Khmernote Media
  • សង្គម

    កាលពីថ្មីៗនេះមានរឿងរំជួលចិត្តមួយផ្ទុះពេញបណ្តាញសង្គមថៃក្រោយមាននិស្សិតបញ្ចប់ការសិក្សាវ័យ២៥ឆ្នាំម្នាក់ បានបើកបង្ហាញពីប្រវត្តិតស៊ូរបស់ខ្លួនធ្វើការបណ្តើររៀនបណ្តើររហូតចប់បរិញ្ញាបត្រ យកសញ្ញាបត្រជូនអ្នកមានគុណនៅឯផ្ទះស្រុកស្រែចម្ការ។ យុវជនវ័យ២៥ឆ្នាំម្នាក់ឈ្មោះថា ធីរៈភង្ស សងសេង ហៅ ប៉ាវ គឺជាកូនកសិករក្រីក្រមួយរូបដែលរស់នៅឯស្រុកស្រែចម្ការ ប្រទេសថៃ។ លោកបានចាកចេញពីផ្ទះដើម្បីស្វែងរកការងារ និងប្រាក់ដើម្បីរៀន ដោយលោកបានធ្វើការជាអ្នករត់តុ និងលាងចានគុយទាវឲ្យគេនៅពេលទំនេរពីការសិក្សា។ ថ្ងៃធម្មតាលោកតែងតែទៅរៀនដើម្បីទទួលយកចំណេះដឹង ចំណែកថ្ងៃសៅរ៍ អាទិត្យ លោកបានធ្វើការឲ្យគេនៅតាមភោជនីយដ្ឋានផ្សេងៗដើម្បីសន្សំប្រាក់។ លោក ប៉ាវ បានបង្ហើបរៀបរាប់ឲ្យដឹងថា៖ «ម្តាយឪពុកខ្ញុំជាអ្នកក្រ តែពួកគាត់មិនដែលធ្វើអ្វីខុសច្បាប់នោះទេ គឺគាត់រស់ពឹងលើជោគជតាជីវិតកំណត់មក។ ខ្ញុំគិតថាពួកគាត់លំបាកខ្លាំងណាស់ព្រោះត្រូវធ្វើការឲ្យគេដើម្បីយកប្រាក់ចិញ្ចឹមខ្ញុំ និងឲ្យខ្ញុំរៀន ទើបខ្ញុំសម្រេចចិត្តស្វែងរកការងារដើម្បីមានប្រាក់បង់ថ្លៃការសិក្សាខ្លួនឯង ហើយក៏ដើម្បីបានការងារល្អសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ»។ ទីបំផុតការព្យាយាមតស៊ូរបស់ខ្លួនបានសម្រេចដោយខ្លួនបានយកសញ្ញាបត្របរិញ្ញាបត្រជូនម្តាយឪពុកខ្លួនកាលពីថ្ងៃទី៧ ខែសីហា កន្លងទៅនេះ ហើយខ្លួនក៏បានបម្រើការងារជាអ្នកមើលការខុសត្រូវកីឡាដ្ឋានប្រចាំស្រុកនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញលោកនៅតែមិនបានបោះបង់ក្តីស្រម៉ៃខ្លួនចោលនោះឡើយ ដោយខ្លួនបានស្រម៉ៃថាចង់ក្លាយជាតន្ត្រីករមួយរូប

    August 21, 2019
  • បច្ចេកវិទ្យា

    កន្លងមកកាម៉េរារបស់ទូរស័ព្ទ Android មួយចំនួនមានភាពល្អប្រសើរជាងកាម៉េរា iPhone ត្រង់ចំណុចថាវាគឺជាកាម៉េរាប្រភេទ Ultra wide angle ជាក់ស្តែងដូចជាម៉ូដែលទាំងពីររបស់ LG គឺ LG G5 និង LG V20 ដែលត្រូវបានបង្ហាញខ្លួនតាំងតែពីឆ្នាំ២០១៦មកម្ល៉េះ។ យោងតាមការចុះផ្សាយរបស់ The business insider បានឲ្យដឹងថា ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុន Apple ត្រូវបានគេជឿជាក់ថា នឹងបំពាក់បច្ចេកវិទ្យាកាម៉េរាបន្ថែមទៅលើ iPhone 11 របស់ខ្លួន ដើម្បីប្រជែងគ្នា ដែលវានឹងមានសមត្ថភាពពិសេសលើសពីកាម៉េរារបស់ពពួក Android ធម្មតា។

