- Khmernote Media
- PR
ពីមុនលោកអ្នកធ្លាប់តែដឹងថាទូរស័ព្ទ OPPO ប្រៀបបានទៅនឹងអ្នកជំនាញថតរូបកែសម្ផស្ស ប៉ុន្តែមកដល់ជំនាន់ស៊េរី OPPO Reno វិញគឺវាមានភាពប្លែកជាងមុន ដោយវាគឺជាប្រភេទស្មាតហ្វូនដែលបានរចនាឡើង ដ៏គួរឲ្យទាក់ទាញទាំងរូបរាងខាងក្រៅ និង បង្កប់លក្ខណៈពិសេសខាងក្នុងជាច្រើនទៀតទៅលើការបង្ហាញនៅលើផ្ទៃអេក្រង់លាតពេញតែម្តង។ តើលោកអ្នកធ្លាប់ចាប់អារម្មណ៍អំពីតួនាទី និងមុខងារពិសេសរបស់ ColorOS 6 ដែរឬទេ? វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកធ្វើឲ្យស្មាតហ្វូនម៉ូឌែល OPPO កាន់តែមានភាពលេចធ្លោជាងមុន ដោយវាទទួលបាននូវការកែតម្រូវទៅលើ ការរចនាផ្ទៃបង្ហាញថ្មី ពុម្ភអក្សរថ្មី ក៏ដូចជា ការគ្រវាសបញ្ជាជាមួយចលនាផ្សេងៗ ។ ColorOS 6 ក៏បានបង្កប់នូវចលនាគូសបញ្ជា៥យ៉ាងទៀតនៅក្នុងតួខ្លួនទូរស័ព្ទ OPPO Reno ដូចជា៖ ១.មុខងារចលនាលើអេក្រង់ងងឹត (Screen-Off Gestures
August 8, 2019 - PR
ភ្នំពេញ៖ កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ (aT Korea Agro-Fisheries & Food Trade Corporation) នឹងរៀបចំកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យដើម្បីសម្ពោធនូវផ្លែប៉ែសកូរ៉េដ៏ល្អបំផុតនៅផ្សារទំនើប ឡាក់គី ចំនួន ២ លើក។ លើកទី១ នៅថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែសីហា និងលើកទី ២ នៅថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ នេះ។ បើយោងតាម លោកស្រី Lily
August 8, 2019 - បច្ចេកវិទ្យា
បើទោះជា Huawei Mate 30 មិនទាន់បង្ហាញខ្លួនជាផ្លូវការក៏ពិតមែន តែសារព័ត៌មាបច្ចេកវិទ្យា GSMARENA បានចុះផ្សាយថា Case ឬស្រោម សម្រាប់ដាក់ទូរស័ព្ទ Huawei Mate 30 ត្រូវបានក្រុមហ៊ុនជាច្រើនសម្រេចច្នៃម៉ូត និងផលិតរួចខ្លះបណ្ដើរៗហើយ ដើម្បីត្រៀមលក់ពេលវត្តមានរបស់ Huawei Mate 30 មកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ តាមរយៈរូបភាព Case សម្រាប់ដាក់ Huawei Mate 30 ដែលគេទទួលបាននោះបានបង្ហាញថា ទូរស័ព្ទទំនើបចុងក្រោយមួយម៉ូដែលនេះនឹងមានកាមេរ៉ាចំនួន ៣ គ្រាប់ ស្ថិតនៅក្នុងរាងជារង្វង់មួយ អមដោយ Flash
August 8, 2019 - សង្គម
កាលពីថ្មីៗនេះ មានហេតុការណ៍អគ្គីភ័យឆេះផ្ទះដ៏គួរឲ្យតក់ស្លុតមួយបានកើតឡើងនៅឯតំបន់បានថុងរី ស្រុកហាតញ៉ៃ ខេត្តសុងក្លា ប្រទេសថៃ ដោយលោកយាយវ័យ៦៥ឆ្នាំម្នាក់បានពលីខ្លួនដើម្បីចូលជួយសង្គ្រោះជីវិតសត្វឆ្មាឆ្កែដែលជាប់ក្នុងអណ្តាតភ្លើងប្រមាណជាង២០ក្បាល។ លោកយាយវ័យ៦៥ឆ្នាំរូបនោះត្រូវបានគេស្គាល់ឈ្មោះថា ជេមីណាក់ ធីងប៉ាកណាំ ជាអ្នកលក់វត្ថុបុរាណ ដោយគាត់ជាមនុស្សស្រលាញ់សត្វចិញ្ចឹម ប្រើប្រាស់ជីវិតរស់នៅជាមួយពួកវាជារៀងរាល់ថ្ងៃ។ ជាសំណាងអាក្រក់អគ្គីភ័យបានឆាបឆេះឡើងដោយផ្តើមចេញពីផ្ទះរបស់លោក សាយឈុន ឃីតឡយ ឡេក អាយុ៣៩ឆ្នាំ បានឆេះរាលដាលដល់ផ្ទះជាច្រើនក្នុងតំបន់បានថុងរី។ លោកយាយ ជេមីណាក់ បានលះបង់ខ្លួនប្រាណចូលជួយសង្គ្រោះសត្វឆ្មាឆ្កែរបស់គាត់ដែលមានចំនួនជាង២០ក្បាល ធ្វើឲ្យអណ្តាតភ្លើងឆេះរលាករាងកាយអស់ប្រមាណ៦០% ដោយលោកយាយអាចជួយសង្គ្រោះជីវិតសត្វឆ្មាឆ្កែចំនួន៧ក្បាលតែប៉ុណ្ណោះ។ ក្រោយកើតហេតុលោកយាយ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសុងក្លានគររីន ដោយមានការមើលថែយ៉ាងយកចិត្តទុកដាក់ចំពោះសុខភាពគាត់។ តែនៅយប់ថ្ងៃទី៦ ខែសីហា អការៈរបស់លោកយាយ ហាក់កាន់តែធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ទីបំផុតគាត់ក៏បានបាត់បង់ជីវិតនៅថ្ងៃទី៧ ខែសីហា វេលាម៉ោង៦ និង១១នាទីល្ងាច។
August 8, 2019 - អន្តរជាតិ
ខេត្តកំពត៖ ផ្សារសាមគ្គីត្រពាំងរពៅ ត្រូវអគ្គិភ័យឆេះបំផ្លាញទាំងស្រុងហើយ ។ ដោយករណីឆេះផ្សារសាមគ្គីត្រពាំងរពៅ ដែលស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បានកើតឡើងកាលពីយប់ម៉ោង៨ ថ្ងៃទី០៧ ខែសីហា និងត្រូវបានសមត្ថកិច្ចបានគ្រប់គ្រងអគ្គិភ័យ មិនឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ នៅវេលាម៉ោង ១០និង៣០នាទី។ ដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអោយដឹងថាប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកំពតផង និងពីរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុផង។ តាមសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា តូបក្នុងផ្សារសាមគ្គីត្រពាំងរពៅ មានប្រមាណជាង២០០តូប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុងហើយ នៅយប់ថ្ងៃទី០៧ ខែសីហានេះ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ ចំពោះមូលហេតុនៃការឆេះ
August 8, 2019 - អន្តរជាតិ
ភ្នំពេញ៖ មានករណីជនសង្ស័យជាប្តី បានបាញ់ប្រពន្ធរបស់ខ្លួនដល់ទៅ៨គ្រាប់ តែត្រូវជនរងគ្រោះចំនួន៥គ្រាប់ បណ្តាលឲ្យរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវរទេះភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ បានរស់នៅបែកគ្នា ដោយជនសង្ស័យរស់នៅជាមួយកូន២នាក់នៅខេត្ត ឯប្រពន្ធនៅភ្នំពេញ ដោយ ជនសង្ស័យ ជាទាហាន ចំណែកជនរងគ្រោះជាអ្នករកស៊ី។ ហើយមុនពេលកើតហេតុជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះមកជួបហូបអីនៅទីតាំងកើតហេតុ ក៏កើតមានហេតុរឿងប្រចណ្ឌ ធ្វើឲ្យជនសង្ស័យបានដកកាំភ្លើងខ្លីមួយដើមម៉ាក K59 បានបាញ់សំដៅប្រពន្ធខ្លួនឯង៨គ្រាប់ ត្រូវជនរងគ្រោះ៥គ្រាប់ (ចង្កេះ២គ្រាប់ ទ្រូងខាងឆ្វេង១គ្រាប់ ពោះ១គ្រាប់
August 8, 2019 - PR
