Khmernote Media
  • អន្តរជាតិ

    ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះប្រមូលស្រ្តីរកសុីផ្លូវភេទ ដែលឈរនៅតាមរបង និង ក្រោមដើមឈើ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង ៩ និង ៣០ នាទីព្រឹក កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបើកប្រតិបត្តិការចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) នៅ

    August 22, 2019
  • បច្ចេកវិទ្យា

    ប្រទេសឥណ្ឌាកំពុងតែរងចាំការប្រកាសលក់ជាផ្លូវការរបស់ទូរស័ព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Xiaomi ដែលនឹងប្រកាសនៅថ្ងៃសុក្រ ទី២៣ ខែសីហា ស្អែកនេះហើយទូរស័ព្ទម៉ូដែល Mi A3 នឹងចេញលក់ជាផ្លូវការនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ Xiaomi និងវេបសាយ Amazon ផងដែរ។ Mi A3 នឹងចេញលក់២ម៉ូដែលក្នុងនោះមួយមានទំហំផ្ទុកទិន្នន័យ 64GB និង 128GB រស់ដោយបន្ទះឈីប Snapdragon  665 ជាមួយនឹងទំហំ RAM ដល់ទៅ 4GB រីឯអេក្រង់វិញ 6 អ៊ិញ ប្រើប្រាស់បច្ចេកវិទ្យាស្កេនម្រាមដៃផងហើយកម្លាំងថ្មវិញគឺមានទៅដល់ 4,030mAh ជាមួយនឹងខ្សែសាកថ្មល្បឿន 18W។ លើសពីនេះ

    August 22, 2019
  • សង្គម

    ភ្នំពេញ៖ ប្រកាសអន្តរក្រសួង ស្ដីពី ការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋអាចទិញ ឬ ជ្រើសរើសយកលេខមួយចំនួន ដែលនឹងធ្វើការបញ្ចុះថ្លៃដូចខាងក្រោម៖ – ថយចាប់ពី ១ស៊េរី៖ បញ្ចុះថ្លៃ ៥០% – ថយចាប់ពី ២ស៊េរី៖ បញ្ចុះថ្លៃ ៧៥% – ថយចាប់ពី ៣ស៊េរី៖ បញ្ចុះថ្លៃ ៩០% – ថយចាប់ពី ៤ស៊េរី៖ បញ្ចុះថ្លៃ ៩៥% – ថយចាប់ពី

    August 22, 2019
  • បច្ចេកវិទ្យា

    អស់រយៈពេលមិនយូរប៉ុន្មានឡើយ ដែលគ្រប់គ្នាបានទទួលបានព័ត៌មានយ៉ាងច្បាស់ការហើយថាទូរស័ព្ទម៉ូដែល Razr របស់ក្រុមហ៊ុនផលិតទូរស័ព្ទ Motorola នឹងអាចត្រឡប់មកវិញក្នុងពេលឆាប់នេះជាមួយនឹងរូបរាងថ្មីជាពិសេសគឺជាទូរស័ព្ទដែលអាចបត់បានផងដែរ។ ព័ត៌មានពិស្តារ ដែលត្រូវបានប្រមូលបានពីវេបសាយរបស់ LetsGoDigital បានអះអាងថា ប្រភពមនុស្សសំខាន់មួយចំនួន ដែលធ្វើការនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Motorola បានបង្ហើបអំពីរូបរាងថ្មីស្រឡាងនៃទូរស័ព្ទ និងជាពិសេសរឿងសំខាន់មួយទៀត ដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍បំផុតនោះគឺតម្លៃរបស់វា ដែលថ្លៃរហូតដល់ទៅ១,៥០០ដុល្លារក្នុងមួយគ្រឿង ដែលតម្លៃនេះថោកជាងជាង Mate X របស់ Huawei និង Galaxy Fold របស់ Samsung ទៅទៀត។ ប្រភពដដែលបានសរសេរទៀតថា តម្លៃ១,៥០០ដុល្លារក្នុងនាមជាទូរស័ព្ទវ័យឆ្លាត ហើយថែមទាំងបត់បានផងនោះ វានឹងក្លាយទៅជាផលិតផល ដែលអាចចូលទៅក្នុងទីផ្សារបានយ៉ាងងាយស្រួល។ ការបង្ហាញវត្តមាននៅក្នុងទីផ្សារក្នុងពេលឆាប់ៗនេះចន្លោះពីខែធ្នូ

