Khmernote Media
  • សុខភាព

    ក្មេង​តូច​ៗ ជាធម្មតា​ ទម្ងន់ និងកម្ពស់ គឺ​វិវត្តទៅ​តាម​អាយុ​ ប៉ុន្តែ​ករណី​ក្មេង​មួយ​ចំនួន ចេះ​តែ​ធាត់ទៅៗ ឡើងគីឡូ​មិន​ឈប់ គឺ​ដោយ​សាររបប​អាហារ​ប្រចាំ​ថ្ងៃ ដែលប៉ាម៉ាក់​មួយ​ចំនួន​មើល​រំលង។ បើ​ទម្លាប់​កូន​បែប​នេះ គឺ​មិន​ល្អ​ចំពោះ​សុខភាព​ទេ ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​កូន​ទៀត​ផង ហើយ​អាហារ​គួរ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​ចំពោះ​ក្មេង មាន​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។ ១- ស្ករ ជា​ការ​ពិត​ណាស់​ ក្មេង​ណា​ក៏​ចូល​ចិត្ត​ស្ករ​គ្រាប់ ចាហ៊ួយ នំ និយាយ​រួម​ ឲ្យ​តែ​របស់​ផ្អែម ឃើញ​មិន​បាន​នោះ​ទេ។ តែ​ដើម្បី​កុំ​ឲ្យ​​ឆាប់​ពុក​ធ្មេញ ហេតុនេះ គួរ​កុំ​សូវ​ឲ្យ​​ក្មេង​ញ៉ាំ​ច្រើន​ពេក ជា​ពិសេស​ក្នុង​ពេល​ ២ ​ឆ្នាំ​ដំបូង។ ២- ទឹក​ប៉ោម យើង​គ្រប់​គ្នា​ គិត​ថា​ទឹក​ផ្លែ​ឈើ

    August 20, 2019
  • អន្តរជាតិ

    ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានចាប់ផ្តើមហើយខណៈដែលបេក្ខជនចូលក្នុងមណ្ឌលប្រឡងនៅព្រឹកនេះមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច ក្នុងនោះក៏មានការរកឃើញនូវសំណៅឯកសារបេក្ខជនបានយកចូលមណ្ឌលប្រឡង។ នៅព្រឹកថ្ងៃទី០២ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ១៩ សីហា ២០១៩។ ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ រូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា)៕ រូបភាព៖ MoEYS Cambodia

    August 20, 2019
  • អន្តរជាតិ

    ថៃ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក Saksayam Chidchob បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងប្តេជ្ញាធ្វើការហាមឃាត់រថយន្តដឹកទំនិញធំៗមិនឲ្យចូលក្នុងទីក្រុងបាងកកជាដាច់ខាតនៅពេលថ្ងៃ​ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។ របាយការណ៍បានបង្ហាញជាធម្មតាមានរថយន្តដឹកទំនិញធំៗប្រមាណជា ៥០,០០០ គ្រឿង ធ្វើដំណើរចេញចូលទីក្រុងបាកកជារៀងរាល់ថ្ងៃ ហើយចំនួនរថយន្តដឹកទំនិញដ៏ច្រើននេះគឺជាផ្នែកមួយធ្វើឲ្យមានការកកស្ទះចរាចរណ៍។ តាមគម្រោងរបស់ក្រសួងដឹងកជញ្ជូនថៃ សូម្បីតែខេត្តមួយចំនួននៅជាប់ក្រុងបាងកកក៏ត្រូវបានគេហាមឃាត់មិនមានរថយន្តដឹកទំនិញធំៗឆ្លងកាត់នៅពេលថ្ងៃដូចគ្នាដែរ ព្រោះចរាចរណ៍នៅក្នុងខេត្តទាំងនោះក៏មានការកកស្ទះដូចនៅក្នុងទីក្រុងដែរ។ យ៉ាងណាក្តី រថយន្តដឹកទំនិញធំៗនឹងត្រូវបានគេអនុញ្ញាតឲ្យចេញចូលក្នុងទីក្រុងបាងកកមានរយៈពេលតែ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយចាប់ពីម៉ោង៤ទាបភ្លឺ រហូតដល់ពាក់កណ្តាលយប់ គឺហាមដាច់ខាតមិនឲ្យរថយន្តធំៗធ្វើដំណើរឡើយ រីឯនៅបណ្តាខេត្តផ្សេងៗ រថយន្តធំៗអាចធ្វើដំណើរបានចាប់ពីម៉ោង ៩ យប់ រហូតដល់ម៉ោង ៦ ព្រឹក ហើយនៅបណ្តាខេត្តផ្សេងទៀតចន្លោះពីម៉ោង១០យប់ ដល់ម៉ោង៤ភ្លឺ។ គេសង្ឃឹមថា ក្រោយគោលការណ៍ខាងលើត្រូវបានអនុវត្ត បញ្ហាកកស្ទះចរាចរណ៍នឹងកាត់បន្ថយបានមួយផ្នែក តែមិនអាចដោះស្រាយបញ្ហាកកស្ទះបានទាំងស្រុងនោះទេ៕ អត្ថបទ៖

    August 20, 2019
  • បច្ចេកវិទ្យា

    បរទេស:កាលពីសប្តាហ៍មុននេះ លោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានប្រតិបត្តិក្រុមហ៊ុនផលិតទូរស័ព្ទយក្សរបស់អាមេរិក Apple លោក Tim Cook បានទទួលទានអាហាររួមគ្នា ដើម្បីពិភាក្សាការងារមួយចំនួនជាពិសេសគោលការបន្ថែមពន្ធទៅលើក្រុមហ៊ុនរបស់ខ្លួន។ នៅក្រោយកិច្ចប្រជុំគ្នាលើកនេះលោកប្រធានាធិបតិអាមេរិក Donald Trump បានធ្វើការថ្លែងទៅកាន់អ្នកកាសែតថា លោកបានពិភាក្សាគ្នាជាមួយនឹងលោក Tim Cook ជាពិសេសទៅលើបញ្ហាប៉ះពាល់ទាំងឡាយ ចំពោះគោលនយោបាយបន្ថែមពន្ធលើតម្លៃរបស់ផលិតផលក្រុមហ៊ុន Apple។ លោក Cook ហាក់បីដូចជាបានសម្តែងអារម្មណ៍មិនសប្បាយចិត្តឡើយ ចំពោះបញ្ហានេះហើយ លោកបានថ្លែងត្រង់ៗទៀតថា វាគឺជារឿងដ៏លំបាកសម្រាប់ក្រុមហ៊ុន Apple ក្នុងការបង់ពន្ធលើផលិតផលទាំងឡាយរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិននោះ ព្រោះថាដៃគូប្រកួតប្រជែងរបស់ខ្លួនជាច្រើនមិនបានធ្វើការបង់ពន្ធក្នុងកម្រិតដូចគ្នានោះទេក្នុងនោះដូចជាក្រុមហ៊ុន Samsung ជាដើម ដែលការផលិតផលភាគច្រើនរបស់គេគឺមានប្រភពដើមនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

    August 20, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា បានឲ្យដឹងថាបន្ទាប់ពីមានកំហុសបច្ចេកទេសបូកសរុបពិន្ទុខុសសឹងតែទូទាំងប្រទេសកាលពីឆ្នាំមុននោះ។ នៅឆ្នាំ២០១៩នេះ ឯកឧត្ដមបានឲ្យដឹងថាដើម្បីធានាកុំឲ្យសិស្សមានភាពភ័យព្រួយចំពោះលទ្ធផលបូកសរុបដែលចេញខុសបច្ចេកទេស ក្រសួងបានបង្កើតអនុគណៈកម្មការបច្ចេកវិទ្យាមួយ ហើយបានរៀបចំនូវកម្មវិធីថ្មីតែម្តងសម្រាប់ការបូកផ្សំពិន្ទុនេះ ហើយក្រសួងក៏បានធ្វើតេស្តរៀបចំជាមជ្ឈមណ្ឌលកុំព្យូរទ័រ២ទៀត ប្រសិនបើ១ error យើងសាកមួយផ្សេងទៀត ចឹងមានន័យថាមាន២កន្លែង មានទាំងប្រព័ន្ធចាស់ និងប្រព័ន្ធថ្មីមួយទៀត ហើយមាននីតិវិធីនូវការត្រួតពិនិត្យមើល។ បន្ទាប់ពីមើលលទ្ធផលរួចរាល់ក្រសួងនឹងយកមកវិភាគមួយរយៈសិន នឹងមិនផ្សព្វផ្សាយលទ្ធផលភ្លាមៗទេ គឺក្រសួងវិភាគហើយទើបអោយអ្នកបច្ចេកទេសចូលទៅក្នុងកម្មវិធីមួយទៀត ដើម្បីឲ្យប្រាកដចិត្តថាលទ្ធផលត្រឹមត្រូវឬអត់ ទើបក្រសួងប្រជុំសម្រេចប្រកាសលទ្ធផល។ គួរបញ្ជាក់ថាការ​ប្រឡងបាក់ឌុបនៅថ្ងៃទី១នៃដំណើរការសំណេរបានបញ្ចប់ទៅយ៉ាងរលូនមានស្ថានភាព ស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អ ទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង៕ រូបភាព៖ MoEYS