    August 21, 2019
  • អន្តរជាតិ

    ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបានចុះហាមឃាត់​ក្បួនដង្ហែមួយដែលជនជាតិចិនមួយក្រុមបាននាំគ្នាដង្ហែក្បួនផ្សព្វផ្សាយពាណិជ្ជកម្មបើកហាងកែសម្ផស្ស ដោយគ្មានច្បាប់អនុញ្ញាត។ ហេតុការណ៍នេះបានកើតឡើងនៅបណ្តោយផ្លូវសង្កាត់លេខ៣ ក្រុងព្រះសីហនុ មុនថ្ងៃត្រង់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។ ករណីហែរក្បួននេះគឺជាការហែបើកហាងកាត់សក់ឈ្មោះ ហាងកែសម្ផស្សរ៉ូយ៉ាល់ហ័ងជែ ដែលស្ថិតនៅក្រុម៨ភូមិ១ សង្កាត់លេខ៣ក្រុង /ខេត្តព្រះសីហនុ ដែលមានម្ចាស់ហាងឈ្មោះ Lyu chunyu ភេទ ប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិចិន ។ ក្នុងនោះផងដែរករណីនេះសមត្ថកិច្ចបានបញ្ជាអោយផ្អាកការដង្ហែក្បួន និងបាននាំខ្លួនអ្នកទទួលខុសត្រូវទៅណែនាំធ្វើកិច្ចសន្យា ព្រមទាំងតម្រូវអោយសុំច្បាប់ជាមុន ក្នុងការបើកធ្វើអាជីកម្មផ្សេងៗតាមច្បាប់៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង/ស៊រ

    August 21, 2019
  • PR

    ភ្នំពេញ៖ ដោយសម្លឹងមើលឃើញនូវភាពរីកចម្រើននៃការប្រើប្រាស់សម្លៀកបំពាក់ ម៉ាកល្បីៗ លំដាប់ពិភពលោក របស់ប្រជាជនកម្ពុជានាសម័យថ្មីនេះ វិនិយោគិនជប៉ុនបាន បង្ហាញវត្តមាន ហាងលក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះរបស់ជប៉ុន Japan Clothing Shop Colors ជាផ្លូវការនៅផ្សារទំនើប The Bridge Mall រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ សីហា ២០១៩។ លោក Shoichi Yamamoto ជានាយកប្រតិបត្តិនៃ ហាងលក់ សម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុន Japan Clothing Shop Colors បានឲ្យដឹង ហាងលក់សម្លៀកបំពាក់ Japan

    August 21, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុកំពុងបន្តបើកការស្រាវជ្រាវរកមុខរកជនដៃដល់ដែលផ្ទះអាវុធបាញ់ចូលការសុីណូមួយកន្លែងបណ្តាលអោយបុរសជនជាតិចិនម្នាក់ជាភ្ញៀវកំពុងនៅក្នុងកាសុីណូរងរបួសធ្ងន់ កាលពីយប់ជិតពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ សីហា ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់។ ប្រភពពីសមត្ថកិច្ចបញ្ជាក់ ជាមួយនឹងការពិនិត្យVideo កាមេរ៉ាសុវត្ថិភាព ថាជនបង្កហេតុដែលផ្ទុះអាវុធនេះ បង្កឡើងដោយជនជាតិ ១ក្រុម មានគ្នា ៤នាក់ និងថាហេតុការណ៍នេះកើតឡើង ក្រោយពេលក្រុមជនដៃដល់បម្រុងចូលទៅលេងហ្គេមបាញ់ត្រីក្នុងកាសុីណូនោះ ប៉ុន្តែត្រូវបានរារាំងហាមឃាត់ពីក្រុមសន្តិសុខ មិនអោយក្រុមជនដៃដល់ចូលទៅក្នុងកាសុីណូ ទើបកើតជាជម្លោះ ហើយជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកក៏ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ចូលទៅក្នុងកាសុីណូនោះ។ ក្រោយបាញ់រួច ក្រុមជនដៃដល់ក៏នាំគ្នារត់គេចខ្លួន ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    August 21, 2019
  • អន្តរជាតិ

