Khmernote Media
  • បច្ចេកវិទ្យា

    ដើម្បីប្រជែងគ្នាដណ្ដើមយកប្រជាប្រិយភាពនៅក្នុងទីផ្សារទូរស័ព្ទ ក្រុមហ៊ុននីមួយៗបានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ តួយ៉ាងបើយោងតាមសារព័ត៌មានបច្ចេកវិទ្យា THEVERGE​ បានរាយការណ៍ថា នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ទូរស័ព្ទ iPhone នឹងបំពាក់នូវមុខងារថ្មីមួយគឺបច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ទូរស័ព្ទផ្ទាល់ដែរហើយ។ យ៉ាងណាក្តី សេចក្តីរាយការណ៍ខាងលើនេះគឺគ្រាន់តែជាការវិភាគរបស់អ្នកជំនាញផ្នែកព័ត៌មានវិទ្យាប៉ុណ្ណោះ មិនមែនជាការប្រកាសផ្លូវការរបស់ក្រុមហ៊ុនឡើយ។ អ្នកជំនាញដែលធ្វើការវិភាគខាងលើនេះមានឈ្មោះថា Ming-Chi Kuo ហើយការវិភាគអំពីភាពរីកចម្រើនក្នុងវិស័យបច្ចេករបស់គាត់ភាគច្រើនមិនសូវខុសឡើយ។ ក្រៅតែពីបច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់នេះ iPhone ដែលផលិតនៅក្នុងឆ្នាំ ២០២១ Apple ក៏នៅតែមានបំពាក់នូវបច្ចេកវិទ្យាស្កេនមុខ (Face ID) ដែលបច្ចេកវិទ្យាទាំង២នេះនឹងធ្វើដំណើររួមគ្នា ដើម្បីធ្វើឲ្យ iPhone កាន់តែមានសុវត្ថិភាព។ ក្រុមហ៊ុន Apple បានធ្វើការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យា ស្កេនក្រយៅដៃលើអេក្រង់នេះ

    August 6, 2019
  • អន្តរជាតិ

    ការថតរូបហើយបង្ហោះទៅក្នុងបណ្តាញសង្គមគឺជាសកម្មភាពកំសាន្តដ៏ពេញនិយមមួយសម្រាប់យុវវ័យនៅក្នុងពេលបច្ចុប្បន្ននេះ។ ដើម្បីទទួលបានការចាប់អារម្មណ៍ច្រើន អ្នកថតរូបមួយចំនួនតែងព្យាយាមថតរូបប្លែកៗហើយពេលខ្លះត្រូវប្រឈមនឹងគ្រោះថ្នាក់ទៀតផង។ ជាក់ស្តែងគូស្នេហ៍មួយគូ ដែលចង់ថតរូបជាប់ជាមួយនឹងរថភ្លើងកំពុងបើកយ៉ាងលឿននោះ បានភ្លាត់ស្នៀតត្រូវរថភ្លើងបុកឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangdong  ភាគខាងត្បូងប្រទេសចិន។ ក្នុងវីដេអូដែលគេថតបាននោះបានបង្ហាញថា ពួកគេព្យាយាមថតរូបភាពឲ្យជាប់នឹងរថភ្លើងកំពុងបើក តែសំណាងអាក្រក់រថភ្លើងបានបុកពួកគេពីក្រោយតែម្តង។ ក្រោយកើតហេតុស្រ្តីជាសង្សាត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរដោយត្រូវបាក់ឆ្អឹងជាច្រើនកន្លែង ដោយឡែកបុរសជាសង្សាមានរបួសតិចតួចតែក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដូចគ្នាដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពនេះដូចក្នុងវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=CJiImATCgRg អត្ថបទ៖ ភក្តី

    August 6, 2019
  • សង្គម

    កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅនេះ ផ្ទុះការចែករំលែករិះគន់មួយពេញបណ្តាញសង្គមថៃ ដោយមានករណីបុរសសតិមិនល្អមួយនាក់ បានបំផ្លាញសម្បត្តិរដ្ឋដោយឡើងមកបទជើងតូចក្នុងឡានក្រុង ដោយគ្មានកោតក្រែងនរណាម្នាក់សោះឡើយ។ យោងតាមបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Kob Somyot ដែលជាអ្នកបង្ហោះបានរៀបរាប់ឲ្យដឹងថា៖ «នេះគឺជាបញ្ហាចំបងមួយនៅក្នុងសង្គមថៃ! ព្រឹកនេះស្រាប់តែមានបុរសម្នាក់មកពីណាមិនដឹងឡើងមកឈរបត់ជើងតូចក្នុងឡានក្រុង ដែលជាការបំផ្លាញសម្បត្តិសាធារណៈ។ បញ្ហាបែបនេះតើអ្នកគិតគួរដោះស្រាយបែបណា»។ ករណីនេះបានធ្វើឲ្យមហាជនថៃកើតក្តីខឹងសម្បារជាខ្លាំង ដោយទាមទារឲ្យខាងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះបញ្ហានេះ ជាពិសេសលើមនុស្សដែលគ្មានផ្ទះសម្បែង បង្កចលាចលដល់សង្គមថៃតែម្តង។

