- Khmernote Media
- អន្តរជាតិ
យោងតាមប្រភពទំព័រផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបរាប់ឲ្យដឹងថា៖ «ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញសួរសុខទុក្ខមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលរងគ្រោះថ្នាក់អគ្គីភ័យដោយសារឆេះស្ថានីយបញ្ចូលហ្គាស។ ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅ ខេត្តសៀមរាប ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងមន្រ្តីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន អញ្ជើញសួរសុខទុក្ខ លោកតែម
August 17, 2019 - បច្ចេកវិទ្យា
បរទេស៖ យោងតាមប្រភពព័ត៌មាន theverge ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទូរសព័្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ដែលអាចបត់អេក្រង់បាននោះ គឺ Mate X នឹងត្រូវការពេលវេលាបន្ថែមទៀតក្នុងការចេញប្រកាសលក់ជាផ្លូវការ ក្រោយការអះអាងរបស់ក្រុមហ៊ុនថ្លែងប្រាប់ទៅកាន់ក្រុមការងារព័ត៌មានរបស់ TechRadar នាពេលកន្លងមក។ Huawei បានបញ្ជាក់ថា វាជារឿងមិនអាចទៅរួចឡើយ ដែលទូរស័ព្ទអាចបត់បានប្រភេទ Mate X នេះនឹងអាចបង្ហាញខ្លួនជាផ្លូវការនាខែកញ្ញាខាងមុខនេះ ទោះបីជាខ្លួនបានពន្យាពេលម្តងរួចមកហើយពីកាលវិភាគចាស់ ដែលត្រូវបានប្រកាសថាធ្វើឡើងតាំងតែពីខែមិថុនាមកម្ល៉េះ។ ប្រភពដដែលនេះបានសរសេរទៀតថា ទោះបីជាបានត្រឹមបញ្ជាក់ថា Mate X នឹងត្រូវដាក់បង្ហាញជាផ្លូវការក្នុងឆ្នាំនេះក្តី ប៉ុន្តែទោះជាយ៉ាងណាស្មាតហ្វូនមួយនេះទំនងជាមិនអាចចេញលក់មុនខែវិច្ឆិកាបាននោះទេ។ TechRadar វិញបានសរសេរដែរថា ក្រុមហ៊ុនហាក់ដូចជាបានលាក់បាំងលើមូលហេតុពិតនៃការពន្យាពេលជាច្រើនលើកនេះទំនងជាមិនចង់ធ្វើឲ្យមានភាពអាម៉ាសដូចទៅនឹង Samsung លើប្រភេទទូរសព័្ទបត់បានដូចគ្នានេះដែរ៕
August 17, 2019 - បច្ចេកវិទ្យា
មកដល់ពេលនេះទៅហើយហាក់ដូចជាមិនមានអ្វីជាអាថ៍កំបាំងឡើយថា ក្រុមហ៊ុនផលិតទូរស័ព្ទយក្សរបស់កូរ៉េខាងត្បូង Samsung គឺជាអ្នកផលិតអេក្រង់ឲ្យទៅក្រុមហ៊ុនយក្សរបស់អាមេរិក Apple។ យោងតាមប្រភពព័ត៌មាន Techradar ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា បើទោះបីជា iPhone ស៊េរីមុនគឺ iPhone XS និង iPhone X បានប្រើប្រាស់អេក្រង់ប្រភេទ OLED ក៏ពិតមែន ប៉ុន្តែនៅតែមានការសង្ស័យថា iPhone ជំនាន់ថ្មីមិនទាន់ចេញគឺ iPhone 11 អាចនឹងប្រើប្រាស់ប្រភេទអេក្រង់ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងអេក្រង់Samsung Galaxy S10។ TheElec សារព័ត៌មានរបស់កូរ៉េខាងត្បុងក៏បាននិយាយស្រដៀងគ្នានេះដែរ ដោយបញ្ជាក់ថា អេក្រង់របស់ iPhone 11
August 17, 2019 - បច្ចេកវិទ្យា
