Khmernote Media
  • PR

    គិតត្រឹមថ្ងៃនះ គឺរយៈពេលជាង 2 ឆ្នាំមកហើយ ដែលក្រុមហ៊ុនទូរសព្ទ័ដៃស្មាតហ្វូន vivo បានឈានជើង និងចូលប្រឡូកចំពោះវិស័យស្មាតហ្វូនរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ផលិតផលស្មាតហ្វូន vivo មិនមែនជាស្មាតហ្វូនដែលស្ថិតនៅក្នុងលំដាប់ថ្នាក់កំពូលទេ ប៉ុន្តែនិយាយចំពោះការរចនាម៉ូដទៅលើ ម៉ូឌែលស្មាតហ្វូននីមួយៗ គឺសុទ្ធសឹងតែមានភាពច្នៃប្រឌិតខ្ពស់ មានលក្ខណៈទាន់សម័យកាល និងបំពាក់ដោយប្រពន្ធ័បច្ចេកវិទ្យាទំនើបៗមិនចាញ់ស្មាតហ្វូនដ៏ទៃឡើយ។ អាចនិយាយបានថា គឺជាស្មាតហ្វូនដែលកំពុងតែមានប្រជាប្រិយភាពនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាផងដែរ។ អ្នកទាំងអស់គ្នាបានដឹងហើយថាក្រុមហ៊ុនទូរសព្ទ័ដៃ vivo មានត្រកូលតំណាងរបស់ខ្លួន 3 សេរី ដែលកំពុងតែមានឈ្មោះបោះសំលេង និងមានសន្ទុះនៃការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននោះគឺ ៖ បងប្អូននៃត្រកូល V ត្រកូល Y និងត្រកូល S ដែលទើបបានធ្វើការសម្ពោធមួយខែមុននេះ។ ដោយជិតដល់ឱកាសនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្យនាពេលខាងមុខនេះ

    August 13, 2019
  • បច្ចេកវិទ្យា

    កាលពីសប្តាហ៍មុន ក្រុមហ៊ុន Samsung បានដាក់បង្ហាញកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Galaxy Note 10 និង 10+ ដែលសុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ។ ស្មាតហ្វូនទាំង២នេះត្រូវបានលុបបំបាត់រន្ធដោតកាស 3.5mm ចេញ ដោយក្រុមហ៊ុន Samsung បានបញ្ជាក់ពីមូលហេតុ គឺដើម្បីពង្រីកថាមពលថ្មឲ្យកាន់តែធំជាងមុន។ Note 10 មានថាមពលថ្ម 3,500mAh ចំណែកឯ Note 10+ មានថាមពលថ្មី 4,300mAh ថែមទាំងប្រើប្រាស់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាមួយក្បាលឆ្នាំងសាក 25W ថែមទៀតផង។ ចង់ដឹងថា តើក្បាលឆ្នាំងសាក 25W ថ្មីនេះ អាចបញ្ចូលថាមពលទៅក្នុង

    August 13, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យមួយរូបដែលជាមុខសញ្ញាដើរលួចទាក់សត្វឆ្កែពេលរាត្រី។ ការឃាត់ខ្លួនជនសង្ស័យនេះត្រូវបានធ្វើឡើងកាលពីកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ម៉ោង០០និង០០នាទី នៅចំណុចមុខពេទ្យឯករាជ្យ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលធ្វើសកម្មភាពមាន២នាក់ ប៉ុន្តែឃាត់ខ្លួនបានតែម្នាក់ដែលមានឈ្មោះ រិន ឌីណា ភេទប្រុអាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចំណែកឯជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន។ ជនសង្ស័យបានធ្វើសកម្មភាពទាក់ឆ្កែ ដោយប្រើមធ្យោបាយម៉ូតូ១គ្រឿងម៉ាក យ៉ាម៉ាហា ស៊ីរូស ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GB-2241។ សម្ភារៈដែលប្រមូលបានមានដូចជាកាំបិតចុងស្រួចចំនួន២ , ខ្សែហ្វាំងម៉ូតូសំរាប់ទាក់កឆ្កែចំនួន១ , ដែកថ្នាំងអំពៅប្រវែងប្រហែល៣តឹក