    August 6, 2019
  • PR

    ភ្នំពេញថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៩៖ ជាការពិតណាស់បរិស្ថានជុំវិញគឺពិតជាកត្តាដ៏សំខាន់ដែលអាចជះឥទ្ធិផលដល់ការរស់នៅ ឬការបំពេញការងារប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ សាកស្រមៃមើលប្រសិនបើគេហដ្ឋាន កន្លែងធ្វើការ ការិយាល័យ ឬ អាគារពាណិជ្ជកម្មរបស់លោកអ្នក ក្តៅស្អុះស្អាប់ មិនមានផាសុកភាព តើនឹងមានអ្វីកើតឡើង? ប្រាកដណាស់វានឹងមិនមានភាពងាយស្រួលក្នុងការរស់នៅ ឬបំពេញការងារបានល្អឡើយ! ដូច្នេះជាមួយនឹងម៉ាស៊ីនត្រជាក់ សាមសុង Wind-free 4 way Cassette គឺជាដៃគូដ៏ល្អបំផុតសម្រាប់គ្រួសារ ម្ចាស់ជំនួញ ឬអាជីវកម្មដែលជោគជ័យដោយផ្តល់ជូននូវបរិយាកាសល្អដល់បុគ្គលិកនិយោជិត អតិថិជន ដៃគូពាណិជ្ជកម្ម ឬវិនិយោគិនក្នុងការទទួលបាននូវអារម្មណ៍ស្រស់ស្រាយជានិច្ច។ គួរបញ្ជាក់ផងដែរថាអាគារពាណិជ្ជកម្មដ៏ល្បី LEGO របស់ប្រទេសកូរ៉េ ព្រមទាំងអាគារពាណិជ្ជកម្ម Keystone Premium

    August 6, 2019
  • សង្គម

    កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២០ ដែលមានថ្ងៃឈប់សម្រាកសរុបចំនួនត្រឹមតែ២២ថ្ងៃតែប៉ុណ្ណោះ។ ក្នុងនោះយើងសង្កេតឃើញព្រះរាជពិធីបុណ្យចម្រើនព្រះជន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះរាជពិធីបុណ្យចម្រើនព្រះជន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលធ្លាប់តែឈប់សម្រាក៣ថ្ងៃ ត្រូវបានផ្លាស់ប្តូរឈប់សម្រាកតែ១ថ្ងៃវិញ។ រីឯបុណ្យមួយចំនួនដូចជា ពិធី​បុណ្យ​មាឃ​បូជា, ទិវាជាតិនៃការចងចាំ,ទិវាកុមារអន្តរជាតិ, ទិវារំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និងទិវាសិទ្ធិមនុស្សអន្តរជាតិ ត្រូវបានដកចេញពីប្រតិទិនឈប់សម្រាក៕ អត្ថបទ៖ សេម

    August 6, 2019
  • PR

    ភ្នំពេញថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៩ ថ្ងៃនេះក្រសួងសុខាភិបាល ក្រុមហ៊ុន ណូវ៉ូ ណ័រឌីស និងអង្គការកិច្ចសហប្រតិបត្តការរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសបើកគ្លីនិកទឹកនោមផ្អែមលើកុមារចំនួន ២ នៃកម្មវិធីភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជន ដែលមានឈ្មោះថា គម្រោងទឹកនោមផ្អែមលើកុមារ ក្នុងប្រទេសកម្ពុជា។ ការបើកគ្លីនិកទឹកនោមផ្អែមរបស់កុមារទាំងពីរនេះនឹងជួយដោះស្រាយបន្ទុកជំងឺទឹកនោមផ្អែមដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជាក្នុងចំណោមកុមារដែលមានជំងឺទឹកនោមផ្អែមដែលត្រូវការការថែទាំនិងព្យាបាល។ ចំនួនប្រមាណ ៩,៦% បានកើនឡើងជាតិស្ករក្នុងឈាមឬកំពុងត្រូវបានព្យាបាលជំងឺទឹកនោមផ្អែមនៅកម្ពុជា។ សរុបទៅគ្លីនិកទឹកនោមផ្អែមរបស់កុមារថ្មីចំនួន ១៤ កន្លែងនឹងផ្តល់ការធ្វើរោគវិនិច្ឆ័យនិងយកចិត្តទុកដាក់ដល់កុមារដែលមានកុមារទឹកនោមផ្អែមប្រភេទ ១ ក្រោមគម្រោងទឹកនោមផ្អែមលើកុមារ នៅ កម្ពុជា។ គ្លីនិកចំនួន ៤ កន្លែងនឹងត្រូវដាក់នៅក្នុងទីក្រុងនិង ១០ កន្លែងនៅតាមខេត្ត។ បច្ចុប្បន្ននេះមានកុមារចុះឈ្មោះប្រមាណ ២០០