    August 22, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ មានករណីប្តីប្រពន្ធពីរនាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកនៅក្នុងផ្ទះរបស់ខ្លួនដែលស្ថិតនៅ ឯស្រុកស្រីរាជា ខេត្តឈុនបុរី ប្រទេសថៃ។ សាកសពទាំងពីរដែលបានរកឃើញក្នុងបន្ទប់ទឹកនេះគឺជាគូស្វាមីភរិយា ដោយប្តីមានឈ្មោះថា ប្រាឆាយ កុងផេសន អាយុ៤៤ឆ្នាំ ជាកម្មកររោងចក្រ ប្រពន្ធឈ្មោះ និសា ស្រ៊យណាគ អាយុ ៤៦ឆ្នាំ ដោយសភាពសពគឺចងកនៅនឹងចម្រឹងបន្ទប់ទឹក ចាប់ដៃគ្នាជាប់ ហើយពុំមានស្លាកស្នាមប្រតាយប្រតប់លើរាងកាយនោះឡើយ។ គេបានប្រទះឃើញសំបុត្របណ្តាំមួយច្បាប់ ដែលសរសេរដោយភរិយា បានផ្ញើទៅកូនប្រុសខ្លួនដោយរៀបរាប់សង្ខេបថា៖ «មកដល់ តូ កូនជាទីស្រលាញ់! ពេលដែលកូនបានអានសំបុត្រនេះម៉ែប្រហែលជាមិនមានជីវិតក្នុងលោកនេះទៀតឡើយ។ ម៉ែហត់នឿយណាស់កូន! ម៉ែក៏មិនចង់ឲ្យកូនដឹងរឿងអ្វីច្រើននោះដែរ ម៉ែមិនចង់ឲ្យកូនមកពាក់ព័ន្ធនឹងរឿងជីវិតដ៏ស្មុគស្មាញមួយនេះទៀតទេ»។ យោងតាមប្រភពលោក សុអ័ន

    August 22, 2019
  • សុខភាព

    ក្មេង​ខ្វះ​អាហារូបត្ថម្ភ ក្មេង​ខ្វះ​ជីវជាតិ A និង​ក្មេង​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ ងាយ​នឹង​កើត​ជំងឺ​កញ្ជ្រឹល​បំផុត នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ កញ្ជ្រឹល​ជា​ជំងឺ​ឆ្លង បង្ក​ឡើង​ដោយ​វីរុស Rubeola ដែល​ជា​វីរុស​រស់​នៅ​តាម​ភ្នាស​សើម​របស់ច្រមុះ បំពង់ក ដែល​ងាយ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត តាម​ខ្យល់ ពេល​អ្នក​ជំងឺ​ក្អក កណ្ដាស់ និង​ការ​ប៉ះពាល់​ទឹក​រងៃ​ដំបៅ​របស់​អ្នក​ជំងឺ។ ១- រោគ​សញ្ញា​ជំងឺ​កញ្ជ្រឹល – ក្ដៅខ្លួន​ខ្លាំង – អស់កម្លាំង – មិន​ឃ្លាន​អាហារ – ក្អក – រាករូស – ហៀរសំបោរ ហៀរ​ទឹក​ភ្នែក

    August 22, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ជាធម្មតាក្នុងពិធីរៀបមង្គលការមួយតែងមានកូនកំលោះម្នាក់ និងកូនក្រមុំម្នាក់ ដែលជាមនុស្សសំខាន់នៅក្នុងថ្ងៃដ៏ពិសេសនេះ។ តែយ៉ាងណាក្តី នៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញមានពិធីរៀបការមួយដែលមានកូនកំលោះម្នាក់ និងកូនក្រមុំពីរនាក់ ត្រូវបានគេរៀបចំឡើងយ៉ាងសប្បាយរីករាយ និងគ្មានការឈ្លោះប្រកែកគ្នាទាល់តែសោះពីសំណាក់កូនក្រមុំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា ពិធីរៀបការនេះបានរៀបចំឡើងនៅក្នុងតំបន់ Dusun Pangkalan Padan ក្រុង West Kalimantan ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ដែលជាទីកន្លែងមានប្រជាពលរដ្ឋគោរពសាសនាមូស្លីមយ៉ាងខ្ជាប់ខ្ជួន។ បុរសជាកូនកំលោះត្រូវបានគេរាយការណ៍ថា ជាមនុស្សសម្បូរស្នេហ៍ម្នាក់ហើយគាត់បានទាក់ទងមនុស្សស្រីពីរនាក់ផ្សេងគ្នាក្នុងពេលតែមួយ។ លុះរឿងវ៉ាវស្នេហាត្រីកោណនេះបានបែកធ្លាយ គ្មាននរណាម្នាក់សុខចិត្តដើរចេញឡើយ ហើយដោយមិនចង់ឲ្យស្រ្តីណាម្នាក់ខូចចិត្តនោះ ពួកគេក៏យល់ព្រមរៀបការជាមួយគ្នាទាំងបីនាក់ក្នុងពេលថ្ងៃតែមួយតែម្តង។ ក្នុងពិធីរៀបការនេះកូនកំលោះបានជូនថ្លៃទឹកដោះទៅកាន់គ្រួសារខាងកូនក្រមុំក្នុងម្នាក់ចំនួន ១០,០០០ រ៉ូពី ផងដែរ៕ អត្ថបទ៖ ភក្តី

