Khmernote Media
  • បច្ចេកវិទ្យា

    ច្បាស់លាស់ហើយព្រឹត្តិការណ៍ ដែល Oppo នឹងប្រកាសពីវត្តមានរបស់ទូរស័ព្ទ Reno2 នាថ្ងៃទី២៨ ខែសីហាខាងមុខនេះ ប៉ុន្តែក្នុងពេលប៉ុន្មានថ្ងៃនេះ យើងអាចនឹងឃើញមានវត្តមានម៉ូដែលមួយចំនួនផ្សេងទៀតផងដែរ។ ជាក់ស្តែងដូចជាថ្ងៃសុក្រ ទី២៣ ខែសីហាម្សិលមិញជាដើម ម៉ូដែល Reno A ដែលបានត្រូវបានលេចធ្លាយរូបរាង និងសមត្ថភាពរបស់វានៅលើវេបសាយ The Gsmarena។ ចំណែកឯថ្ងៃនេះនៅលើវេបសាយដដែលក៏បានធ្វើការបង្ហាញនូវរូបភាពផ្សេងទៀតនៃម៉ូដែល Reno 2Z ដែលវាគឺជារូបរាងលេចធ្លាយជាលើកដំបូងនៃម៉ូដែលមួយនេះ។ ប្រភពដដែលនេះបានសរសេរទៀតថា Reno 2Z គឺជាម៉ូដែលបន្ទាប់នៃ Reno Z ដែលទើបតែត្រូវបានក្រុមហ៊ុនដាក់លក់ជាផ្លូវការកាលពីខែមិថុនាកន្លងទៅនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតពីសមត្ថភាពរបស់វានោះគឺ Reno 2Z មានអេក្រង់លាតពេញ

    August 24, 2019
  • អន្តរជាតិ

    ភ្នំពេញ៖  ករណីអគ្គិភ័យឆេះរោងចក្រផលិតពូក នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរសម្រេចវាយកម្ទេចចោលទាំងស្រុងនូវអគារ៦ជាន់ ដែលរងនូវការឆាបឆេះយ៉ាងខ្លាំងជិត២៤ម៉ោង នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ការវាយកម្ទេចនេះ ដឹកនាំដោយ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងអភិបាលក្រុងភ្នំពេញ ដែលបានដឹកនាំផ្ទាល់នៅកន្លែងកើតហេតុ។ យ៉ាងណាមិញមកទល់ពេលនេះអាជ្ញាធរកំពុងតែយកគ្រឿងចក្រកាយសំណល់ដែលគរនៅក្បែរអគារដើម្បីបាញ់ពន្លត់រងើកភ្លើងដែលបន្តឆេះនៅខាងក្នុង បន្ទាប់ពីកាយ និងពន្លត់រងើករួចរាល់ អាជ្ញាធរនឹងវាយកម្ទេចអគារ៦ជាន់ដែលបានឆាបឆេះខូចខាតទាំងស្រុង និងមានស្នាមប្រេះគ្រប់កន្លែង។ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ការឆាបឆេះដ៏អាក្រក់នេះបណ្តាលមកពីមូលហេតុ ​ឆ្លង​ចរន្តអគ្គិសនី ករណីនេះបានប្រើប្រាស់រថយន្ត​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​៤៥​គ្រឿង​ និង​ប្រើប្រាស់​ទឹក​ ៣២៧​ឡាន៕ ប្រភព និងរូបភាព​ពី ៖Fresh News

    August 24, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ អគ្គិភ័យឆេះរោងចក្រផលិតពូក នៅ ភូមិចំរេីនផល​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទល់មុខមន្ទីរពេទ្យរុស្ស៊ី តាំងពីម៉ោង១រសៀល ម្សិលមិញ រហូតដល់ម៉ោង ៥ទៀបភ្លឺ ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថានការណ៍​ អគ្គិភ័យ​នេះ​ បាន​សម្រេច​ហើយ​ តែ​ចំពោះ​អគារ​កម្ពស់​៤​ជាន់​អាចនឹង​រំលំ​អគារ​ ហើយពេលនេះសមត្ថកិច្ចកំពុងតែរកមធ្យោបាយក្នុងការវាយកម្ទេទអគារនោះចោល។ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ការឆាបឆេះដ៏អាក្រក់នេះបណ្តាលមកពីមូលហេតុ ​ឆ្លង​ចរន្តអគ្គិសនី។ យោងតាមរបាយការណ៍ដែលបានចុះផ្សាយនៅលើគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ការ​ឆាបឆេះ​នេះ​ បណ្តាល​ឲ្យ​ខូចខាត​ ឆេះ​រោង​សិប្បកម្ម​ផលិត​ពូក​គេង​ សង់​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០០​ម៉ែត្រ​X២០០​ម៉ែត្រ​ កំពស់​៤​ជាន់​ អស់ទាំង​ស្រុង​ រួម​ទាំង​ឆេះ​ឧបករណ៍​សម្ភារ​បម្រើ​ឲ្យ​ការ​ផលិត​ពូក​មាន​ដូច​ជា​ឆេះ​ម៉ាស៊ីនដេរ​ចំនួន​១៨​គ្រឿង​,​ ឆេះ​ម៉ាស៊ីន​ កាត់​ពូក​ចំនួន​៧​គ្រឿង​,​