បរទេស: ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីរបស់កូរ៉េខាងត្បូងគឺក្រុមហ៊ុន Samsung គិតមកដល់ខែសីហានេះនៅតែមិនទាន់ដាក់បង្ហាញ Galaxy Fold ដែលខ្លួនបានសន្យាថានឹងប្រកាសតាំងតែពីដើមឆ្នាំនោះនៅឡើយទេ។ Galaxy Fold ជាប្រភេទទូរស័ព្ទស្ថិតក្នុងបដិវត្តថ្មីមួយទៀតនៃទូរសព័្ទឆ្លាតវ័យ ដោយសារតែរូបរាងរបស់វាដែលអាចបត់បានមិនធ្លាប់មានពីមុន។ វាត្រូវបានអតិថិជនជាច្រើនទន្ទឹងរងចាំការដាក់លក់ជាផ្លូវការតាំងតែពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះទូរស័ព្ទ ដែលមានតម្លៃប្រមាណជា២,០០០ដុល្លារប្រភេទនេះនៅតែត្រូវបានក្រុមហ៊ុនពន្យាពេលរហូតមក។ ទោះបីជាយ៉ាងណាក្តី Samsung ក្នុងពេលចុងក្រោយនេះត្រូវបានគេដឹងថា ទើបតែទទួលបានប៉ាតង់ថ្មីមួយពីអាជ្ញាធររបស់កូរ៉េខាងត្បូងក្នុងការបង្កើតទូរសព័្ទគំរូថ្មីមួយទៀត ដែលអាចបត់បានទៅដល់២តង់ ឬមានឈ្មោះ Z-Fold ដែលពាក្យថា Z ចង់ន័យថា អាចបត់បាន២តង់ចេញទៅរាងអក្សរ Z។ ប្រភពព័ត៌មាននបរទេសបានឲ្យដឹងថា ទំហំរបស់ Galaxy Z-Fold ដែលត្រូវបានរចនាឡើង គឺអាចស្មើទៅ៣ដងនៃទូរស័ព្ទ Samsung ធម្មតា
August 16, 2019 - បច្ចេកវិទ្យា
យោងតាមការចុះផ្សាយរបស់ Androidauthority នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ បានឲ្យដឹងថា ខណៈដែលបច្ចុប្បន្នកម្មវិធីមើលផែនទីរបស់ក្រុមហ៊ុនយក្ស Google គឺ Google Map កំពុងតែដំណើរការយ៉ាងទូលំទូលាយជាមួយនឹងបណ្តាឧបករណ៍បច្ចេកវិទ្យាជាច្រើននោះ ស្រាប់តែពេលថ្មីៗនេះ លេចលឺដំណឹងមកថា ក្រុមហ៊ុន Huawei ក៏បង្កើតកម្មវិធីមើលផែនទីផ្ទាល់ខ្លួនមួយ ដើម្បីប្រជែងទីផ្សារផងដែរ។ ការអះអាងដូចគ្នា ដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសចិន China Daily បានឲ្យដឹងកន្លងមកថា កម្មវិធីផែនទីថ្មីរបស់ Huawei នេះនឹងមានឈ្មោះថា Map Kit ប៉ុន្តែដំណាក់កាលដំបូងនេះនឹងមិនអាចឲ្យអ្នកប្រើប្រាស់ធម្មតាដំណើរការវាបាននោះទេគឺសម្រាប់តែក្រុមអ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាប៉ុណ្ណោះ។ Map Kit របស់ក្រុមហ៊ុន Huawei នឹងផ្តល់ជូននូវតួនាទីមួយចំនួន
August 16, 2019 - សង្គម
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៦០០រៀលក្នុងមួយ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៥០០រៀលក្នុងមួយលីត្រ ហើយតម្លៃនេះមានការថយចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតាមានតម្លៃ ៣,៧០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦០០រៀលក្នុងមួយលីត្រ៕
August 16, 2019 - អន្តរជាតិ
កាលពីល្ងាចម្សិលមិញមានករណីយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីមួយគ្រឿង បានចុះចតជាបន្ទាន់នៅក្នុងចម្ការពោតជិតរដ្ឋធានីមូស្គូ បន្ទាប់ពីមានហ្វូងបក្សីចូលក្នុងម៉ាស៊ីនស្លាបទាំងសងខាងរបស់វា។ វាគឺជាការសម្រេចចិត្តយ៉ាងប្រថុយប្រថានបំផុត ហើយអ្នកបើកយន្តហោះដ៏អង់អាច និងហ៊ានសម្រេចចិត្តភ្លាមៗម្នាក់នោះ ត្រូវបានគេឱ្យដឹងថាឈ្មោះ Damir Yusupov អាយុ ៤១ឆ្នាំ។ ជាវីរបុរសដែលបានសង្គ្រោះជីវិតអ្នកដំណើរលើយន្តហោះ Airbus 321 របស់ក្រុមហ៊ុនអាកាសចរណ៍ Ural Airlines ដែលមានផ្ទុកអ្នកដំណើរទាំងអស់ចំនួន ២៣៣នាក់ និងបានចេញដំណើរពីក្រុង Zhukovskiy ទៅក្រុង Simferopol នៃតំបន់ Crimea ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយប្រធានក្រុមលោក Damir Yusupov បានប្រាប់ថា បន្ទាប់ពីការចុះចតយ៉ាងជោគជ័យ គាត់បានវិលត្រឡប់ចូលទៅក្នុងកាប៊ីនយន្ដហោះ ហើយបានទូរស័ព្ទទៅប្រពន្ធរបស់គាត់ដើម្បីប្រាប់នាងពីអ្វីដែលបានកើតឡើង។ យន្ដហោះនេះបានហោះចេញពីអាកាសយានដ្ឋាននៅម៉ោង
