Khmernote Media
  • បច្ចេកវិទ្យា

    ទូរស័ព្ទ Huawei ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS អាចនឹងមានវត្តមាននៅលើទីផ្សារនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១៩ នេះហើយ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបច្ចេកវិទ្យា ANDROIDAUTHORITY។ ប្រភពដដែលនេះបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ទូរស័ព្ទ Huawei ដំបូងគេដែលដំណើរការដោយប្រតិបត្តិការណ៍ Hongmeng OS នេះ គឺជាទូរស័ព្ទម៉ូដែល Huawei Mate 30 និង Mate 30 Pro។ គេរំពឹងថា Huawei ដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS នឹងទាក់ទាញអ្នកអភិវឌ្ឍន៍ Software

    August 7, 2019
  • សុខភាព

    ប៉ុន្មានឆ្នាំ​ចុងក្រោយ ការពង្រីក​ដើមទ្រូង​ដោយ​វះកាត់​បញ្ចូល​ស៊ីលីកូន ហាក់មាន​ការកើនឡើង​ខ្លាំង នៅប្រទេស​ថៃ ហើយក៏មាន​ខ្មែរយើង​ខ្លះ ទៅទទួល​សេវាកម្មនេះ នៅ​ទីនោះ​ដែរ។ តែ​សូម​ប្រុងប្រយ័ត្ន ព្រោះ​ម្សិលមិញ ថៃ​បាន​ប្រកាស​ប្រមូល​ស៊ីលីកូន​ពង្រីក​ដើមទ្រូង​ហើយ ដោយសារ​វាពាក់ព័ន្ធ​ជំងឺ​មហារីក។ ការប្រកាស​ប្រមូល​ស៊ីលីកូន​ពង្រីកដើមទ្រូង ធ្វើឡើង​ដោយ​រដ្ឋបាល​ចំណីអាហារ និងឱសថ​ថៃ (FDA) ក្រោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅ​អាមេរិក រាយការណ៍​ថា វាពាក់ព័ន្ធ​នឹង​ជំងឺមហារីក​កម្រ Non-Hodgkin’s Lymphoma Cancer។ ជំងឺមហារីក​កម្រ បាន​កើត​លើ​អ្នក​ជំងឺ ប្រមាណ ៨០០​នាក់ ដែល​ប្រើស៊ីលីកូន​ពង្រីក​ដើមទ្រូង នៅទូទាំង​ពិភពលោក ហើយ​អ្នក​កើត​ជំងឺ​មហារីក​នេះ ក៏​មាន​នៅ​ក្នុង​ប្រទេស​ថៃ​ផងដែរ។ ចាប់តាំងពី​ឆ្នាំ ២០១១ មក ស៊ីលីកូន​ពង្រីក​ដើមទ្រូង ២៩.០០០​គ្រាប់

    August 7, 2019
  • PR

    ភ្នំពេញ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៩ មកដល់ទៀតហើយ! ឱកាសចំណាយតិចចំណេញច្រើនពីប្រម៉ូសិនថែមជូនដ៏សម្បើមអស្ចារ្យពិសេសជាងមុនទៅទៀតសម្រាប់រដូវវស្សានេះ! អតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនថែមជូន Battery Pack កម្លាំង 10000 mAh និងបញ្ចុះតម្លៃ 20 ដុល្លារ ភ្លាមៗនៅពេលជាវស្មាតហ្វូនដ៏ទំនើប និងទាន់សម័យបំផុតដែលកំពុងពេញនិយមក្នុងទីផ្សារ គឺ Samsung Galaxy A50 ! ពិតជាឡូយអស់ស្ទះ!! គួររំឭកផងដែរថាសម្រាប់ស្មាតហ្វូនដ៏ទំនើបទាន់សម័យ Samsung Galaxy A50 នេះមាន ២ ជម្រើសគឺ៖ Ram 4GB /

    August 7, 2019
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា នេះទៅ ស្ថានភាពក្នុងតំបន់មានការផ្លាស់ប្តូរយ៉ាងលឿន ស្នើរតែអាចនិយាយបានថា មិនដែលធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមកនេះ ដោយមានព្យុះ៣គឺ ព្យុះឈ្មោះ ហ្វ្រង់ស៊ីកូ, ព្យុះ ឡេគីម៉ា និងព្យុះ ក្រសារ បានកើតឡើងនៅសមុទ្រប៉ាស៊ីហ្វីកខាងកើតហ្វីលីពីន។ ហើយប្រព័ន្ធសម្ពាធទាប (ITCZ) ដែលសាតសន្ធឹកលើប្រទេសថៃ ឡាវ និងវៀតណាម ដែលខាងចុងកន្លងមកភ្ជាប់នឹងសម្ពាធទាប បច្ចុប្បន្នសម្ពាធទាបបានបំប្លែងខ្លួនទៅជាវិសម្ពាធសកម្ម ហើយក៏បានអូសទាញដោយប្រព័ន្ធព្យុះទាំង៣ ដូចខាងលើ ដែលលក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានការប្រែប្រួល៖ + ភ្លៀងនៅបន្តធា្លក់ដដែល គ្រាន់តែនៅតំបន់មាត់សមុទ្រ ភ្លៀង ខ្យល់ នៅតែបន្តកើតមាន

