Khmernote Media
  • សង្គម

    នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ ព្រឹកមិញនេះមានករណីឃាតកម្មមួយដ៏សាហាវបានកើតឡើងនៅឯខេត្តតាកែវ ដោយប្រពន្ធកំពុងតែចៀននំនៅចង្ក្រានបាយសុខៗ ស្រាប់តែប្តីចិត្តតិរិច្ឆាន ចូលមកវាយពូថៅពីក្រោយ ព្រមទាំងយកកណ្តៀវអារក និងកាប់សម្លាប់ជាច្រើនកាំបិតស្លាប់យ៉ាងអណោចអាធ័ម។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា មុត សុវណ្ណារិទ្ធ បានបង្ហោះឲ្យដឹងថា៖ «ករណីឃាតកម្មដ៏ព្រៃផ្សៃ ខណៈពេលប្រពន្ធកំពុងចៀននំនៅចង្ក្រានបាយ ប្តីចិត្តតិរិច្ឆាន បានវាយដោយពូថៅ​ និងយកកាំបិតអារកប្រពន្ធស្លាប់យ៉ាងអាណោចអាធម​​បំផុត។ ករណីនេះកើតឡើងនៅវេលាម៉ោង ៩ និង២០នាទីព្រឹក​ ​ថ្ងៃទី១០ ខែសីហា​​​ ​ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកំពុងពោធិ៍ ​ឃុព្រែកផ្ទោល ស្រុកអង្គរបូរី​ ខេត្តតាកែវ​។ ជនល្មើសជាប្តីមានឈ្មោះ បាល់ ភឿនអាយុ ៤៨

    August 10, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់កុមារអង្គការម្លប់តាបាង ខេត្តព្រះសីហនុ។ សម្ភារៈដែលបានផ្តល់ជូនរួមមាន មី១០កេស ទឹកសុទ្ធ២០កេស អាវយឺត ៣០០អាវ និងបាយមាន់ ៦០ប្រអប់។ ក្នុងឱកាសនោះដែរ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    August 10, 2019
  • អន្តរជាតិ

    ស្រុកព្រៃនប់៖ អាជ្ញាធរប្រកាសថាចរាចរណ៍តាមផ្លូវជាតិលេខ៣(ពីវាលរេញទៅស្ពានកំពង់ស្មាច់) បើកអោយដំណើរការវិញជាបណ្តើរហើយ គិតត្រឹមម៉ោង១រសៀល ថ្ងៃ១០ ខែសីហា ឆ្នាំ២០១៩នេះ ក្រោយផ្អាកមួយព្រឹក ដោយសារជំនន់ទឹកភ្លៀងហូរកាត់លើផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រ ។ បើតាមសមត្ថកិច្ចដែលចុះអន្តរាគមន៍ជួយសម្រួលចរាចរណ៍និងជួយចម្លងពលរដ្ឋ អោយដឹងថា ចំណុចនេះទឹកបានស្រកចុះវិញជាបណ្តើរៗហើយ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    August 10, 2019
  • PR

    នៅថ្ងៃទី3 ខែសីហា ឆ្នាំ2019 PEDRO បានធ្វើការដាក់តាំងកាបូប ស្បែកជើងដែលជា ម៉ូដផ្តាច់មុខនៃរដូវកាលថ្មីប្រចាំឆ្នាំ2019ក្នុងប្រទេសកម្ពុជា។ ភ្ញៀវកិត្តយសទាំងអស់រីករាយនឹងការទស្សនារចនាបទបន្ទប់សិល្បះចំនួន3ផ្សេងៗគ្នា និងការដើរបង្ហាញម៉ូដយ៉ាងពិសេសជាមួយនឹងខូលិកសិនថ្មីនៃរដូវកាលសិសិរដូវឆ្នាំ2019នេះ។ លើសពីនេះទៅទៀត វត្តមានតារាចំរៀងស្រីដ៏ល្បីកញ្ញា Laura Mam បានញឹងអោយកម្មវិធីរីតតែមានភាពសប្បាយរីករាយ និងមានភាពទាក់ទាញនៅក្នុងកំទ្បុងពេលដើរបង្ហាញម៉ូដ។ ក្រោយពីការដើរបង្ហាញម៉ូដបានបញ្ចប់ ភ្ញៀវកិត្តយសទាំងអស់ត្រូវបានបំរើជូននៅ ភេសជ្ជះ អាហារសំរន់ និងទស្សនិយភាពយ៉ាងប្លែកភ្នែកពីការសម្តែងសិល្បះក្រទ្បុកស្រាពីអ្នកជំនាញ ក៏ដូចជាបានរីករាយជាមួយនិងការ Mixភ្លេងរបស់ឌីជេ កញ្ញា Patricia K និងការគូររូបពីសិល្បះករផងដែរ។ ក្នុងនោះដែរក៏មានវត្តមានតារាមួយចំនួនដូចជា Yubin Shin, Kong Chansreymom, Je Leng, Virak

