Khmernote Media
  • អន្តរជាតិ

    ក្រុងព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីអុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុថ្លែងថា ចំនួនអ្នកស្លាប់ឡើងដល់៣នាក់ហើយ(២នាក់ស្លាប់នៅនឹងកន្លែង ម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ) ក្នុងចំណោមជនរងគ្រោះដែលជាក្មេងៗជិះម៉ូតូមួយគ្រឿងឌុបគ្នា៥នាក់ក្នុងនោះមានក្មេងប្រុស៤នាក់និងនារីជំទង់ម្នាក់ ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំនិងម៉ូតូ នៅជិតវេទិកាវិមានឯករាជ្យក្រុងព្រះសីហនុកាលពីថ្ងៃ២៣​ ខែសីហា ឆ្នាំ២០១៩ ។ លោកស្នងការរងបញ្ជាក់ថា ជនរងគ្រោះទី៣ដែលស្លាប់នៅមន្ទីរពេទ្យជាក្មេងស្រីជំទង់ដែលជាអ្នកបើកបរម៉ូតូ ចំណែកក្មេងប្រុស២នាក់ទៀតដែលរងរបួសកំពុងសង្គ្រោះបន្តនៅមន្ទីរពេទ្យ។ ដោយឡែកចំពោះភាគីខាងរថយន្តលោកស្នងការរងអោយដឹងដែរថា នគរបាលស្គាល់ អត្តសញ្ញាណហើយនិងកំពុងបន្តនិតិវិធីជាមួយខាងក្រុមហ៊ុនម្ចាស់រថយន្ត អោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ហើយក៏សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបាត់បង់សាច់ញាតិដោយសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍នេះ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    August 24, 2019
  • PR

    [ទីក្រុង Shenzhen ប្រទេសចិនថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០១៩] ក្រុមហ៊ុន Huawei បានដាក់ដំណើរការជាផ្លូវការនូវបន្ទះឈីបដែលមានប្រព័ន្ធដំណើរការ AI ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកគឺ Ascend 910 – ក៏ដូចជា computing framework ដែលអាចទ្រទ្រង់នូវគ្រប់តម្រូវការនៃ AI គឺ MindSpore ។ លោក Eric Xu ប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា“ យើងកំពុងបន្តការរីកចម្រើនប្រកបដោយស្ថេរភាពជាលំដាប់ ចាប់តាំងពីយើងបានប្រកាសពីយុទ្ធសាស្ត្រ AI របស់យើងកាលពីខែតុលាឆ្នាំមុន ។ អ្វីគ្រប់យ៉ាងកំពុងដំណើរការទៅមុខតាមផែនការ

    August 24, 2019
  • បច្ចេកវិទ្យា

    Google Map គឺជាកម្មវិធីទូរស័ព្ទដ៏មានសារៈសំខាន់មួយ ព្រោះវាអាចជួយឲ្យលោកអ្នកស្វែងរកទីកន្លែងមួយចំនួន ដោយលោកអ្នកគ្រាន់តែកំណត់ទីតាំងនោះក្នុងកម្មវិធី Google Map នោះវានឹងបង្ហាញផ្លូវដែលជិតបំផុតទៅកាន់លោកអ្នក។ ជាធម្មតាដើម្បីដំណើរការកម្មវិធីមួយនេះលោកអ្នកត្រូវភ្ជាប់ជាមួយនឹងអ៊ីនធឺណិតជាមុនសិន។ យ៉ាងណាក្តី ក្នុងលក្ខខណ្ឌខ្លះលោកអ្នកក៏អាចប្រើប្រាស់កម្មវិធី Google Map ដោយគ្មានអ៊ីនធឺណិតបានផងដែរ។ លក្ខខណ្ឌមួយនោះគឺលោកអ្នកត្រូវទាញយក (Download) តំបន់ដែលលោកអ្នកចង់ប្រើប្រាស់ Google Map ជាមុនសិននៅពេលដែលទូរស័ព្ទរបស់លោកអ្នកកំពុងមានអ៊ីនធឺណិត។ ការទាញយកនេះតម្រូវឲ្យទូរស័ព្ទរបស់លោកអ្នកមានអង្គចងចាំទំនេរទំហំ ១,៥ GB ហើយទិន្នន័យដែលលោកអ្នកទាញបាននោះមានសុពលភាពត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះ តែលោកអ្នកអាច Update ទិន្នន័យនោះបានពេលលោកអ្នកភ្ជាប់ជាមួយនឹង Wi-Fi ។ ការទាញយកទិន្នន័យនៅក្នុងតំបន់ណាមួយគឺអាចទាញយកបានទំហំតូច ឬធំ អាស្រ័យលើការកំណត់ជាក់ស្តែងតាមតំបន់ផ្សេងៗគ្នា។