    August 19, 2019
  • សុខភាព

    លោក​យាយ​ជន​ជាតិ​ថៃ មក​ពី​ខេត្ត​ភិស្ណុលោក មាន​របប​លក់​ចេក​ចៀន នឹង​ធ្លាប់​​ចែក​​​​ចេក​ចៀន ទៅ​ដល់​អតិថិជន​​ខ្លួន អបអរ​ខួប​ ១០០​ឆ្នាំ កាល​ពេល​ថ្មី​ៗ បាន​ចែក​រំលែក​ បទ​ពិសោធន៍​មួយ​ចំនួន​ ជួយនាំ​ឲ្យ​លោក​យាយ​មាន​សុខភាព​រឹង​មាំ នៅ​ប្រកប​របរ​លក់​ដូរ​បាន​ធម្មតា។ តាម​សារព័ត៌មាន​ថៃ Thai Residents លោក​យាយ​ឈ្មោះ​ថា ចាំ​ឡង មុខ​របរ​លក់​ចេក​ចៀន គឺល្បី​ពេញ​​ខេត្ត​​ភិស្ណុលោក ហើយ​ថែម​ទាំង​​ត្រូវ​​គេ​ចំណាំហៅ​ យាយចេក​ចៀនឥ ៩៩ ​ឆ្នាំ ព្រោះ​លោក​យាយ​ មាន​អាយុ​ច្រើន។ បើ​តាម​បទ​ពិសោធន៍​ លោក​យាយ​វ័យ ​១០០​ឆ្នាំ​ មូល​ហេតុ​ជួយ​ឲ្យលោក​យាយ នៅ​មាំ អាច​ប្រកប​ការងារ​លក់​ដូរ​បាន​ធម្មតា ​ក៏​ព្រោះ​ លោក​យាយ ចូលចិត្ត​ញ៉ាំ​បន្លែ

    August 19, 2019
  • ព័ត៌មានជាតិ

    ថ្មីៗនេះដែរមានវេបសាយមួយចំនួនបានចុះផ្សាយថា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួយសម្របសម្រួលអោយប្អូនស្រីម្នាក់ដែលមានឈ្មោះថា ជា ចាន់ស្រីនាង អោយចូលប្រឡងឡើងវិញ ក្រោយពេលដែលបេក្ខជនរូបនេះមកប្រឡងយឺតម៉ោងហើយត្រូវបានអនុរក្សមិនអនុញ្ញាតអោយចូលប្រឡង។ ទាក់ទិននឹងព័ត៌មានមួយនេះដែរ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានធ្វើការច្រានចោល ដោយលោកគ្មានសិទ្ធិណាក្នុងជ្រៀតជ្រែកការប្រឡងនោះឡើយ គឺមានតែប្រធានមណ្ឌល និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្ទាល់នៅមណ្ឌលសៀមរាបនេះ ដែលមានសិទ្ធិសម្រេចថាសិស្សរូបណាអាចចូលបាន ឬចូលប្រឡងមិនបាន ដោយយោងទៅតាមច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម ទៀ សីហា បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការនៅមុននេះបន្តិចថា៖

    August 19, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ លោក Mahathir Bin Mohamad  នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីបានលើកឡើងថា បញ្ហាបង្គន់សាធារណៈកខ្វក់ និងមានក្លិនមិនល្អ​គឺជាសញ្ញាបង្ហាញថា ប្រជាពលរដ្ឋគ្មានទំនួលខុសត្រូវ។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងសុន្ទរកថាមួយ ដែលបានរៀបចំឡើងនៅក្នុងសាលារៀនមួយកន្លែងកាលពីថ្ងៃ ១៣ សីហាកន្លងទៅនេះ ហើយប្រធានបទសំខាន់នៃវេទិកាសាធារណៈមួយនេះគឺ “មេរៀនសម្រាប់ប្រជាពលរដ្ឋនៅទីក្រុង”។ លោកនាយករដ្ឋមន្រ្តីវ័យ ៩៤ ឆ្នាំរូបនេះបាននិយាយច្បាស់ៗថា៖ លោកពិតជាមានអារម្មណ៍ខ្មាសអៀនណាស់នៅពេលដែលគេនិយាយថា បង្គន់សាធារណៈមានក្លិនមិនល្អ ឬកខ្វក់ជាដើម ព្រោះបញ្ហានេះកើតឡើង ដោយសារតែប្រជាពលរដ្ឋម្នាក់ៗគ្មានទំនួសខុសត្រូវ។ លោកបានបន្តថា៖ ប្រជាពលរដ្ឋម្នាក់ត្រូវមានការទទួលខុសត្រូវស្មើៗគ្មាក្នុងការរក្សាសម្បត្តិសាធារណៈ ព្រោះសម្បតិ្តសាធារណៈមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់អ្នកណាម្នាក់ឡើយ តែវាជារបស់ប្រជាពលរដ្ឋគ្រប់គ្នា។ បើវាជាកម្មសិទ្ធរបស់ពលរដ្ឋទាំងអស់គ្នា ពលរដ្ឋទាំងអស់ត្រូវតែមានកាតព្វកិច្ចថែរក្សាវាដូចៗគ្នាដែរ ហើយកុំគិតថាជាការទទួលខុសត្រូវរបស់អ្នកណាម្នាក់ឲ្យសោះ។ តាមការលើកឡើងរបស់នាយករដ្ឋមន្រ្តីដូចខាងលើនេះ គឺលោកចង់បណ្តុះស្មារតីឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែរួមគ្នាស្រលាញ់ និងថែរក្សារបស់សាធារណៈ និងត្រូវមានវិន័យលើខ្លួនឯងឲ្យបានខ្ជាប់ខ្ជួនចំពោះសម្បត្តិសាធារណៈ៕

