- Khmernote Media
- សង្គម
ខេត្តព្រះសីហនុ៖ ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខាងមុននេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យរដ្ឋបាលខេត្តរៀបចំកន្លែងស្នាក់នៅ និងផ្តល់អាហារហូបចុកមួយថ្ងៃបីពេលសម្រាប់បេក្ខជន ដែលមកពីបណ្តាវិទ្យាល័យឆ្ងាយៗ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ ហូបចុកក្នុងកំឡុងពេលប្រឡង។ សម្រាប់បេក្ខជនមកពីវិទ្យាល័យ ហ៊ុនសែន កំពង់សីលា និងវិទ្យាល័យ ហ៊ុនសែន កែវផុស អាចស្នាក់នៅផ្ទះសំណាក់ឡេងទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់បាន ចំពោះបេក្ខជនមកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យ ហ៊ុនសែន ស្មាច់ដែង អាចស្នាក់នៅ និងហូបចុកអាហារបីពេលក្នុងមួយថ្ងៃនៅផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម ស្ថិតនៅក្នុងក្រុងព្រះសីហនុបាន មិនត្រឹមតែប៉ុណ្ណោះចំពោះការផ្ញើយានជំនិះរបស់បេក្ខជនទាំងអស់នៅគ្រប់មណ្ឌលប្រឡងរដ្ឋបាលខេត្តធានារ៉ាប់រងការចំណាយទាំងស្រុង៕ អត្ថបទ៖ សេម
August 15, 2019 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មានចក្រភពអង់គ្លេសបានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីបំផុតលើលោក Apple គ្រោងនឹងដាក់លក់ទូរស័ព្ទម៉ូដែលថ្មីចំនួន៣ប្រភេទដំណាលគ្នាហើយនាដើមខែកញ្ញាខាងក្រោយនេះ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមថាក្រុមហ៊ុននឹងពន្យាពេលដើម្បីដាក់លក់ម៉ូដែលប្រភេទតម្លៃធូរថ្លៃរបស់ខ្លួនមួយផងដែរ។ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Apple ក្នុងខែកញ្ញាដូចគ្នាបានប្រកាសដាក់លក់ជាផ្លូវការនូវម៉ូដែល iPhone 8 និង 8 Plus ប៉ុន្តែរហូតដល់ខែវិច្ឆិកាទើបខ្លួនបានប្រកាសលក់ម៉ូដែលធូរថ្លៃជាងគេមួយគឺiPhone X។ ស្រដៀងគ្នានេះនាឆ្នាំ២០១៨កន្លងទៅ Apple បានដាក់លក់ម៉ូដែល iPhone XS និង XS Max ក្នុងខែកញ្ញាដដែល ប៉ុន្តែគឺដូចទៅនឹងឆ្នាំ២០១៧ ម៉ូដែលមួយទៀត ដែលមានតម្លៃធូរថ្លៃជាងគេគឺ iPhone XR ត្រូវបានប្រកាសលក់ក្នុងរយៈពេល១ខែក្រោយមកពោលគឺក្នុងខែតុលា។ ប៉ុន្តែឆ្នាំ២០១៩នេះអ្នកឃ្លាំមើល និងជំនាញបានជឿជាក់ថា Apple
August 15, 2019 - PR
ភ្នំពេញ៖ តើលោកអ្នកកំពុងមានបញ្ហា ឬចម្ងល់ទាក់ទងនឹងបច្ចេកទេស និងដំណើការពង្រីកអាជីវកម្មរបស់លោកអ្នកមែនទេ? តើលោកអ្នកចង់ស្វែងរកដៃគូអាជីវកម្ម ដើម្បីប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងផ្គត់ផ្គង់ ឧបករណ៍ គ្រឿងម៉ាស៊ីន សម្ភារៈវិចខ្ចប់ ឬសេវានានាជាច្រើនទៀត សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ឬសហគ្រាសកែច្នៃ របស់លោកអ្នកមែនទេ? នេះជាឱកាសល្អ លោកអ្នកនឹងបានជួបផ្ទាល់ជាមួយនឹងម្ចាស់អាជីវកម្មទាំងអស់នោះ។ វេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧-១៨ ខែសីហា ត្រូវនឹងថ្ងៃ សុក្រ-សៅរិ៍-អាទិត្យ នេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អាគារ A សប្តាហ៍នេះ។ វេទិកានេះនឹងមានការតាំងបង្ហាញសេវាកម្ម និងផលិតផលពីបណ្ដាប្រភេទអាជីវកម្មសំខាន់ៗដូចជា៖ គ្រឿងផ្សំចំណីអាហារ គ្រឿងបរិក្ខារ និងម៉ាស៊ីនកែច្នៃ សម្ភារៈវេចខ្ចប់
August 15, 2019 - PR
មិនមែនលក់តែត្រឹមទូរស័ព្ទប៉ុណ្ណោះទេក្នុងនោះក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏មានភាពសុទិដ្ឋិនិយមចែករំលែក និង ជម្រុញលើកចិត្តដល់យុវវ័យកម្ពុជាជារឿយៗផងដែរ! ព្រោះនៅពេលនេះក្រុមហ៊ុនបានសម្រេចផ្តល់ជូនការលេងហ្គេមសប្បាយៗ ងាយៗ ដល់សាធារណជនទាំងអស់ ដើម្បីចូលរួមលើកទឹកចិត្តមិត្តភក្រ័ ឬ សមាជិកគ្រួសាររបស់ពួកគេឲ្យកាន់តែមានកម្លាំងចិត្តបន្ថែមទៀតក្នុងការទៅប្រលងយកសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះប្រកបដោយជំនឿចិត្តខ្ពស់ និង ទទួលបានជោគជ័យ ជាកាដូរលើកទឹកចិត្ត ជារង្វាន់ធំទូរស័ព្ទ OPPO F11 Pro 128GB ដ៏ពេញនិយមផងដែរ។ ក្រៅពីមានកម្មវិធីចូលរួមលេងហ្គេមជាសារធាណៈលើការផ្ញើរសារជូនពរល្អៗសម្រាប់ប្អូនៗដែលជាសិស្សានុសិស្សដែលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០១៩នេះហើយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅកម្ពុជាសូមចូលរួមចែករំលែកនូវ Tip ល្អៗមួយចំនួនដល់ប្អូនៗដើម្បីត្រៀមខ្លួនចូលទៅក្នុងបន្ទប់ប្រលងប្រកបដោយភាពជឿជាក់ផងដែរ។ + ទី១ គិតថាវាជារឿងធម្មតា៖ ការប្រលងបាក់ឌុបចាប់ផ្តើមរឹងបន្តឹងមិនមែនទើបតែអីឡូវឯណាមែនទេប្អូនៗ? អីញ្ចឹងខ្លាចអីទៀត ទទួលយកវាទៅ
August 14, 2019 - PR
ជាឱកាសដ៏ពិសេស និង អស្ចារ្យបំផុតសម្រាប់បងប្អូនស្នេហាវិស័យកីឡាប្រដាល់ ដែលគិតថាខ្លួនមាន សមត្ថភាពក្បាច់គុណហើយចង់បង្ហាញលើសង្វៀនឲ្យមនុស្សគ្រប់គ្នាបានស្គាល់។ King of Fighters ជាកម្មវិធីដ៏ថ្មីសន្លាងមួយរបស់ទូរទស្សន៍ហង្សមាសដែលជាកម្មវិធីប្រកួតស្វែងរក កំពូលអ្នកប្រដាល់គុណខ្មែរទូទាំងប្រទេស ប្រមូលផ្តុំកំពូលកីឡាករល្បីៗ ដែលក្លាហានហ៊ានដាក់ពាក្យ ចូលរួមប្រកួត ដើម្បីក្លាយជាម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តសាស្រ្ត ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ដែលមានប្រាក់រង្វាន់សរុបរហូតដល់ទៅ 100លានរៀល ស្មើរនឹង 25000 ដុល្លា ព្រមជាមួយកេរ្តិ៍ឈ្មោះ ល្បីទូរទាំងប្រទេស។ កីឡាករមកពីគ្រប់ទីកន្លែង គ្រប់តំបន់ អាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករ អាជីព ឬ មិនអាជីព ចាស់ ឬ ថ្មី ឡើយ គឺបើកឱកាសយ៉ាងទូលំទូលាយទូទាំងប្រទេស។ នៅចាំអី