    បាតុកម្មនៅក្នុងទីក្រុងហុងកុងនៅតែបន្តកើតមានខ្លាំងឡើងៗ បើទោះជារដ្ឋាភិបាលបានព្យាយាមប្រើប្រាស់មធ្យោបាយដោះស្រាយជាច្រើនរួចមកហើយក្តី។ បន្ថែមពីលើការប្រើប្រាស់យន្តការផ្សេងៗ ដើម្បីដោះស្រាយជាមួយហ្វូងបាតុករ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានប្រើប្រាស់ចម្រៀងរ៉េប ដែលមានអត្ថន័យរិះគន់យ៉ាងខ្លាំងទៅកាន់ក្រុមបាតុករហុងកុង និងចោទថាអាមេរិកអ្នកគាំទ្រឲ្យមានបាតុកម្មនេះ។ នៅក្នុងវីដេអូចម្រៀងនោះគេបានបង្ហាញពីសកម្មភាពរបស់ក្រុមបាតុករវាយកំទេចអគាររដ្ឋសភា អមជាមួយនឹងទំនុកចម្រៀងដែលមានន័យថា៖ “ហេ !​ ប្រជាធិបតេយ្យ ហេតុអ្វីបានជាអ្នកតែងតែលាក់ខ្លួននៅទីកន្លែងណាមួយឲ្យគេពិបាកតាមរកអីចឹង? មានអ្នកចម្លងប្រជាធិបតេយ្យក្លែងក្លាយជាច្រើន ដូចនេះខ្ញុំគិតថាអ្នកប្រាកដជារបស់មួយដែលមានតម្លៃហើយ។ ខ្ញុំធ្លាប់បានដឹងថាអ្នកត្រូវបានបង្កើតឡើងមជ្ឈឹមបូព៌ា ជាទីកន្លែងដែលមានប្រជាពលរដ្ឋគប់គ្រាប់បែកពេញផ្លូវនៅក្នុងទីក្រុង ដូចនេះបើអ្នក (សំដៅលើប្រជាពលរដ្ឋ) ចង់បានការសុំទោសខ្ញុំនឹងមិនយល់ព្រមនោះទេ លុះត្រាតែអ្នកយកភ្នាក់ងារបរទេសចេញសិនទើបយើងអាចជជែកគ្នាបាន។ ឥលូវវា(ប្រជាធិបតេយ្យ)ត្រូវបានបង្កើតនៅហុងកុង ដូចនេះខ្ញុំចាប់ផ្ដើមគិតអំពីវាថា តើអ្នកបង្កើតជាអ្នកណា? អ្នកណានៅក្រោយរឿងនេះ? អ្វីដែលខ្ញុំបានឃើញគឺអ្នកបានផ្លាស់ប្តូរសុបិន្តល្អមួយឲ្យក្លាយទៅជាសុបិន្តអាក្រក់។ តើខ្ញុំអាចនិយាយបានទេថា ហុងកុងជាមនុស្សកុហក។ ខ្ញុំកំពុងគិតថាអាមេរិកជាមនុស្សលាក់ពុត និងជំរុញឲ្យមានរឿងនេះកើតឡើង ពួកគេមិនយល់ពីសេចក្តីស្រលាញ់នោះទេ ស្គាល់តែសង្គ្រាម និងការវិនាស ហើយលោកស្រី