    August 24, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ អគ្គិភ័យឆេះរោងចក្រផលិតពូក នៅ ភូមិចំរេីនផល​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទល់មុខមន្ទីរពេទ្យរុស្ស៊ី តាំងពីម៉ោង១រសៀល រហូតមកទាល់ពេលនេះមិនទាន់ពន្លត់និងគ្រប់គ្រងស្ថានការណ៍បានទេ ហើយក៏កំពុងបន្ដរីករាលដាលទៅកាន់អគារកម្ពស់៦ជាន់ ដែលនៅក្បែរនោះយ៉ាងសន្ធោសន្ធៅ ហើយនៅវេលាម៉ោងប្រមាណជា​៥ អគារ៦ជាន់នោះក៏បានរលំប៉ុន្តែក៏មិនមានអ្នករងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ខណៈនេះអគ្គិភ័យក៏កំពុងតែរាលដាលជាបន្តដល់អគារផ្សេងទៀត ហើយពេលនេះក៏មានស្នាមប្រេះ ហើយកម្លាំងសមត្ថកិច្ចកំពុងតែអន្ដរាគមន៍សង្គ្រោះ យ៉ាងសកម្មបំផុត។ ក្រុមកម្លាំងជំនាញ និងសមត្ថកិច្ចបានកំពុងធ្វើការពន្លត់ ព្រមទាំងជម្លៀសប្រជាពលរដ្ឋចេញទីតាំងកើតហេតុ ក្នុងនោះក៏ពុំទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យមួយនេះ និងចំនួននៃការខូតខាតទ្រព្យសម្បត្តិដែលត្រូវបានអគ្គិភ័យលេបត្របាក់។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕ រូបភាព​៖ Freshnews/Eat Jin

    August 23, 2019
  • បច្ចេកវិទ្យា

    កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ម្សិលមិញ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការអំពីវត្តមានរបស់ទូរស័ព្ទម៉ូដែល Galaxy A30s និង Galaxy A50s របស់ខ្លួន ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃវិញគឺមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ ថ្ងៃសុក្រនេះក្រុមហ៊ុន Samsung ប្រចាំនៅប្រទេសអាល្លឺម៉ង់បានធ្វើសេចក្តីថ្លែងការប្រកាសប្រាប់អំពីតម្លៃរបស់ម៉ូដេល Galaxy A30s ដែលជឿជាក់ថា អាចមានតម្លៃប្រមាណជា ២៧៩ផោនក្នុងមួយគ្រឿង តែសម្រាប់តែទីផ្សារអាល្លឺម៉ង់ប៉ុណ្ណោះ ហើយ Galaxy A50s នៅមិនទាន់ត្រូវបានដាក់លក់ក្នុងទីផ្សារអាល្លឺម៉ង់នោះទេ។ Galaxy A30s ត្រូវបាន update បន្ថែមពីម៉ូដែលចាស់ Galaxy A30

