Khmernote Media
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ បើក​រថយន្ដ​ល្បាត​មក​បំពេញ​ភារកិច្ច​ក្នុង​ស្ថានភាព​ស្រវឹង​ បង្កគ្រោះថ្នាក់ចរាចរណ៍​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួស។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ២១និង៤០នាទីយប់ ថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០១៩ នៅ​ផ្លូវ​ជាតិ​លេខ​៤​ មុខ​រោង​ចក្រ​ក្រោន​ ក្នុង​សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថានៅវេលាកើតហេតុខាងលើ អ្នកបើកបរឈ្មោះ ហេង សៀអូន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ​មន្រ្តី​កងរាជអាវុធហត្ថក្រុង មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានបើករថយន្តជាកម្មសិទ្ធរបស់អង្គភាពកងរាជអាវុធហត្ថក្រុង មានទិសដៅចេញពី បន្ទាយកងរាជអាវុធហត្ថក្រុង ឆ្ពោះទៅសាលាខេត្ត (ដើម្បីដើរល្បាតយប់ ) លុះមកដល់ចំណុចខាងលើ បានបុកនឹងម៉ូតូ ១គ្រឿងម៉ាក

    August 26, 2019
  • បច្ចេកវិទ្យា

    បរទេស: មកដល់បច្ចុប្បន្ននេះបច្ចេកវិទ្យាអ៉ិនធើណេត 5G បានដំណើរការជាផ្លូវការហើយនៅចក្រភពអង់គ្លេស ហើយកំពុងផ្តល់នូវសេវាអ៉ិនធើណេតល្បឿនលឿនបំផុត​មិនធ្លាប់មានទៅកាន់ស្មាតហ្វូននានា។ ស្របពេលដែលបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយមួយនេះកំពុងធ្វើឲ្យពិភពលោករងចាំដោយអន្ទះសានោះមានក្រុមអ្នកទ្រឹស្តីតាមបណ្តាញអនឡាញជាច្រើននាក់បានបង្កភាពភ្ញាក់ផ្អើលតាមរយៈបណ្តាញសង្គមដោយអះអាងថា បច្ចេកវិទ្យា 5G នេះនឹងអាចបង្កឲ្យទៅជាជំងឺមហារីកប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងខ្លាំងបាន។ ទោះបីជាយ៉ាងណាក្តីជាការឆ្លើយតបអ្នកជំនាញខាងសុខភាព និងវិទ្យាសាស្ត្រមួយក្រុមផ្សេងបានធ្វើការអះអាងប្រាប់ក្រុមការងាររបស់កាសែតអង់គ្លេសដ៏ល្បី The Sun កាលពីចុងសប្តាហ៍កន្លងមកថា រឿងរ៉ាវលើកឡើងទាំងនោះសុទ្ធតែជាការកុហកទាំងអស់។ កន្លងមកមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលជាច្រើនតាមបណ្តាញសង្គមដូចជាកាលពីឆ្នាំទៅ ដែលមានការលើកឡើងថាការសាកល្បង 5G ដំបូងបានបណ្តាលឲ្យសត្វស្លាបរាប់រយក្បាលបានងាប់។ លើសពីនេះមានពលរដ្ឋអង់គ្លេសមួយចំនួនបាននាំគ្នារ៉ៃអង្គាសប្រាក់ ដើម្បីធ្វើសកម្មភាពបញ្ឈប់អ៉ិនធើណេត Stop 5G UK និងព្រមទាំងក្រុមប្រឆាំងផងបានអូសទាញមនុស្សរាប់ពាន់នាក់ឲ្យមានអារម្មណ៍ភ័យខ្លាចចំពោះការមកដល់របស់5G៕ អត្ថបទ៖ Lee

    August 26, 2019
  • អន្តរជាតិ

    ចិន៖ ស្រ្តីជនជាតិចិនម្នាក់បានរំភើបចិត្តរហូតស្រែកទ្រហោយំយ៉ាងខ្លាំងពេលបានជួបឪពុកម្តាយរបស់គាត់វិញ ក្រោយគ្រួសារមួយនេះបានបែកគ្នាអស់រយៈពេល ៣០​ ឆ្នាំ។ ស្រ្តីរូបនេះមានឈ្មោះថា Jin Ting បច្ចុប្បន្នមានអាយុ ៣៣ ឆ្នាំ និងមានកូនចំនួន ៣ នាក់ផងដែរ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន DAILYMAIL​ បានរៀបរាប់ថា កាលពីឆ្នាំ ១៩៨៩ ពោលគឺនៅពេលអ្នកស្រី Jin Ting មានអាយុ ៣ ឆ្នាំម្លះ គាត់ត្រូវបានគេចាប់យកចេញទីក្រុង Yingtan ខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន និងត្រូវបានគេយកទៅលក់ឲ្យគ្រួសារមួយផ្សេងទៀតដែលរស់នៅឆ្ងាយពីផ្ទះកំណើតរបស់គាត់ ៥៥០ គីឡូម៉ែត្រ។ យ៉ាងណាក្តី កាលពីពេលថ្មីនេះអ្នកស្រី Jin

