- Khmernote Media
- អន្តរជាតិ
ថៃ៖ ក្រសួងដឹកជញ្ជូនថៃគ្រោងនឹងដាក់ផ្លូវសំខាន់ៗចំនួន ៤ ខ្សែឲ្យក្លាយជាផ្លូវល្បឿនលឿន ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ដែលកំពុងកើតមានលើផ្លូវទាំងនោះ។ ផ្លូវទាំង ៤ ខែ្សនោះរួមមានផ្លូវ Phahon Yothin, Mittraphap, Sukhumvit និង Phetkasem ដែលសុទ្ធតែជាផ្លូវសំខាន់ៗសម្រាប់ភ្ជាប់ទីក្រុងបាងកកទៅកាន់ផ្នែកផ្សេងៗនៃប្រទេសថៃ។ បច្ចុប្បន្ននេះល្បឿនកំណត់ដែលគេតម្រូវឲ្យរថយន្តត្រូវធ្វើដំណើរលើផ្លូវទាំង ៤ នេះ គឺ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយល្បឿនដ៏យឺតនេះបានធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។ ក្នុងស្ថានភាពនេះទើបគេចង់តម្លើងល្បឿនកំណត់ឲ្យឡើងដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់អ្នកបើកបរនៅផ្នែកខាងស្ដាំនៃផ្លូវ ហើយសម្រាប់ផ្នែកខាងឆ្វេងវិញអាចមានល្បឿន ១០០, ៨០ និង ៦០ គីឡូម៉ែត្រក្នុងមួយម៉ោងអាស្រ័យលើប្រភេទយានយន្ត ដែលបើកបរជាក់ស្តែង។ រហូតមកទល់នឹងពេលនេះគម្រោងខាងលើកំពុងស្ថិតនៅក្នុងការសាកល្បងនៅឡើយទេ ហើយបើវាគ្មានអ្វីជាឧបសគ្គនោះទេគេនឹងសម្រេចអនុវត្តជាផ្លូវការតែម្តង៕
August 5, 2019 - ព័ត៌មានជាតិ
បដិមាព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅកោះកេរ នាស.វ.ទី១០នៃគ.ស. ស្ថិតក្នុងសភាពបាក់បែកចំនួន១០០០០បំណែក បច្ចុប្បន្នកំពុងត្រូវបានក្រុមអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា សារៈមន្ទីរជាតិភ្នំពេញ និងសាលាបារាំងចុងបូព៌ាធ្វើការជួសជុលផ្គុំរូបរាងឡើងវិញតាមទម្រង់ដើម។ ភាពខ្ទេចខ្ទាំរាងកាយរាប់ម៉ឺនបំណែកនៃទេពអង្គនេះ បណ្តាលមកពីកត្តាធម្មជាតិនៃអាយុកាល ភាពវឹកវរនៃសង្គ្រាមស៊ីវិល និងពួកឈ្មួញទុច្ចរិតមួយចំនួនឆ្លៀតឱកាសស្រុកទេសគ្មានសុខសន្តិភាព ក៏បានអារកាត់ព្រះសិរយកទៅជួញដូរ ហើយវាយបំបែករូបរាងកាយដែលពុកផុយឱ្យបែកខ្ទេច គួរឱ្យសង្វេគបុរាណវត្ថុដ៏ធំនេះក្រៃ។ ទាក់ទងនឹងការប្រមូលបំណែកនៃព្រះសិវៈរាំមកធ្វើការអភិរក្សឡើងវិញ គឺនៅឆ្នាំ២០១២ សាលាបារាំងចុងបូព៌ា បានសហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើកំណាយស្រាវជ្រាវរួមគ្នាដើម្បីប្រមូលនូវបំណែកនៃព្រះសិវៈរាំដែលសេសសល់ពីការបំផ្លាញទាំងក្នុងដីខ្លះ និងគរលើដីលាយឡំនឹងបំណែកឥដ្ឋខ្លះ មករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏ប៉ុន្តែដោយសារនៅទីនោះមានការលំបាកក្នុងការជួសជុល ក៏បានផ្ទេរមកអភិរក្សដ្ឋានអង្គរវិញ។ ក្នុងការជួសជុលនេះ ក៏បានយកបំណែកដៃចំនួន៥ និងព្រះភក្ត្រចំនួនពីរមកពីសារមន្ទីរជាតិភ្នំពេញដែលបារាំងបានយកទៅរក្សាទុកនៅឆ្នាំ១៩៦០
August 5, 2019 - អន្តរជាតិ