    August 22, 2019
  • បច្ចេកវិទ្យា

    ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways សម្រេចធ្វើការហាមឃាត់មិនឲ្យអ្នកដំណើរទាំងអស់នាំយកនូវកុំព្យូទ័រ MacBook Pro ដែលផលិតនៅចន្លោះឆ្នាំ ២០១៥-២០១៧ មកលើយន្តហោះឡើយ។ បើយោងតាមលោក Prathana Pattanasiri អនុប្រធាននាយកដ្ឋានសុវត្ថិភាពអាកាចរណ៍របស់ក្រុមហ៊ុន Thai Airways បានឲ្យដឹងថា ការសម្រេចធ្វើការហាមឃាត់នេះ ត្រូវបានធ្វើឡើងស្របតាមការប្រកាសរបស់ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អ៊ឺរ៉ុប ដែលបានព្រមានឲ្យមិនឲ្យយន្តហោះគ្រប់ប្រភេទនាំយកកុំព្យូទ័រ MacBook Pro ដែលផលិតនៅចន្លោះឆ្នាំ ២០១៥-២០១៧ ឡើងលើយន្តហោះឡើយ ដើម្បីរក្សាសុវត្ថិភាពពេលហោះហើរ។ ការហាមឃាត់នេះគឺត្រូវបានធ្វើឡើងទាំងការកាន់កុំព្យូទ័រផ្ទាល់ពីសំណាក់អ្នកដំណើរ និងការរក្សាទុកកុំព្យូទ័រនៅក្នុងវ៉ាលីផងដែរ។ សូមបញ្ជាក់ជូនថា មុនពេលមានសេចក្តីហាមឃាត់ខាងលើនេះព្យូទ័រ MacBook Pro ដែលផលិតនៅចន្លោះឆ្នាំ ២០១៥-២០១៧

    August 22, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងពិភាក្សារៀបចំគម្រោង​ និងឯកសារ ដើម្បីស្នើទៅកាន់អង្គការយូណេស្កូ ក្នុងការចុះបញ្ជី “នំបញ្ចុកខ្មែរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២០ ខាងមុខនេះ ។ យោងតាមការសម្ភាសន៍របស់ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ជាមួយនឹងស្ថានីយទូរទស្សន៍ BTV លោកជំទាវ បានឲ្យដឹងថា នំ​បញ្ចុក​ខ្មែរ​គឺជា​មុខសញ្ញា​មួយ ​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ គួររំលឹកថាកាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនំបញ្ចុកខ្មែរទៅដល់ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO)

    August 22, 2019
  • អន្តរជាតិ

    កំពង់ចាម៖ លោកឧកញ៉ា ហ៊ុន​ តូ​ បានឧបត្ថម្ភថវិកា២០០០ដុល្លារ តាមរយៈ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​ជូនដល់យុវតីទាំងពីរ ដោយក្នុងនោះម្នាក់ៗទទួលបាននូវថវិកាចំនួន ១,០០០ដុល្លារ​​ដូចគ្នា។ នៅ​ថ្ងៃទី​២១​ ខែសីហា​ ឆ្នាំ​២០១៩ម្សិលមិញនេះ លោក​ ឃន​ ប្រុស​ នាយករដ្ឋបាលសាលាខេត្តកំពង់ចាម និងលោក ទុន​ ណេត​ អភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញ​ជួប​សំណេះសំណាល​សាកសួរសុខទុក្ខ ដល់គេហដ្ឋានយុវតី២នាក់ ជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) មណ្ឌលប្រឡងបឋមសិក្សាឧត្តរ ដែលត្រូវបានសារព័ត៌មានចុះផ្សាយតាមបណ្តាញសង្គមថាមានជីវភាពជួបការលំបាក ទី១.ឈ្មោះ យេត សុខខេន និងទី២. ឈ្មោះ

    August 22, 2019