August 16, 2019 - សង្គម
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នឹងប្រព្រឹត្តិធ្វើឡើងនៅទូទាំងប្រទេស ហើយ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតវិទ្យាល័យ ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតទូទាំងរាជធានីភ្នំពេញ និងវិទ្យាល័យ ដែលសិស្សានុសិស្សទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតទូទាំងរាជធានីភ្នំពេញ មានដូចខាងក្រោម៖ ១. រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីក្នុងកម្រិតវិទ្យាល័យ៖ + លេខ ១ ទទួលបានថវិកាចំនួន ៨០០ ០០០ រៀល + លេខ ២
August 16, 2019 - អន្តរជាតិ
ថៃ៖ បុរសពោះម៉ាយម្នាក់សុខចិត្តតែងខ្លួនជាមនុស្សស្រី ដើម្បីទៅចូលរួមក្នុងទិវាគុណម្តាយនៅក្នុងសាលារៀនរបស់កូនគាត់ ដើម្បីឲ្យកូនគាត់អាចរីករាយក្នុងទិវាមួយនេះ ដូចក្មេងៗដទៃដែលមានម្តាយដែរ។ រឿងរ៉ាវដ៏រំជួលចិត្តនេះបានកើតឡើងនៅក្នុងប្រទេសថៃ ដែលមានការប្រារព្ធទិវាគុណម្តាយនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩។ នៅក្នុងទិវាមួយនេះនៅតាមបណ្ដាសាលារៀនជាច្រើននៅក្នុងប្រទេសថៃបានប្រារព្ធពិធីដ៏ពិសេសនេះ ដោយមានការអញ្ជើញម្តាយរបស់កូនសិស្សទាំងអស់ឲ្យមកអង្គុយនៅក្នុងសាលារៀន និងបានឲ្យកូនៗរបស់ពួកគាត់ទៅគោរពអ្នកម្តាយទាំងនោះម្នាក់ម្តងៗ។ ដោយឡែកបុរសពោះម៉ាយខាងលើ ដែលមានឈ្មោះថា Chamnuansok ក៏មានកូនចំនួនពីរនាក់ ម្នាក់អាយុ ៦ ឆ្នាំ និងម្នាក់ទៀតអាយុ ៤ ឆ្នាំ ត្រូវប្រារព្ធពិធីនេះដូចក្មេងដទៃដែរ ហើយដើម្បីឲ្យអោយកូនទាំងពីររបស់គាត់អាចរីករាយក្នុងថ្ងៃពិសេសនេះ គាត់ក៏សម្រេចតែងខ្លួនជាមនុស្សស្រី និងបានទៅចូលរួមដូចអ្នកម្តាយផ្សេងទៀតដែរ។ សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមថៃបានបញ្ចេញមិត្តថា រឿងនេះគឺជារឿងដ៏រំជួលចិត្តមួយហើយមានមនុស្សប្រុសភាគតិចបំផុតដែលអាចធ្វើដូចនេះបាន៕ អត្ថបទ៖ ភក្តី
August 16, 2019 - PR
Benz & Grace Coffee Cake គឺជាប្រភេទហាងនំបុ័ង កាហ្វេ នំខេក និងភោជនីយដ្ឋាន ។យើងផ្តោតសំខាន់លើគុណភាពផលិតផល សេវាកម្មនិងអនាម័យ ដើម្បីលើកកំពស់កម្រិតស្តង់ដានៃហាង ពិសេសគឺតំរូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់ ដោយយើងបានរួមបញ្ចូលទាំងមីនុយ (Menus) បែប អាស៊ី និងអឺរ៉ុប ដើម្បីធានាថាភ្ញៀវដែលបានឈានចូលហាង Benz & Grace Coffee Cake ហើយ គឺមិនអោយដើរចេញដោយដៃទទេនោះឡើយ ព្រោះរាល់ការបោះជំហានចូលរបស់លោកអ្នកនឹងត្រូវបានទទួលស្វាគមន៏យ៉ាងល្អកក់ក្តៅនិងយកចិត្តទុកដាក់បំផុត។ ក្នុងនោះផងដែរ មូលហេតុដែលជំរុញអោយស្ថាបនិករូបនេះមានគំនិតបង្កើតហាង Benz & Grace Coffee Cake
August 16, 2019