    August 13, 2019
  • PR

    តើអ្នកគួរធ្វើអ្វីខ្លះក្នុងការថែទាំរថយន្ត ដើម្បីជៀសវាងបញ្ហាដែលអាចកើតមាននៅពេលបើកបរនៅរដូវភ្លៀង។ វាជារឿងសំខាន់ណាស់ដែលអ្នកគួរមានវិធានការការពារទុកជាមុន ដើម្បីរក្សាសុវត្ថិភាពពេលកំពុងបើកបរ។ ជាធម្មតាពេលបើកបរក្នុងរដូវវស្សា អ្នកតែងជួបប្រទះផលវិបាកផ្សេងៗដូចជា ពិបាកក្នុងការមើលផ្លូវ ផ្លូវមានទឹកលិច ផ្លូវរអិលពិបាកចាប់ហ្វ្រាំង ការខូចខាតផ្នែកខាងក្រោមរថយន្តដោយសារតែមានទឹក និងភក់ខ្ទាតទៅជាប់នៅកន្លែងទាំងនោះដែលបង្កឲ្យមានការច្រែះ ខូចជាដើម។ ដូចនេះហើយ អ្នកគួរយល់ដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកគួរធ្វើ ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានក្នុងពេលបើកបរក្នុងរដូវវស្សា៖ 1. ពិនិត្យប្រព័ន្ធភ្លើងបំភ្លឺផ្លូវរបស់រថយន្ត ការមើលឃើញច្បាស់នៅពេលបើកបរជាផ្នែកមួយចាំបាច់បំផុតសម្រាប់ការបើកបររថយន្តនៅពេលយប់ ឬពេលភ្លៀងខ្លាំង ដូចនេះហើយអ្នកត្រូវប្រាកដថាចង្កៀងផ្នែកខាងមុខ និងផ្នែកខាងក្រោយរថយន្តដំណើរការល្អជានិច្ច។ ប្រសិនបើចង្កៀងរថយន្តអ្នកមានសភាពស្រអាប់ ភ្លើងមើលទៅមិនសូវភ្លឺ អ្នកគួរយករថយន្តទៅសំអាតចង្កៀងចេញ ឬប្តូរអំពូលថ្មីតែម្តង។ 2. ពិនិត្យផ្នែកដំបូល កញ្ចក់ទ្វាររថយន្ត ប្រសិនបើរថយន្តអ្នកមានដំបូលកញ្ចក់បិទបើក ជាបឋមអ្នកត្រូវយកចិត្តទុកដាក់ក្នុងការឆែកមើលនូវដំណើរការបិទបើកកញ្ចក់ដំបូលលើថាតើវាដំណើរការធម្មតាឬទេ។ លើសពីនេះទៅទៀតដើម្បីជៀសវាងភាពមិនប្រក្រតីណាមួយ ដូចជាការបិទមិនជិតដោយសារធូលីដី ឬមានទឹកដក់មិនហូរល្អ ដែលជាហេតុនាំឲ្យមានការលេច

    August 13, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ ជនសង្ស័យទាំង៥នាក់ ដែលជាមុខសញ្ញាក្រុមចោរលួចគាស់ស្លាកលេខរថយន្តយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចបង្ក្រាបបានហើយ។ ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង ១និង០០នាទីទាបភ្លឺ ចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដោយកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៥នាក់ នៅចំណុចផ្លូវលេខ១៧៨ មុខក្លោងទ្វារចូលវត្តកោះ ភូមិ៥ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវឃាត់ខ្លួនមានដូចជា ១.ឈ្មោះសាត វុត្ថា ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។ ២.ឈ្មោះធឿន ប៊ុនថេង ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។៣.ឈ្មោះរ៉ុត ខ្លឹមពិដា ភេទប្រុស​ អាយុ៣៤ឆ្នាំ​

    August 13, 2019
  • បច្ចេកវិទ្យា

    Oppo ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំរបស់ចិននោះក្រៅតែពីបានបញ្ចេញនូវទូរស័ព្ទថ្មីៗជាច្រើនម៉ូដែលហើយនោះ តែក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះក៏បានបង្កើតសណ្ឋាគារ 5G មួយផងដែរ។ សណ្ឋាគារ 5G របស់ក្រុមហ៊ុន Oppo ត្រូវបានរចនាឡើងដោយប្រើទូកុងទ័រណឺជាបន្ទប់សម្រាប់គេង ជាប្រភេទសណ្ឋាគារប្រណិត បំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ និងមានទីតាំងស្ថិតនៅក្នុងប្រទេសអូស្រ្តាលី។ សម្រាប់ភ្ញៀវដែលទៅសម្រាក់នៅក្នុងសណ្ឋាគារ 5G ទាំងអស់ ក្រៅតែពីបានទទួលសេវាកម្មដូចសណ្ឋាគារប្រណិតប្រដាប់អន្តរជាតិហើយ ពួកគេនឹងទទួលបាននូវសេវាបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដូចជា៖ + ប្រើកញ្ចក់ឆ្លាតវ័យ៖ ជាផ្ទាំងកញ្ចក់សម្រាប់ឆ្លុះមុខធម្មតាផង និងជាផ្ទាំងកញ្ចក់ដំណើរការដោយបច្ចេកវិទ្យាទំនើបផង ព្រោះកញ្ចក់នេះអាចបង្ហាញនូវព័ត៌មានសំខាន់ដូចជា ទីផ្សារភាគហ៊ុន ព័ត៌មានទាន់ហេតុការណ៍ ព្រឹត្តិការណ៍សំខាន់ៗជុំវិញពិភពលោក មើលទូរទស្សន៍ និងអាចប្រើសម្រាប់បញ្ចេញពន្លឺពេលថតរូបផងដែរ។ + លោកអ្នកអាចលេងហ្គេមពិសេសៗដែលដំណើរការដោយអ៊ីនធឺណិតល្បឿន 5G  គ្រប់ទីកន្លែងនៅក្នុងបរិវេណសណ្ឋាគារ ។ +