    August 7, 2019
  • សុខភាព

    ការរួមភេទ ជាផ្នែកមួយ នៃ​ទំនាក់ទំនងជិតស្និទ្ធិ និង​ការស្រលាញ់​។ ពាក់ព័ន្ធបញ្ហា​នេះ ការសិក្សាមួយ រកឃើញ​ថា ការរួមភេទ ១ម្ដង/សប្ដាហ៍ ជួយបង្កើន​អត្រារស់ កាន់តែយូរ រហូត​ដល់ ៣៧%។ ការសិក្សានេះ ធ្វើឡើង​លើបុរស និង​ស្ត្រី​អ៊ីស្រាអែល ចំនួន ១.១២០​នាក់ អាយុ​ក្រោម ៦៥​ឆ្នាំ ដោយ​ចំណាយល​ពេល ២២​ឆ្នាំ។ ការសិក្សា បង្ហាញ​ថា ការរួមភេទ ជួយ​បង្កើន​អត្រា​រស់ មុន​មាន​បញ្ហា​គាំងបេះដូង ប៉ុន្ដែ​កត្តា​កាន់តែសំខាន់ គឺភាពញឹកញាប់​នៃ​ការរួមភេទ ក្រោយ​មាន​បញ្ហា​គាំងបេះដូង។ លទ្ធផល បញ្ជាក់​ថា ក្រោយ​មាន​បញ្ហា​គាំងបេះដូង អ្នករួមភេទ

    August 7, 2019
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានមានប្រសាសន៍ថា វីដេអូហ្គេមបែបបាញ់ប្រហារគ្នាអាចជាហេតុផលមួយ ដែលជំរុញឲ្យមានការបាញ់សម្លាប់ទៅលើហ្វូងមនុស្សជាក់ស្តែងផងដែរ។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញទៅធ្វើសុន្ទរកថាមួយស្តីអំពី “ការបាញ់ប្រហារពីសំណាក់ក្រុមបាតុករទៅកាន់ហ្វូងមនុស្សស្លូតត្រង់”។ លោកបានបន្តថា ការលេងហ្គេមបែបបាញ់ប្រហារគ្នាយូរៗទៅបានជំរុញឲ្យជនអគតិមួយចំនួនកើតចិត្តចង់ធ្វើការបាញ់ប្រហារដូចក្នុងវីដេអូហ្គេមដែរ ហើយជនដែលខ្វះការពិចារណា ឬជនដែលស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនមួយចំនួន ក៏បានចម្រេចចិត្តធ្វើការបាញ់ប្រហារនោះមែនទែនតែម្តង។ ប្រធានាធិបតីវ័យ ៧៣ ឆ្នាំរូបនេះបានបន្តទៀតទេ រូបភាពនៃការជំរុញឲ្យមានគំនិតហឹង្សា ឬការបាញ់ប្រហារ មិនគួរទុកឲ្យមានជាសាធារណៈនៅក្នុងសង្គមនោះទេ ដូចជាវីដេអូហ្គេមបែបបាញ់ប្រហារគ្នាជាដើមគួរតែត្រូវលុបបំបាត់ចោល ឬត្រូវលក់ដោយតឹងរឹងបំផុតមិនមែនមនុស្សគ្រប់គ្នាអាចទិញវាដោយសេរីនោះទេ។ យ៉ាងណាក្តី វិធានការជាក់លាក់ជុំវិញការលើកឡើងនេះនៅមិនទាន់ត្រូវបានលោក Donald Trump បញ្ជាក់លំអិតនៅឡើយទេ តែគេរំពឹងថា​រដ្ឋាភិបាលអាមេរិកនឹងបង្កើតច្បាប់ ឬវិធានការជាក់លាក់ណាមួយក្នុងពេលដ៏ឆាប់នេះ។ សូមបញ្ជាក់ថា វីដេអូហ្គេមបែបបាញ់ប្រហារគ្នាទទួលបានប្រជាប្រិយភាពបំផុតក្នុងពេលបច្ចុប្បន្ននេះ ហើយគេអាចលេងវាតាមរយៈទូរស័ព្ទដៃ កុំព្យូទ័រ ឬម៉ាស៊ីនលេងហ្គេមនៅតាមផ្ទះបានយ៉ាងងាយ។