    August 23, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ សមត្ថកិច្ចបញ្ជាក់ថាអគ្គិភ័យឆេះរោងចក្រផលិតពូក នៅ ភូមិចំរេីនផល​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទល់មុខមន្ទីរពេទ្យរុស្ស៊ី តាំងពីម៉ោង១រសៀល រហូតមកទាល់ពេលនេះមិនទាន់ពន្លត់និងគ្រប់គ្រងស្ថានការណ៍បានទេ ហើយក៏កំពុងបន្ដរីករាលដាលទៅកាន់អគារកម្ពស់៦ជាន់ ដែលនៅក្បែរនោះយ៉ាងសន្ធោសន្ធៅ ហើយកម្លាំងសមត្ថកិច្ចកំពុងតែអន្ដរាគមន៍សង្គ្រោះ យ៉ាងសកម្មបំផុត។ ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះអគារដែលឆាបឆេះនៅផ្នែកខាងលើនិងខាងក្រោមឆេះខ្លាំង មានស្នាមប្រេះ និងបាក់ផ្ទាំងអគារផងដែរ។ ខណៈនេះក្រុមកម្លាំងជំនាញ និងសមត្ថកិច្ចបានកំពុងធ្វើការពន្លត់ ព្រមទាំងជម្លៀសប្រជាពលរដ្ឋចេញទីតាំងកើតហេតុ ក្នុងនោះក៏ពុំទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យមួយនេះ និងចំនួននៃការខូតខាតទ្រព្យសម្បត្តិដែលត្រូវបានអគ្គិភ័យលេបត្របាក់។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕ វិដេអូពី Freshnews

    August 23, 2019
  • បច្ចេកវិទ្យា

    យោងតាមសារព័ត៌មាន The TechRadar ចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែសីហានេះបានឲ្យដឹងថា បន្ទះឈីបថ្មីបំផុត ដែលផលិតឡើងដោយក្រុមហ៊ុន Huawei មានឈ្មោះថា Kirin 990 នឹងអាចបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងទូរស័ព្ទម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនយក្សចិននេះផងដែរ។ The TechRadar ដដែលបានសរសេរទៀតថា ខ្លួនបានតាមដានការងារនេះជាយូរមកហើយព្រមទាំងបានទទួលបានព័ត៌មានមួយចំនួនផងដែរពេលមានវត្តមាននៅក្នុងទីក្រុងញូវយ៉កថា ម៉ូដេលថ្មីបំផុតរបស់ Huawei Mate X ដែលអាចបត់បាននឹងបង្ហាញខ្លួនដោយបំពាក់ជាមួយនឹង Kirin 990 នេះជាមិនខាន។ ការអះអាងដែលត្រូវបានធ្វើឡើងដោយប្រធានក្រុមហ៊ុនប្រចាំតំបន់ផ្នែកការងារអថិតិជនលោក Yanmin Wang មកកាន់ក្រុមការងាររបស់ TechRadar ថា Kirin 990 នឹងបង្ហាញខ្លួនដំបូងជាមួយនឹងទូរស័ព្ទម៉ូដែលបត់បានដំបូងបង្អស់របស់ក្រុមហ៊ុនដែរគឺ

    August 23, 2019
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ សហការជាមួយសង្កាត់ស្រះចក ចុះទៅអប់រំណែនាំម្ចាស់ហាងលក់ ម្ជូរវត្តភ្នំ១៦៨ មានទីតាំង នៅផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបានបង្ហូរទឹកកខ្វក់មកលើផ្លូវសាធារណៈ និងបានយកចិញ្ចើមផ្លូវធ្វើជាចំណតម៉ូតូ បង្កអោយបាត់បង់សណ្តាប់ធ្នាប់ ជាពិសេសបង្កអោយមានការកកស្ទះចរាចរផងដែរ ។ ជាគោលការណ៍ រដ្ឋបាលខណ្ឌដូនពេញ បានជូនដំណឹងអោយពួកគាត់ ប្រកបអាជីវកម្មតាមគំនូស ដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន ក្នុងករណីមិនចូលរួមសហការ

