Khmernote Media
  • PR

    BMW Asia និង HGB Group ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត BMW ផ្ដាច់​មុខ​នៅ​កម្ពុជា បាន​ប្រកាស​​ចេញ​នូវ​រថយន្ត BMW X7 រួម​ជា​មួយ BMW 7 Series ស៊េរី​ថ្មី​​សម្រាប់​ដាក់​លក់​នៅកម្ពុជា​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី០៨ សីហា នៅ​សណ្ឋាគារ​សូហ្វីថែល នា​ទីក្រុង​ភ្នំពេញ​។ កម្មវិធី​ប្រកាស​ចេញ​រថយន្ត​ដ៏​ប្រណីត​ទាំង​ពីរ​​ម៉ូដែល​នេះ មាន​ការ​ចូល​រួម​ពី​​សំណាក់​ភ្ញៀវកិត្តិយស​ជាង 25០ នាក់​ ដែល​ក្នុង​នោះ​មាន​ការ​ប្រគំ​តន្ត្រី​​ពី​ក្រុម​តន្ត្រី ទស្សនីយភាព​ភ្លើង LED និង​ការ​សម្ដែង​ក្បាច់​រាំ Flash Mob ផង​ដែរ។ លោក ERKAN

    August 10, 2019
  • អន្តរជាតិ

    យោងតាមការប្រកាសរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រុមជំនាញប្រព័ន្ធសុវត្ថិភាព Black Hat​ នាថ្ងៃទី៧ខែសីហានេះ បានធ្វើការដាក់បង្ហាញ ពីការហ៊ែកកម្មវិធី WhatsApp ដែលជាកម្មវិធីរបស់ក្រុមហ៊ុន Facebook ដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដោយពួកគេអាចធ្វើការផ្លាស់ប្តូរ អត្ថន័យសារ ឬឈ្មោះអ្នកផ្ញើសារបាន។ ក្រុមអ្នកស្រាវជ្រាវបានទាញយកកូដ និងធ្វើវិកូដនីយកម្ម (decrypt) លើបណ្តាញបញ្ចូនទិន្នន័យរបស់កម្មវិធី WhatsApp ដែលពួកគាត់បានរកឃើញចំណុចចន្លោះប្រហោងចំនួន៣៖ ១-លទ្ធភាពដែលអាចផ្ញើសារឯកជនទៅក្រុមបានដោយក្លែងបន្លំជាសារសាធារណៈ ២-ការប្រើប្រាស់សញ្ញា “ (quote) ដើម្បីផ្លាស់ប្តូរឈ្មោះអ្នកផ្ញើសារចូលក្នុងក្រុមដែលមិនមែនជាសមាជិករបស់ក្រុមនេះក៏ដោយ ៣-អាចធ្វើការកែប្រែខ្លឹមសាររបស់សារអ្នកផ្សេងបាន។ ក្រុមហ៊ុន Facebook បានធ្វើបច្ចុប្បន្នភាពលើចំណុចទីមួយប៉ុន្តែពួកគេអះអាងថាសម្រាប់ចំណុចទី២ និងទី៣នោះគឺវាមិនមានការប៉ះពាល់ខ្លាំងនោះទេ។ តែបើតាមយោបល់របស់ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាក្រុមហ៊ុន Facebook

    August 10, 2019
  • ព័ត៌មានជាតិ

    ស្រុកព្រៃនប់-នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរបានប្រកាសបិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញត្រង់ស្ពានទី១ ចន្លោះពីវាលរេញទៅស្ពានកំពង់ស្មាច់ ក្រោយមានជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រហើយគិតត្រឹមម៉ោងជិត៨ព្រឹកថ្ងៃទី១០សីហានេះ។ បច្ចុប្បន្នសមត្ថកិច្ចអាជ្ញាធរខេត្តព្រះសីហនុ កម្លាំងកងទព័ កម្លាំងចម្រុះរដ្ឋបាលស្រុកព្រៃនប់និងសមត្ថកិច្ចពាក់ពន្ធ័កំពុងប្រចាំការជួយសម្រួលចរាចរណ៍ ស្របពេលដែលទឹកហូរខ្លាំង ក្នុងនោះមានសេចក្តីរាយការណ៍ថា ម៉ូតូមួយគ្រឿងត្រូវទឹកហូរគួចបាត់ពេលបើកបរឆ្លងផ្លូវកំពុងជនលិច ប៉ុន្តែមនុស្សមិនមានគ្រោះថ្នាក់ទេ សមត្ថកិច្ចកំពុងអន្តរាគមន៍ជួុយ ៕ ប្រភព៖ លោក Huy Bunleng