    August 10, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រុមការងារចុះជួយថ្នាក់ជាតិជាច្រើនផ្នែកបានចុះជួយដោះស្រាយបញ្ហាទឹកជន់លិចនៅក្នុងក្រុងព្រះសីហនុ ដោយបញ្ជាអោយដាក់គ្រឿងចក្រជួយកាយប្រឡាយឲ្យជ្រៅជាងមុនបានធំជាងមុន ដើម្បីរំដោះទឹកចេញពីក្រុងព្រះសីហនុបានឆាប់រហ័ស។ គួររំលឹកថាធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជន់លិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ពោលគឺកំរិតទឹកភ្លៀងមានកម្ពស់រហូត ដល់២៧២

    August 10, 2019
  • អន្តរជាតិ

    អាហ្វ្រិកខាងត្បូង៖ នៅឆ្នាំ២០១៩ ទីបំផុតអាហ្វ្រិកខាងត្បូងបានរកឃើញបវកញ្ញាប្រចាំប្រទេសរបស់ខ្លួនហើយ។ កញ្ញា Zozibini Tunzi បានផ្តួលបេក្ខនារីផ្សេងៗទៀតដោយគ្រងមកុដ Miss South Africa 2019 ដែលបានប្រព្រឹត្តទៅនៅthe Sun Arena ក្នុងក្រុង Pretoria កាលពីថ្ងៃសុក្រ។ កញ្ញា Zozibini Tunzi មានអាយុ២៥ឆ្នាំ មកពីក្រុង Cape Town ធ្លាប់ឆ្លងកាត់ការប្រកួត MISS SOUTH AFRICA កាលពីឆ្នាំ២០១៧ តែពុំទទួលជ័យលាភីឡើយ រហូតមកដល់ឆ្នាំ២០១៩នេះ កញ្ញាក៏ចូលរួមម្តងទៀត និងទទួលជ័យលាភីដោយទទួលបានប្រាក់រង្វាន់ និងការឧបត្ថម្ភជាច្រើនទៀត។

    August 10, 2019
  • ព័ត៌មានជាតិ

    យោងតាមប្រភពព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងពីល្ងាចខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅចំណុចសំណង់ពហុបំណងសេកសកទឹកឡើងខ្លាំង ក្រសួងបានបើកទ្វារទឹកបន្ធូរស្ថានភាពទឹកធ្លាក់ចុះក្រោម។ ដូចនេះនៅវេលារសៀលថ្ងៃទី១០ ខែសីហា នេះទឹកនៅស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងឡើងខ្ពស់។ សូមបងប្អូនប្រុងប្រយ័ត្ន! អត្ថបទ៖ សេម

    August 10, 2019
  • អន្តរជាតិ

    ប៉េរូ៖ គូស្នេហ៍មួយគូបានអោបថើបគ្នានៅលើបង្កាន់ដៃស្ពានមួយកន្លែងក្នុងឥរិយាបថត្រេកត្រអាលជាខ្លាំង រហូតត្រូវធ្លាក់ពីលើស្ពានស្លាប់ទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Lima នៃប្រទេសប៉េរូ។ អត្តសញ្ញាណរបស់គូស្នេហ៍ ដែលស្រលាញ់គ្នារហូតដល់ស្លាប់នេះមិនត្រូវបានគេស្គាល់ឡើយ ហើយស្ពានដែលជាកន្លែងកើតហេតុនោះមានកម្ពស់ប្រមាណជា ១៥,៥ ម៉ែត្រ។ តាមរយៈវីដេអូដែលគេថតជាប់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា គូស្នេហ៍ទាំងពីរបានទៅថើបគ្នានៅកន្លែងកើតហេតុ ដោយស្រ្តីបានបង្គុយនៅលើបង្កាន់ដៃស្ពាន ខណៈបុរសជាសង្សាឈរនៅប្រលោះជើងរបស់ស្រ្តីជាសង្សា និងបានធ្វើសកម្មភាពថើបគ្នាយ៉ាងត្រេកត្រអាលជាទីបំផុត។ ឥរិយាបថនេះបានធ្វើពួកគេអស់ជំហរទាំងពីរនាក់ និងធ្លាក់ពីលើស្ពានស្លាប់តែម្តង។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី

    August 10, 2019
  • PR

    ស្អាតៗមែនទែន! មិនងាយបានឃើញទេ កញ្ញាៗកំពូលសម្រស់ទាំងបី ហ៊ិន ច័ន្ទនីរ័ត្ន ម៉ាក សែនសូនីតា និងហេង ចន្ធាជុំគ្នានៅលើទឹកដីក្រុងអង្គរ ខេត្តសៀមរាបដើម្បីថតឈុតប្រពៃណីបុរាណដ៏ស្រស់ស្អាតសំរាប់រដូវកាលឲសំអាងការក្នុងស្រុកមួយគឺស្លាបពេជ្រ សំអាងការស្របពេលរដូវការកាន់តែខិតជិតមកដល់។ តោះទៅមើលទាំងអស់គ្នាថាស្រស់ស្អាតយ៉ាងណា ព្រោះម្នាក់ៗលេងសុទ្ធតែពីរបីឈុតតែឯងហ្មង! ឈុតមាសប្រាក់របស់កញ្ញាហុិន ច័ន្ទនីរ័ត្ន ស្រស់ស្អាតម្យ៉ាងម្នាក់ ដែលឈុតពណ៌ប្រាក់ស្អាតបែបស្រគត់ស្រគម រីឯឈុតពណ៌មាសដែលជាឈុតពិសេសប្រចាំស្លាបពេជ្រ សំអាងការតែម្ដងនេះ ព្រោះថាជាការច្នៃម៉ូដចំរាញ់ផ្ចិតផ្ចង់ឲដូចទៅនឹងឡូហ្គូថ្មីរបស់ស្លាបពេជ្រ សំអាងការក្រោយពីការប្រែឈ្មោះជាខេមរភាសាមកពីឈ្មោះដើមថា ភ្លីមឌីយ៉ាម៉ង់ ដែលធ្វើឲនីរ័ត្នលេចធ្លោស្រស់ស្អាតបែបមានអំនាច ដូចម្ចាស់ក្សត្រីបុរាណសាកសមនឹងទីតាំងថតនៅប្រាសាទបុរាណទៀត។ ទាក់ទងនឹងការប្រែឈ្មោះពីភាសាបរទេសមកភាសាខ្មែរ ស្លាបពេជ្រ សំអាងការ លោកហេង រត្ន័មុនី ជាម្ចាស់សំអាងការក៏បានបង្ហើបផងដែរថាដោយសារគាត់គិតថាការងារសំអាងការនេះគឺជាការថែរក្សារវប្បធម៌ ប្រពៃណីខ្មែរ ដូច្នេះការប្រែឈ្មោះជាភាសាជាតិគឺក្នុងគោលបំណងអភិរក្សភាសាជាតិផងដែរ។ លោកហេង រត្ន័មុនីក៏ចង់ជម្រាបទៅកាន់ភ្ញៀវផងដែរថាការប្រែឈ្មោះនេះមិនមានប៉ះពាល់ដល់សេវាកម្ម

    August 10, 2019
  • សុខភាព

    គ្នា​យើង​មាន​ឆ្ងល់​អត់ ហេតុ​អី​បាន​ភ្នែក​មនុស្ស​យើង មាន​អ្នក​ខ្លះ​ស្រលៀង​ភ្នែក ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ភ្នែក​កែក​នោះ? អ្នក​មាន​ភ្នែក​ស្រដៀង​អាច​មើល​ឃើញ​ច្បាស់​ទេ? ចុះ​អាច​ព្យាបាល​ជា​អត់? ១- មូល​ហេតុ​ធ្វើ​ឲ្យ​ភ្នែក​ស្រលៀង ជំងឺ​ភ្នែក​ស្រលៀង​កើត​ឡើង​ដោយសារ​សាច់ដុំ​ភ្នែក​មិន​ប្រក្រតី ទៅ​ជា​ទាញ​គ្រាប់​ផ្នែក​ម្ខាង​ឲ្យ​ចូល ឬ​ចេញ​ខុស​ទិស ពេល​សម្លឹង​ម្តងៗ​ភ្នែក​មិន​អាច​សម្លឹង​មក​ត្រង់​បាន​ទេ ពេល​ខ្លះ​មើល​ឃើញ​រូបភាព​បែក​ជា​២។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឲ្យ​ដឹង​ថា ជំងឺ​ភ្នែក​ស្រលៀង អាច​កើត​មាន​ទាំង​លើ​កូន​ក្មេង និង​មនុស្ស​ធំ ចំពោះ​មូលហេតុ​វិញ​អាច​មក​ពី​កត្តា​ច្រើន​យ៉ាង​ដូចជា៖ – ស្រដៀង​​ពី​កំណើត – មាន​ជំងឺ​ទាក់ទង​នឹង​ខួរក្បាល ធ្វើ​ឲ្យ​ទាញ​សរសៃភ្នែក – មាន​ជំងឺ​ពកក – មិន​ព្យាបាល​ភ្នែក​ម្ញ៉ួប (ម្ញ៉ូបបជិត ឬម្ញ៉ូបឆ្ងាយ) –

    August 10, 2019