    August 26, 2019
  • អន្តរជាតិ

    នាថ្ងៃព្រហស្បតិ៍ និងថ្ងៃ ៧-៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ២០១៩ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិកាមនុស្សធម៌ផ្ដល់ជូនដល់ជនរងគ្រោះរលាកភ្លើងដោយការផ្ទុះហ្គាស ចំនួន៦រូប ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរក្នុងប្រទេសថៃ ។ ក្នុងឱកាសជួបសួរសុខទុក្ខ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

    August 26, 2019
  • បច្ចេកវិទ្យា

    ឥឡូវនេះអ្នករស់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កំពុងផ្ទុះការកើនឡើងនៃការប្រើប្រាស់អ៊ិនធឺរណែតល្បឿនលឿន 5G នៅតាមគេហដ្ឋានរបស់ពួកគេតាមរយៈឧបករណ៍ router ដែលជាផលិតផលរបស់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei បន្ទាប់ពីការតំឡើងបណ្តាញដ៏សំខាន់មួយតាមរយៈក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តដែលមានឈ្មោះថា Three។ បន្ទាប់ពីការបើកដំណើរការបណ្តាញអ៊ិនធឺរណែត 5G តាមផ្ទះនៅផ្នែកខ្លះនៃទីក្រុងរបស់ចក្រភពអង់គ្លេសអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាតាមរយៈបណ្តាញជំនាន់ចុងក្រោយនៃក្រុមហ៊ុនផលិតស្មាតហ្វូន និងឧបករណ៍តភ្ជាប់អ៊ឺនធឺណេត Huawei 5G CPE Pro Router ។ ក្រុមហ៊ុន Three, Vodafone, និង EE នឹងប្រើឧបករណ៍របស់ក្រុមហ៊ុន Huawei នៅក្នុងបណ្តាញវិទ្យុរបស់ពួកគេសម្រាប់ការតំឡើងប្រព័ន្ធ 5G ទោះបីជាឧបករណ៍របស់ក្រុមហ៊ុន Huawei អាចត្រូវបានហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញនៅពេលឆាប់ៗក៏ដោយ ប្រសិនបើរដ្ឋាភិបាលចក្រភពអង់គ្លេសនឹងចូលរួមធ្វើពហិការដឹកនាំដោយអាមេរិក។ ក្នុងពេលដំណាលគ្នានេះក្រុមហ៊ុន

    August 25, 2019
  • អន្តរជាតិ

    ព្រៃ Amazon គឺជាព្រៃ ដែលមានទំហំធំបំផុតនៅលើពិភពលោកជាមួយផ្ទៃដីប្រមាណជា ៥,៥ លានម៉ែត្រការ៉េ ហើយព្រៃនេះលាតសន្ធឹងនៅប្រទេសប្រស៊ីល ប៉េរូ កូឡុំប៊ី វ៉េណេស៊ុយអេឡា អេក្វាឌ័រ បូលីវី ហ្គីយ៉ាណា សុរិន្ទ (suriname) និងប្រទេសបារាំង (French Guiana)។ កាលពីពេលថ្មីៗនេះផ្នែកមួយចំនួនរបស់ព្រៃ Amazon ត្រូវបានភ្លើងឆេះ ហើយបើយោងតាមវិទ្យាស្ថាន National Institute for Space Research បានឲ្យដឹងថា គ្រាន់តែមួយសប្តាហ៍កន្លងទៅនេះមានភ្លើងឆេះចំនួន ៩,៥០០ ដង ហើយបើសរុបតាំងពីដើមឆ្នាំ ២០១៩ មកមានករណីភ្លើងឆេះសរុបចំនួន

    August 24, 2019
  • PR

    ភ្នំពេញថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៩៖ កម្មវិធី “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង បានឈានចូលមកដល់សប្ដាហ៍ចុងក្រោយដោយបានរកឃើញអ្នកឈ្នះរង្វាន់ធំទូរស័ព្ទ Samsung Galaxy S10 រង្វាន់ទូរទស្សន៍ សាមសុង 55 អ៊ីញ និងរង្វាន់ជាច្រើនសរុប ១២ រង្វាន់។ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់សរុប 96 នាក់ ក្នុងរយៈពេល ៨ សប្ដាហ៍ និងសូមថ្លែងអំណរគុណដល់អតិថិជន សាមសុង ទាំងអស់ដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។ ឆ្លៀតក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន ១២នាក់ ចុងក្រោយ លោកស្រី ប្រ៉េមមាវ៉ាលិន

