Khmernote Media
  • អន្តរជាតិ

    ខណៈនេះអគ្គិភ័យកំពុងឆាបឆេះរោងចក្រផលិតពូក យ៉ាងសន្ធោសន្ធៅ នៅ ភូមិចំរេីនផល​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទល់មុខមន្ទីរពេទ្យរុស្ស៊ី ។ ខណៈនេះក្រុមកម្លាំងជំនាញ និងសមត្ថកិច្ចបានកំពុងធ្វើការពន្លត់ ក្នុងនោះក៏ពុំទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យមួយនេះ និងចំនួននៃការខូតខាតទ្រព្យសម្បត្តិដែលត្រូវបានអគ្គិភ័យលេបត្របាក់។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕

    August 23, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសម្នាក់បានលួចតទឹកពីផ្ទះគេមកផ្គត់ផ្គង់ផ្ទះខ្លួនឯងត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះបៀវ គីមលី ភេទស្រី អាយុ៣៩ ឆ្នាំសញ្ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិ-ឃុំកើតហេតុ ចំណែកឯជនសង្ស័យមានឈ្មោះលន់ សំអូន ភេទប្រុស អាយុ៣២ ឆ្នាំសញ្ជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ សម្ភារៈដែលសមត្ថកិច្ចដកហូតបានមាន កែងទុយយោ ជ័រ០១ ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះចេះតែឆ្ងល់ឌីសសង់ទ័រ ឧស្សាហ៍លោត

    August 23, 2019
  • អន្តរជាតិ

    ក្រុងព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះក្មេងៗមិនទាន់គ្រប់អាយុដែលបានជួបគ្រោះថ្នាក់ជាមួយនឹងរថយន្តធុនធំបណ្តាលឲ្យស្លាប់២ និងរបួស៣នាក់។ ដោយ ឯកឧត្តម បានសរសេររៀបរាប់ថា ៖ ” ខ្ញុំសូមចូលរួមសម្តែងការសោកស្តាយ​ និងគួរអោយអាសូរក្មេងៗមិនទាន់គ្រប់អាយុជិះម៉ូតូឌុបគ្នារហូតដល់៥នាក់​ បណ្តាលអោយជួបគ្រោះថ្នាក់ជាមួយរថយន្តដឹកគ្រឿងចក្រ​ ហេីយតៃកុងឡានក៏រត់បាត់ទៀត។ ខ្ញុំសូមអំពាវនាវអោយប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់​ មេត្តា​គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន​ ជៀសវាង​ពីគ្រោះ​ថ្នាក់​ ដេីម្បីថែរក្សាអាយុជីវិត​ និងជៀសវាងការបង្ករបួសស្នាម “។ គួររំលឹកថាថ្ងៃទី​២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ថ្ងៃត្រង់នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង បង្កដោយរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពាក់ផ្លាកលេខ

