Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបអូសបន្លាយលើកម្ពុជា ទន្ទឹមនឹងខ្យល់មូសុងនិរតីខ្សោយ ដែលធ្វើឲ្យស្ថានភាពប្រែប្រួលដូចខាងក្រោម៖ + បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម + ចាប់ពីថ្ងៃទី ១៦-១៨ ខែសីហា បណ្តាខេត្តនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន + បណ្តាខេត្តចាប់ពីភាគកណ្តាលទៅភាគខាងលើ ចាប់ពីថ្ងៃទី ១៦-១៨ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី ១៩-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់នៅកម្រិតបរិមាណពីមធ្យមទៅបង្គួរ + បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី

    August 16, 2019
  • បច្ចេកវិទ្យា

    សារព័ត៌មាន Theverge បានរាយការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ នឹងធ្វើការដំឡើងពន្ធចំនួន ១០% ទៅលើផលិតផលមួយចំនួនដូចជា នាឡិកាឆ្លាតវ័យ ឧបករណ៍សម្រាប់តាមដានសុខភាព កាស Bluetooth និងឧបករណ៍បំពងសំឡេងឆ្លាតវ័យជាដើម ហើយការដំឡើងថ្លៃពន្ធនេះនឹងផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៩ នេះតទៅ។ ជាងនេះទៅទៀតប្រភពដដែលក៏បានបន្តថា នៅពាក់កណ្ដាលខែឆ្នូ ឆ្នាំ ២០១៩ រដ្ឋាភិបាលអាមេរិកគ្រោងនឹងដំឡើងពន្ធលើផលិតផងអេឡិចត្រូនិចមួយចំនួនបន្ថែមទៀតផងដែរដូចជា កុំព្យូទ័រ និងទូរស័ព្ទ។ បើទោះការដំឡើងថ្លៃពន្ធនេះត្រូវបានអនុវត្តគ្រប់ក្រុមហ៊ុនក៏ដោយ តែគេបានមើលឃើញថា ក្រុមហ៊ុន Apple ហាក់រងឥទ្ធិពលខ្លាំងជាងគេពីគោលនយោបាយដំឡើងពន្ធនេះ ព្រោះតែរោងចក្រដំឡើងផលិតផលជាច្រើនរបស់ Apple មានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយពេលផលិតរួចទើបក្រុមហ៊ុននាំទៅចែកចាយនៅប្រទសផ្សេងៗក៏ដូចជានាំចូលទៅកាន់អាមេរិកវិញផងដែរ។

    August 16, 2019
  • សុខភាព

    មាន​អ្នក​ខ្លះ​និយាយ​ថា ញ៉ាំ​ទុរេន​ពេល​ពពោះ អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ តើពិតជាអ៊ីចឹងដែរទេ? “Hello គ្រូពេទ្យ” នឹងបក​ស្រាយ​ក្នុង​អត្ថបទ​នេះ ឲ្យ​បាន​ដឹង​​ទាំង​អស់​គ្នា។ ១- ជំនឿ​មិន​ត្រឹម​ត្រូវ​ចំពោះ​ទុរេន ការ​ពិត ស្រីៗពពោះអាច​ញ៉ាំ​ទុរេន​បាន ​ថែម​ទាំង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ម៉ាក់ៗ​ទៀត​ផង ព្រោះ​ទុរេន មាន​ជាតិ​សរីរាង្គ​ស៊ុលផួ (Organo-sulphur) ពីធម្ម​ជាតិ និង​សារធាតុ ទ្រីបតូហ្វាន (Tryptophan) ហើយ​សារធាតុ​ទាំង​នេះ មាន​ប្រសិទ្ធ​ភាពប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង។ ទុរេន ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ពពួក​មីក្រុប បាក់តេរី និង​​ផ្សិតដូច​គ្នា ដែលមូល​ហេតុ​​ទាំង​នេះហើយ យើង​អាច​ចាត់​ទុក​មាន​ប្រយោជន៍ខ្លាំង​ចំពោះ​ស្រីៗ​កំពុង​ពពោះ។ យ៉ាងណា ទុរេន មាន​ផ្ទុកជាតិស្ករ និង​កាបូអ៊ីដ្រាតយ៉ាង​លើស​លុប ដោយ​ទុរេន​ទំហំ​ល្មម​ត្រឹម​ពីរ​គ្រាប់ មាន​កម្រិត​កាឡូរី

