- Khmernote Media
- អន្តរជាតិ
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡង សិស្សានុសិស្សឲ្យចូលរៀនតាមជំនាញចំនួន៥ ដូចជា តូរ្យតន្រ្តី, របាំ, ល្ខោន, សៀក និងសិល្បៈសូនរូប ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅការិយាល័យសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ ស្ថិតនៅវិថីបណ្ឌិលម៉ុងឬទ្ធី ហើយកាលបរិច្ឆេទប្រឡងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ០១២ ៨៩០ ៧៩៧ / ០៩២ ១៩៧ ៥៩១ / ០១១ ២៥១
August 12, 2019 - អន្តរជាតិ
ថៃ៖ ការិយាល័យប៉ូលិសក្រុងបាងកកប្រទេសថៃគ្រោងនឹងឲ្យប៉ូលិសចរាចណ៍ទាំងអស់ធ្វើការប្រលងវាស់ស្ទង់សមត្ថភាពមួយ ហើយអ្នកណាម្នាក់ ដែលធ្លាក់ការប្រលងនេះនឹងត្រូវផ្ទេរអោយមកធ្វើការងាររដ្ឋបាលក្នុងការិយាល័យវិញ។ សំណួរសម្រាប់ការប្រលងមានរហូតដល់ ១,០០០ សំណួរ ត្រូវបានរដ្ឋបាលធ្វើការចំរាញ់ជ្រើសយកជាង១០០សំនួរមកប្រឡង ដែលសំនួរទាំងនោះសុទ្ធតែជាប្រភេទសំណួរប្រភេទ Multiple Choice និងជាប្រភេទសំណួរស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីយកធ្វើតេស្តវាស់ស្ទង់សមត្ថភាពប៉ូលិសចរាចរណ៍ក្នុងក្រុងបាងកក ហើយដើម្បីជាប់ការប្រលងនេះបេក្ខជនម្នាក់ៗត្រូវតែទទួលបានពិន្ទុចាប់ពី ៨០% ឡើងទៅ។ បើតាមលោក Sukhun Prommayon អធិការរងនគបាលក្រុងបាងកកបានឲ្យដឹងថា ការប្រលងនេះត្រូវបានរៀបចំឡើង ដើម្បីស្ទង់សមត្ថភាពធ្វើឲ្យប្រាកដថា ប៉ូលិសចរាចរណ៍ទាំងអស់បានចងចាំនូវច្បាប់ និងការផាកពិន័យត្រឹមត្រូវគ្រប់រូបភាពយ៉ាងច្បាស់លាស់ពេលពួកគេចុះទៅបំពេញការងារ។ ដូចនេះករណីដែលប៉ូលិសធ្វើការផាកពិន័យប្រជាពលរដ្ឋមិនត្រូវត្រឹម ឬផ្ទុយពីច្បាប់កំណត់ ជាពិសេសជុំវិញច្បាប់ចរាចរណ៍ ដែលទើបបង្កើតថ្មីៗតែម្តង នឹងមិនអាចកើតមានឡើងឡើយ ប្រសិនបើប៉ូលិសទាំងអស់បានចងចាំច្បាប់ចរាចរណ៍យ៉ាងត្រឹមត្រូវនោះ។ សូមរម្លឹកជូនថា កាលពីឆ្នាំ ២០១៧ កន្លងទៅ
August 12, 2019 - សង្គមអាណិតណាស់! សមត្ថកិច្ចប្រទះឃើញ កុមារី២នាក់បងប្អូន អង្គុយនៅការ៉ាស់សាំង ខណៈនេះរកសាច់ញាតិមិនទាន់ឃើញនៅឡើយ
ខេត្តកណ្តាល៖ យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថាកាលពីព្រឹកថ្ងៃច័ន្ទ១២កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា គ.ស២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានប្រទះឃើញកុមារី០២នាក់ អង្គុយនៅការ៉ាសសាំងPTT ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ក្រោយមកបានផ្សព្វផ្សាយជូនដំណឹងតាមភូមិរួចហេីយ តែមិនទាន់រកសាច់ញាតិឃេីញ នៅឡេីយទេ ឥលូវកម្លាំងសមត្ថកិច្ចបានថែរក្សាពួកគាត់ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ។ ដូច្នេះហើយសូមបងប្អូនប្រិយមិត្តជួយចែករំលែកដើម្បីរកសាច់ញាតិពួកគាត់ផង៕
August 12, 2019 - សុខភាព
បញ្ហាដែលម៉ាក់ៗជួបញឹកញាប់ពេលបំបៅដោះកូន ឬពេលកូនឲ្យម៉ឹមទឹកដោះគោ គឺកូនបៅទៅក្អែរចេញមកក្រៅវិញ និងបៅទៅកូនឈ្លក់ទឹកដោះ។ ហេតុអីទារកមួយចំនួនចេះតែឈ្លក់ទឹកដោះ ចុះធ្វើម៉េចកុំឈ្លក់? បើឈ្លក់ចូលសួតញឹកញាប់ប៉ះពាល់អីខ្លះ? ១- កត្តាធ្វើឲ្យទារកឈ្លក់ទឹកដោះ មានកត្តាជាច្រើនដែលធ្វើឲ្យទារកបៅទៅឈ្លក់ទឹកដោះ ដែលភាគច្រើនបណ្តាលមកពីបញ្ហាសុខភាពរបស់ទារកខ្លួនឯង នេះបើតាមការរៀបរាប់នៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត។ – កើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ – ឆែបមាត់ ឬក្រអូមមាត់ – មានបញ្ហាបេះដូង – ក្អែរញឹកញាប់ – បំបៅកូនមិនបានត្រឹមត្រូវ (ឲ្យកូនដេកបៅ)។ ២- ផលប៉ះពាល់នៃការឈ្លក់ទឹកដោះ ឈ្លក់ទឹកដោះ គឺជាការលេបទឹកដោះចូលទៅក្នុងសួត ធ្វើឲ្យឈ្លក់ទៅជាក្អកពេលកំពុងបៅ ឬក្រោយបៅ បើឈ្លក់ខ្លាំងក្មេងលែងបៅតែម្តងដោយសារតែពិបាកដង្ហើមពេក។ អ៊ីចឹងកាលណាទឹកដោះចូលក្នុងសួត អាចបង្កឲ្យរលាកផ្លូវដង្ហើម
August 12, 2019 - សង្គម
ខេត្តឧត្ដរមានជ័យ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ក្នុងចំណោមបីនាក់ បាននាំគ្នាលេងចងក តាមសាច់រឿងភាគថៃ ភ្លាត់ស្នៀតបណ្តាលអោយ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។ ជនរងគ្រោះមានឈ្មោះ វីន ម៉ាលី ភេទស្រី អាយុ១០ឆ្នាំ យោងតាមសម្តីរបស់សាក្សីឈ្មោះ រឿន ម៉ាលីស អាយុ៦ឆ្នាំ បានឲ្យដឹងថាខ្លួន និងប្អូនអាយុ៣ឆ្នាំ បានមកលេងផ្ទះរបស់ឈ្មោះ ម៉ាលី នាំគ្នាលេងរាំច្រៀងខណៈដែលម្តាយម៉ាលីកំពុងតែសម្រាននៅក្នុងផ្ទះ។ ហើយជនរងគ្រោះបានបបួលខ្លួន និងប្អូនទៅលេងក្រោយផ្ទះព្រមទាំងកាន់ក្រម៉ាពណ៌សមកជាមួយបបួលគ្នាលេងធ្វើចងក ហើយពេលនោះសាក្សីបានប្រាប់ថាទៅជនរងគ្រោះថា “ចែលេងចឹងប្រយ័ត្នងាប់ណា ”
August 12, 2019 - បច្ចេកវិទ្យា