August 14, 2019 - PR
ដោយមានការសហការពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងការគាំទ្រពីមូលនិធិចក្ខុខ្មែរ (Khmer Sight Foundeation) អង្គការជំនួយមនុស្សធម៍ដើម្បីសុខភាពអូស្ត្រាលី ( AHHA ) នឹងធ្វើការព្យាបាលបកភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជាក្រីក្រដោយឥតគិតថ្លៃដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែសីហា ឆ្នាំ ២០១៩ និងថ្ងៃទី២៤ ដល់២៦ ខែសីហា ឆ្នាំ២០១៩ ដំណើរការនៃការពិនិត្យព្យាបាលភ្នែកឡើងបាយនេះគឺធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អគារថ្មីសម្តេចតេជោ៥ជាន់ ជាន់ផ្ទាល់ដីផ្នែកចក្ខុរោគ។ ការពិនិត្យនិងវះកាត់ភ្នែកឡើងបាយនេះគឺពិគ្រោះនិងពិនិត្យដោយគ្រូពេទ្យឯកទេសជំនាញខាងភ្នែកដែលអញ្ចើញមកពីប្រទេសអូស្ដ្រាលីផ្ទាល់ជាច្រើនសិបនាក់ ជាមួយនឹងការពិនិត្យយ៉ាងល្អិតល្អន់ដើម្បីជួយព្យាបាលជូនបងប្អូន លោកពូ/អ្នកមីង លោកតា/លោកយាយ ដែលកំពុងមានបញ្ហាភ្នែកឡើងបាយឲ្យមើលឃើញច្បាស់វិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនជួយចែករំលែកដំណឹងនេះអោយបានទូលំទូលាយផង ។ ទំនាក់ទំនងតាម Facebook page :
August 14, 2019 - PR
សៀមរាប៖ ក្រុមហ៊ុន វីតាល់បានបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករចំនួន១០តោនក្នុងមួយឆ្នាំៗ រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ កម្មវិធីចុះកិច្ចព្រមពៀងឧបត្ថម្ភនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យកុមារអង្គរក្រុងសៀមរាប ខេត្តសៀមរាប។ ដោយមានវត្តមានចូលរួមពីតំណាងក្រុមហ៊ុនវីតាល និង អ្នកតំណាងឲ្យមន្ទីរពេទ្យកុមារអង្គរជាច្រើននាក់ផងដែរ។ លោក ទេព ណាវី នាយកប្រត្តិបត្តិការនៃមន្ទីពេទ្យកុមារអង្គរបានស្ញើចសរសើរដល់ក្រុមហ៊ុន វីតាល់ដែលជាក្រុមហ៊ុនជាតិគំរូ ផ្តោតសំខាន់នឹងយកចិត្តទុកដាក់ដល់កម្មវិធីមនុស្សធម៌ ជាពិសេសគឺការផ្តល់ជំនួយជម្រុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់នឹងលើកទឹកចិត្តដល់មន្ទីរពេទ្យនិងក្រុមការងារឲ្យកាន់តែមានទឹកចិត្តបម្រើសេវាកម្មពិនិត្យព្យាបាលកាន់តែល្អប្រសើរដល់កុមារកម្ពុជា។ លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនវីតាល់បានមាន ប្រសាសន៍ផងដែរថា ក្រុមហ៊ុនវីតាល់ គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើសកម្មភាពភាពមនុស្សធម៌ ក្រុមការងារយើងយល់ដឹងពីគុណតម្លៃនៃមន្ទីរពេទ្យកុមារអង្គរដែលបានធ្វើការយ៉ាងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជាក្នុងមួយថ្ងៃៗរាប់រយរាបពាន់នាក់។ ដូច្នេះហើយទើប
August 14, 2019 - អន្តរជាតិ