    August 16, 2019
  • អន្តរជាតិ

    ថៃ៖ ក្រុមហ៊ុន Thai Airways International នឹងធ្វើការផ្លាស់ប្តូរពីប្រើយន្តហោះធម្មតាទៅប្រើប្រាស់យន្តហោះដ៏ធំមួយ ដើម្បីហោះហើរទៅនាំយកអ្នកដំណើររបស់ខ្លួន ដែលកំពុងជាប់នៅក្នុងព្រលានយន្តហោះតក្នុងក្រុងហុងកុង ព្រោះតែមានបាតុកម្មប្រឆាំងរដ្ឋាភិបាលហុងកុងដ៏ធំមួយ។ យោងតាមលោក Sumeth Damrongchaitham ប្រធានក្រុមហ៊ុនអាកាសចរណ៍មួយនេះបានឲ្យដឹងថា ជើងហោះហើរដែលត្រូវប្តូរយន្តហោះធំនោះគឺជាជើងហោះហើរលេខ TG638 និងពេលហោះត្របល់មកប្រទេសថៃវិញគឺស្ថិតនៅជើងហោះហើរលេខ TG639។ សូមរម្លឹកជូនថា ជើងហោះហើរមួយ ដែលត្រូវចាកចេញពីក្រុងហុងកុងនៅម៉ោងប្រមាណជា ០៧ និង ០៧ នាទីល្ងាចថ្ងៃពុធ កន្លងទៅ មិនអាចនាំយកអ្នកដំណើរគ្រប់ចំនួនឡើយ ដោយមានអ្នកដំណើរចំនួន ៦០ នាក់ ត្រូវជាប់នៅក្នុងសកម្មភាពធ្វើបាតុកម្ម។ ហេតុដូចនេះហើយ ទើបនៅថ្ងៃនេះក្រុមហ៊ុនបានសម្រេចប្រើប្រាស់យន្តហោះខ្នាតធំមួយដើម្បីអាចដឹងអ្នកដំណើរត្រូវមកផង និងអាចនាំយកអ្នកដំណើរដែលបានជាប់នៅក្នុងបាតុកម្មទាំងអស់នោះឲ្យត្រលប់មកវិញគ្រប់ចំនួនផងដែរ៕ អត្ថបទ៖ ភក្តី

    August 16, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានជួបប្រជុំជាលើកទី២ ជាមួយបងប្អូនអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីដាក់បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩ ។ តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាលមាន ២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែលគណៈកម្មការបានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំដោយមានទំហំតូបគំរូឯកភាពគ្នាតាមបទដ្ឋានបច្ចេកទេសគតិយុត្តិ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលថា តាមការឯកភាពរបស់គណៈកម្មការឆ្នេរ បានរៀបចំគំរូប្លង់តូប

    August 16, 2019
  • ព័ត៌មានជាតិ

    ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយមានករណីស្រីស្អាតម្នាក់វ៉ៃតទល់ជាមួយចោរបិទមុខដែលធ្វើសកម្មភាពគាស់ផ្ទះនាងរហូតបានសម្រេចចាប់ប្រគល់ខ្លួនទៅឲ្យសមត្ថកិច្ច។ យោងតាមប្រភពគណនីស្រីស្អាតដែលមានឈ្មោះថា Oun Khatrya បានបង្ហោះរៀបរាប់ឲ្យដឹងថា​៖ «សួរថាឈឺទេ ឈឺ សួរថាស្ដាយទេ ស្ដាយណាស់ តែក៏សាកសម ហើយសប្បាយចិត្ត»។ នាងបន្ថែមថា៖ «សូមបងប្អូនប្រុងប្រយ័ត្ន យប់មិញមានចោរ គាស់ផ្ទះខ្ញុំនៅវេលាម៉ោង ១២ និង៤៨នាទីយប់ ថ្ងៃទី១២ឆ្លងចូលថ្ងៃទី១៣នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ»។ ដោយភ្ជាប់មកជាមួយវីដេអូដែលចាប់ខ្លួនចោរបានជាមួយនឹងស្នាមរបួសលើរាងកាយនាងដែលបានធ្វើការតតាំងជាមួយចោរ។ មហាជនជាច្រើនបានសម្តែងការកោតសរសើរចំពោះសេចក្តីក្លាហានរបស់នាង ពិតជាគួរឲ្យស្ញប់ស្ញែង៕

    August 15, 2019
  • សង្គម

    ខណៈនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស៕ ប្រភព៖ GRK News

    August 15, 2019
  • PR

    អ្នកណាខ្លះមានទូរស័ព្ទ OPPO Reno 10X Hybrid Zoom (60X Digital Zoom) នៅក្នុងដៃ! ចុះតើបងប្អូនធ្លាប់ដឹងអំពីបច្ចេកវិទ្យាទំនើបអ្វីខ្លះរបស់វា? លោកអ្នកធ្លាប់ថតវីដេអូ 4K និងដឹងពី Audio 3D Zoom របស់វាដែរឬអត់? លឺថាបច្ចេកទេសស្រូបសំលេងនៃម៉ូឌែល OPPO Reno 10X Hybrid Zoom មួយនេះ ក៏មិនធម្មតាដែរ និយាយគ្នា ឬ នាំគ្នាស៊ីត្រាវល្មមៗ វាស្រូបសំលេងច្បាស់ដោយស្វ័យប្រវត្តិតែម្តង ហេហេហេ។ Audio 3D Zoom