    August 7, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-រថយន្តច្រើនគ្រឿងត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ ស្ទូចយកទៅរក្សាទុក ជាការដាក់ពិនយ័ ក្រោមហេតុផលថាចតឥតសណ្តាប់ធ្នាប់ប៉ះពាល់ផ្លូវសាធារណៈម្តុំឃ្លាំងលើ ។ បើតាមលោក សន កុសល អភិបាលរងក្រុងព្រះសីហនុថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ការចតយានយន្តឥតសណ្តាប់ធ្នាប់ប៉ះពាល់ផ្លូវសាធារណៈក៍ជាផ្នែកមួយនាំទៅដល់ការកកស្ទះចរាចរណ៍ផងដែរ ដែលរដ្ឋបាលក្រុងចាំបាច់ត្រូវចាត់វិធានការស្ទូចយកទៅរក្សាទុកច្រើនថ្ងៃ ដើម្បីដាក់ពិនយ័ មុននឹងអនុញ្ញាតអោយម្ចាស់នាំយកត្រឡប់ទៅវិញ។ ជាមួយគ្នានេះ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុថ្លែងដែរថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលក្រុងក៍ចាប់ស្ទូចយករថយន្ត៣គ្រឿង និងម៉ូតូ២៨គ្រឿងទៀត ដែលចតប៉ះពាល់ផ្លូវសាធារណៈម្តុំផ្លូវពូលូវ៉ៃទៅរក្សាទុកច្រើនថ្ងៃដូចគ្នា ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    August 6, 2019
  • PR

    វាជាមោទកភាពមួយសម្រាប់ក្រុមការងារ OPPO Photography Academy ដែលទើបតែត្រលប់មកពីបំពេញបេសកម្មស្វែងរកវប្បធម៌ខ្មែរដ៏ចំណាស់ និង មិនអាចកាត់ថ្លៃបាននៅតំបន់ប្រាសាទកោះកេរ្តិ៍ មិនទាន់បានប៉ុន្មានសប្តាហ៍ផង ស្រាប់តែទទួលបានដំណឹងថាប្រាសាទកោះកេរ្តិ៍ដែលមានទីតាំងស្ថិតនៅឃុំស្រយង់ ស្រុកគូលែន នៃខេត្តព្រះវិហាររបស់កម្ពុជា បន្សល់ដោយបុព្វបុរសខ្មែរនាពេលនេះ ត្រៀមខ្លួននឹងបញ្ជូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុហ៍នៅខេត្តកំពង់ធំ ។ វាជាដំណឹងដ៏គួរឲ្យរីករាយបំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និង កូនខ្មែរជំនាន់ក្រោយ នៅពេលនេះពួកគេកាន់តែត្រូវបានពិភពលោកទទួលស្គាល់ និង មើលឃើញតាមរយៈប្រាង្គប្រាសាទចំនួន៤សំខាន់ៗ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ដូចជាប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុហ៍ និង ចុងក្រោយនេះ គឹអាចជា តំបន់ប្រាសាទកោះកេរ្តិ៍ ដូច្នេះយើងចាំមើលថាក្រសួងសាម៉ី គឺក្រសួង វប្បធម៌ និង

    August 6, 2019
  • PR

    ស្នាដៃដែលត្រូវបានជ្រើសរើសភាគច្រើនគឺផលិតផលដំណោះស្រាយលើបញ្ហាបច្ចេកវិទ្យាដ៏ល្អ និងអាចប្រើការបាន ក្នុងវិស័យជាច្រើននៃជីវិតប្រចាំថ្ងៃ ដូចជា ទូរគមនាគមន៍ អប់រំ ឧបករណ៍ផ្សារភ្ជាប់បច្ចេកវិទ្យាអ៊ីនធឺណិត និង ពាណិជ្ជកម្មអេឡិចត្រូនិក។ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ សម្ព័ន្ធ Viettel Group និងក្រុមហ៊ុនមិត្ដហ្វូន បានប្រកាសជាផ្លូវការនូវបញ្ជីរាយនាមក្រុមចំនួន ១០ ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួត Viettel Advanced Solution Track 2019 ដែលនឹងរៀបចំឡើងក្នុងរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្រុមទាំងនេះ មានគំនិតច្នៃប្រឌិតល្អៗ និងផលិតផលរបស់ពួកគេត្រូវបានជ្រើសរើសពីបេក្ខភាពសហគ្រិនជាង ២០០នាក់មកពី

    August 6, 2019
  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាន សម្រេចបើកឲ្យមានការប្រឡងប្រជែងជ្រើសរើសនិស្សិត មន្ត្រីរាជការស៊ីវិល ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០១៩ចំនួន ៤៧កន្លែង។ កាលបរិច្ឆេទប្រឡង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង៧ព្រឹក ចាប់ផ្តើមទទួលពាក្យសុំសិទ្ធិប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ បេក្ខជនអាចទាញយកពាក្យសុំសិទ្ធិប្រឡងតាមរយៈតំណ ពាក្យសុំប្រឡង ៕ សូមអានសេចក្តីប្រកាសពេញនៅខាងក្រោម៖

    August 6, 2019