    August 19, 2019
  • អន្តរជាតិ

    ក្រុងតាខ្មៅ៖ ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រុមការងារ ក្រុមកម្លាំងសមត្ថកិច្ច បានធ្វើសកម្មភាពទទួលផ្ញើ កង់ ម៉ូតូ ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅមណ្ឌលប្រឡងក្នុង ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានគោលដៅចំនួន០៨ទីតាំង ដែលការផ្ញើម៉ូតូ និង កង់ មិនយកកំរៃសេវា បាត់សង និង មានការទទួលខុសត្រូវខ្ពស់ពីរដ្ឋបាលសង្កាត់ និង រដ្ឋបាលក្រុងតាខ្មៅ ។ ដោយប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Peng Sokun បានឲ្យដឹងថាការទទួលផ្ញើ កង់ម៉ូតូ ដោយឥតគិតថ្លៃនេះក្រុងតាខ្មៅ តែងតែធ្វើបែបនេះជារៀងរាល់ឆ្នាំក្នុងថ្ងៃប្រឡងបាក់ឌុប។ មហាជនបានលើកឡើងថា នេះគឺជាគំរូដ៏ល្អមួយដើម្បីជួយសម្រាលបន្ទុកថ្លៃចំណាយរបស់បេក្ខជន ក៏ដូចជាកាត់បន្ថយការ ចំណាយពេលវេលាលើការទូទាត់ថ្លៃផ្ញើយានជំនិះ។

    August 19, 2019
  • បច្ចេកវិទ្យា

    យោងតាមសារព័ត៌មាន The Verge ចេញផ្សាយនៅថ្ងៃចន្ទ ទី១៩ ខែសីហា នេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតរបស់ប្រទេសចិនទាំងបីកំពុងធ្វើការងាររួមគ្នាលើប្រព័ន្ធផ្ទេរឯកសារដោយគ្មានខ្សែមួយ ដែលនឹងអាចដំណើរការរវាងឧបករណ៍ និងទូរស័ព្ទទាំងឡាយរបស់ក្រុមហ៊ុន Xiaomi, Oppo និង Vivo។ ការប្រកាសជាផ្លូវការនេះត្រូវបានធ្វើឡើងតាមរយៈគណនេយ្យ WeChat របស់ក្រុមហ៊ុន Xiaomi ដោយបានបញ្ជាក់ច្បាស់ថា ការផ្ទេរឯកសារនឹងធ្វើឡើងតាមរយៈ Bluetooth ជាមួយនឹងល្បឿនផ្ទេររហូតទៅដល់២០មេកាបៃក្នុងវិនាទី។ ប្រព័ន្ធផ្ទេរឯកសារដោយគ្មានខ្សែនេះត្រូវបានគេមើលឃើញថា មានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធ AirDrop របស់ក្រុមហ៊ុន Apple ផងដែរ។ យោងតាមតួលេខបច្ចុប្បន្នជឿជាក់ថា ប្រព័ន្ធផ្ទេរឯកសារថ្មីនេះនឹងអាចទទួលបានភាពជោគជ័យ ខណៈដែលអតិថិជននៃក្រុមហ៊ុនយក្សទាំង៣នៅក្នុងចំណែកទីផ្សារចិនគឺមានរហូតទៅដល់ទៅ៤៩ភាគរយរួចទៅហើយដើម្បីប្រជែងជាមួយនឹងកម្មវិធី AirDrop។ លើសពីនេះគេនៅរងចាំមើលថា តើក្រុមហ៊ុនយក្សរបស់ចិនមួយទៀតគឺ

    August 19, 2019