    August 15, 2019
  • បច្ចេកវិទ្យា

    បរទេស: ខណៈដែលគ្រប់គ្នានៅក្នុងទីផ្សារកំពុងរងចាំការបង្ហាញខ្លួនរបស់ទូរសព័្ទម៉ូដែលថ្មីទាំង៣ស៊េរីរបស់ក្រុមហ៊ុន Apple ដែលនឹងបង្ហាញខ្លួននៅដើមខែកញ្ញាខាងមុខនេះ អ្វីដែលគួរឲ្យកាន់តែទន្ទឹងខ្លាំងទៀតនោះគឺឈ្មោះរបស់ពួកវាទាំងបីផងដែរ។ មានការលើកឡើង និងទាយទុកជាមុននូវឈ្មោះរបស់ទូរសព័្ទទាំងបីនោះរហូតមក ជាពិសេសសម្រាប់ក្រុមហ៊ុន ដែលជំនាញខាងផលិតស្រោមទូរស័ព្ទ និងតាមរយៈប្រភពព័ត៌មានផ្សេងៗ។ មួយក្នុងចំណោមនោះគឺក្រុមហ៊ុន ESR ដែលជាក្រុមហ៊ុននិយមលក់ស្រោមទូរស័ព្ទរបស់ iPhone នាពេលកន្លងមក ជាពិសេសទំនិញរបស់ខ្លួនគឺត្រូវបានលក់ដាច់ខ្លាំងលើគេហទំព័រ Amazon បានបង្ហាញការទស្សទាយរបស់ខ្លួនទៅលើឈ្មោះស៊េរីទូរស័ព្ទទាំងបីនោះដូចជា‘iPhone 11’, ‘iPhone 11 Pro’និង ‘iPhone 11 Pro Max។ ឈ្មោះទាំង៣នេះដំបូងឡើងត្រូវបានគេបានឃើញចេញផ្សាយដោយកាសែត iPhonesoft.fr របស់ប្រទេសបារាំង ប៉ុន្តែក្រោយមកក្រុមហ៊ុន ESR បានថែមទាំងបង្ហាញជាតារាងបញ្ជីស្រោមទូរស័ព្ទរបស់ខ្លួនរួចជាស្រេចសម្រាប់ការមកដល់របស់ iPhone ទាំង៣ស៊េរី។

    August 15, 2019
  • PR

    កត្តាទាំងបីដែលអាចកាត់បន្ថយភាពជក់ចិត្តរបស់ក្មេងៗជាមួយនឹងកម្មវិធីថ្មីៗសប្បាយៗដែលមាននៅក្នុងស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិក ៖ ១ ឪពុកម្តាយគួរមានពេលកំដរកូនៗ: ជាទូទៅក្មេងៗត្រូវការក្តីស្រឡាញ់ ការយកចិត្តទុកដាក់ពីមនុស្សក្បែរខ្លួន ប៉ុន្តែឪពុកម្តាយនាសម័យទំនើបនេះមានភាពមមាញឹកនឹងមុខរបរការងារសឹងតែគ្មានពេលកំដរកូនៗ ទើបគួរតែ… ២ មានក្មេងវ័យដំណាលៗគ្នាលេងជាមួយពួកគេដោយការសម្របសម្រួល: ចំណេះដឹងនៃអ្នកសម្របសម្រួលក៏ជាកត្តាសំខាន់ព្រោះ ពួកគេជាមនុស្សដែលក្មេងនឹងរៀនយកតម្រាប់តាម… ៣ ស្វែងរកកម្មវិធីសិក្សាដែលផ្តល់ទាំងភាពសប្បាយរីករាយ និងចំណេះដឹង: ដូចជា STEM សម្រាប់កុមារជាប្រព័ន្ធអប់រំផ្នែក វិទ្យាសាស្រ្ត(Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និង គណិតវិទ្យា(Mathematics) ដែលផ្តល់ទាំងចំណេះដឹងនិងមានការលេងកំសាន្តផងជាមួយក្មេងៗដទៃទៀត ពួកគេអាចរីកចម្រើនទាំងការរៀនសូត្រក៏ដូចជាភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហានានាដែលគេជួបប្រទះ។ ដូច្នេះការជ្រើសរើសនូវប្រព័ន្ធអប់រំនេះឲ្យក្មេងៗអាចបណ្តុះភាពឆ្លាតវែដល់ពួកគេទៅថ្ងៃអនាគតគឺជាកាតព្វកិច្ចដែលមាតាបិតាគួរចាប់ផ្តើមគិតគូរពីពេលនេះតទៅ។

    August 15, 2019