ឥណ្ឌា៖ ប្រជាពលរដ្ឋឥណ្ឌាមួយក្រុមបាននាំចាប់បុរសម្នាក់ចងព្យួរជើងឡើងលើ និងបានធ្វើទារុណកម្មលើគាត់យ៉ាងធ្ងន់ធ្ងរ ក្រោយពួកគេសង្ស័យថា បុរសនោះជាចោរលួចទូរស័ព្ទដៃ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Haridwar រដ្ឋ Uttarakhand ភាគខាងលិចប្រទេសឥណ្ឌា។ ជនរងសង្ស័យមានឈ្មោះថា Jufan ជាបុគ្គលិកមានការងារធ្វើត្រឹមត្រូវម្នាក់នៅក្នុងក្រុមហ៊ុនឯកជនមួយ។ ក្នុងថ្ងៃកើតហេតុខណៈពេលគាត់កំពុងតែធ្វើការងារនោះ ស្រាប់តែមានប្រជាជនមួយក្រុមបានទៅដល់កន្លែងធ្វើការងាររបស់គាត់ និងបានចោទប្រកាន់គាត់ថា បានលួចទូរស័ព្ទគេមួយគ្រឿង។ ក្រោយមកប្រជាពលរដ្ឋទាំងនោះក៏បាននាំគ្នាចាប់គាត់ចងព្យួរជើងឡើងលើ និងបាននាំគ្នាវាយដំ និងធ្វើទារុណកម្មគាត់យ៉ាងខ្លាំងអស់រយៈពេលពីរបីម៉ោង។ យ៉ាងណាក្តី ក្រោយការស៊ើបបង្កេតរបស់ប៉ូលិសបានបង្ហាញថា លោក Jufan មិនបានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់របស់ក្រុមប្រជាពលរដ្ឋឡើយ។ ពេលនេះលោក Jufan បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រជាពលរដ្ឋដែលបាននាំគ្នាវាយធ្វើបាបគាត់ ហើយប៉ូលិសក៏កំពុងតែតាមចាប់ខ្លួនពួកគេគេឲ្យមកទទួលទោសតាមផ្លូវចាប់ផងដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី
August 14, 2019 - PR
ភ្នំពេញថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩៖ ពេលនេះគឺដល់ពេលដែលលោកអ្នកត្រូវប្តូរមកទទួលយកភាពរីករាយ ទំនើបទាន់សម័យ និងការកម្សាន្តដ៏សម្បូរបែបបំផុតជាមួយនឹងទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD ស៊េរីទំនើបចុងក្រោយសម្រាប់ឆ្នាំ ២០១៩ នេះហើយ! គួរបញ្ជាក់ថាចំណុចដ៏ពិសេសអស្ចារ្យដែលបំពាក់មកជាមួយទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD គឺប្រាកដជាធ្វើឱ្យលោកអ្នកពេញចិត្ត និងមានមោទនភាពជាមួយនឹងបែបផែនជីវិតដ៏រស់រវើកក្នុងសម័យបច្ចេកវិទ្យាទំនើបចុងក្រោយនេះ។ ខាងក្រោមនេះគឺជាអ្វីដែលធ្វើឱ្យ សាមសុង UHD ក្លាយទូរទស្សន៍ដ៏ស័ក្តិសមបំផុតសម្រាប់ការរស់នៅដ៏ស៊ីវីល័យសម្រាប់ពេលបច្ចុប្បន្ននេះ៖ * Dynamic Crystal Color: អង្រួនលោកអ្នកឱ្យជក់ចិត្ត រីករាយជាមួយពណ៌ដ៏ច្បាស់ត្រជាក់ភ្នែក និងរូបភាពរស់រវើកបំផុត។ * Performed with 4K UHD
August 14, 2019 - ព័ត៌មានជាតិ
ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានករណីបុរសម្នាក់ជាកម្មករឡើងជួសជុលជណ្តើរយន្តនៅជាន់ទី៧ ហើយបានធ្លាក់មកក្រោមស្លាប់ៗភ្លាមតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២ និង៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅខាងជើងផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែចុះអន្តរាគមន៍នៅកន្លែងកើតហេតុ៕
August 14, 2019