    August 10, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឱ្យរុះរើអគារកម្ពស់៩ជាន់មួយកន្លែង ស្ថិតនៅទល់មុខរង្វង់មូលតោ២ ក្នុងភូមិលេខ៤ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា អគារនេះសាងសង់ឡើងខុសបច្ចេកទេស និងគ្មានគុណភាព។ សំណង់អគារនេះ សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារកម្ពស់ ៩ជាន់ខាងលើ បន្ទាប់ពីពិនិត្យរកឃើញថា

    August 10, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ និស្សិតថ្នាក់មហាវិទ្យាល័យម្នាក់បានច្រលំដាក់ link វេបសាយរឿងអាសអាភាសធ្វើជា Reference (ប្រភពសម្រាប់ស្រាវជ្រាវឯកសារ) នៅក្នុង Assignment ផ្លូវការរបស់គេ និងបានបង្កឲ្យការអស់សំណើចជាខ្លាំងពេញសាកលវិទ្យាល័យតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យ Tunku Abdul Rahman University ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Negeri Perak ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ អត្តសញ្ញាណរបស់និស្សិតរូបនេះមិនត្រូវបានគេបង្ហាញនោះទេ ដោយគេមិនចង់ឲ្យរូបគាត់ខ្មាសគេ។ យ៉ាងណាក្តី លោកសាស្ត្រាចារ្យដែលបង្រៀនមុខវិជ្ជាមួយនេះ ដែលមានឈ្មោះថា Teh Peng Hong បានយករឿងនេះទៅបង្ហោះក្នុងបណ្តាញសង្គម Facebook (ដោយមិនបញ្ចេញឈ្មោះនិស្សិត) ដើម្បីដាសតឿនដល់និស្សិតផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្ន និងពិនិត្យឯកសារខ្លួនឲ្យបានច្បាស់លាស់មុនពេលយកមកប្រគល់ជូនគ្រូ និងចៀសវាងករណីច្រឡំដូចក្នុងករណីខាងលើនេះ៕ អត្ថបទ៖

    August 10, 2019
  • ព័ត៌មានជាតិ

    ព្រះសីហនុ៖ អាជ្ញាធរស្រុកព្រៃនប់ បានចល័តកម្លាំងចុះសង្គ្រោះពលរដ្ឋមួយចំនួនដែលជាប់ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀង នៅក្បែរកន្លែងទឹកលិចផ្លូវជាតិក្នុងឃុំជើងគោ ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះ ចាប់តាំងពីយប់ថ្ងៃទី៨សីហារហូតមកដល់រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ។ លោកសរ កក្កដាអភិបាលស្រុកព្រៃនប់ថ្លែងថា មានពលរដ្ឋមួយចំនួនត្រូវបានក្រុមសង្គ្រោះនាំយកមកកាន់ទីទួលសុវត្ថិភាពហើយក្រោយជាប់ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀងចេញមិនរួច ហើយការស្វែងរកពលរដ្ឋដូចករណីនេះកំពុងធ្វើបន្តដោយកម្លាំងចម្រុះគណបញ្ជាការរដ្ឋបាលស្រុក។ សូមបញ្ជាក់ថា ក្រុងព្រះសីហនុទទួលរងការគំរាមកំហែងជំនន់ទឹកភ្លៀងយ៉ាងខ្លំាង ដោយសារកំរិតទឹកភ្លៀងមានកម្ពស់រហូត ដល់២៧២ មីលីម៉ែត្រ។ ក្នុងស្ថានភាពបែបនេះបានធ្វើឲ្យតំបន់មួយចំនួននៅក្នុងក្រុងព្រះសីហនុ​ ត្រូវ​បានគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនមួយចំនួន ។ ធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជន់លិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    August 9, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសនៅថ្ងៃសុក្រមុននេះបន្ដិច ជាមួយនឹងប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន សម្រាប់ដំណើរការក្នុងស្មាតហ្វូន និងឧបករណ៍ផ្សេងទៀតរបស់ខ្លួន ខណៈដែលការរឹតត្បិតពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាលពីខែឧសភា បានគំរាមក្រុមហ៊ុនមិនឱ្យប្រើបច្ចេកវិទ្យាសំខាន់របស់សហរដ្ឋអាមេរិកដូចជា Android ជាដើម។ ហើយប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Huawei គឺមានឈ្មោះថា Harmony OS ។ ថ្លែងនៅក្នុងការប្រកាសនេះលោក Richard Yu ប្រធានក្រុមអាជីវកម្មរបស់ក្រុមហ៊ុន Huawei បាននិយាយថា៖ «Harmony OS គឺខុសគ្នាទាំងស្រុងពីប្រព័ន្ធប្រតិបត្តិការ Android និង iOS»។ លោកបន្ដថា៖ «អ្នកប្រើអាចអភិវឌ្ឍកម្មវិធីតែមួយដង ហើយបន្ទាប់មកដាក់ពង្រាយកម្មវិធីទាំងនោះបានយ៉ាងងាយទៅលើជួរនៃឧបករណ៍ផ្សេងៗគ្នាដទៃទៀត»។ គួរឱ្យដឹងដែរថា Harmony មានន័យថា

