Khmernote Media
  • សុខភាព

    តាមចំណាំ និង​ការ​ជឿ​តៗ​គ្នា ថា ប្រុសៗ​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ច្រើន ពេល​ម៉ាក់ៗ​មាន​ផ្ទៃពោះ នោះ​នឹង​មាន​កូន​ប្រុស។ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់? នោះ​គ្រាន់​តែ​ជា​ការ​ចំណាំ​តៗ​គ្នា​ប៉ុណ្ណោះ គ្មាន​ការ​សិក្សា​ណា​បញ្ជាក់​ថា ញ៉ាំ​អាហារ​នេះ​បាន​កូន​ប្រុស ធ្វើ​បែប​នោះ​បាន​ប្រុស​នោះ​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ លោក​វេជ្ជបណ្ឌិត​ថា របប​អាហារ​មិន​អាច​កំណត់​ភេទ​របស់​កូន​បាន​ទេ ជួល​កាល​យើង​ចំណាំ​ត្រូវ ជួនកាល​ក៏​ខុស​ដែរ។ “ទាក់ទង​នឹង​របប​អាហារ​វា​អាច​ដែរ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​សន្មត​តៗ​គ្នា​ប៉ុណ្ណោះ មិន​មាន​ការ​សិក្សា​ណា​មួយ​ច្បាស់​លាស់​ទេ។ បើ​សិន​ជា​មាន​ការ​សិក្សា​មួយ​ច្បាស់​លាស់​ថា យើង​ធ្វើ​របប​អាហារ​មួយ​ច្បាស់​ដឹង​តែ​អ៊ីចឹង អាហ្នឹង​គេ​សរសេរ គេ​បោះពុម្ព​នៅ​ទស្សនា​វដ្តី​ហើយ កាល​ណា​អត់​មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ យើង​អត់​អាច​យក​ជា​ការ​បាន​ទេ”។ លោកវេជ្ជបណ្ឌិត គាន់ អូន ​ឯកទេសរោគស្ត្រី និងសម្ភព

    August 22, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មាន The Verge ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហានេះបានឱ្យដឹងថា ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ល្បីល្បាញនេះបានចាប់ផ្តើមបង្កើនប្រាក់ចំណូលរបស់ខ្លួនតាមរយៈវិធីថ្មីមួយទៀត ដោយការដាក់បញ្ចូលកម្មវិធីស្ដាប់ចម្រៀង Amazon Music ជាមួយនឹងនាឡិកាដៃឆ្លាតវៃ (smartwatch) របស់ក្រុមហ៊ុន Garmin ។ កម្មវិធីស្ដាប់ចម្រៀងរបស់ Amazon នេះនឹងអនុញ្ញាតិឱ្យអ្នកប្រើប្រាស់ដោនឡូត និងធ្វើជាបញ្ជីចម្រៀងសម្រាប់ស្តាប់យ៉ាងងាយស្រួល ហើយប្រសិនបើអ្នកប្រើប្រាស់ចង់ចុះឈ្មោះជាអតិថិជនប្រភេទ Prime subscriber នោះពួកគេនឹងអាចចូលទៅស្តាប់ចម្រៀងជាង ២ លានបទបានតែម្តង ខណៈដែលអតិថិជនប្រភេទ Unlimited subscriber នឹងអាចចូលទៅស្តាប់បទចម្រៀងរហូតទៅដល់ ៥០លានបទ។ គួរឱ្យដឹងដែរថា កម្មវិធីស្ដាប់ចម្រៀង Amazon Music

    August 22, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួជនសង្ស័យ០៣នាក់​ពីបទលួច (លួចស្លាកលេខ រថយន្តម៉ាកព្រូស)​ និងបទទទួលផលចោរកម្ម​កើតហេតុនៅមូលដ្ឋានសង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១ និង៥៥នាទីរំលងអាធ្រាត្រ កម្លាំងរបស់អធិការនគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែងពី បទលួច (លួចស្លាកលេខរថយន្តម៉ាកព្រូស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។ សមត្ថកិច្ចយើងបានធ្វេីការ​ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ជាអ្នកទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច) ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​នៅ២ទីតាំងផ្សេងគ្នា។ ​ ជនសង្ស័យ​ ទី១-​ឈ្មោះ

    August 22, 2019
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២២-២៤ ខែសីហា ស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ហើយចាប់ពីថ្ងៃទី២៥-២៨ ខែសីហា បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដោយនៅលើផ្ទៃសមុទ្រមានខ្យល់បោកបង់ខ្លាំង និងរលកសមុទ្រខ្ពស់ ចំណែកឯបណ្តាខេត្តចាប់ពីតំបន់វាលទំនាបភាគកណ្តាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ទន្ទឹមនឹងនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង។ ចំពោះបណ្តារាជធានី-ខេត្តនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ហើយអាចមានផ្នែកខ្លះភ្លៀងធ្លាក់ច្រើន៕ អត្ថបទ៖ សេម

