ខ្មែរណូត

ស្វែងរក

  • សង្គម

    មកដឹងពីរង្វាន់លើកទឹកចិត្ត ដែលសិស្សានុសិស្សជាប់លេខ១ ដល់លេខ៣ ប្រឡងបាក់ឌុបឆ្នាំ២០១៩ ទទួលបាន

    BY Khmernote Media August 16, 2019
    មកដឹងពីរង្វាន់លើកទឹកចិត្ត ដែលសិស្សានុសិស្សជាប់លេខ១ ដល់លេខ៣ ប្រឡងបាក់ឌុបឆ្នាំ២០១៩ ទទួលបាន

    នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នឹងប្រព្រឹត្តិធ្វើឡើងនៅទូទាំងប្រទេស ហើយ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតវិទ្យាល័យ ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតទូទាំងរាជធានីភ្នំពេញ និងវិទ្យាល័យ ដែលសិស្សានុសិស្សទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតទូទាំងរាជធានីភ្នំពេញ មានដូចខាងក្រោម៖

    ១. រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីក្នុងកម្រិតវិទ្យាល័យ៖

    + លេខ ១ ទទួលបានថវិកាចំនួន ៨០០ ០០០ រៀល
    + លេខ ២ ទទួលបានថវិកាចំនួន ៦០០ ០០០ រៀល
    + លេខ ៣ ទទួលបានថវិកាចំនួន ៤០០ ០០០ រៀល

    ២. រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីក្នុងកម្រិតរាជធានីភ្នំពេញ៖

    + លេខ ១ ទទួលបាន iPad Air 2 LTE 4G Cellular+Wifi 16GB ១ គ្រឿង
    + លេខ ២ ទទួលបាន iPad Mini 3 Cellular+Wifi 16GB ១ គ្រឿង
    + លេខ ៣ ទទួលបាន iPad Mini 3 Wifi 16GB ១ គ្រឿង

    ៣. រង្វាន់សម្រាប់វិទ្យាល័យ ដែលសិស្សានុសិស្សទទួលបានជ័យលាភីចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ក្នុងកម្រិតរាជធានីភ្នំពេញ៖

    + លេខ ១ ទទួលបានកុំព្យួទ័រ Dell Desktop ១ គ្រឿង និង Printer HP
    + លេខ ២ ទទួលបានកុំព្យួទ័រ Dell Desktop ១ គ្រឿង និង Printer HP
    + លេខ ៣ ទទួលបានកុំព្យួទ័រ Dell Desktop ១ គ្រឿង និង Printer HP

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay