- Khmernote Media
- PR
ភ្នំពេញ៖ អតិថិជនជាច្រើនទូទាំងពិភពលោក ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាសុទ្ធតែបានដឹងច្បាស់ពីគុណតម្លៃ និងចក្ខុវិស័យរបស់ក្រុមហ៊ុន សាមសុង រួចមកហើយ។ ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែងក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេថែមទាំងគិតដល់សហគមន៍ផងដែរ។ ជាក់ស្តែងនៅពេលនេះ កម្មវិធីថ្មីដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំនេះគឺមានឈ្មោះថា Samsung Technology Program។ វគ្គសិក្សាបំពាក់បំប៉នដែល សាមសុង បានផ្តល់ជូននោះគឺមានរយៈពេល ៩ សប្តាហ៍ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៩ ដោយផ្តោតលើជំនាញជួសជុល
August 13, 2019 - PR
ក្រោយពីឈ្នះថៃ 3:4 រួចមក កម្ពុជាបានចាញ់ម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យទី11 ខែសីហា ក្នុងលទ្ធផល 0:3 ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 ។ កន្លងមកទាំង៣ប្រកួតកម្ពុជាយើងឈ្នះតែមួយប្រកួតប៉ុណ្ណោះជាមួយប្រទេសថៃ មកដល់ថ្ងៃរសៀលនេះ វេលាម៉ោង 4:30 រសៀល កម្ពុជា នឹងបន្តការប្រកួតដែលនឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិសិង្ហបុរី លើសមរភូមិវាលស្មៅដ៏ក្តៅគគុកនេះ ដែលនឹង មានផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនាផ្ដាច់មុខលើប៉ុស្តិ៍ រស្មីហង្សមាស HDTV ។ តើ ក្រុមគោព្រៃកម្ពុជា នឹងអាចយកឈ្នះក្នុងការប្រកួតលើទីបួននេះឬក៏យ៉ាណា? កុំភ្លេចរង់ចាំទស្សនា គាំទ្រទាំងអស់គ្នា! ការផ្សាយបន្តផ្ទាល់នេះមានកិត្តិយសនាំមកជូនដោយ៖ – ភេសជ្ជៈប៉ូវកំលាំង
August 13, 2019 - PR
កាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន OPPO ប្រកាសផ្តល់ពានរង្វាន់ដល់អ្នកថតរូបដែលមានភាពច្នៃប្រឌិតខ្ពស់ឆ្នាំ ២០១៩ ឬ OPPO Creators Awards 2019 នៅក្នុងកម្មវិធីបើកសម្ពោធសមាគមថតរូបរបស់ខ្លួន។ ចាប់តាំងពីមានកម្មវិធីប្រកួតជាលើកដំបូងដែលមានឈ្មោះថា“ See Beyond” (#SeeBeyondWithOPPO) ទទួលបានការគាំទ្រច្រើននូវចំនួនអ្នកចូលមើលរាប់លាននាក់ និងមានការបញ្ចេញយោបល់លើកម្មវិធីនេះរាប់ពាន់ផងដែរ ដោយពួកគេបានបង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេមកលើសមត្ថភាពថតរូបរបស់ទូរស័ព្ទដៃ OPPO ដែលជាប្រេនទូរស័ព្ទដែលតែងតែមានភាពច្នៃប្រឌិតខ្ពស់ជានិច្ច។ ប្រភេទរូបថតដែលអាចនឹងមានឱកាសទទួលបានពានរង្វាន់ អ្នកថតរូបបែបច្នៃប្រឌិតឆ្នាំ ២០១៩ នេះ ត្រូវផ្អែកទៅលើប្រភេទរូបថតស្តីអំពីស្ថានភាពពេលរាត្រី (Night) បង្កប់គំនិតច្នៃប្រឌិតថ្មីៗ (Creativity) សំដៅលើទេសភាព(Landscape) និង សំដៅលើ មនុស្សទូទៅ(People)។ អ្នកឧបត្ថម្ភគាំទ្ររង្វាន់ធំមានចំនួនពីរ ទី១គឺក្រុមហ៊ុន OPPO
August 13, 2019 - បច្ចេកវិទ្យា