    August 13, 2019
  • អន្តរជាតិ

    ក្រុងព្រះសីហនុ៖ របាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា នៅវេលាម៉ោងជិត៨ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ដាច់ខ្សែកាបយោងម៉ូទ័រពីលើអគារសាងសង់ថ្មី ជាន់ទី៣ ធ្លាក់សង្កត់មកលើកម្មករម្នាក់ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ភ្លាមៗ នៅចំណុចការដ្ឋានសាងសង់អគារថ្មី (ពុំទាន់មានផ្លាកយីហោ) នៅជិតផ្លូវពីគមនាគមន៍ចាស់ ទៅបុរីគុជអាសុី ស្ថិតក្នុងក្រុម១៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។ សពជនរងគ្រោះ ឈ្មោះ យា ឡាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិប្រឹក្សា ឃុំកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) រង់ចាំសមត្ថកិច្ចជំនាញបច្ចេកទេស

    August 13, 2019
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងពីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា បច្ចុប្បន្នមានបងប្អូនអាជីករ និងភ្ញៀវទេសចរណ៍មួយចំនួនបានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីពិសាអាហារ និងលំហែកាយ ដែលសកម្មភាពបែបនេះធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៃមរណីយដ្ឋានអង្គរ។ ដើម្បីលើកកម្ពស់ និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ក៏ដូចជាកិត្តិយសជាតិ អាជ្ញាធរជាតិអប្សរា ទុករយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីឲ្យបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត បើនៅតែមិនធ្វើតាម អាជ្ញាធរនឹងប្រើយុទ្ធនាការក្តៅរឹបអូសម្ភារៈទាំងនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ៕ អត្ថបទ៖ សេម

    August 13, 2019
  • អន្តរជាតិ

    កោះកុង៖ កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១​ទូទាំងប្រទេស ជាមន្ទីរពេទ្យកំរិត២( CPA2) ដែលផ្តល់សេវាសាធារណៈគំរូល្អ​ក្នុងវិស័យសុខាភិបាល។ ដោយខាងមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថាថា លទ្ធផលដ៏ត្រចះត្រចង់នេះគឺជាកិត្តិយសដ៏ធំមួយរបស់មន្ទីរពេទ្យខេត្តកោះកុងផ្ទាល់ មន្ទីរសុខាភិបាល ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តកោះកុង និងសំរាប់ខេត្តកោះកុងទាំងមូល។ មុននឹងមន្ទីរពេទ្យឈានដល់ដំណាក់ កាលនៃការប្រកាសទទួលស្គាល់ជាជ័យលាភីឯកជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលនេះដែរ គឺថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីក្រោមឱវាទទាំងអស់បានខិតខំ ប្រឹងប្រែងយ៉ាងសកម្ម ដោយដៃម្ខាងបំរើប្រជាពលរដ្ឋ អ្នកជំងឺ ដៃម្ខាងចូលរួមរៀបចំ កែលំអរ ហេដ្ឋារចនាសម្ព័នការងារ អនាម័យ និងកាងារជាច្រើនទៀត…។ល។ ដើម្បីអភិវឌ្ឍអង្គភាពនេះឲ្យកាន់តែល្អប្រសើរ និងត្រូវឆ្លងកាត់ការចូលរួមវាយតំលៃយ៉ាងសុក្រិត យុត្តិធម៌ ពីអន្តរក្រសួង ជាច្រើនដំំណាក់កាល ។ក្នុងនោះក៏សូមចូលរួមអបអរមន្ទីរពេទ្យបង្អែកស្រែអំបិលជាប់ចំណាត់ថ្នាក់លេខ៦ទូទាំងប្រទេសក្នុងចំណោមមន្ទីរពទ្យកំរិត១(CPA1)ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នងវិស័យសុខាភិបាលប្រចាំឆ្នាំ២០១៩៕

    August 13, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំមួយដើម្បីធ្វើការណែនាំដល់ម្ចាស់សំណង់អគារទ្រេត ស្រុត ប្រេះស្រាំ ចំនួន២កន្លែង កិច្ចប្រជុំនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ម្ចាស់ដី និងម្ចាស់អាគារ។ អាគារសំណង់ទ្រេត ស្រុត និងប្រេះស្រាំ ចំនួន ២កន្លែង ដែលជាសំណង់របស់ ១. លោក ZHU FUBING ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (អាគារសំណង់ស្រុត និងប្រេះស្រាំ) និង ២. លោក MA SHUNDI

    August 13, 2019