    August 6, 2019
  • សុខភាព

    បើតាម​ចំណាំ ​ចាស់​ៗ​បុរាណ​តែង​តែ​ឲ្យ​ស្រីៗសម្រាល​កូន​រួច​ញ៉ាំ​អាហារ​ហឹរ​ៗ ជាពិសេស​ឆា​ខ្ញី ខដាក់ម្រេច និង​សាច់​អាំង ​ចៀនប្រឡាក់ម្រេច​បែប​ក្រៀមក្រោះ ព្រោះ​ក្រោយ​ញ៉ាំ​រួច ប្រាកដ​ជា​ត្រូវការ​ផឹក​ទឹក​ច្រើន ហើយ​ការ​ផឹក​ទឹក​ច្រើន​នេះ​ធ្វើឲ្យ​សម្បូរ​ទឹកដោះ​ទៅ​បំបៅ​កូន ឯអាហារហឹរធ្វើឲ្យ​​សរសៃសសូង​ឆាប់រឹង។ តែ​ទង្វើ​បែប​នេះ គ្រូពេទ្យ​មិន​ឯកភាព​នោះ​ទេ។ លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ថា អាហារ​ហឹរ និង​ក្រៀមក្រោះ​នេះ​មិន​ល្អ​ចំពោះ​ម៉ាក់​ៗ​ទេ ដោយសារ​គ្មាន​ជីវជាតិ​ច្រើន។ ម្យ៉ាង​ទៀត​​ទើប​សម្រាល​កូន​រួច​ ម្តាយ​ត្រូវ​ការ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​គ្រប់​មុខ​ពី​​​បន្លែ​ ជាពិសេស​ម៉ាក់​ៗ​ត្រូវ​ការ​ជាតិ​ទឹក​ជា​ចាំបាច់ ដូចនេះ​របប​អាហារ​គួរតែ​ជា​ប្រភេទ​សម្ល​មានទឹក ​គ្រឿង​ផ្សំ សាច់ បន្លែ​ចម្រុះ។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ថែម​ទៀត​ថា៖ “បាយ​ជា​អាហារ​ថាមពល និង​អាហារ​សាងសង់

    August 5, 2019
  • បច្ចេកវិទ្យា

    ជប៉ុន៖ សាស្រ្តាចារ្យជនជាតិជប៉ុនម្នាក់បានរកឃើញវិធីពិសេសមួយដោយអាចធ្វើឲ្យអំពូល LED ភ្លឺបាន ដោយប្រើតែទឹកនោមមនុស្សប៉ុណ្ណោះ។ សាស្រ្តាចារ្យរូបនេះមានឈ្មោះថា Keiichi Kaneto ជាអ្នកស្រាវជ្រាវនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យា Osaka ។ គំនិតច្នៃប្រឌិតរបស់គាត់នេះ គឺគាត់បានបង្កើតឧបករណ៍តូចមួយ ដែលអាចនាំយកចំហេះពីក្នុងទឹកនោមរបស់មនុស្សបំលែងទៅជាថាមពល ដែលអាចបំភ្លឺអំពូល LED បាន។ ការរកឃើញនេះត្រូវបានគេមើលឃើញថា នឹងផ្តល់គុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រើប្រាស់ពេលដើរចូលព្រៃ ឬពេលឡើងភ្នំម្តងៗ ព្រោះថានៅទីដែលគ្មានចរន្តអគ្គិសនីនោះ ការប្រើប្រាស់ទឹកនោមដើម្បីបំភ្លឺភ្លើង LED គឺជារឿងល្អបំផុត។ រហូតមកទល់នឹងពេលនេះ មានក្រុមអ្នកស្រាវជ្រាវជាច្រើននាក់ផ្សេងទៀតនៅលើពិភពលោក កំពុងតែយកអ្វីដែលលោកសាស្រ្តាចារ្យ Keiichi Kaneto បានរកឃើញ ទៅសិក្សាបន្តទៀត ដើម្បីរកវិធីបំលែងទឹកនោមឲ្យអាចប្រើបានជាមួយនឹងអំពូលប្រភេទផ្សេងទៀត៕ អត្ថបទ៖ ភក្តី