របាយការណ៍បច្ចេកវិទ្យាមួយបានអះអាងថា iPad Pro 2019 របស់ក្រុមហ៊ុន Apple នឹងបំពាក់ទៅដោយកាមេរ៉ាចំនួន ៣ គ្រាប់ ដែលការរចនានេះដូចគ្នាទៅនឹងការរចនាលើទូរស័ព្ទ iPhone 11 ផងដែរ។ បច្ចុប្បន្ននេះកាមេរ៉ារបស់ iPad Pro ជំនាន់ចុងក្រោយមានបំពាក់នូវកាមេរ៉ាចំនួន ១ គ្រាប់ប៉ុណ្ណោះ ហើយកាមេរ៉ានោះមានទំហំ ១២ មេហ្គាភិចសែល។ យ៉ាងណាក្តី សម្រាប់ iPad Pro 2019 នឹងមានការរចនាជាពិសេសទៅលើកាមេរ៉ា ពោលគឺបន្ថែមរហូតដល់ ៣ គ្រាប់ ដើម្បីប្រជែងនឹងផលិតផលរបស់ក្រុមហ៊ុនធំៗផ្សេងទៀត ដែលបង្កើតឡើងដោយមានកាមេរ៉ាជាច្រើនគ្រាប់ដូចគ្នានេះ។ ប្រភពខាងលើបានបន្តថា
August 13, 2019 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៥០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ២ នាក់នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក។ ជនសង្ស័យមានឈ្មោះទី១- ឈុន និ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ និងទី២- វិត ឡាវី ភេទ ប្រុស
August 13, 2019 - អន្តរជាតិ
ថៃ៖ អ្នកជំនាញជនជាតិថៃបានព្រមានថា រថយន្តចាស់ៗគឺជាកត្តាដែលជំរុញឲ្យមានគ្រោះថ្នាក់ចរាចារណ៍ធ្ងន់ធ្ងររហូតដល់មានការបាត់បង់ជីវិត។ បើយោងតាមលោក Agachai សាស្រ្តាចារ្យនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យា King Mongkut’s Institute of Technology Ladkrabang និងសកលវិទ្យាល័យ Hong Kong Polytechnic បានបញ្ជាក់ប្រាប់ថា ជាទូទៅប្រភេទរថយន្តទ្រុងសម្រាប់ដឹកទំនិញតូចៗអាចត្រូវបានគេប្រើប្រាស់ក្នុងរយៈពេលត្រឹមតែ ១០ ឆ្នាំ ប៉ុណ្ណោះ ហើយបើប្រើលើសពីរយៈពេលកំណត់នេះគឺពួកវាងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់។ សូមបញ្ជាក់ជូនថា ការព្រមានរបស់អ្នកជំនាញខាងលើនេះបានធ្វើឡើងក្រោយរដ្ឋាភិបាលថៃបានសម្រេចឲ្យរថយន្តទ្រុងជាច្រើនគ្រឿងនៅតែអាចដំណើរការបានជាធម្មតាបើទោះជាពួកគេមានអាយុកាលនៃការប្រើប្រាស់លើសទី ១០ ឆ្នាំក៏ដោយ ហើយក្នុងនោះគេបានរកឃើញទៀតថា ក្នុងចំណោមរថយន្តទ្រុងទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃគឺមានប្រមាណជា ៤០ % មានអាយុកាលរហូតដល់ ១៥ ឆ្នាំឯណោះ។
August 13, 2019 - PR
អ្នកចូលរួមប្រកួតនឹងមានឱកាសឈ្នះរង្វាន់ដ៏រំភើប ឧបត្ថម្ភដោយក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ភ្នំពេញ ៩ សីហា ២០១៩៖ ក្រុមហ៊ុនសែលកាត (Cellcard) ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ នៅប្រទេសកម្ពុជា ថ្ងៃនេះ បានប្រកាសបើកការប្រកួតរាំចាប់ក្តាមគ្រោង ឬ “Show Me Kdam Challenge” ដែលជាការប្រកួតក្បាច់រាំដ៏ពេញនិយម និង សប្បាយរីករាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ការប្រកួតក្បាច់រាំនេះ នឹងបើកឲ្យអ្នកដែលចូលចិត្តការរាំចូលរួម ហើយនឹងធ្វើឡើងរហូតដល់ថ្ងៃទី១៥ សីហា ២០១៩។ បេក្ខជនចូលរួមប្រកួតទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា iPhone XS Max ចំនួន ១គ្រឿង Samsung Galaxy
August 13, 2019 - សុខភាព
