- Khmernote Media
- PR
ភ្នំពេញថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៖ កម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំបានត្រឡប់មកវិញហើយ មកជាមួយនឹងភាពអស្ចារ្យ និងរំភើបសម្រាប់អតិថិជនទាំងអស់! និយាយទៅកម្មវិធីពិសេសនេះគឺ ទិញថែម…ទិញថែម…ថែមៗកប់តែម្តង! ពិតជាអស្ចារ្យខ្លាំងណាស់! ចំណាយក៏កាន់តែតិច…ចំណេញវិញមហាសែនច្រើន…!! ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិក សាមសុង ធ្វើការផ្តល់ជូនកម្មវិធីប្រូម៉ូសិនដ៏ធំប្រចាំឆ្នាំដូចជា៖ ការបញ្ចុះតម្លៃយ៉ាងពិសេស, ទិញ ១ ថែម ១, ទិញទូទឹកកកថែមម៉ាស៊ីនបោកខោអាវ, ទិញម៉ាស៊ីនបោកខោវអាវ ថែមជូនម៉ាស៊ីនបូមធូលី ឬថែមជូនម៉ាស៊ីនដុតអគ្គិសនី (Microwave), ទិញទូរទស្សន៍ទទួលបានការបញ្ចុះតម្លៃ ចាប់ពី $25 រហូតដល់ $750 ភ្លាមៗ ,ទិញម៉ាស៊ីនត្រជាក់ថែមជូនសេវាតម្លើង និងជើងភ្ជាប់ជញ្ជាំងដោយឥតគិតថ្លៃ…!! ចាប់ពីថ្ងៃនេះរហូតដល់ 30 កញ្ញា
August 20, 2019 - បច្ចេកវិទ្យា
ចាប់តាំងពីដើមត្រីមាសទី១មក គេសង្កេតឃើញថា ផលិកម្មរបស់ OPPO Reno គឺត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែហាងចែកចាយតូចធំជាច្រើនរបស់ខ្លួនពោរពេញទៅដល់ម៉ូដែលរបស់ OPPO ជាច្រើនរួចទៅហើយដូចជា 5G phone, Lamborghini variant, 10X zoom edition និង OPPO Reno Zផង។ ប៉ុន្តែយោងតាមការចេញផ្សាយរបស់ Android Community ចេញផ្សាយនៅថ្ងៃអង្គារទី២០ខែសីហានេះបានឲ្យដឹងថា ក្នុងកំឡុងពេលនេះតាមពិត OPPO កំពុងធ្វើតេស្តលើទូរស័ព្ទម៉ូដែលថ្មីមួយទៀត ដែលមានសមត្ថភាពដ៏អស្ចារ្យជាពិសេសលើកាម៉េរារបស់ខ្លួន។ ក្រុមហ៊ុន OEM ត្រូវបានគេដឹងថា កំពុងធ្វើការងារលើការផលិតទូរស័ព្ទម៉ូដែលថ្មី ដែលគេអាចសន្មត់ក្នុងដំណាក់កាលនេះមានឈ្មោះថា OPPO
August 20, 2019 - អន្តរជាតិ
ខេត្តកំពង់ចាម៖ សិស្សជាបេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ចំនួន ២រូប ទទួលបានការអាណិតអាសូរពីមហាជន និងអភិបាលខេត្តកំពង់ចាម ដែលបានមកប្រឡងបាក់ឌុបទាំងគ្មានថវិកាក្នុងខ្លួន ហើយម្តាយកំពុងតែវះកាត់នៅមន្ទីរពេទ្យ។ ដោយបេក្ខជនប្រឡងបាក់ឌុបទាំង២រូបនេះមានឈ្មោះ វេត ស្រីអ៊ាង និង យ៉េត សុខខេង រស់នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ រៀននៅវិទ្យាល័យមេសរជ្រៃ ដែលកំពុងប្រឡងនៅមណ្ឌលបឋមសិក្សាឧត្តរ ក្រុងកំពង់ចាម។ អ្នកទាំង២មានស្ថានភាពលំបាកជួបការខ្វះខាត ក៏ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម យកថវិកាចំនួន ៨០ម៉ឺនរៀលទៅជូន ហើយឯកឧត្តម បានផ្តាំផ្ញើដល់សិស្សទាំងពីរអ្នក ត្រូវខិតខំប្រលង អោយបានជាប់ជាស្ថាពរក្នុងការប្រលងនេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថាប្រសិនបើបេក្ខនារីទាំងពីរ មានបញ្ហាទុក្ខលំបាកសូមទំនាក់ទំនងមករូបឯកឧត្តមផ្ទាល់តែម្តង។ មហាជនជាច្រើនបានធ្វើការកោតសរសើរដល់ឯកឧត្តម អ៊ុន
August 20, 2019 - អន្តរជាតិ
ថៃ៖ ព្រះសង្ឃថៃចំនួន ៣ អង្គកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយសង្ឃទាំង ៣ អង្គនេះបានក្លាយទៅជាម្ចាស់ជើងឯងក្នុងការប្រកួតលេងហ្គេមតាមបណ្តាញអ៊ីនធឺណិតដ៏ធំមួយ។ កម្មវិធីប្រកួតលេងហ្គេមនេះមានឈ្មោះថា KKU Nong Khai Fair 2019 រៀបចំឡើងដោយសាកលវិទ្យាល័យ Khon Kaen។ ព្រះសង្ឃ ៣ អង្គនេះ ជាសិស្សសង្ឃដែលកំពុងតែសិក្សានៅក្នុងវិទ្យាល័យព្រះសង្ឃ Balee Sathit Suksa ដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសថៃ។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃបានឲ្យដឹងថា ក្នុងមួយសប្តាហ៍ព្រះសង្គទាំង ៣ អង្គនេះត្រូវចំណាយពេលចំនួន ២០ ម៉ោងសិក្សាព្រះធម៌នៅក្នុងវិទ្យាល័យ Balee Sathit Suksa ហើយម៉ោងដែលនៅសល់ត្រូវចំណាយពេលសិក្សាចំណេះដឹងទូទៅរួមទាំងថ្នាក់បច្ចេកវិទ្យាផងដែរ។ ហើយការសិក្សាថ្នាក់កុំព្យូរទ័រ
August 20, 2019 - ព័ត៌មានជាតិ
កំពត ៖ ទីតាំងលួចបើកបង្ក្របសេវាបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង (ផ្ទះសំណាក់ផ្កាយរះ) នៅក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប នៅវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្តាញព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនៅយប់មិញនេះ ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង លោក ខា ដែនណា។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ស្រី៥នាក់ និងវត្ថុតាងខិត្តប័ណ្ណផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ
August 20, 2019 - PR
ថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសឈ្មោះបុគ្គលពីររូបដែលនឹងទទួលបន្ទុកការងារថ្មីដ៏មានសារសំខាន់ដើម្បីជំរុញការអភិវឌ្ឍរួមរបស់ OPPO ទៅលើទីផ្សារសកលរបស់ពួកគេ និងកិច្ចការផ្តល់ជូនអតិថិជននៅជុំវិញពិភពលោកនូវផលិតផលពិត សេវាកម្មឆ្លាតវៃដែលមានគុណភាពនៅក្នុងយុគសម័យថ្មីៗ ដែលតែងតែដើរទៅមុខឥតឈប់ឈរ។ ពួកគេទាំងពីរគឺជាបុគ្គលដែលមានសមត្ថភាពខ្ពស់ ក្នុងការជម្រុញកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និង លទ្ធភាពនៃការលក់ផលិតផលរបស់ពួកគេឲ្យកាន់តែទូលំទូលាយជាងមុន ដែលមានឈ្មោះលោក Alen Wu ដែលត្រូវបានក្រុមហ៊ុនតែងតាំងជា អនុប្រធាននិងជាប្រធានផ្នែកលក់សកល (Vice President and President of Global Sales) ដែលលោកធ្លាប់ធ្វើជាអនុប្រធាននិងជាប្រធានធុរកិច្ចអន្តរជាតិ (Vice President and President of International Business) ។ បុគ្គលមួយរូបទៀត
August 20, 2019 - អន្តរជាតិ
ភ្នំពេញ៖ មុននេះយោងតាមការប្រកាសពីវិទ្យុ ABC បានឲ្យដឹងថា មានលោកតាវ័យចំណាស់ម្នាក់បានរង្វេងផ្លូវ លោកតាមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ដោយពិបាកក្នុងការសាកសួរ មានអាយុប្រហែល៧០ឆ្នាំ ភិនភាគដូចរូបខាងក្រោម។ លោកតាត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវប្រទះឃើញថាលោកតាវង្វេងចាំត្រឹមតែផ្ទះគាត់នៅផ្សារកណ្ដាល។ ប្រសិនជាប្រិយមិត្ដស្គាល់ ឬ សាច់ញាតិបានឃេីញ អាចទាក់ទងមកលេខវិទ្យុABC: 010 23 10 10 , 012 23 10 10 និង 070 23 10 10៕
August 20, 2019 - អន្តរជាតិ