យោងតាមសារព័ត៌មាន GSMARENA បានរាយការណ៍ថា ក្រុមហ៊ុន Apple គ្រោងនឹងធ្វើការផ្លាស់ប្តូរឈ្មោះលើទូរស័ព្ទជំនាន់ចុងក្រោយរបស់ខ្លួនគឺទូរស័ព្ទ iPhone 11។ កន្លងមកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះបានប្រើឈ្មោះមួយចំនួនទៅលើផលិតផលទូរស័ព្ទរបស់ខ្លួនដូចជា iPhone XS, XS Max, XR, ឬ Plus ជាដើម។ ដោយឡែកបើយោងតាមប្រភពខាងលើនេះបានបញ្ជាក់ថា ទូរស័ព្ទជំនាន់ក្រោយរបស់ Apple នឹងប្តូរមកប្រើឈ្មោះ “Pro” វិញម្តង ពោលគឺមានឈ្មោះថា iPhone 11 Pro ។ ជាងនេះទៅទៀតទូរស័ព្ទ iPhone 11 នឹងត្រូវបានរចនាឡើងដោយមាន ៣ ជម្រើសរួមមាន iPhone
August 12, 2019 - អន្តរជាតិ
ថ្មីៗនេះ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានលើកយកបច្ចេកទេសដែលប្រើប្រាស់ដោយជនអនាមិក ក្នុងការលួចចាយប្រាក់ពីគណនី Facebook ជនរងគ្រោះ មកធ្វើការចែកជូនជាបទពិសោធន៍ដល់សាធារណជន។ ជាថ្មីម្តងទៀត ក្រុមការងារសូមក្រើនរំលឹកដល់បងប្អូន ពិសេសអ្នកធ្វើអាជីវកម្ម ឬផ្សាយពាណិជ្ជកម្មអនឡាញ ដែលបានភ្ជាប់គណនី Facebook និងគណនីធនាគារក្នុងគោលបំណង Boost ទំព័រផេក Facebook ឬអត្ថបទនានា សូមមេត្តាជ្រាបថា៖ – នាពេលកន្លងមក មានជនអនាមិកក្រៅប្រទេសមួយក្រុម បានផ្តោតគោលដៅវាយប្រហារមកលើគណនី Facebook របស់ពលរដ្ឋកម្ពុជា ដោយប្រើប្រាស់មធ្យោបាយ និងបច្ចេកទេសផ្សេងៗ។ ជាលទ្ធផលមានគណនី Facebook មួយចំនួនធំត្រូវបានពួកជនអនាមិកទាំងនោះគ្រប់គ្រង។ – បន្ទាប់ពីគ្រប់គ្រងគណនី
August 12, 2019 - អន្តរជាតិ
ខេត្តព្រះសីហនុ៖ អាជ្ញាធរព្រះសីហនុ ធ្វើយុទ្ធនាការជាពិសេស ស្តារ កាយប្រព័ន្ធប្រឡាយបង្ហូរទឹកក្នុងក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដែលតែងតែជន់លិចតំបន់ទំនាបក្នុងក្រុងពេលមានភ្លៀងខ្លាំងម្តងៗ។ បើតាមឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុអោយបណ្តាញផ្សព្វផ្សាយដឹងថា មានផ្ទៃដីអូរ ប្រឡាយភាគច្រើនក្នុងក្រុង កំពុងមានការរំលោភយកធ្វើកម្មសិទ្ធិពីពលរដ្ឋឬផ្នែកឯកជនមួយចំនួនតាមរយៈការសង់ផ្ទះស្នាក់នៅឬធ្វើរបងហ៊ុំពទ្ធ័យកជាកម្មសិទ្ធ ធ្វើអោយដីអូរ ប្រឡាយរួមតូច ស្ទះចរន្តទឹកហូរ ដែលជាមូលហេតុធំនាំអោយកើតមានជំនន់ទឹកភ្លៀង។ ជុំវិញបញ្ហានេះ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩មក ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមគួច ចំរើន បានអោយមន្ត្រីជំនាញនាំយកគ្រឿងចក្រ ទៅស្តារ កាយបើករំដោះផ្លូវទឹកតាមតំបន់ដែលកំពុងមានបញ្ហាជំនន់ទឹកភ្លៀង បើទោះជាមានការតវ៉ាជំទាស់ពីពលរដ្ឋខ្លះដែលអជ្ញាធរតម្រូវរុះរើផ្ទះឬសំណង់សង់ប៉ះពាល់ដីអូរ ប្រឡាយយ៉ាងណាក្តី ក្រោមហេតុផលថាអះថាបានរស់នៅច្រើនឆ្នាំយ៉ាងណាក៍ដោយ ក៏យុទ្ធនាការនេះមិនដកថយដែរ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាពេលនេះគ្រឿងចក្រជាង១០គ្រឿង បាននឹងកំពុងបញ្ជូនមកខេត្តព្រះសីហនុ ដើម្បីធ្វើការកាយជាបន្ទាន់ក្នុងការបើកមុខទឹកអោយហូរបានលឿន
