបជុំដ៏ធំនេះផងដែរ ធ្វើឡើងនៅនៅសណ្ឋាគារសូហ្វីតែល នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតី លោកស្រី លី គាវ អគ្គនាយិកាក្រុមហ៊ុន LDI ENTERPRISE LTD, លោកស្រី
August 26, 2019 - PR
ភ្នំពេញ៖ ស្រលាញ់ Huawei P30 Pro យូរហើយ ប៉ុន្តែអត់ទាន់សន្សំលុយបានគ្រប់មែនទេ? មិនចាំបាច់សន្សំលុយទៀតទេ ក្រុមហ៊ុន Huawei បានចាប់ដៃគូសហការជាមួយហត្ថា First Choice ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន Huawei ទាំងអស់ជាមួយការបង់រំលស់ងាយៗ និងលក្ខខណ្ឌស្រួលៗ សម្រាប់ម៉ូដែល Huawie P30 Pro។ អ្នកនឹងទទួលបានស្មាតហ្វូន Huawei P30 Pro ថ្មីសន្លាងមួយគ្រឿង ដោយមិនចាំបាច់បង់ប្រាក់ភ្លាមៗនោះទេ ហើយខែបន្ទាប់អ្នកគ្រាន់តែបង់ត្រឹមតែ $53 រីឯខែបន្តបន្ទាប់ទៀត គឺត្រឹមតែ $84.01 តែប៉ុណ្ណោះ។ អ្នកអាចធ្វើការបង់រំលស់បាននៅ
August 26, 2019 - បច្ចេកវិទ្យា
បរទេស: លោក Kevin Feige សហប្រធាននៃក្រុមហ៊ុនផលិតរឿងដ៏ល្បីរបស់អាមេរិក Marvel Studios បានធ្វើការប្រកាសថា រឿង Black Panther 2 ច្បាស់ហើយគ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ខាងមុខ។ Black Panther គឺជាខ្សែភាពយន្តកំពូលវីរៈបុរសរបស់អាមេរិក ដែលបានចាប់ផ្តើមបង្ហាញខ្លួនដំបូងនាឆ្នាំ ២០១៨ ដោយផ្អែកលើតួអង្គនៅក្នុងសៀវភៅរឿង Marvel Comics ដែលមានទាំងឈ្មោះដូចគ្នាផង។ Black Panther ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីស្ទូឌីយោ Marvel Stuios និងចែកចាយដោយ Walt Disney Studios
August 26, 2019 - សុខភាព
អាហារសម្រាប់កូនយើង មានទំនាក់ទំនងសំខាន់ណាស់ ទៅលើការអភិវឌ្ឍន៍ទាំងរាងកាយ និងខួរក្បាល។ ប៉ុន្តែទោះស្រលាញ់កូនប៉ុនណាក៏ដោយ ត្រូវចេះថ្លឹងថ្លែង ប្រភេទអាហារណាគួរឲ្យអូនតូចញ៉ាំ អាហារណាមិនគួរឲ្យញ៉ាំ បើចៀសមិនផុត ធ្វើខ្លួនឯងឲ្យកូនញ៉ាំ ប្រសើរជាងទិញរបស់ស្រាប់ៗ។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់ពីអាហារ ៣ ប្រភេទ មិនគួរឲ្យក្មេងតូចញ៉ាំ។ ១- ទឹកក្រូចកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំង ផ្អែកតាមការណែនាំ ពីក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកកុមារ នៅសហរដ្ឋអាមេរិក អូនតូចអាយុក្រោម ១ឆ្នាំ មិនគួរឲ្យញ៉ាំពពួកភេសជ្ជៈទាំងនេះទេ។ បើអាយុលើសពី ១ឆ្នាំ អាចញ៉ាំបានពិតមែន តែត្រូវស្ថិតក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ការណែនាំនេះ ដោយសារអ្នកជំនាញរកឃើញថា ភេសជ្ជៈប៉ូវកម្លាំង
August 26, 2019 - អន្តរជាតិ
ប៉ូលីសហុងកុងបានឱ្យដឹងនៅថ្ងៃច័ន្ទ ទី២៦ ខែសីហា នេះថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៣៦នាក់ ដែលក្នុងនោះក្មេងបំផុតមានអាយុ ១២ឆ្នាំ បន្ទាប់ពីអំពើហឹង្សាក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបានកើនឡើង នៅពេលដែលក្រុមអ្នកតវ៉ាបានបោះគ្រាប់បែកសាំង (Molotov cocktails) ទៅលើកងកម្លាំងសន្តិសុខ ខណៈពួកគេក៏បានឆ្លើយតបទៅបាតុករដោយកាំភ្លើងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។ បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាដោយសន្តិវិធីអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅឯពហុកីឡដ្ឋានកីឡាមួយកន្លែង ក្នុងតំបន់ Kwai Chung នៃទីក្រុង កាលពីថ្ងៃអាទិត្យ។ បន្ទាប់មកក៏មានក្រុមមនុស្សមួយក្រុមបានទៅកាន់កាប់ផ្លូវធំមួយ នៅក្នុងតំបន់ Tsuen Wan ដែលនៅជិតនោះ ដោយមានទាំងការដាក់របាំងបិទផ្លូវ និងជីកយកឥដ្ឋចេញពីកម្រាលជាដើម។ ការតវ៉ាកាលពីថ្ងៃអាទិត្យបានធ្វើឱ្យមានការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាមួយចំនួនរវាងប៉ូលីស និងក្រុមបាតុករ ហើយវាបានកើនឡើងតាំងពីពាក់កណ្តាលខែមិថុនា ជុំវិញការធ្វើបត្យាប័នដ៏ចម្រូងចម្រាសបំផុត។ ប៉ូលីសបានបាញ់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកយ៉ាងសន្ធោសន្ធៅនៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមបាតុករគប់ឥដ្ឋកាលពីថ្ងៃអាទិត្យ
August 26, 2019 - PR
ក្រុមហ៊ុន ហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford EcoSport ស៊េរីថ្មី 2020 ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី – អ៊ីអន 2) កាលពីថ្ងៃទី 23 ខែសីហា ឆ្នាំ 2019 ។ រថយន្ត Ford EcoSport 2020
August 26, 2019









