- Khmernote Media
- សុខភាព
កូនក្មេងមួយចំនួនកើតមកមានពងថ្លាតូចៗ ពណ៌ស នៅលើច្រមុះ ថ្ពាល់ ឬថ្ងាស តើនេះបណ្តាលមកអ្វី? ម៉ាក់ប៉ាបើឃើញកូនមានសញ្ញាទាំងនេះគួរធ្វើដូចម្តេច? ពងថ្លា ស តូចៗ ដែលយើងឧស្សាហ៍ឃើញកើតមានលើមុខក្មេងទើបកើតនោះ ជាការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើច្រមុះ ថ្ពាល់ មាត់ និងថ្ងាស ដែលភាសាបច្ចេកទេសហៅថា Sebaceous Hyperplasia នេះបើតាមការបកស្រាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត។ ពងថ្លាតូចៗនោះ កើតឡើងដោយសារការរងឥទ្ធិពលអ័រម៉ូន Androgen ពីម្តាយ ហើយភាគច្រើនកើតមាននៅក្មេងដែលកើតគ្រប់ខែ។ ម៉ាក់ប៉ាបើសិនជាឃើញកូនមានចេញពងថ្លាសៗ ដែលជាការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើច្រមុះ ថ្ពាល់ មាត់ និងថ្ងាស អំឡុង ២-៣ ថ្ងៃ ក្រោយសម្រាលនោះ មិនបាច់ព្រួយបារម្ភឡើយ
August 9, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) ករណីជំនន់ទឹកភ្លៀងដ៍អាក្រក់នៅខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចអោយដឹងជាបឋមថា នៅឃុំបិតត្រាំង ស្រុកព្រៃនប់ មានបុរសជនជាតិចិនម្នាក់បានស្លាប់ ដោយសាររលំរបងសង្កត់លើ និងមានសេចក្តីរាយការណ៍ថាជនជាតិខ្មែរម្នាក់ទៀតនៅបាត់ខ្លួន ដោយគ្រោះជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ។ រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចកំពុងបន្តស្វះស្វែងស្រាវជ្រាវរកជនជាតិខ្មែរ ដែលគេរាយការណ៍ថាបាត់ខ្លួននោះ ថាពិតជាបានរងគ្រោះជាប់នៅកន្លែងណាឬក៍មានសុវត្ថិភាពនៅឡើយ។ ចំពោះស្ថានភាពទូទៅវិញ គិតត្រឹមម៉ោង១០កន្លះព្រឹកថ្ងៃទី៩ ខែសីហានេះ ភ្លៀងនៅតែបន្តធ្លាក់ គ្រាន់តែមិនខ្លាំងដូចកាលពីយប់មិញ។ ករណីជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ បានធ្វើអោយលំនៅដ្ឋានពលរដ្ឋខ្លះដូចជាតំបន់ស្ពានអូរ១ជាដើម ទឹកឡើងតាមអូរលិចផ្ទះពលរដ្ឋខ្លះដល់ជាង១ម៉ែត្រក៍មានដែរ ហើយហេដ្ឋារចនាសម្ពន្ធ័មួយចំនួនមានផ្លូវសាធារណៈជាដើមបានរងការខូចខាតធ្ងន់ធ្ងរ។ សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យនិងដោះស្រាយកិច្ចការបន្ទាន់ចំពោះមុខ ជូនពលរដ្ឋក្នុងហេតុការណ៍គ្រោះធម្មជាតិនេះផងដែរ៕ ប្រភព៖
August 9, 2019 - PR
សូមចុចទីនេះ https://www.facebook.com/mekonghomes/ ដើម្បីលើកស្ទួយ ក៏ដូចជាផ្តល់ឱកាសដល់កូនខ្មែរដែលមានទេពកោសល្យខាងគូរគំនូរអាចបញ្ចេញនូវសមត្ថភាពរបស់ពួកគាត់ បង្ហាញដល់សារធារណៈជន ជាតិ និងអន្តរជាតិ #ផ្ទះមេគង្គ ដែលគេស្គាល់ថាជាគម្រោងផ្ទះដែលជួយអភិវឌ្ឍលំនៅដ្ឋាននៅតាមទីជនបទឲ្យមានភាពប្រសើរឡើង ទាំងអនាម័យ គុណភាព និងតម្លៃសមរម្យ បានបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូគំនូរក្រោមប្រធានបទ “ទេពកោសល្យខ្ញុំ” ដោយសង្ឃឹមថាកម្មវិធីនេះ នឹងជួយជម្រុញឲ្យកូនខ្មែរយើងមានភាពក្លាហាន ក៏ដូចជាបណ្តុះបន្ថែមនូវទេពកោលស្យដែលពួកគាត់មានពីកំណើត និងធ្វើការប្រកួតប្រជែងដើម្បីឲ្យមានការទទួលស្គាល់ជាសកល។ ការប្រកួតប្រជែងនេះគឺតម្រូវឲ្យមានការបោះឆ្នោត (Vote)ពីបងប្អូនទាំងអស់គ្នាតាមរយៈបណ្តាញសង្គម ដោយ ១ Like ស្មើ ១ពិន្ទុ និង ១ share ស្មើ ៣ពិន្ទុ។ ការបោះឆ្នោតនេះគឺចាប់ពីថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩
August 9, 2019 - PR
ភ្នំពេញថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ៖ ក្រោយពីមហាព្រឹត្តិការណ៍ដ៏កក្រើកអស្ចារ្យ និងភ្ញាក់ផ្អើលបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលបានដាក់បង្ហាញរូបរាងពិតនៃ ស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 | 10+ នៅក្នុងទីក្រុង ញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក កាលពី ថ្ងៃ ពុធ ទី០៧ សីហា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃ ទី០៨ សីហា ឆ្នាំ
August 9, 2019 - PR
ភ្នំពេញ ថ្ងៃទី 7 សីហា ឆ្នាំ 2019 ៖ Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលបញ្ជាក់ថាអាចប្រើបណ្តាញសេវា 5G បាន បន្ទាប់ពីការធ្វើតេស្តលើបណ្តាញសេវារបស់ក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរទមនាគមន៍ឈានមុខមួយនៅប្រទេសកម្ពុជា។ កំពូលស្មាតហ្វូននេះ នឹងផ្តល់បទពិសោធន៍ថ្មីដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុន ដល់ប្រជាជនកម្ពុជា លើការប្រើប្រាស់បណ្តាញសេវា 5G ជាមួយបច្ចេកដ៏ទំនើបនិងចុងក្រោយបំផុត។ កំពូលស្មាតហ្វូន Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេ ដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G
August 9, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ កាលពីយប់រំលអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នេះ នៅក្រុងព្រះសីហនុ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ បណ្តាលឲ្យមានការលិចលង់ក្រុងយ៉ាងខ្លាំង ដោយតំបន់ខ្លះលិចដល់ដំបូលរថយន្តតែម្តង និងបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើន។ ករណីជន់លិចនេះក៏មានការផ្អាកអគ្គិសនីផងដែរ ដោយសារតែជំនន់ទឹកបានលិចខ្លាំងពេកចូលដល់ចរន្តអគ្គិនសី ខ្លាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់បងប្អូនប្រជាពលរដ្ឋ។ បន្ទាប់ពីឃើញពីការលិចលង់ដ៏ធ្ងន់ធ្ងរនេះ នាព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងមួយចំនួននៅក្នុងខេត្តព្រះសីហនុ ដែលបានត្រូវទឹកជន់លិចកាលពីយប់មិញរហូតមកដល់ព្រឹកនេះ ហើយឯកឧត្តមក៏បានបញ្ជាឲ្យយកគ្រឿងចក្រ ដើម្បីធ្វើការកាយឲ្យទឹកឆាប់ហូរចេញអស់ពីក្រុង៕ អត្ថបទ៖ សេម
August 9, 2019 - អន្តរជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរបានធ្វើការប្រកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤៥ ត្រូវប្រុងប្រយ័ត្នពីព្រោះនៅចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទឹកហូរ ច្រោះបាក់ផ្លូវអស់មួយចំហៀង ជាពិសេសចំពោះរថយន្តធុនធំសុំផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិន។ បច្ចុប្បន្ននេះ កងកម្លាំង មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក កំពុងធ្វើការជួសជុល។ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប និងសូមធ្វើដំណើរ
August 9, 2019 - អន្តរជាតិ