August 12, 2019 - អន្តរជាតិ
ជាទូទៅយើងបានដឹងថា ក្រុងចាកាតាគឺជារាជធានីរបស់ប្រទេសឥណ្ឌូនេស៊ី តែចាប់ពីពេលនេះទៅក្រុងចាកាតានឹងលែងក្លាយជារាជធានីនៃប្រទេសនៅតំបន់អាស៊ានមួយនេះទៀតហើយ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ឥណ្ឌូនេស៊ីកំពុងតែរៀបចំគម្រោងធ្វើការផ្លាស់ប្តូររាជធានីរបស់ខ្លួនពីក្រុងចាកាតាទៅបង្កើតរាជធានីថ្មីនៅក្នុងទីក្រុងកាលីម៉ាន់តាន់វិញ។ មូលហេតុនៃការផ្លាស់ប្តូរនេះត្រូវបានលោកប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ីគឺលោក Joko Widodo បញ្ជាក់ប្រាប់ថា រហូតមកទល់នឹងពេលនេះគឺផ្ទៃដីប្រមាណជា ៤០%នៃទីក្រុងចាកាតាកំពុងស្ថិតនៅក្នុងកម្រិតនីវោទឹកសមុទ្រយ៉ាងខ្លាំង ហើយគេបានព្យាការណ៍ថា យ៉ាងយូរនៅត្រឹមឆ្នាំ ២០៥០ ទីក្រុងមួយនេះនឹងមានទឹកលិចពេញតែម្តង។ ជាការពិត សារព័ត៌មាន BBC បានកត់សំគាល់ឃើញថា ទីក្រុងចាកាតា គឺជាទីក្រុងដែលឆាប់លិចលង់ជាងគេបំផុតនៅលើពិភពលោក។ ទីក្រុងចាកាតាមានប្រជាជនជាង១០លាននាក់ ហើយទីក្រុងនេះមានចរាចរណ៍កកស្ទះយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យខាតបង់ថវិកាប្រមាណ ១០០ ទ្រីលានរ៉ូពី រៀងរាល់ឆ្នាំ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងចង់ចាប់ផ្តើមផ្លាស់ប្តូររាជធានីនៅឆ្នាំ២០២៤ ហើយលោក Joko Widodo បានបញ្ជាក់ថា
August 12, 2019 - ព័ត៌មានជាតិ
រសៀលថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយអាជ្ញាធរដែនដី បញ្ឈប់ការរំលោកភយកអូរ ប្រឡាយ នានាក្នុងខេត្ត ហើយអាជ្ញាធរនឹងស្តារពង្រីកប្រឡាយឡេីងវិញ អោយសមល្មមជាមួយផ្ទៃទឹក ដែលធ្លាក់មកពីលេីមេឃ ដើម្បីរំដោះទឹកចេញពីក្រុងព្រះសីហនុ បញ្ចៀសការជនលិច។ បច្ចុប្បន្នយអាជ្ញាធរមានគ្រឿងចក្រ ឡានដឹកមួយចំនួន ដេីម្បីកាប់កាយស្តារប្រឡាយ ទោះបីពេលនេះទឹកបានស្រក មេឃរាំងភ្លៀងយ៉ាងណា ក៏ប្រតិបត្តិការនេះនៅតែបន្តក្នុងការធ្វេីអន្តរាគមន៍កាប់កាយស្តារប្រឡាយទាំងអស់នេះដដែរ ដេីម្បីធានាថាពេលមានភ្លៀងធ្លាក់បន្តទៀត គឺអាចសម្រួលនៅបញ្ហាដែលកេីតមានបានមួយចំនួនជូនដល់ប្រជាពលរដ្ឋ៕ ប្រភព៖ ប្រជាជនខេត្តព្រះសីហនុ
August 12, 2019









