- Khmernote Media
- អន្តរជាតិ
ខណៈដែលដំណើរការសំណេរនៃវិញ្ញាសាទី១ គឺប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងនោះក៏មានបេក្ខជននៅមណ្ឌលមួយចំនួនបានជួបបញ្ហាសុខភាព។ ដោយមានបេក្ខជនខ្លះមានអាការៈវិលមុខ ខ្យល់គរ និងក្អួត ប៉ុន្តែដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល៕ ប្រភព៖ MoEYS Cambodia
August 19, 2019 - អន្តរជាតិ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ព្រឹកថ្ងៃទី១នេះមិនទាន់មានករណីបេក្ខជននាំយកព្រីយ៉ុងមកជាប់ខ្លួនឡើយ ពោលគឺស្ទើរតែគ្មានការនាំចូលនូវសំណៅឯកសារ និងសម្ភារៈហាមឃាត់មកជាប់ខ្លួនរបស់បេក្ខជន។ ដោយនៅពេលនេះគឺបេក្ខជនទូទាំងប្រទេស កំពុងដំណើរការសំណេរនៃវិញ្ញាសាទី១ គឺប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ នៅថ្ងៃប្រឡងនៃម៉ោងទី១នេះ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ថ្វីត្បិតនៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់ ៕ ប្រភព៖ MoEYS Cambodia
August 19, 2019 - សុខភាព
ក្រុងបាងកក ប្រទេសថៃ ត្រូវស្គាល់ថា ជាគោលដៅពេញនិយមមួយ ក្នុងតំបន់អាស៊ាន សេវាសុខាភិបាល មិនថាអ្នកជំងឺក្នុងស្រុក ឬបរទេស កាន់តែមមាញឹកខ្លាំង នាំឲ្យរដ្ឋាភិបាលប្រទេសនេះ កំពុងដាក់ទិសដៅរៀបចំទីក្រុងមួយ នៅខេត្តភាគខាងត្បូង ឲ្យក្លាយជាមជ្ឈមណ្ឌលផ្តល់សេវាសុខាភិបាល។ តាមសារព័ត៌មានក្នុងស្រុកថៃ ក្រុង Hat Yai ខេត្តសុងខ្លា កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ជាជំហានទីមួយ សម្រាប់ដាក់ចេញគោលដៅព្យាបាលជំងឺជនបរទេស មកពីប្រទេសជិតខាង។ ហេតុផលនាំឲ្យទីក្រុងស្ថិតនៅក្បែរព្រំដែនម៉ាឡេស៊ីជាគោលដៅសម្រាប់សេវាសុខាភិបាលជនបរទេស ព្រោះតែ ថៃកំពុងមានកំណើនភ្ញៀវទេសចរដ៏ច្រើន ដោយក្នុងនោះមួយចំនួនធំ ក៏ត្រូវការសេវាព្យាបាលរបស់ប្រទេសនេះដូចគ្នា។ ក្រុង Hat Yai ខេត្តសុងខ្លា ជាទីតាំងដ៏សំខាន់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើដំណើរពីប្រទេសម៉ាឡេស៊ី រាប់ទាំងភ្ញៀវមកពីប្រទេសសឹង្ហបុរីផងដែរ។
August 19, 2019 - អន្តរជាតិ
បាតុករនៅហុងកុងមួយក្រុមតូចបានធ្វើការសុំទោសជាធារណៈចំពោះអ្នកដំណើរទាំងអស់ដែរត្រូវឆ្លងកាត់ប្រលានយន្តហោះអន្តរជាតិនៅក្នុងទីក្រុងហុងកុង ក្រោយមានជើងហោះជាច្រើនត្រូវបានពន្យាពេលព្រោះតែការកើតមានបាតុកម្មនេះ។ តាមរយៈរូបភាពដែលគេទទួលបានពីក្នុងបណ្តាញសង្គមបានបង្ហាញថា ក្រុមបាតុករហុងកុងបានសរសេរអក្សលើបដាជាភាសាហុងកុង និងអង់គ្លេសដោយមានន័យថា “សូមទោសចំពោះភាពលំបាកនេះ ហុងកុងកំពុងតែមានបញ្ហាហើយ” ឬ “ទីក្រុងកំពុងចលាចលគ្មានអ្នកណាស្ដាប់អ្នកណានោះទេ សូមទោសផង”។ គួររម្លឹកជូនថា កាលពីថ្ងៃច័ន្ទ និងអង្គារដើមសប្តាហ៍នេះ ប្រលានយន្តហោះអន្តរជាតិនៅក្នុងទីក្រុងហុងកុងត្រូវបានកាន់កាប់ដោយក្រុមបាតុករ ហើយភាពចលាចលនេះ បានធ្វើឲ្យព័ត៌មាននៃការហោះហើរមួយចំនួនត្រូវបានបាត់បង់ អ្នកដំណើរចំនួនត្រូវជាប់ក្នុងហ្វូងបាតុករ និងខកខានមិនអាចឡើងយន្តហោះតាមពេលកំណត់ ហើយជើងហោះហើរមួយចំនួនត្រូវពន្យាពេលជាច្រើនម៉ោងផងដែរ។ ជាក់ស្តែងមានអ្នកដំណើរត្រូវហោះហើរទៅកាន់ទីក្រុងបាងកកចំនួន ៦០ នាក់ត្រូវជាប់នៅក្នុងហ្វូងបាតុករ និងមិនអាចឡើងជិះយន្តហោះទាន់ពេលនោះទេហើយត្រូវយន្តហោះចេញដំណើរចោលទៀតផង។ ក្រោយមកទើបក្រុមហ៊ុនអាកាសចរណ៍របស់ថៃត្រូវបង្ខំចិត្តប្រើប្រាស់យន្តហោះធំមួយដើម្បីទៅប្រមូលយកអ្នកដំណើរដែលត្រូវជាប់នៅទីនោះជាថ្មីម្តងទៀតនៅថ្ងៃបន្ទាប់៕ ” alt=”” /> អត្ថបទ៖ ភក្តី
August 19, 2019 - ព័ត៌មានជាតិ
សហរដ្ឋអាមេរិក៖ នេះជាដំណឹងដ៏ក្រៀមក្រំបំផុតដោយអ្នកម្នាង ស៊ីសុវត្ថិ សៀងឌី បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យ Lakwood រដ្ឋកាលីហ្វនៀ សហរដ្ឋអាមេរិក នៅម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ម៉ោងនៅប្រទេសកម្ពុជា នេះបើយោងតាមការបង្ហោះរបស់ក្រុមព្រះសុរិយា។ នេះជាដំណឹងដ៏គួរឲ្យសោកស្តាយចំពោះការបាត់បង់វរសិល្បករខ្មែរដ៏ល្បីល្បាញ សូមវិញ្ញាណក្ខន្ធអ្នកម្នាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។ គួររំលឹកថាអ្នកម្នាង ស៊ីសុវត្ថិ សៀងឌី ជាអ្នកចម្រៀងដ៏ល្បីល្បាញនៃវង់តន្រ្តីយោធាភិរម្យ និងសុរាគារខ្មែរនាទសវត្សឆ្នាំ៦០សម័យសង្គមរាស្រ្តនិយម៕ ប្រភព៖ ក្រុមព្រះសុរិយា
August 18, 2019 - PR
ភ្នំពេញ ៖ Tinh Tinh ជា Web Page លក់ទំនិញតាមអនឡាញដ៏ធំមួយ ត្រូវបានដាក់សម្ពោធជាផ្លូវការ និងបានចុះអនុស្សារណៈ ជាមួយក្រុមហ៊ុនធំៗ មួយចំនួន កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅអាគារប្រៃសណីយ៍កម្ពុជា ដោយមានការចូលរួម ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ប្រៃសណីយ៍កម្ពុជា លោកស្រី មាស សុភារី ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជា អ៊ីសូលូសិន រួមទាំងអ្នកវិនិយោគជាតិ
August 17, 2019 - PR
Color OS6 របស់ស្មាតហ្វូន OPPO Reno Series ជាប្រភេទមុខងារថ្មី ដែល OPPOបានធ្វើការ Upgrade សម្រាប់តម្រូវការដ៏ចាំបាច់របស់អតិថិជនសំណព្វចិត្តរបស់ពួកគេ។ អត្ថប្រយោជន៍របស់ Color OS6 បាននឹងផ្តល់ជូនលោកអ្នកនូវរបកគំហើញថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ គ្មានដែនកំណត់ក្រោយពីមាន Feedback នៃអតិថិជនរបស់ពួកគេ និង ចាក់បំពេញនូវអ្វីដែលអតិថិជនរបស់ពួកគេចង់បានបំផុតរួមបញ្ជូលទាំងប្រព័ន្ធឆ្លាតវៃដែលមានលក្ខណៈពិសេសបំផុតទាំងការផ្លាស់ប្តូរពុម្ភអក្សរទូលាយជាងមុន និង បង្កើនសម្រស់លើផ្ទៃអេក្រង់ដោយស្វ័យប្រវត្តិទៅតាមផ្ទាំងមុខងារនីមួយៗ។ Color OS6 បាននាំមកជាមួយនឹងការវិវឌ្ឍនដូចជា៖ Hyper Boost ដើម្បីជំនួយដល់ការបង្កើនល្បឿន Game Boost , Game Assistant
August 17, 2019 - PR
ដល់ថ្ងៃហើយ! តោះៗ! ណាគេខ្លះចង់ជួបលោកនីកូផ្ទាល់ខ្លះ? ល្ងាចនេះលោកនីកូនិងអ្នកនាង សុខ សុម៉ាវត្តីនឹងមានវត្តមាននៅផ្សារទំនើបអូឡាំព្យាចាប់ពីម៉ោង 5:30 នៅក្នុងកម្មវិធីសម្ពោធ “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យានារដូវភ្លៀង” ដែលនឹងមានជាការសម្ដែងយ៉ាងពិសេសនិងការលេងហ្គេមដើម្បីឈ្នះរង្វាន់ជាច្រើន! ប្រិយមិត្តដែលចូលរួមអាចលេងហ្គេមងាយៗសប្បាយដើម្បីឈ្នះរង្វាន់របស់ Marvel យ៉ាង cute cute ជាច្រើនពីហាង Miniso ទៀតផង។ ជាងនេះទៅទៀតរាល់ការចំណាយ $15 នៅក្នុងហាងណាមួយ ឬ$10 ទៅលើចំនីអាហារក្នុងផ្សារទំនើបអូឡាំព្យា លោកអ្នកនឹងអាចទទួលបានសន្លឹកឆ្នោតផ្សងសំណាងភ្លាមពីបញ្ជរសេវាព័ត៌មានដើម្បីឱកាសឈ្នះរង្វាន់អស្ចារ្យៗដែលសរុបជាទឹកប្រាក់រហូតដល់ទៅជិត $10,000 ដុល្លារ។ រង្វាន់ទាំងអស់រួមមានដូចជា ម៉ូតូទំនើប 1 រង្វាន់, ទូរទឹកកក 3 រង្វាន់, នាឡិកាដៃទំនើប
August 17, 2019 - អន្តរជាតិ
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះជួយអន្តរាគមន៍ ខណៈដែលស្ត្រីម្នាក់ សង្ស័យស្រវឹងស្រា បានវាយធ្វើបាបកូនស្រីតូចៗ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ព្រោះតែស្ត្រីរូបនោះ នាំកូនដើររកប្តីចុងមិនឃើញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្សារសិនជូរីផ្លាហ្សា លើសួនកុមាពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីជាម្តាយដែលវាយកូនៗឲ្យរបួសនោះមានឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិចំបក់២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិកោះខែល
August 17, 2019 - PR
ភ្នំពេញ ថ្ងៃទី 15 សីហា ឆ្នាំ 2019 ៖ មានតែ $239 ក៏អាចទៅដើរលេងនៅទីក្រុងឌូបៃ និង ទីក្រុងប៉េកាំង សប្បាយ ម៉ាអស់ដៃបានដែរ! ហីធ្វើម៉េចទៅ? ងាយៗ ស្រួលៗ! គ្រាន់តែទិញស្មាតហ្វូន Huawei Y9 2019 ចាប់ពីថ្ងៃ 15 សីហា ដល់ 3 វិចិ្ឆកា អ្នកនឹងមានឱកាសឈ្នះដំណើរកំសាន្ត ទៅទីក្រុងឌូបៃ និងទីក្រុងប៉េកាំង ហ្វ្រីៗ ឥតគិតថ្លៃដែល Huawei ប៉ាវម៉ាចប់!
August 17, 2019








