- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងដាច់ណាត់ គឺហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជា ទាហាន, នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ ដែលកន្លងមកមានមួយចំនួនបានយកតួនាទីទាំងនេះទៅប្រកបការងារផ្សេងៗខុសច្បាប់។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្ត “អភិក្រមទី៥” ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៦នេះ ដែលកំពុងធ្វើជាបន្តបន្ទាប់។
August 23, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ “CAMSOC” បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋពីការរៀបចំការប្រឡងជ្រើសរើសគំនូរស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» SEA Games-2023 ដើម្បីអនុវត្តតាមផែនការសកម្មភាព និងផែនទីបង្ហាញផ្លូវរបស់ខ្លួន។ យោងតាមសេចក្តីប្រកាសដែលបានចេញនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ការប្រឡងប្រណាំងជ្រើសរើសគំនូរស្លាកសញ្ញា «Logo» -SEA Games, 2023 ត្រូវមានភ្ជាប់ជាមួយនូវស្លាកសញ្ញាជាគំរូនៃការប្រកួតកីឡា SEA Games មុនៗ។ ចំណែកឯការប្រឡងគំនូរនិមិត្តរូប «Mascot» – SEA Games, 2023
August 23, 2019 - បច្ចេកវិទ្យា
តម្លៃរបស់ទូរស័ព្ទ iPhone បានកើនឡើងជាប្រចាំ ដោយសារតែមានតម្រូវការខ្ពស់ពីសំណាក់អតិថិជន។ ជាមធ្យមតម្លៃរបស់ទូរស័ព្ទ iPhone ថ្មី គឺមានតម្លៃចាប់ពី ១ ពាន់ដុល្លារអារមេរិក ដែលនេះជាតម្លៃសម្រាប់ទូរស័ព្ទ iPhone ទូទៅចេញពីក្រុមហ៊ុន Apple។ យ៉ាងណាក្តី បើយោងសារព័ត៌មាន GADGETMATCH បានចុះផ្សាយថា មានក្រុមហ៊ុនច្នៃម៉ូតមួយដែលមានឈ្មោះថា Caviar នឹងចេញលក់ទូរស័ព្ទ iPhone ពិសេសមួយដែលមានតម្លៃខ្ទង់ ៥ ម៉ឺនដុល្លារអាមេរិក។ តាមការអះអាងរបស់ក្រុមហ៊ុនច្នៃម៉ូត Caviar បានឲ្យដឹងថា ទូរស័ព្ទ iPhone ពិសេសនោះគឺជា ទូរស័ព្ទ iPhone 11 ដែលមានរចនាលម្អដោយគ្រាប់ពេជ្រជាច្រើនគ្រាប់នៅផ្នែកខាងក្រោយ ហើយតម្លៃលក់ជាក់ស្តែងរបស់វាគឺ
August 23, 2019 - សុខភាព
យើងទាំងអស់គ្នាប្រាកដជាចូលចិត្តញ៉ាំអាហារអាំង ចៀន ឆា ហើយភាគច្រើនគឺជាពពួកសាច់ចង្កាក់ មីឆា លតឆា ឬនំគូឆាយជាដើម។ ចំពោះបញ្ហានេះដែរលោកវេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា អាហារទាំងនោះគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់។ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានបានឲ្យដឹងទៀតថា អាហារប្រភេទដែលបានរៀបរាប់ខាងលើច្រើនតែមានជាប់កម្ទេចខ្លោចៗបណ្ដាលឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពខ្លាំង ហើយក៏ជាកត្តាធំមួយដែលបង្កជំងឺមហារីក និងជំងឺច្រើនមុខទៀតទៅថ្ងៃមុខ។ “អាហារប៉ុន្មានប្រភេទខាងលើសុទ្ធតែមានគ្រោះថ្នាក់ ប៉ុន្តែបើយូរៗញ៉ាំម្ដងមិនជាអ្វីទេ តែបើញ៉ាំញឹកញាប់គ្រោះថ្នាក់ខ្លាំង ឧទាហរណ៍ពពួកអាហារអាំងមានផ្សែង ឬកម្ទេចខ្មៅជាប់ គឺពិតជាគ្រោះថ្នាក់ណាស់ចំពោះសុខភាពដោយ អាចបង្កមហារីកបាន”។ វេជ្ជបណ្ឌិតវ័យជិត ៣០ ឆ្នាំ រូបនេះបានបន្ថែមទៀតថា បើអាហារឆាវិញ ដូចជាមីឆាជាដើមនោះមិនល្អសោះ ព្រោះឧបករណ៍ចម្អិនមិនបានលាងសម្អាតឡើយ ពោលគឺទាល់តែឈប់លក់បានសម្អាត ហើយកម្ទេចកំទីជាប់ បូករួមភ្លើងខ្លាំងទៀតធ្វើឲ្យខ្ទះដែលឆាដដែលៗបញ្ចេញជាតិកាបូន