    August 21, 2019
  • សង្គម

    កាលពីថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមថៃ ក្រោយរកឃើញសត្វពស់ប្រវែងជាង៥ម៉ែត្រ ពួនសម្ងំខាងក្រោយផ្ទះ ដើម្បីរង់ចាំស្ទាក់សត្វឆ្មាឆ្កែរបស់ម្ចាស់ផ្ទះ។ ជារៀងរាល់ឆ្នាំរៀងរាល់ខែវស្សា ឬខែទឹកឡើងសត្វពស់ជាច្រើនក្បាលបានធ្វើការវាយលុកប្រទេសថៃ ដោយពួកវាតែងបង្កប់ខ្លួននៅគ្រប់ទីកន្លែងមិនថាក្នុងរថយន្ត ក្នុងសួន ក្នុងបន្ទប់ទឹក ឬក្រោមកន្លុកកន្លៀតក្នុងផ្ទះនោះឡើយ ដែលវាបង្កក្តីព្រួយបារម្ភជាខ្លាំងដល់ប្រជាជនថៃ។ ជាក់ស្តែងម្ចាស់ផ្ទះខាងលើ ដែលស្ថិតនៅក្នុងខេត្តសមុទ្រប្រាខន បានរៀបរាប់ឲ្យដឹងថាខ្លួនបានឮសម្លេងសត្វឆ្កែឆ្មារបស់ខ្លួនឡូឡានៅខាងក្រោយផ្ទះ ដោយគិតថាពួកវាអាចខាំគ្នា លុះពេលទៅពិនិត្យមើលឃើញសត្វពស់ថ្លាន់មួយយ៉ាងធំកំពុងពួនសម្ងំ ហើយវាបានសម្លាប់សត្វចិញ្ចឹមរបស់គាត់អស់ជាច្រើនក្បាល។ ឃើញបែបនេះគាត់ក៏ប្រញ៉ាប់រាយការណ៍ទៅកាន់ខាងក្រុមសង្គ្រោះដើម្បីជួយមកធ្វើអន្តរាគមន៍៕

    August 21, 2019
  • បច្ចេកវិទ្យា

    The Sun Tech ដែលបានចេញផ្សាយនៅថ្ងៃពុធទី២១ ខែសីហានេះ បានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សអាមេរិក Apple ទំនងជាកំពុងធ្វើតេស្តសាកល្បងលើម៉ូដែល iPhone ស៊េរីថ្មីបំផុតរបស់ខ្លួនមួយទៀត ដែលជឿជាក់ថាអាចបត់ចូលគ្នាបាន ហើយគំនិតដ៏អស្ចារ្យនេះក៏មានទាំងការបែកធ្លាយរូបរាងរបស់វាផងដែរ។ អ្នករចនាម្នាក់បានធ្វើការសើចចំអកវីដេអូ 3D ដែលនិយាយអំពីគំនិតបង្កើតទូរស័ព្ទ iPhone ម៉ូដែលថ្មី ដែលមានអេក្រង់អាចបត់បាន ហើយជឿជាក់ថា វានឹងមានទំហំធំជាងទ្វេដងទៅនឹងទូរស័ព្ទ iPhone ធម្មតាឬប្រហែលទៅនឹង Tablet។ ប្រភពដដែលបានសរសេរទៀតថា ម៉ូដែលថ្មីនេះនឹងអាចការប្រែប្រួលទៅលើឈ្មោះរបស់វាផងដែរគឺពី iPhone ទៅជា iFold វិញ។ ក្នុងឆ្នាំ២០១៩នេះមានក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើន បានខំប្រឹងធ្វើការផ្លាស់ប្តូរស្មាតហ្វូនបច្ចុប្បន្នទៅក្នុងបដិវត្តថ្មីគឺជាស្មាតហ្វូនដែលអាចបត់បានក្នុងនោះមានដូចជាក្រុមហ៊ុន Samsung​ និង