    August 23, 2019
  • ព័ត៌មានជាតិ

    នៅឆ្នាំ២០១៩ នេះមហាជនបានសង្កេតឃើញថាមានករណីឧកញ៉ាដែលល្បីឈ្មោះជាច្រើននាក់ និងមានមុខមាត់ក្នុងសង្គម ត្រូវបានជាប់ពាក់ព័ន្ធនឹងបទល្មើសខុសច្បាប់ ដូចជាការជួញដូរគ្រឿងញៀន , ឆបោក , រំលោភដីខុសច្បាប់ និងបទល្មើសព្រៃឈើជាដើម។ គិតចាប់ពីដើមឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ ឧកញ៉ាជាច្រើននាក់បានជាប់ពន្ធនាគារ និងឧកញ៉ាខ្លះបាននៅក្រៅឃុំ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសខុសច្បាប់។ ឧកញ៉ា ហូ ចំរើន ៖ នៅថ្ងៃទី១៤ ខែមីនា ​ឆ្នាំ២០១៩ លោក កូយ សៅ​ ចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារព្រៃស នាំខ្លួនអតីតឧកញ៉ា ហូ ចំរើន ដែលជាប់ចោទលើបទល្មើសមួយចំនួនដូចជាករណី «សំណុំរឿងសភាស៊ើបសួរលេខ ៣១

    August 23, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ ស្នេហាដ៏បរិសុទ្ធមួយរវាងបុរស និងស្រ្តីឥណ្ឌាមួយគូ ដែលមកពីគ្រួសារស្ថិតនៅក្នុងវណ្ណៈផ្សេងគ្នា ត្រូវបានបញ្ចប់ទៅយ៉ាងអាណោចអាធ័មបំផុត ក្រោយឪពុកខាងកូនស្រីបានជួលឃាតករឲ្យទៅបាញ់សម្លាប់កូនប្រសារប្រុសរបស់ខ្លួន។ សូមបញ្ជាក់ជូនថា នៅក្នុងប្រទេសឥណ្ឌាវណ្ណៈសង្គមត្រូវបានបែកចែកជា​៤ ហើយបើរៀបរាប់តាមភាសាសាមញ្ញវណ្ណៈទាំង ៤ នោះមានដូចជា វណ្ណៈអ្នកក្រីក្រ វណ្ណៈមធ្យម វណ្ណៈអ្នកមាន និងវណ្ណៈអ្នកមានខ្លាំង។ វណ្ណៈនេះមិនត្រូវបានកំណត់ដោយច្បាប់នោះទេ តែវាជាផ្នត់គំនិត ដែលបានដក់ជាប់នៅក្នុងការគិតរបស់ប្រជាពលរដ្ឋឥណ្ឌាយ៉ាងម៉ឹងម៉ាត់បំផុត។ ហើយជាទូទៅប្រជាពលរដ្ឋឥណ្ឌាត្រូវរៀបការ និងរស់នៅជាមួយមនុស្សដែលស្ថិតនៅក្នុងវណ្ណៈដូចគ្នា​ បើមិនដូចនោះទេពួកគេនឹងត្រូវប្រឈមនឹងការិះគន់ និងរើសអើងយ៉ាងខ្លាំងពីសង្គម។ តួយ៉ាងដូចក្នុងករណីខាងលើនេះ បុរសជាជនរងគ្រោះមានឈ្មោះ​ថា Pranay Perumalla អាយុ ២៣ ឆ្នាំ មកពីគ្រួសារដែលស្ថិតទៅក្នុងវណ្ណៈអ្នកក្រីក្រ ហើយគាត់បានស្រលាញ់គ្នាជាមួយស្រ្តីម្នាក់ ដែលមានឈ្មោះថា Amrutha Varshini

    August 23, 2019