ថៃ៖ គម្រោងផលិតថ្នាំពេទ្យចម្រាញ់ចេញពីកញ្ឆារបស់រដ្ឋាភិបាលថៃបានចេញជាផ្លូវការបណ្ដើរៗហើយ ដោយរហូតមកទល់នឹងពេលនេះស្ថាប័នផលិតឱសថរបស់រដ្ឋាភិបាលអាចចម្រាញ់បានប្រេងកញ្ជាបានចំនួន ៤,៥០០ ដប និងបានចែកចាយទៅកាន់មន្ទីរពេទ្យចំនួន ១២ ផ្សេងគ្នារួចរាល់ហើយសម្រាប់ព្យាបាលជំងឺមហារីក។ ជាងនេះទៅទៀតនៅចុងខែនេះគេនឹងអាចផលិតបានប្រេងកញ្ជាប្រមាណជា ២,០០០ ដប បន្ថែមទៀតផងដែរ។ គួរម្លឹកជូនថា ដំណាំកញ្ជាត្រូវបានគេចាត់ទុកជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀនខុសច្បាប់មួយប្រភេទ និងត្រូវបានចាត់ទុកជារបស់ខុសច្បាប់ដូចគ្នាទៅនឹងគ្រឿងញៀនប្រភេទផ្សេងទៀតផងដែរ។ យ៉ាងណាក្តី យោងតាមច្បាប់គ្រប់គ្រងគ្រឿងញៀនបានចែងថា កញ្ជាអាចត្រូវបានដាំដុះសម្រាប់ប្រើប្រាស់ក្នុងហេតុផលវេជ្ជសាស្រ្ត (សម្រាប់ផលិតថ្នាំពេទ្យ) បាន ប្រសិនបើរដ្ឋាភិបាលអនុញ្ញាត និងមានការធានាថា កញ្ជាទាំងនោះពិតជាប្រើប្រាស់សម្រាប់បម្រើឲ្យវិស័យវេជ្ជសាស្រ្តជាតិប្រាកដមែន។ ក្នុងហេតុផលនេះហើយទើបរដ្ឋាភិបាលថៃសម្រេចអនុញ្ញាតឲ្យមានការដាំដុះដំណាំកញ្ជាសម្រាប់ផលិតជាថ្នាំពេទ្យក្នុងប្រទេសខ្លួនដោយស្របច្បាប់។ បើទោះជារដ្ឋាភិបាលថៃបានសម្លឹងឃើញភាពវិជ្ជមានច្រើនជុំវិញការចម្រាញ់កញ្ជាជាថ្នាំពេទ្យក៏ដោយ តែក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ (INCB) បានបង្ហាញពីចំណុចអវិជ្ជមានមួយជុំវិញនិន្នាការនេះទៅវិញ។ យោងតាម INCB បានឲ្យដឹងថា ថៃនឹងបាត់បង់សិទ្ធនាំចូលថ្នាំពេទ្យមួយចំនួនពីបរទេស ប្រសិនបើថៃជ្រើសរើសយកដំណាំកញ្ជា ព្រោះតាមច្បាប់អន្តរជាតិថ្នាំប្រភេទល្បីៗមួយចំនួននឹងមិនត្រូវអនុញ្ញាតឲ្យមានវត្តមាននៅក្នុងប្រទេស
August 9, 2019 - ព័ត៌មានជាតិ
បន្ទាប់ពីជនរងគ្រោះត្រូវបានក្រុមសង្គ្រោះ សង្គ្រោះយកចេញពីរូងភ្នំប្រកបដោយសុវត្ថិភាព រួចមកក៏មានការបង្ហាញនូវក្រុមសង្គ្រោះ៧១១ ដែលបានលូនចូលរូងភ្នំប្រវែង១០០ម៉ែត្រ ដើម្បីជួយជនរងគ្រោះជាប់ក្នុងគំលាតថ្មភ្នំដល់ទៅ៤ថ្ងៃ។ ដោយក្រុម៧១១បានលូនចូលរូងភ្នំមាន៥នាក់ គឺ វរសេនីយ៍ត្រី អ៊ឹម ចាន់ដារ៉ូ , អនុសេនីយ៍ឯក ឡូត ចាន់រិទ្ធ , នាយចំណង់ កែប វ៉ាន់ដេត , នាយចំណង់ ហ៊ឹង រស្មី និង អនុសេនីយ៍ទោ ណុប ព្រេម ។ ការលូនដល់ទីតាំងជនរងគ្រោះធ្លាក់ចូល ក៏មានការចូលរួមពីកម្លាំងនៅមូលដ្ឋានផងដែរ ដោយខំស្វានថ្មភ្នំខ្លះដើម្បីបើកមុខអោយធំ ងាយទាញជនរងគ្រោះចេញ។ ជាមួយគ្នានេះក៏មិនភ្លេចដែរ ចំពោះក្រុមសង្គ្រោះនៅមូលដ្ឋានទាំងនគរបាល អាវុធហត្ថ
August 9, 2019 - PR
ក្រោយជំនួបលើកទីមួយប៉ះនឹងប្រទេសអូស្រ្តាលី ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 កម្ពុជាទទួលបានលទ្ធផលយ៉ាងគួរឲ្យសោកស្តាយគឺចាញ់ 1 ទល់នឹង 5 ដែលមួយគ្រាប់សម្រាប់ក្រុមគោព្រៃកម្ពុជារកបានដោយកីឡាករ សៀង ចន្ធា ពាក់អាវលេខ 9 ។ កម្ពុជាយើងនៅសល់ការប្រកួតជាច្រើនបន្តបន្ទាប់ទៀតក្នុងការប្រកួតដណ្តើមពានរង្វាន់នេះ ដែលថ្ងៃ នេះផ្ទាល់ម៉ោង 3រសៀល កមម្ពុជា នឹងប៉ះជាមួយ ថៃ លើសមរភូមិវាលស្មៅដ៏ក្តៅគគុកនេះ ដែលនឹង មានផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនាផ្ដាច់មុខពីរប៉ុស្ដិ៍ព្រមគ្នា ហង្សមាស HDTV និង រស្មីហង្សមាស HDTV ចាប់ពីម៉ោង 3:00 រសៀលតទៅ។
August 9, 2019