    August 21, 2019
  • អន្តរជាតិ

    សិស្សពិការភាពចំនួន ២នាក់ ដែលជាបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានជួបជាមួយនឹងឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយបេក្ខជនទាំង២រូបទទួលបានអំណោយជារង្វាន់លើកទឹកចិត្ត នៅសាលប្រជុំសាលាខេត្តកំពង់ធំ ។ បេក្ខជនពិការភាពឈ្មោះ ទុយ សុខដុង រស់នៅក្នុងភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាសិស្សរៀននៅវិទ្យាល័យស្ទឹងសែន ពិការភាពដៃទាំងពីរ និងជើងទាំងពីរ តាំងពីកំណើតមកម៉្លេះ ហើយគ្រួសារមានជីវភាពក្រីក្រ ឳពុកម្ដាយធ្វើស្រែ ។ ចំណែកឯ បេក្ខនារី អ៊ុល កុសល មានទីលំនៅក្នុងភូមិទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាណ៍

    August 21, 2019
  • រថយន្ត

    រថយន្តមួយនៃចំណោមរថយន្ត SUV ដែលលក់ដាច់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺម៉ូឌែល MG RX5 ត្រៀមខ្លួនរួចជាស្រេចសំរាប់ឆ្នាំបន្ទាប់។ ឥឡូវនេះរថយន្តនេះមានប្រភេទប្រណិត នឹងមានជម្រើសថ្មីក្នុងការប្រើប្រាស់។ បំពាក់ដោយកូនសោវៃឆ្លាតជាទីស្រឡាញ់រួចហើយ។ ឥឡូវនេះអ្នកទិញថ្មីនឹងរីករាយនឹងកៅអីអគ្គិសនីសម្រាប់អ្នកបើកបរ និងមានតំបូលបើកដ៏ធំទូលាយ។ ប៉ុន្តែអ្វីរិតតែទាក់ទាញ គឺជាចង្កៀងមុខថ្មីដែលប្រើ LED ជាមួយនឹងកម្រិតដែលផ្តល់នូវអត្តសញ្ញាណថ្មីទាំងមូលចំពោះយានយន្តដែលមានភាពបត់បែននាពេលអនាគត។ រថយន្ដនេះមានឥទ្ធិពលខ្លាំងនៅលើទីផ្សាររថយន្ត នឹងចំណែកទីផ្សារ ៣៣ ភាគរយលើប្រភេទ SUV ប្រភេទថ្មីតំលៃមធ្យម។ ហើយភាពជោគជ័យនេះហាក់ដូចជាវារឹតតែមានច្រើនជាងការកក់ចំនួន ៥០គ្រឿង ។ ក្រុមហ៊ុនកំពុងតែចាប់យកការលក់បែបថ្មីនេះដោយនាំមកនូវស្តុកបន្ថែមទៀតដើម្បីបំពេញតំរូវការដែលកំពុងតែកើនឡើងពីអតិថិជនកម្ពុជា។ តម្លៃទាបជាងគូប្រជែងភាគច្រើនរបស់ខ្លួនរថយន្តនេះភ្ជាប់មកជាមួយគ្រឿងបន្លាស់ជាច្រើនដូចជា ការថែមជូនកាងមុខ កាងក្រោយ ដើម្បីអោយរថយន្តស្អាតជាងមុន ថែមជូនឈ្នាន់ នឹងពិសេសជាងនេះទៅទៀតមានការថែមជូនបិតស្គុតការពារកាំរស្មីយូវីដើម្បីរក្សាសីតុណ្ហភាពទាបនៅក្នុងរថយន្ត និងបន្តទៀតដើម្បីឱ្យអតិថិជនមានរថយន្តដូចក្តីសុបិន្តរបស់ខ្លួន។ រថយន្តនេះអាចរកបាននៅឯបន្ទប់តាំងបង្ហាញរបស់

    August 21, 2019