កូនក្មេងមួយចំនួនខូចណាស់ ចូលចិត្តបៀមដបទឹកដោះគោ ពេលម៉ឹមទឹកដោះគោអស់មិនឲ្យម៉ាក់ៗដកដបទឹកដោះចេញពីមាត់នោះទេ ជាពិសេសនៅពេលយប់ អាអូនខ្លះជញ្ជក់ទាល់តែដេកលក់ ឬដេកលក់ហើយនៅតែជញ្ជាក់ទៀត។ ទម្លាប់ឲ្យកូនបៀមដបទឹកដោះយូររាប់ម៉ោងគ្រោះថ្នាក់ចំពោះសុខភាពបំផុត នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ។ ហេតុអីគ្រាន់តែកូនបៀមដបទឹកដោះគោសោះ គ្រោះថ្នាក់ចំពោះសុខភាពដែរ? លោកវេជ្ជបណ្ឌិតពន្យល់ថា ការដែលម៉ាក់ៗទម្លាប់ឲ្យកូនបៀមដបទឹកដោះដែលបៅរួច ឬបៅនៅសល់ទឹកគោ ជាតិទឹកដោះនោះនឹងជាប់ធ្មេញរហូត វាបង្កឲ្យខូចធ្មេញខ្លាំងជាងក្មេងដែលបៀមស្ករគ្រាប់ ឬស្ករកៅស៊ូទៀត ម្យ៉ាងវិញទៀតការបៀមជញ្ជក់ដបទឹកដោះគោរយៈពេលយូរអាចឆ្លងមេរោគទៅជារលាកបំពង់ក មួយវិញទៀតធ្វើឲ្យខូចទ្រង់ទ្រាយធ្មេញ អាចដុះមិនត្រង់ជួរជាដើម។ “ពេលដែលញ៉ាំហើយ ក្មេងចូលចិត្តបៀមកំប៉ុងទឹកដោះគោហ្នឹង ម្តាយខ្លះសូម្បីតែយប់ឡើងគាត់ឲ្យបៅទឹកដោះគោ ជួនកាលកូនគាត់បៅអត់អស់ គាត់ឲ្យកូនគាត់បៀមដប ទី១ ធ្មេញក៏ខូច ទី២ ងាយនឹងរលាកបំពង់ក” លោកវេជ្ជបណ្ឌិត អ៊ុន យូ
August 13, 2019 - សង្គម
(ភ្នំពេញ)៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំស្តីពីការរក្សាតម្លៃ និងរក្សាគុណភាពសេវាកម្មទេសចរណ៍ ក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយបានអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ត្រូវរក្សាតម្លៃ និងគុណភាពសេវាកម្មរបស់ខ្លួន ដើម្បីសម្រួលដល់ការចំណាយនានារបស់បេក្ខជនប្រឡង ក៏ដូចជាលោកគ្រូ-អ្នកគ្រូជាដើម។ គួរជម្រាបថា នាថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ជាហេតុតម្រូវឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវធ្វើដំណើរទៅមណ្ឌលប្រឡងតាមការរៀបចំជាក់ស្តែង ដែលពេលខ្លះពួកគាត់ត្រូវប្រើប្រាស់ជាចាំបាច់នូវមធ្យោបាយធ្វើដំណើរ ការស្នាក់អាស្រ័យនៅសណ្ឋាគារ ផ្ទះភ្ញៀវ ផ្ទះសំណាក់ ផ្ទះជួល ឬបន្ទប់ជួលជាដើម ព្រមទាំងចំណាយលើការបរិភោគប្រចាំថ្ងៃទៀតផង។ អាស្រ័យហេតុនេះ
August 13, 2019 - អន្តរជាតិ
ក្រុងព្រះសីហនុ៖ ដំណឹងបន្ថែមទាក់ទងនឹងករណីកូនក្រពើ២ក្បាលដែលពលរដ្ឋចាប់បានក្នុងក្រុងព្រះសីហនុកាលពីថ្ងៃម្សិលមិញ តាមពិតគឺជាក្រពើដែលសាលាឡាយហ្វ៍ ចិញ្ចឹមទុកជាការសិក្សាអំពីរបៀបថែទាំនិងអោយចំណីសត្វក្រពើ។ បើតាមតំណាងសាលាបញ្ជាក់ថា កូនក្រពើដែលពលរដ្ឋប្រទះឃើញនេះ ដោយសារសំណាញ់រក្សាកន្លែងចិញ្ចឹមរហែក ពេលមានជំនន់ទឹកភ្លៀងនិងថាមានតែ២ក្បាលនេះប៉ុណ្ណោះដែលចេញរួចពីកន្លែងចិញ្ចឹម ហើយបច្ចុប្បន្នខាងសាលាបានទំនាក់ទំនងនាំយកមកវិញអស់ហើយ និងបានសុំទោសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុដែលភ្ញាក់ផ្អើល ភ័យព្រួយក្រោយចាប់បានកូនក្រពើតូចៗនេះ។ បើតាមតំណាងសាលាឡាយហ្វ៍ប្រាប់មកថា ក្នុងទ្រុងចិញ្ចឹមកូនក្រពើនៅសាលាឡាយហ្វ៍ មានកូនក្រពើសរុបចំនួន១៧ក្បាល និងបញ្ជាក់ផងដែរថាមិនមែនចិញ្ចឹមបែបអាជីវកម្មទេ គឺចិញ្ចឹមជាលក្ខណៈសម្រាប់ការសិក្សា៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
August 12, 2019