    August 22, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មាន The Sun Tech ចេញផ្សាយឲ្យដឹងថា មានអ្នកជំនាញខាងបច្ចេកវិទ្យាជាច្រើនបានធ្វើការព្រមានដល់ម្ចាស់ទូរស័ព្ទ iPhone ទាំងឡាយគួរតែពន្យាពេលរបស់ខ្លួនក្នុងការអាប់ដេត version ចុងក្រោយសិនទៅ រហូតដល់ពេលដែលក្រុមហ៊ុនដោះស្រាយបញ្ហាទាក់ទងនឹងពាក្យចចាមអារ៉ាមអំពីការ Hack ចូលក្នុងទូរស័ព្ទ ដោយសារតែការអាប់ដេតនេះ។ ពាក្យចចាមអារ៉ាមចេញពីអ្នកប្រើប្រាស់ iPhone ជាច្រើនបានអះអាងថា version ចុងក្រោយរបស់ Apple ដែលបានដំណើរកាលពីចុងខែកក្កដានឹងអាចអនុញ្ញាតិឲ្យក្រុម hacker លួចចូលទៅក្នុងទូរស័ព្ទគ្រប់ម៉ូដែល iPhone បានរួមទាំង iPad ផងដែរ។ តាមពិតការវាយប្រហារដោយ hacker នេះបានកើតឡើងតាំងតែពីខែឧសភាមកម្ល៉េះ រាល់អ្នកប្រើប្រាស់ទាំងឡាយណា ដែលបានអាប់ដេត version ដល់

    August 22, 2019
  • អន្តរជាតិ

    ថៃ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានដាក់សំណើមួយទៅកាន់នាយករដ្ឋមន្ត្រី ដើម្បីសុំការអនុញ្ញាតឲ្យក្លឹបរាត្រី និងបារនៅតំបន់មួយចំនួនអាចបើកដំណើរការបានរហូតដល់ម៉ោង ៤ ទៀបភ្លឺ។ បច្ចុប្បន្ននេះគ្រប់ក្លឹបរាត្រី និងបារ ដែលបើកដំណើរការនៅតាមតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនត្រូវបានគេអនុញ្ញាតឲ្យបើកត្រឹមម៉ោង ១ រំលងអាធ្រាតប៉ុណ្ណោះ។ បើតាមលោក Pipat Ratchakitprakan រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានបញ្ជាក់ប្រាប់ថា គំនិតដែលចង់បន្ថែមម៉ោងឲ្យក្លឹបរាត្រី និងបារបើកដល់ម៉ោង ៤ ទៀបភ្លឺនេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងចង់បង្កើនប្រាក់ចំណូល និងបង្កើនសេដ្ឋកិច្ចចំពោះក្រុមអ្នកធ្វើអាជីវកម្មពាក់ព័ន្ធក្នុងវិស័យនេះប៉ុណ្ណោះ។ លោកបានបន្តថា ប្រសិនបើក្លឹបនិងបារអាចបើករហូតដល់ម៉ោង ៤ ទៀបភ្លឺនោះ ក្លឹប និងបារ នឹងអាចរកបានប្រាក់ចំណូលបន្ថែមរហូតដល់ ២៥% ឯណោះ។ យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha

    August 22, 2019
  • អន្តរជាតិ

    លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ បានបង្ហាញពីចំណាប់អារម្មណ៍ចង់ទិញយកកោះ Greenland ប៉ុន្តែលោកបានបញ្ជាក់ថា ការទិញនោះមិនមែនជាជម្រើសអទិភាព ឬជាភាពចាំបាច់ខ្លាំងសម្រាប់រដ្ឋបាលរបស់លោកនោះទេ។ ប្រធានាធិបតីរូបនេះបានប្រាប់ទៅកាន់ក្រុមអ្នកព័ត៌មានថា​៖ “ពេលនេះរដ្ឋបាលរបស់លោកកំពុងពិភាក្សាគ្នាជុំវិញការទិញកោះមួយនេះឲ្យក្លាយជាទឹកដីអាមេរិក តែយ៉ាងណាក្តីការសម្រេចជាផ្លូវការនៅមិនទាន់ធ្វើឡើងភ្លាមៗនោះទេ ដោយអាមេរិកត្រូវការពេលជជែកជាមួយប្រទេសដាណឺម៉ាក និងក្រុមការងារបច្ចេកទេសជាមុនសិន”។ សូមបញ្ជាក់ជូនថា Greenland គឺជាកោះមួយមានផ្ទៃដីសរុបជាង ២ លានម៉ែត្រការ៉េ។ កាលពីសតវត្សទី ១៨ ប្រទេសដាណឺម៉ាកបានដាក់អណានិគមលើកោះមួយនេះអស់រយៈពេលជាច្រើនឆ្នាំ តែរហូតមកទល់នឹងពេលនេះ Greenland បានក្លាយជាប្រទេសដែលមានឯករាជ្យពេញលេញមួយ។ Greenland ជាដែនដីដែលហុំព័ន្ធដោយដុំទឹកកក និងមានប្រជាពលរដ្ឋត្រឹមតែ ៥៧ ០០០ នាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី ដែនដីមួយនេះត្រូវបានគេរកឃើញថា សម្បូរទៅដោយរ៉ែ ប្រភពទឹកស្អាត ត្រី