ភ្នំពេញ ថ្ងៃទី 8 កញ្ញា ឆ្នាំ 2019 ៖ ខែភ្លៀងនេះមានអីពិសេសហ៎? ពិតជាពិសេស ពិតជាឡួយ ជាមួយប្រូម៉ូសិនខែភ្លៀង ចំណេញអស់ស្ទះពី Huawei! ស្មាតហ្វូន Huawei បីម៉ូដែល និងថេបប្លែតពីរម៉ូដែលទៀត ដែលទទួលបានការពេញនិយម និងការគាំទ្រខ្លាំងពីអតិថិជន មានការបញ្ចុះតម្លៃពិសេសក្នុងរដូវភ្លៀងនេះ។ – Huawei T3 Plus ៖ ចំណេញបាន $40 ដែលតម្លៃនៅសល់ត្រឹមតែ $149 ប៉ុណ្ណោះ ជា Tablet អេក្រង់ធំគាប់ចិត្ត ទំហំ
August 8, 2019 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សាលារាជធានីនឹងធ្វើការស្ថាបនាផ្លូវថ្មើរជើង និងសួនសាធារណៈនៅជុំវិញបឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីកែលម្អសោភ័ណភាពផ្តៃបឹងសំរោង ឲ្យមានលក្ខណៈល្អប្រសើរ សម្រាប់ជាទីកន្លែងដើរលំហែរបស់បងប្អូនប្រជាពលរដ្ឋ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលកាន់កាប់ដីនៅលើផ្ទៃបឹងសំរោងទាំងអស់ យកឯកសារពាក់ព័ន្ធមកបង្ហាញនៅទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្សសាលារាជធានីភ្នំពេញភ្លាម ដើម្បីឲ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ វាយតម្លៃ ព្រមទាំងចុះវាស់វែងលើទីតាំងកាន់កាប់ផ្ទៃបឹងសំរោង ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ គោលនយោបាយជូន ហើយការប្រគល់ឯកសារ និងការចុះវាស់វែងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ ខែសីហា រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បើផុតថ្ងៃកំណត់រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនសម្របសម្រួល ឬដោះស្រាយសំណូមពរណាមួយឡើយ៕ អត្ថបទ៖ សេម
August 8, 2019 - បច្ចេកវិទ្យា
កាលពីយប់មិញនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសនូវកំពូលស្មាតហ្វូនថ្មី Galaxy Note 10 របស់ខ្លួន ដែលមានដល់ទៅ២ម៉ូដែលក្នុងឆ្នាំនេះ គឺ Galaxy Note 10 និង Note 10+ ហើយស្មាតហ្វូនទាំង២ម៉ូដែលនេះសុទ្ធតែញាត់បញ្ចូលនូវកំពូលបច្ចេកវិទ្យាថ្មីៗ ទំនើបៗចុងក្រោយ។ ស្មាតហ្វូនទាំង២នេះលក់នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ Galaxy Note 10 ដាក់មានតម្លៃ $949 ជាមួយ RAM 8GB/មេម៉ូរី256GB រីឯ Note 10+ វិញមានតម្លៃ $1,099 សម្រាប់
August 8, 2019 - បច្ចេកវិទ្យា
កាលពីយប់មិញនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសនូវកំពូលស្មាតហ្វូនថ្មី Galaxy Note 10 របស់ខ្លួន ដែលមានដល់ទៅ២ម៉ូដែលក្នុងឆ្នាំនេះ គឺ Galaxy Note 10 និង Note 10+។ ស្មាតហ្វូននេះមានចំនុចពិសេសជាច្រើន ដែលស្មាតហ្វូនដទៃមិនមាន។ + រូបរាង៖ Galaxy Note 10 និង 10+ មានរូបរាងដូចគ្នាទាំងស្រុង ដោយគ្រាន់តែខុសទំហំតែប៉ុណ្ណោះ ហើយឆ្នាំនេះ Samsung បានព្យាយាមអភិវឌ្ឍស្មាតហ្វូនរបស់ខ្លួនឲ្យមានអេក្រង់លាតពេញដល់គែមតែម្តង ប៉ុន្តែមិនមានក្បាលឆក ឬកាមេរ៉ាហូតចុះឡើងឡើយ ដោយ Samsung
August 8, 2019