    August 23, 2019
  • សុខភាព

    ជីវិត​គ្រួសារ​នរណា​ក៏​ជួប​បញ្ហា​ដែរ តែ​សំខាន់​ការ​ដោះស្រាយ ប៉ុន្តែ​បើ​យើងចេះ​រៀបចំ​បាន​ល្អិតល្អន់​នោះ អាច​កាត់​បន្ថយ​បាន​ច្រើន។ ទន្ទឹម​នឹង​ការ​ចេះ​ដោះស្រាយ ការ​ត្រៀម​ខ្លួន​ជា​មុន ក៏​ជា​រឿង​សំខាន់​សម្រាប់​ជីវិត​គូ​ដែរ។ ខាងក្រោម​ជា​ការ​ចែក​រំលែក​ការ​រៀបចំ​រឿង​ជាច្រើន​យ៉ាង​មុន​រៀបការ។ ១- គិតគូរ​ពី​បញ្ហា​សុខភាព បើ​តាម​លោក សៀន សុភត្រា ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នាំ​ទំនិញ​ចេញ​ចូល​មួយ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​ពិតជា​សំខាន់​ណាស់ សម្រាប់​គូស្នេហ៍​ទាំងឡាយ។ បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​ពិនិត្យ​ទំនិញ​បាន​បញ្ជាក់​ទៀត​ថា ទាន់​នៅ​ខ្លួន​មួយ គួរតែ​គិតគូរ​ថែទាំ និង​ព្យាបាល​ជំងឺ​ដែល​ខ្លួន​មាន​ឲ្យ​បាន​ប្រសើរ ទើប​រៀបការ​រួច​ជីវិត​គ្រួសារ​មាន​សុភមង្គល។ អ្នក​ស្រុក​កំណើត​នៅ​ភ្នំពេញ​រូប​នេះ​បញ្ជាក់​ថា ក្រោយ​រៀបការ​រួច ប្ដី​ប្រពន្ធ​គ្រប់​រូប​ខិតខំ​ស្វះស្វែង​ធ្វើការ ​រក​ស៊ី ដើម្បី​មាន​ទ្រព្យ​ជាប់​ខ្លួន​ខ្លះ​ៗ តែ​បើ​ម្ខាង​ៗ​ឈឺ​មិន​ឈប់ យើង​មិន​អាច​រីកចម្រើន​បាន​ទេ។ ម៉្យាង​ទៀត រៀបការ​រួច​មិនមែន​គិត​សម្រាប់​តែ​ពី​ខ្លួនឯង​ទេ នៅ​មាន​រឿង​កូនចៅ​បន្ត​ទៀត ដូចនេះ​គួរតែ​ថែរក្សា​សុខភាព​ឲ្យ​បាន​ប្រសើរ​សិន មុន​ឈាន​ដល់​អាពាហ៍ពិពាហ៍។

    August 23, 2019
  • PR

    នៅពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿនឥតឈប់ឈរ វាបានបង្ហាញនូវរបកគំហើញថ្មីៗដែលធ្វើឲ្យការរស់នៅរបស់មនុស្សកាន់តែ កាត់បន្ថយនូវអ្វីដែលជានិន្នាការចាស់គំរិលសឹងតែគ្រប់វិនាទី! សម័យនេះទៅហើយគ្មានអ្នកណាដែលមិនស្គាល់ពាក្យថា “ថតរូបស៊ែលហ្វី“ នោះទេ! ទាំងបុរសនិងស្រ្តី ជាពិសេសគឺមនុស្សស្រីតែម្តង គឺពួកគាត់ចូលចិត្តថតរូបបែបស៊ែលហ្វីជាងមនុស្សប្រុស តើនេះមកពីមូលហេតុអ្វីទៅ? មូលហេតុទី១៖ គឺជាចេតនាបង្ហាញនូវសម្រស់ពិតរបស់ពួកគេ៖ វាជារឿងធម្មតាទេនៅពេលដែលយើងមានសម្រស់ផ្ទៃមុខ ស្អាត ម៉ត់រលោង ច្រមុះស្រួច ចង្កាព្រែក ថ្ពាល់ខួច ភ្នែកធំៗ គឺយើងពិតជាសប្បាយចិត្ត ក្នុងការបញ្ចេញឲ្យមនុស្សគ្រប់គ្នាបានឃើញ ឬ (Self-Promotion) ជាមិនខាន! ព្រោះ Admin ក៏ធ្លាប់លង់សម្រស់ស្រ្តីដែលថតរូបស៊ែលហ្វីដែរ ហេហេហេ។ ជាពិសេសនៅពេលលេងបណ្តាញសង្គម Instagram រូបភាពស៊ែលហ្វីរបស់លោកអ្នកនាងត្រូវបាន App មួយនេះច្នៃចេញមកបានច្រើនទម្រង់ និង

    August 23, 2019
  • អន្តរជាតិ

    ក្រុងព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំនិងម៉ូតូនៅជិតវេទិកាវិមានឯករាជ្យដែលមណ្តាលអោយមនុស្ស២នាក់ស្លាប់នៅនឹងកន្លែងនិង៣នាក់ទៀតរងរបួសធ្ងន់នៅថ្ងៃទី​២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ថ្ងៃត្រង់។ របាយការណ៍ពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង បង្កដោយរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពាក់ផ្លាកលេខ ព្រះសីហនុ3A-2331 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ( រត់គេចបាត់ពីកន្លែងកើតហេតុ )ជាកម្មសិទ្ធរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក មានទិសដៅពីកើតឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ រថយន្តបានផ្លាស់ប្ដូរទិសបត់ឆ្វេង ក៏បុកប៉ះនឹងម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE គ្មានផ្លាកលេខ ជិះគ្នាចំនួន ០៥នាក់សុទ្ធតែក្មេងៗ ក្នុងនោះមានស្ត្រីជំទង់ម្នាក់ជាអ្នកបើកបរ ដែលត្រូវជាបងស្រីក្មេងៗទាំងអស់នោះ ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់ក្មេងប្រុស