    August 21, 2019
  • បច្ចេកវិទ្យា

    Galaxy Note 10 និង Galaxy Note 10+របស់ក្រុមហ៊ុន Samsung ជាម៉ូដែលចុងក្រោយ ដែលបានបង្ហាញខ្លួនលើទីផ្សារពិភពលោកក្នុងពេលខាងមុខដ៏ឆាប់នេះ ប៉ុន្តែទោះបីជាមិនទាន់មានក្នុងស្តុកក្តីមកដល់ពេលនេះតួលេខ pre-order របស់ទូរស័ព្ទម៉ូដែលនេះបានហក់ឡើងយ៉ាងខ្ពស់បំផុតនៅកូរ៉េខាងត្បូង។ តាមការបញ្ជាក់របស់ក្រុមហ៊ុននាពេលថ្មីៗនេះបានបញ្ជាក់ថា ការបញ្ជាទិញទុកជាមុនបានកើនឡើងលើស១លានគ្រឿងបាត់ទៅគ្រាន់តែនៅប្រទេសកូរ៉េខាងត្បូងមួយនេះគិតត្រឹមពីថ្ងៃទី៩ ខែសីហាកន្លងមក ដែលក្រុមហ៊ុនបានប្រកាសទទួលការបញ្ជាទុកជាមុននោះ។ តួលេខដដែលបានបង្ហាញទៀតថា ការបញ្ជាទិញទុកមុននៅកូរ៉េមានចំនួនដល់ទៅ ១,៣លានគ្រឿង។ វាជាឯកត្តកម្មថ្មីមួយ ដែលវាមានទំហំច្រើនជាងបញ្ជាទិញទុកជាមុនរបស់ Galaxy Note 9 ផងដែរ។ The SamMobile បានសរសេរថា Samsung បានចាប់ផ្តើមចែកចាយការបញ្ជាទិញនោះហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលហាងលក់នានានឹងអាចចាប់ផ្តើមទទួលបានស្តុក និងលក់នាថ្ងៃទី២៣ ខែសីហាខាងមុខនេះ៕

    August 21, 2019
  • PR

    ធ្លាប់តែលឺកម្មវិធីប្រលងចំរៀងបែបធម្មតាៗ ប៉ុន្តែឥឡូវនេះស្រាប់តែមានកម្មវិធីប្រលងចំរៀងថ្មីបែប Digital ទៀត! ប្លែកម្ល៉េះលោកព្រះ? នោះកម្មវិធីប្រលងចំរៀងថ្មីដែលមានឈ្មោះថា The Mask Singer Cambodia ដែលចាប់ផ្តើមបើកដំណើរការលក់ពាក្យចូលប្រលងហើយបងប្អូន កាន់តែពិសេសនោះកម្មវិធីនេះគឺ ស្ថិតក្រោមការឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្មាតហ្វូនOPPO ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កន្លងមកក្រុមហ៊ុនស្មានហ្វូនOPPO ក៏ធ្លាប់សហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុនហង្សមាសដែរ ដូចជាកម្មវិធីប្រលងចំរៀងលំដាប់ពិភពលោក I Can see your voice Cambodia និង កម្មវីធីធំៗជាច្រើនទៀត ប៉ុន្តែលើកនេះរឹតតែប្លែក និង កក្រើក នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាទំនើបលើការផលិតទូរស័ព្ទដៃដ៏ធំបានសហការគ្នារៀបចំកម្មវិធីប្រលងចំរៀងបែប Digital មួយ ជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា! ដូច្នេះលោកអ្នកសាកស្រម៉ៃបន្តិចមើល៍ ថាវានឹងមានអ្វីខ្លះកើតឡើង

    August 21, 2019
  • PR

    នេះគឺជាសប្តាហ៌ទី 3 ហើយសម្រាប់កម្មវិធីនៃការប្រកួតចម្រៀងឈានចូលទៅកាន់ កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 1 ផងដែរ។ ចំពោះសប្តាហ៌ទី 2 ដែលបានធ្វើការជម្រុះនៅឯទីរួមខេត្តសៀមរាបផ្សារទំនើប The Heritage Walk នាថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019 សង្កេតឃើញថាប្អូនៗជាបេក្ខជនជាច្រើនបានមកដាក់ពាក្យចូលរួមប្រឡងមានកំណើនកើនលើសពីសប្តាហ៌ទី1 ដែលបានធ្វើឡើងនៅឯទីរួមខេត្តបាត់ដំបង។ សម្រាប់ប្អូនៗដែលមិនទាន់បានដាក់ពាក្យនៅក្នុងការប្រឡងសូមរួសរាន់ឡើង ដែលវគ្គជម្រុះបន្ទាប់នឹងធ្វើឡើងនៅខេត្ត ស្វាយរៀង នៅឯ LBN ASIAN Hotel នាថ្ងៃ

    August 21, 2019