ថៃ៖ ម្ហូបមួយប្រភេទរបស់ថៃ ដែលមានឈ្មោះដើមថា “Nam Prik Num” ឬតំបន់ខ្លះហៅថា “Chili Dip” គឺជាមុខម្ហូបមួយមុខ ដែលមានប្រជាប្រិយបំផុតសម្រាប់ប្រជាពលរដ្ឋថៃ។ ម្ហូបនេះផ្សំឡើងដោយការបុកម្ទេសយ៉ាងច្រើន និងលាយជាមួយគ្រឿងផ្សំជាច្រើនទៀត ហើយវាអាចត្រូវបានគេយកទៅញ៉ាំដោយជ្រលក់ជាមួយបន្លែ ជ្រលក់ជាមួយសាច់ និងអាហារផ្សេងៗតាមចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ យ៉ាងណាក្តី បើយោងតាមមន្ទីរសុខាភិបាលថៃបានបញ្ជាក់ថា ម្ហូបនេះគឺគ្មានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ទទួលទាននោះទេ។ យោងតាមការណែនាំរបស់ក្រុមអ្នកជំនាញផ្នែកសុខភាពបានអះអាងថា អាហារដែលល្អសម្រាប់ទទួលទានគឺអាហារ ដែលមានផ្ទុកជាតិអាស៊ីត Benzoic ត្រឹមតែ ៥០០ មីលីក្រាមក្នុងអាហារមួយគីឡូក្រាម។ ដោយឡែកម្ហូប “Nam Prik Num” ត្រូវបានគេរកឃើញថា មានផ្ទុកជាតិអាស៊ីត Benzoic ចាប់ពី ៨៩០ ដល់
August 5, 2019 - PR
ភ្នំពេញថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩៖ ពិតជាមិនគួរឱ្យជឿមែន! គ្រាន់តែឃើញភ្លាមពេញចិត្តស្តូកតែម្តង! Samsung Galaxy Tab A ទំហំ 8 អ៊ីញ នេះគឺពិតជាស្រស់ស្អាត និងទាក់ទាញជាទីបំផុត! ទាំងរូបរាង ចំណុចពិសេសៗ និងតម្លៃ គឺពិតជាអាចធ្វើឱ្យអតិថិជនដែលនិយមគាំទ្រថេប៊្លែតរបស់ សាមសុង ទាំងអស់ បាក់ចិត្តស្រឡាញ់ និងជាវយកទៅប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និងកូនៗជាទីស្រឡាញ់តែម្តង! គួរបញ្ជាក់ផងដែរថា Samsung Galaxy Tab A ទំហំ 8 អ៊ីញ ស៊េរីឆ្នាំ 2019
August 5, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកឥដ្ឋ បានក្រឡាប់ប៉ះទៅលើម៉ូតូ បណ្តាលឲ្យមានមនុស្សមួយចំនួនរងគ្រោះថ្នាក់ ក្នុងនោះបើតាមសេចក្តីរាយការណ៍បឋមពីនគរបាលថា មានមនុស្សយ៉ាងតិច៣នាក់រងរបួស។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវចំណោតបេតុងវត្តលើ (ចុះមកសង្កាត់លេខ២) ក្រុងព្រះសីហនុ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម។ ទោះជាយ៉ាងនេះក្តីក្រុមសង្គ្រោះកំពុងកាយគំនរឥដ្ឋរុករកក្រែងមានជនរងគ្រោះកប់ជាប់ក្នុងឥដ្ឋ៕
August 5, 2019 - PR
ភ្នំពេញ ប្រទេសកម្ពុជា – ក្រុមហ៊ុន Lenovo™ បានតែងតាំងក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ ជាអ្នកចែកចាយពេញសិទ្ធិ និងជាអ្នកផ្ដល់សេវានៅក្នុងប្រទេសកម្ពុជា។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ ទទួលខុសត្រូវក្នុងការផ្ដល់ឯកទេស ការធានា និងការគ្រប់គ្រងប្រតិបត្តិការកុំព្យូទ័រ និងឧបករណ៍ឆ្លាតវៃក្នុងប្រទេសកម្ពុជា។ លោក Roy Ng ដែលជាប្រធានចាត់ការទូទៅនៃបណ្ដាញ SMB Channel របស់ក្រុមហ៊ុន Lenovo ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “យើងមានក្ដីសោមនស្ស សូមប្រកាសថា
August 5, 2019 - បច្ចេកវិទ្យា
គិតត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០១៩ នេះ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនមួយនេះបានឆ្លាក់ចុះប្រមាណជា ៥៦%។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះគិតត្រឹមត្រីមាសទី ២ ដូចគ្នា Samsung អាចរកប្រាក់ចំណូលបានរហូតដល់ ១៣,៣ ពាន់លានដុល្លារអាមេរិក។ ដោយឡែកសម្រាប់ឆ្នាំ ២០១៩ នេះ គិតត្រឹមត្រីមាសទី ២ ដូចគ្នា ប្រាក់ចំនូលរបស់ Samsung មានត្រឹម ៥,៥៦ ពាន់លានដុល្លារតែប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Gsmarena បានឲ្យដឹងថា