    August 23, 2019
  • អន្តរជាតិ

    ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមម៉ាឡេស៊ីជាច្រើនកំពុងតែនាំគ្នារិះគន់ទៅកាន់ក្រុមអ្នកប្របាញ់សត្វក្អែករបស់អាជ្ញាធររដ្ឋ Johor ជាខ្លាំង ក្រោយពួកគេបានបាញ់សម្លាប់សត្វព្រាបជាង ១០០ ក្បាល ដោយច្រឡំថាសត្វព្រាបទាំងនោះគឺជាសត្វក្អែក។​ សូមបញ្ជាក់ជូនថា នៅតំបន់កើតហេតុនេះសត្វក្អែកត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វផ្តល់នូវការរំខាន និងអាចបង្កជាបញ្ហាសម្រាប់ប្រជាពលរដ្ឋ និងការហោះហើររបស់យន្តហោះផងដែរ។ ដូចនេះហើយទើបជារឿយៗអាជ្ញាធរបានអនុញ្ញាតឲ្យក្រុមអ្នកប្រមាញ់សត្វស្លាបបាញ់សម្លាប់សត្វក្អែកខ្លះ នៅពេលដែលពួកវាមានចំនួនច្រើនរហូតដល់អាចបង្កជាបញ្ហាបាន។ យ៉ាងណាក្តី មានអ្នកប្រមាញ់ពីររូបបាននាំទៅបាញ់សម្លាប់សត្វព្រាបងាប់អស់ជាង ១០០ ក្បាលទៅវិញ ដោយច្រឡំថា ពួកវាជាសត្វក្អែក។ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមបានលើកឡើងថា សត្វព្រាប និងក្អែកមានរូបរាងខុសគ្នាណាស់ ហេតុអ្វីបានច្រលំទៅកើត? អ្នកខ្លះវិញថែមទាំងបានបញ្ចេញមតិថា អាណិតសត្វព្រាបណាស់គ្នាអត់ដឹងអីផង ទៅបាញ់គ្នាងាប់អស់។ ទន្ទឹមនឹងនេះក៏មានមតិជាច្រើនបានសុំឲ្យក្រុមអ្នកប្រមាញ់ត្រូវស្គាល់សត្វឲ្យបានច្បាស់ចៀសវាងបាញ់ច្រលំដូចនេះទៀត៕ អត្ថបទ៖ ភក្តី

    August 23, 2019
  • រថយន្ត

    កាលពីថ្ងៃពុធលោក Jonny Lieberman ដែលជានាយករបស់ទស្សនាវដ្តីរថយន្ត Motor Trend បានរាយការណ៍នៅលើបណ្តាញសង្គម Instagram ថា ក្រុមហ៊ុន Toyota គ្រោងនឹងបញ្ឈប់ផលិតម៉ូដែល Land Cruiser នៅឆ្នាំ២០២២។ ចំណែកខាងក្រុមហ៊ុន Toyota មិនបានបញ្ជាក់ ឬបដិសេធនឹងការអះអាងនេះឡើយ ប៉ុន្តែច្បាស់ណាស់ថា អ្នកគាំទ្រម៉ូដែលនេះនឹងមិនសប្បាយចិត្តនោះទេ។ ជាក់ស្ដែងដូចជាម៉ូដែល J200 Series វាបានចាប់ផ្តើមផលិតតាំងតែ ឆ្នាំ២០០៧ ប៉ុន្តែទើបតែមានការកែប្រែម្ដង កាលពីឆ្នាំ២០១៦ ដូច្នេះមានន័យថា ម៉ាស៊ីនរបស់វាមិនសូវជាទាន់សម័យកាលដូចគេទេ ហើយការដកខ្លួនចេញរបស់ Land Cruiser វាជាការជ្រើសរើសដ៏ត្រឹមត្រូវសម្រាប់