សៀមរាប៖ ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងមួយកន្លែងនៅខេត្តសៀមរាប ត្រូវបានតម្រូវឲ្យផ្អាកសកម្មភាព ។ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបបានដឹកនាំមន្ត្រីជំនាញនៃមន្ទីររបស់ខ្លួន សហការជាមួយរដ្ឋបាលក្រុងសៀមរាប និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងមន្ទីរបរិស្ថានខេត្តចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងលក់ និងបញ្ចូលហ្គាសកំប៉ុងមួយកន្លែងនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឱ្យផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ដោយត្រូវរេីឧបករណ៍ផ្ទេរហ្គាសចេញពីទីតាំងលក់ (ផ្ទះល្វែង)។ ក្រុមការងារបានតម្រូវឱ្យម្ចាស់ទីតាំងអាជីវកម្មដាក់ពាក្យសុំលិខិតអនុញ្ញាត ដែលត្រូវគោរពតាមលក្ខខណ្ឌនិងបទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ជាធរមាន។ គួររំលឹកថាកាលពីពេលថ្មីៗនេះមានហេតុការណ៍ឆេះស្ថានីយបញ្ចូលហ្គាសមួយកន្លែង ស្ថិតនៅចំណុចផ្លូវលោកតាណឺយ ក្រុម១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឱ្យមនុស្ស១៣នាក់ ទាំងបុគ្គលិកស្ថានីយ និងអ្នកកំពុងធ្វើដំណើរឆ្លងកាត់ទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រសួងរ៉ែ និងថាមពល បានពិនិត្យឃើញថា
August 20, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកគឺក្រុមហ៊ុន Apple ទើបតែបានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ខ្លួនកាលពីពេលថ្មីៗនេះគឺប្រព័ន្ធប្រតិបត្តិការណ៍ iOS 13។ វត្តមានរបស់ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនេះធ្វើឲ្យគេគិតថា គឺសម្រាប់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទ iPhone 11 ដែលនឹងចេញលក់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើយោងតាមសារព័ត៌មាន Gsmarena វិញបានចុះផ្សាយដោយធ្វើការព្យាករណ៍ថា វត្តមានរបស់ iPhone 11 អាចនឹងមានលើទីផ្សារក្នុងថ្ងៃទី ១០ ខែ កញ្ញាខាងមុខនេះហើយ។ ការព្យាករណ៍នេះបានធ្វើឡើងដោយផ្អែកទៅលើព្រឹត្តិការណ៍ក្នុងឆ្នាំចាស់ៗរបស់ក្រុមហ៊ុន Apple ពោលគឺក្រោយពេលក្រុមហ៊ុនបញ្ចេញប្រព័ន្ធប្រតិបត្តិការណ៍ថ្មីបន្តិច ក្រុមហ៊ុននឹងបន្តចេញលក់ទូរស័ព្ទសេរីថ្មីដែរ។ គេនៅចាំបានថាកាលពីឆ្នាំមុនក្រុមហ៊ុន Apple បានបញ្ចេញលក់នូវទូរស័ព្ទសេរីថ្មីរបស់ខ្លួននៅថ្ងៃទី ១២ ខែកញ្ញាផងដែរ។ សូមបញ្ជាក់ជូនថា មានអតិថិជនជាច្រើនកំពុងរង់ចាំវត្តមានទូរស័ព្ទ iPhone 11 ជាខ្លាំង
August 20, 2019 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះរាជរដ្ឋាភិបាលថៃបានប្រកាសអាសន្នឲ្យបងប្អូនពលរដ្ឋថៃទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះអាជីវករ ក្រោយមានការនាំចូលក្រដាសប្រាក់ក្លែងក្លាយ មកធ្វើការចាយវាយក្នុងទីផ្សារថៃ ដោយគេបានរកប្រភពឃើញថាមានការផលិតមកពីប្រទេសចិន។ មន្ត្រីកាំកុងត្រូលថៃបានចេញប្រកាសឲ្យបងប្អូនថៃទាំងអស់ ឲ្យធ្វើការពិនិត្យសាច់ប្រាក់ក្រដាស១០០០បាត ឲ្យបានច្បាស់លាស់មុននឹងទទួល ដោយក្រដាសប្រាក់ក្លែងក្លាយនេះគឺប្រើប្រាស់លេខមាលា ដូចគ្នាទាំងអស់គឺ 5 J9952371។ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាដែលជួបប្រទះក្រដាសប្រាក់បែបនេះសូមធ្វើការរាយការណ៍ទៅកាន់មន្ត្រីប៉ូលីសដែលនៅក្បែរខ្លួនអ្នកជាបន្ទាន់ដើម្បីធ្វើការអន្តរាគមន៍ឲ្យបានទាន់ពេលវេលា៕ អត្ថបទ៖ មេសា
August 20, 2019