August 5, 2019 - PR
ប្រយ័ត្នទិញមិនទាន់គេណាបងប្អូន! ព្រោះថាហាងលក់ទូរស័ព្ទដៃ ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន OPPO នៅកម្ពុជាគឺមានច្រើនខ្លាំងណាស់! នៅពេលនេះទាំងហ្វេនផ្កាប់មុខរបស់ Barcelona និង ជាហ្វេនផ្កាប់មុខរបស់ទូរស័ព្ទដៃ OPPO ប្រហែលជាកំពុងទៅកាន់បណ្តាហាងលក់ទូរស័ព្ទដៃរបស់ OPPO ហើយមើល៍ទៅ ព្រោះថាម៉ូឌែល OPPO Reno FC Barcelona Edition មានត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលកំណត់ដោយរោងចក្រផលិតទូរស័ព្ទម៉ូឌែលនេះ។ ដូចលោកអ្នកបានដឹងស្រាប់ហើយ សម្រាប់ម៉ូឌែលនេះក៏បានលក់នៅតំបនអឺរ៉ុបដែរ ដែលមានតម្លៃខ្ទង់ពាន់ជាងឯណោះ និង បានលក់ចេញយ៉ាងផុសផុលតាមរយៈហ្វេនរបស់ក្រុមបាល់ទាត់លំដាប់ពិភពលោក Barcelona ដើម្បីអបអរសាទរការប្រកួតរបស់ក្រុមពួកគេផងដែរ។ ទូរស័ព្ទ OPPO Reno FC Barcelona
August 5, 2019 - អន្តរជាតិ
ប្រេស៊ីល៖ នេះជាករណីដ៏កម្រមួយ ដែលទារកម្នាក់បានសម្រាលមកក្នុងលក្ខណៈខុសប្រក្រតីបំផុត ពោលគឺកើតមកដោយមានទាំងថង់ទឹកភ្លោះមកជាមួយដែរ ខណៈជាធម្មតាថង់ទឹកភ្លោះនោះត្រូវបែកធ្លាយហើយទារកត្រូវកើតចេញពីថង់ទឹកភ្លោះនោះ។ ហេតុការណ៍នេះត្រូវបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Praia da Costa ក្នុងក្រុង Vila Velha ប្រទេសប្រេស៊ីល។ ម្តាយរបស់ទារកម្នាក់នេះមានឈ្មោះថា Monyck Valasco អាយុ ៣៤ ឆ្នាំ ខណៈទារកមានឈ្មោះថា Noah Valasco។ ករណីនេះបានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតភ្ញាក់ផ្អើលបំផុត ព្រោះវាជាករណីកម្រមួយដែលក្នុងចំណោមទារករាប់ម៉ឺននាក់អាចមានមួយករណីប៉ុណ្ណោះ។ បើទោះបីជាកើតមកខុសប្រក្រតីក៏ពិតមែន តែក្រុមវេជ្ជបណ្ឌិតនៅតែអាចជួយសង្គ្រោះជីវិតទារកនោះបាន ដោយរហូតមកទល់នឹងពេលនេះទាំងទារក និងម្តាយត្រូវសម្រាកនៅមន្ទីរពេទ្យសិនទម្រាំសុខភាពទារកនោះរឹងមាំបន្តិច ទើបអាចត្រលប់ទៅផ្ទះវិញបាន៕ អត្ថបទ៖ ភក្តី
August 5, 2019 - សុខភាព
របស់ទាំងពីរនេះញ៉ាំសឹងរាល់ថ្ងៃ ហើយសុទ្ធតែជាប្រភពកាបូអ៊ីដ្រាត ដែលរាងកាយត្រូវការ។ ថ្ងៃខ្លះ ចង់ញ៉ាំតែបាយ ថ្ងៃខ្លះទៀតចង់ញ៉ាំតែមី។ គ្នាយើងខ្លះគិតថា ញ៉ាំបាយនឹងពោះជាងមី បើញ៉ាំមីអាចឆាប់ឃ្លាន។ តើជាតិកាបូអ៊ីដ្រាតទាំងពីរនេះ ផ្ដល់គុណសម្បត្តិ និងគុណវិបត្តិដូចម្ដេចខ្លះ? ចាំ “Hello គ្រូពេទ្យ” បកស្រាយ៖ ១- ប្រភេទកាបូអ៊ីដ្រាត កាបូអ៊ីដ្រាត ជាសារធាតុចិញ្ចឹមមួយដែលរាងកាយត្រូវការ ព្រោះវាជាប្រភពថាមពល។ កាបូអ៊ីដ្រាត បានបំប្លែងទៅជាគ្លុយកូស ដែលប្រើជាថាមពលសម្រាប់កោសិការាងកាយ។ ប្រភេទ ឬគុណភាពនៃកាបូអ៊ីដ្រាត ពិតជាសំខាន់ជាងបរិមាណញ៉ាំ។ នេះបើយោងតាមសាលាសុខាភិបាលសាធារណៈ Harvard TH Chan។ កាបូអ៊ីដ្រាតមានពីរប្រភេទគឺ សាមញ្ញ និងសាំញ៉ាំ។
August 5, 2019