    August 23, 2019
  • បច្ចេកវិទ្យា

    រំលឹកវិញកាលពីខែធ្នូកន្លងរូបភាពជាច្រើនសន្លឹកនៃទូរស័ព្ទម៉ូដេលថ្មីរបស់ OnePlus ត្រូវបានលេចធ្លាយតាមបណ្តាញអ៊ិនធឺណេត ហើយវាបានធ្វើឲ្យគ្រប់គ្នាគិតថា វាគឺជា OnePlus 7 ប៉ុន្តែក្រោយមកត្រូវបានគេអះអាងថា វាមិនមែនការពិតឡើយ។ ប៉ុន្តែមកដល់ថ្ងៃសុក្រ ទី២៣ ខែសីហានេះ មានការលើកឡើងសាជាថ្មី និងរូបរាងដំណាក់កាលដំបូងរបស់ OnePlus 7T និង 7T Pro ដែលត្រូវបានចេញផ្សាយដោយ The PhoneArena។ រូបភាពសខ្មៅ៣សន្លឹកនៅផ្នែកខាងក្រោយត្រូវបានគេអះអាងថា ជាក់ស្តែង OnePlus នៅកំពុងធ្វើការងារលើរូបរាងថ្មីម៉ូដេលចុងក្រោយនេះនៅឡើយ។ ប្រភពដដែលបានសរសេរទៀតថា រូបរាងក្រោយនេះមើលទៅមានទំហំប៉ុនទៅនឹងម៉ូដេលចុងក្រោយបច្ចុប្បន្ននេះដដែល ប៉ុន្តែបើសង្កេតមើលឲ្យច្បាស់យើងនឹងឃើញមានចំណុចខុសគ្នាតូចៗមួយចំនួនជាពិសេសកាម៉េរា។ OnePlus 7T និង 7T Pro

    August 23, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មាន The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែសីហានេះបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Bristol របស់ប្រទេសអង់គ្លេសបាននឹងកំពុងធ្វើការស្រាវជ្រាវរបស់គេក្នុងការស្វែងរកវិធីផ្សេងក្នុងការបង្កើតមនុស្សយន្តឲ្យកាន់តែទំនើប និងឆ្លាតវ័យជាងធម្មតា។ គំនិតមួយក្នុងចំណោមនោះគឺជាការបង្កើតរ៉ូបូតរូបរាងមនុស្សថ្មីមួយប្រភេទបច្ចេកវិទ្យាលើសពីរ៉ូបូតធម្មតាគឺមានសមត្ថភាពពិសេសក្នុងការសម្រេចចិត្តដោយខ្លួនឯង។ គំនិតដ៏អស្ចារ្យនេះត្រូវបានសាកលវិទ្យាល័យ Bristol អះអាងថា ធ្វើឡើងក្នុងគោលបំណងសម្រាប់ពេលអនាគតដោយមនុស្សលោកនឹងអាចប្រើប្រាស់ក្រុមមនុស្សយន្តទាំងនោះក្នុងការត្រួតពិនិត្យទៅលើការបំពុលបរិស្ថានលើផែនដី ការបោសសំអាតសារធាតុពុល ការដឹកជញ្ជូនថ្នាំពេទ្យ និងសកម្មភាពជាច្រើនទៀត។ យោងតាមការអះអាងរបស់សាស្ត្រាចារ្យលោក Jonathan Rossiter បានបញ្ជាក់ថា ក្រុមការងារបានឈានទៅដល់កម្រិតមួយការជោគជ័យហើយនៃការបង្កើតរ៉ូបូតម៉ូដែលនេះហើយ ដោយក្នុងនោះកម្មវិធីខួរក្បាលមួយចំនួនរបស់មនុស្សយន្តរ៉ូបូតត្រូវបានធ្វើឡើងរួចរាល់ហើយជឿជាក់ថា ពួកគេនឹងមានការគិតលើសពីមនុស្សយន្តធម្មតារាប់ទាំងពីការទំនាក់ទំនង ការពិចារណា និងអាកប្បកិរិយាផងដែរ៕ អត្ថបទ៖ Lee

    August 23, 2019