    August 9, 2019
  • សង្គម

    ខេត្តរតនគិរី៖ យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថា ក្មេងស្រីដែលបាត់ខ្លួនដោយសារទឹកជំនន់នៅស្រុកលំផាត់​ ខេត្តរតនៈគិរី ខណៈពេលនេះបានស្លាប់បាត់បង់ជីវិតហេីយ។ គួររំលឹកថាកាលពីវេលាម៉ោងប្រហែលជាង១១ថ្ងៃត្រង់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ មានករណីបាត់ក្មេងស្រី ០១នាក់ ត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ចំណុចទឹកលិចផ្លូវ ដោយសារលិចទូកដរឆ្លង៕ ប្រភព៖ ABC

    August 9, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ ៖ ក្រោយ​ពីទទួលដំណឹង ​ករណីបាក់របងសង្កត់ស្លាប់ប្តីប្រពន្ធ ធ្វេីការសំណង់នៅក្រុងព្រះសីហនុ​ នាថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ លោកជំទាវ​ ហៀក​ ហ៊ីមុល្លី​ អភិបាលរងខេត្ត​ តំណាង​ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ​ បាននាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន២០លានរៀល ​ជូនគ្រួសារសព​តាមរយៈប្រធានមន្ទីរពេទ្យ ដែលសពជនរងគ្រោះទាំង២ រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត។ ជាមួយគ្នានេះ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ​

    August 9, 2019
  • PR

    មុននេះបន្តិចម្ចាស់ហាងលក់ទូរស័ព្ទ៥ទៅ៦កន្លែង ដែលជាបណ្តាញចែកចាយរបស់ OPPO បានទាក់ទងមកបុគ្គលិកលក់នៃក្រុមហ៊ុន OPPO នៅកម្ពុជាស្តីពីការកម្មង់ទូរស័ព្ទឲ្យភ្ញៀវរបស់គេ (ដែលជាហ្វេនផ្កាប់មុខរបស់ក្រុមបាល់ទាត់ Barcelona បានពាក់អាវគាំទ្រក្រុម Barcelona) មកកាន់ហាងរបស់ពួកគេ ដើម្បីទិញទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition អស់ជិត៥ហាងហើយ ប៉ុន្តែនៅតែពួកគេ (ម្ចាស់ហាង) មិនមានលក់ឲ្យ! ព្រោះតែ Fan ផ្កាប់មុខរូបនោះទៅរកប៉ះចំតែហាងលក់ទូរស័ព្ទ ដែលមិនមានទូរស័ព្ទនេះលក់ឲ្យ និង មិនបានកុម្មង់ទូរស័ព្ទ OPPO Reno FC Barcelona Edition ពីក្រុមហ៊ុនផ្ទាល់ឡើយ! ដោយសារតែវាមានចំនួនតិចតួចពេក

    August 9, 2019