    August 24, 2019
  • សុខភាព

    បញ្ហាស្ត្រេស ​ស្មុគស្មាញរឿង​អ្វី​មួយ យើង​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ជួប​ប្រទះ​គ្រប់​ពេល ច្រើន​ដង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ គ្រាន់​តែ​គ្នា​យើង​ខ្លះ ចេះរក​ដំណោះ​ស្រាយ ជាមួយ​គំនិត​វិជ្ជមាន មើល​ឃើញ​អ្វី​អា​ចធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ និង​មិន​ប៉ះពាល់​សុខភាព។ ប៉ុន្តែ​គ្នា​យើង​ខ្លះ សម្រេច​ចិត្ត​មើល​កុន ជាវិធី​សាស្ត្រ​កាត់​បន្ថយ​ស្ត្រេស​បាន​ខ្លះ​ដែរ។ ប៉ុន្តែ​គ្នា​យើង​ចូល​ចិត្ត​មើល​កុន រំសោយ​ស្រ្តេស​ គួរ​ប្រយ័ត្នបន្តិច​ទៅ កុនអាច​ធ្វើ​ឲ្យ​ស្រស់​ស្រាយ ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ដូច​ជា។ អត្ថបទ​​នេះ នឹង​ពន្យល់ពី​មូលហេតុ​ឲ្យ​យើង​បាន​ដឹង។ ១- ទំនាក់ទំនងរវាងការមើលកុនលើផ្លូវអារម្មណ៍ មើល​កុន ដូចជារឿង​កំប្លែង​ ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​សើច​ក្អាក​ក្អាយ ជួយ​កាត់​បន្ថយ​ស្ត្រេស​ ឃ្លាត​ឆ្ងាយ​ពី​ភាព​តាន​តឹង​ផ្សេងៗ និងធ្វើ​​ឲ្យ​ស្មារតី​ល្អពិត​មែន។ ប៉ុន្តែ​ការ​សិក្សា​មួយ ​ធ្វើ​ឡើង​​ដោយ​អ្នក​ស្រាវ​ជ្រាវនៃសកល​វិទ្យាល័យ Maryland សហរដ្ឋអាមេរិក​ ​រក​ឃើញ​ថា ​ការ​សើចខ្លាំងៗ​អំឡុង​ពេល​កំពុង​មើល​រឿង​កំប្លែង​

    August 24, 2019
  • បច្ចេកវិទ្យា

    មកដល់ពេលនេះទៅហើយនាឡិកាដៃវ័យឆ្លាតរបស់ Apple គឺ Watch 5 ទំនងជានឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនាខែកញ្ញាខាងមុខនេះដែរហើយ។ ខុសពីព័ត៌មាន និងរូបភាពរបស់ iPhone 11 ដែលបន្តចេញផ្សាយនៅតាមវេបសាយនានា Apple Watch 5 គឺត្រូវបានគេមើលឃើញថា មិនសូវមានព័ត៌មានចចាមអារ៉ាមបែបនេះច្រើនឡើយ។ ប៉ុន្តែយោងតាមប្រភពព័ត៌មាន TechRadar នៅថ្ងៃសៅរ៍ទី២៤ ខែសីហានេះបានចេញផ្សាយនូវអត្ថបទមួយអំពីរូបរាងរបស់ Apple Watch 5 ត្រូវបានបែកធ្លាយជាលើកដំបូងមិនធ្លាប់មាន។ រូបភាពបានបង្ហាញយ៉ាងច្បាស់ហើយព្រមទាំងព័ត៌មានពិស្តារពីប្រភេទកម្មវិធី និងម៉ូដេលផងនោះបានធ្វើឲ្យគ្រប់គ្នាជឿជាក់ថាវាគឺជា Apple Watch 5។ មិនត្រឹមតែដោយសារតែនាឡិកាដៃ ដែលប្រើប្រាស់កម្មវិធី watchOS 6 នេះឡើយលើសពីនេះគេបានដឹងទៀតថា

    August 24, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ ខណៈដែលថ្ងៃដែលនឹងត្រូវចប់អាណត្តិកាន់តែកៀកមកដល់ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន បានធ្វើការបង្ហោះសារជម្រាបលាប្រជាជនកម្ពុជា ដោយលោកនឹងចាកចេញពីប្រទេសកម្ពុជានៅចុងខែសីហានេះ បន្ទាប់ពីបញ្ចប់បេសសកម្មបំពេញការងារជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជារយៈពេល៣ឆ្នាំ។ ដោយឯកឧត្តមបានសរសេររៀបរាប់ថា៖ “ខ្ញុំមានអារម្មណ៍សោកស្តាយបន្តិច ដែលជម្រាបជូនថា នេះជាសារចុងក្រោយរបស់ខ្ញុំក្នុងឋានៈជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ពេលវេលាពិតជាដើរលឿន ប្រមាណ៣ឆ្នាំកន្លងផុតទៅ ក្រោយពេលខ្ញុំ និងភរិយាបានមកដល់រាជធានីភ្នំពេញ នាឆ្នាំ២០១៦។ ៣ឆ្នាំនេះ គឺជាពេលវេលាដ៏វិសេសវិសាលសម្រាប់យើងខ្ញុំទាំងពីរ។ ប្រទេសកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ៧ភាគរយជារៀងរាល់ឆ្នាំ ហើយទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងកម្ពុជា ក៏មានសន្ទុះឈានទៅមុខយ៉ាងខ្លាំងផងដែរ។ ទាំងពាណិជ្ជកម្មទ្វេភាគី ការវិនិយោគផ្ទាល់ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចនានា ក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានចូលរួមពិធីសម្ពោធផ្សេងៗ នៃគម្រោងជំនួយអភិវឌ្ឍន៍របស់ រដ្ឋាភិបាលជប៉ុន ដែលជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ

    August 24, 2019
  • PR

    ភ្នំពេញថ្ងៃទី23 ខែសីហា ឆ្នាំ2019 – ដើម្បីជាភាពងាយស្រួលដល់អតិថិជន នឹងជាការពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ប្រ៊េនដ៍នាឡិកាដៃ Longines របស់ប្រទេសស្វីស បានរៀបចំកម្មវិធីបើកសម្ពោធហាងលក់នាឡិកាដ៏ទំនើបជាផ្លូវការជាថ្មីនៅរាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី23 ខែសីហា ឆ្នាំ2019 ដែលស្ថិតនៅផ្ទះលេខ171 ផ្លូវលេខ130 សង្កាត់ផ្សារថ្មី1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហាងថ្មីនេះមានការរចនាតាមបែបបទស្តង់ដាអន្តរជាតិ ហើយក៏មានការតាំងបង្ហាញនូវជម្រើសជាច្រើន ព្រមទាំងម៉ូដចុងក្រោយបំផុតជូនដល់អតិថិជនរបស់ Longines ផងដែរ។ មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះ រួមទាំងដៃគូអាជីវកម្ម ព្រមទាំងតារាដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី បានចូលរួមជាភ្ញៀវកិត្តិយស ដោយអ្នកទាំងពីរជាអតិថិជនរបស់ Longines

    August 24, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអះអាងថា គិតមកដល់ថ្ងៃទី២៣ ខែសីហានេះ កាកសំណល់ប្លាស្ទិចចំនួន ១៤ កុងតឺន័រ បានបញ្ជូនចេញពីកម្ពុជា និងបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ខណៈ នៅសល់ចំនួន៦៩ កុងតឺន័រទៀត ដែលក្រុមហ៊ុនស្នើសុំការពន្យាពេល។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យបានដឹងថា ការដឹកជញ្ជូនកាកសំណល់ប្លាស្ទិចចំនួន៨៣ កុងតឺន័រ ត្រលប់ទៅប្រទេសដើមវិញ ដែលត្រូវបានលួចនាំចូលដោយខុសច្បាប់មកកាន់កម្ពុជាដោយក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD ។ ប្រភពបន្ដថា គិតមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ សាមី

    August 24, 2019
  • អន្តរជាតិ

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹង ឬមានអ្វីធ្ងន់ធ្ងរនោះឡើយ ហើយភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីរកដំណោះស្រាយ។ ការបកស្រាយបញ្ជាក់ពីស្ថានភាពនេះបន្ទាប់ពីមានការចែកចាយនូវព័ត៌មានក្លែងក្លាយដែលថា ស្ថានភាពកម្ពុជា-ឡាវ កំពុងតានតឹងដាក់គ្នាស្ទើរតែផ្ទុះអាវុធរហូតដល់ត្រៀមជម្លៀសប្រជាជននៅទីនោះ។ ក្នុងនោះផងដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថានៅថ្ងៃនេះនឹងមានពិគ្រោះគ្នាថ្នាក់ខ្ពស់ ដោះស្រាយតាមសន្តិវិធី មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ គួរបញ្ជាក់ថា បញ្ហាជម្លោះនេះបានកើតឡើងដោយសារតែតំបន់នោះមិនទាន់បោះបង្គោលព្រំដែនដាច់ស្រេច ហើយប្រជាជនខ្មែរក៏បានដាំដំណាំនៅទីនោះ ក៏ត្រូវបានទ័ពឡាវមកដកដំណាំ ទើបមានបញ្ហាកើតឡើងប៉ុន្តែមិនមានអ្វីបង្កើតជាស្ថានភាពតានតឹងនោះទេ៕

    August 24, 2019
  • សង្គម

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែងនៅក្នុងរាជធានីភ្នំពេញ ដើម្បសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព និងដើម្បីសណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុងផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា គម្រោងទីមួយមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទីពីរមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ។ យើងនៅមិនទាន់ដឹងច្បាស់ថា តើគម្រោងនេះនឹងចាប់ផ្តើមការសាងសង់នៅពេល និងចំណាយថវិការអស់ប៉ុន្មាននោះទេ?

    August 24, 2019