August 23, 2019 - អន្តរជាតិ
ភ្នំពេញ៖ ខណៈដែលថ្ងៃដែលនឹងត្រូវចប់អាណត្តិកាន់តែកៀកមកដល់ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន បានធ្វើការបង្ហោះវីដេអូជម្រាបលាប្រជាជនកម្ពុជា ដោយលោកនឹងចាកចេញពីប្រទេសកម្ពុជានៅចុងខែសីហានេះ បន្ទាប់ពីបញ្ចប់បេសសកម្មបំពេញការងារជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជារយៈពេល៣ឆ្នាំ។ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានបំពេញការងារជា ឯកអគ្គរាជទូតជប៉ុននៅកម្ពុជារយៈពេល៣ឆ្នាំ ជាពិសេសការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាគឺមានការរីកចំរើនគួរឲ្យកត់សម្គាល់លើវិស័យនានាក្នុងអាណត្តិបីឆ្នាំរបស់ឯកឧត្តម ឯកអគ្គរាជទូតនៅកម្ពុជា៕
August 23, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ពិធីមង្គលការរវាងបុរសអាយុ ៨៣ ឆ្នាំ និងស្រ្តីវ័យ ២៧ ឆ្នាំម្នាក់ ត្រូវបានរៀបចំឡើងអមដោយមតិសរសើរ និងរិះគន់ជាច្រើនពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម ខណៈកូនក្រមុំ និងកូនកំលោះបានអះអាងថា វាគឺជាសេចក្តីស្រលាញ់ពិតគ្មានការបង្ខិតបង្ខំឡើយ។ ពិធីមង្គលការនេះបានរៀបចំឡើងនៅក្នុងតំបន់ Desa Jatilaba ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ កូនកំលោះមានឈ្មោះថា Sudirgo ជាគ្រូមន្តអាគមដ៏ល្បីម្នាក់ ហើយមានប្រជាពលរដ្ឋឥណ្ឌូនេស៊ីជាច្រើនទៅរកឲ្យគាត់ជួយព្យាបាលជំងឺ និងដោះស្រាយបញ្ហារស់នៅជាច្រើនទាក់ទងទៅនឹងជំនឿអរូបិយ។ មុនពេលសម្រេចចិត្តរៀបការជាមួយគ្នា ស្រ្តីជាកូនក្រមុំ ដែលមានឈ្មោះថា Nuraeni ក៏ត្រូវបានឪពុកម្តាយនាងនាំងទៅជួបលោកគ្រូ Sudirgo ដើម្បីស្វែងរកការជួយសង្គ្រោះផងដែរ។ ហើយគ្រាន់តែពេលនាងបានឃើញលោកគ្រូ Sudirgo ជាលើកដំបូងនាងក៏បានចាប់ចិត្តស្រលាញ់គាត់តែម្តង និងចង់រៀបការជាមួយគាត់ជាប្តីប្រពន្ធស្របច្បាប់ទៀតផង។ ដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀងគ្នានេះ ពួកគេក៏សម្រេចរៀបចំពិធីមង្គលការស្រប់ច្បាប់មួយតែម្តង៕
August 23, 2019 - PR
ភ្នំពេញថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩៖ នៅទីបំផុតពេលវេលាដែលអតិថិជនទាំងអស់ រង់ចាំយ៉ាងអន្ទះសារបំផុតនោះបានមកដល់ហើយ! ក្រោយពីព្រឹត្តិការណ៍ដាក់បង្ហាញ និងការដាក់ឱ្យ កម៉្មង់ទិញទុកមុនរួចមកចំនួននៃអតិថិជនយ៉ាងច្រើនលើសលុបហួសពីការរំពឹងទុកបានអញ្ជើញមកដល់ក្រុមហ៊ុន និងតាមដេប៉ូផលិតផល សាមសុង ដើម្បីសាកសួរនូវកាលបរិច្ឆេទជាក់លាក់ក្នុងការដាក់លក់ជាផ្លូវការនូវស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 និង 10+ នេះក្នុងព្រះរាជាណាចក្រកម្ពុជាយើង! ដូច្នេះដើម្បីឆ្លើយតបតាមការស្រឡាញ់គាំទ្រក៏ដូចជាការជឿជាក់លើកំពូលបច្ចេកវិទ្យាដ៏ពិសេសអស្ចារ្យដែលមានតែមួយគ្មានពីរក្នុងលោក ក្រុមហ៊ុន សាមសុង ក៏ប្រញាប់ប្រញាល់បញ្ចេញឱ្យដល់ដៃអតិថិជនទាំងអស់ឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន! គួរបញ្ជាក់ផងដែរថាស្តេចកំពូលស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ ដាក់លក់ក្នុងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ នេះតែម្តងជាមួយនឹងលក្ខណៈពិសេស
August 23, 2019 - ព័ត៌មានជាតិ
ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារអន្តរក្រសួង បានចុះពិនិត្យជាក់ស្តែងចំពោះរថយន្តមានភាពមិនប្រក្រតី ដែលមន្ដ្រីគយ និងរដ្ឋាករមានសមត្ថកិច្ចបានឃាត់ទុកនៅឃ្លាំងគយបណ្តោយមហាវិថីឈ្នះឈ្នះ។ បេសកកម្មនេះត្រូវបានដឹកនាំដោយលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារអន្តរក្រសួង តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនាក់ទំនងសាធារណៈ និងជាអនុប្រធានក្រុមការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
August 22, 2019 - បច្ចេកវិទ្យា
យោងតាមសារព័ត៌មានន The TechRadar ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហានេះ បានឲ្យដឹងថា រូបភាពរបស់ទូរស័ព្ទម៉ូដែលថ្មី Mi Mix 4 របស់ក្រុមហ៊ុន Xiaomi បានបង្កើតទៅជាព័ត៌មានចចាមអារ៉ាមពីមាត់មួយទៅមាត់មួយថា វានឹងអាចបង្ហាញខ្លួនជាលើកដំបូងនាខែកញ្ញាខាងមុខនេះ ហើយត្រូវបានជឿជាក់ទៀតដែរថា នឹងមានវត្តមានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះដំបូងគេ។ ជាម៉ូដេលថ្មីដែលនឹងត្រូវដាក់លក់ដោយក្រុមហ៊ុន Xiaomi ក្រោយការប្រកាសលក់ Mi Mix 3 កាលពីខែតុលា ឆ្នាំទៅមក។ រូបភាព និងព័ត៌មានដំបូង ដែលត្រូវបានបែកធ្លាយក្នុងបណ្តាញសង្គមយក្សរបស់ចិន Weibo បានបញ្ជាក់ដែរថា Mi Mix 4 នឹងបំពាក់កាម៉េរា៣គ្រាប់
August 22, 2019 - អន្តរជាតិ
សៀមរាប៖ អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណ៥ប្រភេទ ពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ។ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នំា២០១៩ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ វិទ្យាបង្ការ ទទួលបានវត្ថុបុរាណចំនួន៥ប្រភេទពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ យកមករក្សាទុកបណ្តោះ អាសន្ននៅការិយាល័យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដើម្បីចុះបញ្ជីទៅតាមបច្ចេក ទេស និងរៀបចំសំណើរសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តម សីហនុអង្គរ។ វត្ថុបុរាណទាំង៥ប្រភេទដែលទទួលបានរួមមាន៖ ១)បំណែកដងខ្លួនព្រះពុទ្ធរូប ធ្វើពីថ្មភក់ មានកម្ពស់ ៦២ សង់ទីម៉ែត្រ ទទឹង ៣៨ សង់ទីម៉ែត្រ និងកម្រាស់ ១៨ , ២)បំណែកកញ្ចាំង ធ្វើពីថ្មភក់ មានកម្ពស់៤៣ សង់ទីម៉ែត្រ
August 22, 2019