    August 5, 2019
  • អន្តរជាតិ

    ចិន៖ ក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ប្តីប្រពន្ធវ័យចំណាស់មួយគូ កំពុងតែធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមានការរំជួលចិត្តជាខ្លាំង បន្ទាប់ពីពួកគាត់ស្នើសុំវេជ្ជបណ្ឌិតឲ្យជួយសម្រេចក្តីស្រមៃចុងក្រោយនៃជីវិតរបស់ពួកគាត់ គឺពួកគាត់ចង់កាន់ដៃគ្នាបន្តិចមុនពេលបញ្ជូនពួកគាត់ទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ធ្វើការវះកាត់ដោយមិនដឹងច្បាស់ថាការវះកាត់នោះជោគជ័យឬអត់ទេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Hong Kong-Shenzhen ក្នុងក្រុងហុងកុង ប្រទេសចិន។ ​ប្តីប្រពន្ធទាំងពីរនាក់នេះមានអាយុ ៥៧ ឆ្នាំ ដូចគ្នា ហើយខាងប្តីមានឈ្មោះថា​ Gao មានជំងឺបេះដូង ចំណែកឯខាងប្រពន្ធវិញមានឈ្មោះថា Peng មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ។ ស្ថានភាពសុខភាពប្តីប្រពន្ធទាំងពីរនាក់នេះគឺដល់ដំណាក់ចុងក្រោយដូចគ្នា​ ហើយការសម្រេចចិត្តធ្វើការវះកាត់នេះ មិនប្រាកដថាអាចជួយព្យាបាលឲ្យពួកគាត់ជាសះស្បើយវិញបាននោះទេ តែបើមិនធ្វើការវះកាត់គឺពួកគាត់ប្រឈមនឹងការស្លាប់ខ្ពស់ណាស់។ ដោយដឹងពីស្ថានភាពខ្លួនឯង មុនពេលធ្វើការវះកាត់ខណៈដែលពួកគាត់ត្រូវបានបញ្ជូនទៅដល់បន្ទប់សង្គ្រោះបន្ទាន់ហើយនោះ ស្រាប់តែពួកគាត់បានប្រាប់វេជ្ជបណ្ឌិតដូចគ្នាថា ពួកគាត់ចង់ជួបគ្នា និងកាន់ដៃគ្នាបន្ដិច ព្រោះវាអាចជាលើកចុងក្រោយរបស់ពួកគាត់ហើយ។ ការស្នើសុំដ៏រំជួលចិត្តបានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតឆ្លៀតនាំពួកគាត់ឲ្យបានជួបគ្នានៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ប្រមាណជា ១០ នាទី មុនពេលបំបែកពួកគាត់ឲ្យនៅក្នុងបន្ទប់វះកាត់ផ្សេងគ្នាវិញ។

    August 5, 2019
  • សុខភាព

    រដ្ឋលេខាធិការ​​ក្រសួង​អប់​រំ​ថៃ លោក​ស្រី កាឡាយ៉ា សុផុនផានិច ​​កំពុង​ពិនិត្យ​មើល​សំណើ​​មួយ ដោយ​ជំនួស​សៀវភៅ​ពុម្ព​ក្រាស់​ៗ នៅ​ក្នុង​​កាតាប​សិស្ស​​​​កម្រិត​បឋម និង​មធ្យម​សិក្សា​ទូទាំងប្រទេស ​​គ្រប់​មុខទៅ​ជា សៀវភៅ​ឌីជីថល ឬ​ E-book វិញ​ ក្រោយ​មាន​បញ្ហា ទម្ងន់​របស់​សៀវភៅ​ទាំង​នោះ​ធ្ងន់ ហើយ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​ក្មេងស្រី ជា​សិស្សសាលា​ម្នាក់។ តាម​សារព័ត៌មាន Bangkok ការ​លើក​នូវ​គំនិត​បែប​នេះ បន្ទាប់​ពី​មាន​ករណី​ ក្មេង​ស្រី​ថៃ​វ័យ​១៤​ឆ្នាំ​មួយ​រូប មក​ពី​ខេត្ត ខនកែន បាន​​ត្អួញ​ត្អែរ​ ថា​នាង​ឈឺ​ខ្នង​ រហូត​ធ្លាក់​ខ្លួន ឈឺ ហើយ​​ម្តាយ​របស់​នាង​ បាន​នាំ​ទៅ​ឆ្លុះ X-ray ក៏​ឃើញ​ថា កូន​ស្រី​កើត មាន​អាការៈ​វៀច​ឆ្អឹង​ខ្នង។

    August 5, 2019