    August 24, 2019
  • អន្តរជាតិ

    វៀតណាម៖ បុរសម្នាក់ដែលមានទម្លាប់ញ៉ាំតែគុជមួយថ្ងៃ៣កែវត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានបញ្ហាស្ទះពោះរៀន ក្រោយបុរសជាជនរងគ្រោះមានអាការឈឺពោះជាង ២០ ថ្ងៃ​ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសវៀតណាម ខណៈបុរសជនរងគ្រោះមានអាយុត្រឹមតែ ២០ ឆ្នាំ ប៉ុណ្ណោះ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ជាធម្មតាបុរសរងគ្រោះតែងញ៉ាំតែគុជ ៣ កែវក្នុងមួយថ្ងៃ ហើយទម្លាប់នេះបានកើតមានជាច្រើនខែមកហើយ។ មុនពេលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបុរសរងគ្រោះមានអាការៈឈឺពោះជាប្រចាំ ហើយគាត់ក៏ព្យាយាមញ៉ាំថ្នាំដែរមិនបាត់ឈឺទាល់តែសោះ។ លុះការឈឺចាប់នេះបន្តកើតឡើងអស់ ២០ ថ្ងៃ ទើបខាងគ្រួសារគាត់សម្រេចបញ្ជូនគាត់ទៅមន្ទីរពេទ្យឯកទេស ដើម្បីពិនិត្យតែម្តង។ ក្រោយការពិនិត្យគេបានរកឃើញថា គាត់ពុំបានទំពាគ្រាប់គុជដែលមាននៅក្នុងតែគុជឲ្យម៉ត់នោះទេ ពោលគឺគាត់លេបវាចូលទៅក្នុងពោះតែម្តង ហើយយូរៗទៅកាកសំណល់របស់គ្រាប់គុជនោះក៏បានកកជាប់នៅក្នុងពោះវៀន និងបានធ្វើឲ្យពោះវៀនស្ទះតែម្តង។ ក្រោយការវះគាត់ពោះវៀន ដើម្បីជួយសង្គ្រោះជនរងគ្រោះរួច វេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានថា

    August 24, 2019
  • PR

    ជារៀងរាល់ឆ្នាំមានអតិថិជនយ៉ាងច្រើនលើសលុបដែលមានក្តីរំពឹងទុកលើដំណើរការវិវឌ្ឍននៃទូរស័ព្ទដៃរបស់ពួកគេពីក្រុមហ៊ុនផលិតទូរស័ព្ទ ដោយមិនត្រឹមតែជាកម្មវិធីតម្លើងថ្មីៗដែលអាចជួយដល់ការប្រើប្រាស់របស៉ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាទូរស័ព្ទដែលអាចធ្វើឲ្យអារម្មណ៍របស់ពួកគេ មានភាពរីករាយ (Enjoyable) គ្មានដែនកំណត់ថែមទៀតផង! ចំណែកនៅលើវិស័យថតរូបវិញក៏ជាចំណែកមួយដ៏សំខាន់ដែរ ដែលធ្វើឲ្យពួកគេ គិតថាពួកគេពិតចូលនិងស្រលាញ់ទូរស័ព្ទនោះខ្លាំង ដែលមានកម្មវិធីភ្ជាប់ជាមួយនឹងកាមេរ៉ាទៀត គឺកាន់តែប្រសើរសម្រាប់ពួកគេ។ ស្មាតហ្វូន Reno Series គឺជាប្រភេទទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ដោយវាបានចូលខ្លួនមកដោះស្រាយនូវបញ្ហាជាច្រើនដែលធ្លាប់ជាចំងល់ ជាការចោទសួរ ពីសំណាក់អតិថិជនរបស់ពួកគេ ប៉ុន្តែវត្តមានរបស់ Reno Series ទាំងផ្នែកខាងមុខ ផ្នែកចំហៀង និង ផ្នែកខាងក្រោយ! គឺបានដោះស្រាយម៉ាស្អាតតែម្តង ដោយវាគ្មានចន្លោះឆកលើអេក្រង់ខាងមុខ ងាយស្រួលចាប់កាន់ក្នុងដៃគ្រប់ជ្រុងមិនធំពេក មិនតូចពេក និង ពណ៌ផ្នែកខាងក្រោយកាលីបបែប High Show

    August 24, 2019
  • អន្តរជាតិ

    សាធារណរដ្ឋកូរ៉េ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​បញ្ជូន​គ្រូ​ដឹកនាំ​០១រូប និង​សិស្ស​ចំនួន​០៤រូប ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ស្ដីពី 9the-Learning International Contest of Outstanding NewAges (e-ICON) ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ក្នុងអំឡុងនៃកម្មវិធីនេះ សិស្សកម្ពុជា ត្រូវបានបែងចែកជាពីរក្រុមផ្សេងៗគ្នា ដោយ​ក្រុម​នីមួយៗ មាន​ការ​ចូលរួម​ពី​សមាជិក​ដែល​សិស្ស​មក​ពី​បណ្ដាប្រទេសផ្សេងៗគ្នា សហការធ្វើការរួមគ្នា ក្នុងការអភិវឌ្ឍកម្មវិធីទូរស័ព្ទ នៅក្នុងយុគសម័យសកលភាវូបនីយកម្ម និង​ឌីជីថលចូលរួមចំណែក​សម្រេចឲ្យបានការអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។ ជាលទ្ធផលក្រុមដែលបានសិស្សកម្ពុជាទាំង០២ក្រុម ទទួលបានជ័យលាភីលេខ២ និង​ពានរង្វាន់ Navigator Award មានដូចជា ១.យុវសិស្ស

    August 24, 2019