- Khmernote Media
- អន្តរជាតិ
លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប នឹងរៀបចំធ្វើកម្មពិធីជួបសំណេះសំណាល និងភ្លក់រសជាតិស្នាដៃចំអិនម្ហូបអាហារសាច់ជ្រូក និងពងទា ដែលស្នាដៃចំអិនម្ហូបផ្ទាល់របស់លោកជំទាវ ម៉ែន ស៊ុន ឧត្តមភរិយារបស់ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី។ កម្មវិធីទទួលទានអាហារថ្ងៃត្រង់នេះផងដែរ ប្រព្រឹត្តិធ្វើឡើងនៅតំបន់ធម្មជាតិសែនមនោរម្យមានសួនសត្វ មានចំការធម្មជាតិ និងទីកន្លែងកំសាន្តជាច្រើនទៀតស្ថិតនៅជាប់ជើងភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ដោយបងប្អូនអាចចូលរួមដោយឥតគិតថ្លៃ។ គួររំលឹកថាមួយរយៈនេះគឺមានការរៀបចំធ្វើពិធីបរិភោគសាច់ជ្រូក ស្ទើរតែទូទាំងប្រទេសដើម្បីធ្វើការផ្សព្វផ្សាយថាជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនរីករាលដាលឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ ហើយក៏សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ព្រោះវាមិនឆ្លងដល់មនុស្សទេ ហើយសាច់ជ្រូកដែលបានដាក់លក់នៅលើទីផ្សារក៏មានការពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត៕
August 3, 2019 - អន្តរជាតិ
គម្រោងអភិវឌ្ឍន៍ឧបករណ៍សម្រាប់បំលែងទឹកប្រៃ ឬទឹកសមុទ្រឲ្យក្លាយទៅជាទឹកសាបសម្រាប់ប្រើប្រាស់ ត្រូវបានគេចាប់ផ្ដើមយូរណាស់មកហើយ តែហាក់មិនទាន់ទទួលបានជោគជ័យគួរឲ្យគត់សម្គាល់សោះរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BUSINESSINSIDER បានឲ្យដឹងថា កាលពីពេលថ្មីៗនេះគេអាចប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (sola-power) ដើម្បីបំលែងទឹកសមុទ្រឲ្យក្លាយជាទឹកសាបសម្រាប់ប្រើប្រាស់បាននៅក្នុងប្រទេសកេនយ៉ា។ ប្រភពដដែលបន្តថា ឧបករណ៍សម្រាប់បំលែងទឹកសាបដើរដោយថាមពលអគ្គិសនីនេះត្រូវបានគេហៅថា GivePower ហើយវាអាចបង្កើតទឹកសាបបានប្រមាណជា ៧៥,០០០ លីត្រក្នុងមួយថ្ងៃ និងអាចប្រើប្រាស់គ្រប់គ្រាន់សម្រាប់មនុស្សចំនួន ២៥,០០០ នាក់។ ដ្បិតតែបរិមាណទឹកនេះនៅមិនទាន់ច្រើនក៏ពិតមែន តែវាជាចំណែកមួយជួយកាត់បន្ថយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលមួយចំនួនផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានតំបន់ជាច្រើននៅក្នុងពិភពលោកដូចជា តំបន់ខ្លះនៃប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និង ចិន កំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ជាខ្លាំង ហើយគេបានព្យាការណ៍ថានៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះបញ្ហានេះនឹងបន្តកើតមានច្រើនឡើងៗនៅជុំវិញពិភពលោកផងដែរ៕ អត្ថបទ៖ ភក្តី
August 3, 2019 - PR
• ការរចនាថ្មីសម្រាប់ថាមវន្តយានយន្តដែលល្អប្រសើរជាងមុន • រថយន្ត Lamborghini ដំបូងគេដែលមានការព្យាករណ៍លើការគ្រប់គ្រងថាមវន្តយានយន្ត៖ ជារថយន្ត Lamborghini ដែលមានបំពាក់នូវប្រព័ន្ធគ្រប់គ្រងថាមវន្តយានយន្ត រួមបញ្ចូលជាមួយចង្កូត ចង្កូតទាំងអស់ត្រូវបានរចនាឡើងសម្រាប់កំណត់ឡើងវិញ ប៉ារ៉ាភាពរហ័សរហួន និងភាពងាយស្រួលក្នុងការបើកបរ។ • មានបំពាក់នូវប្រព័ន្ធដែលផ្តល់ទាំងព័ត៌មាននិងកំសាន្ត ជាមួយនឹងឧបករណ៍តភ្ជាប់ដ៏អស្ចារ្យ។ ភ្នំពេញ កម្ពុជា៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ – រថយន្តស្វ័យ័ត Lamborghini រួមគ្នាជាមួយក្រុមហ៊ុន HGB ដែលជាតំណាងចែកចាយផ្តាច់មុខនៃរថយន្ត Lamborghini នៅកម្ពុជា បានបើកឲ្យដំណើរការជាផ្លូវការ Lamborghini Huracán EVO នៅថ្ងៃនេះ
August 3, 2019 - អន្តរជាតិ
ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យនៅភាគខាងត្បូងនៃទីក្រុង Chennai បាននិយាយថា ពួកគេបានវះកាត់យកចេញនូវដុំសាច់មួយ ដែលនៅក្នុងមាត់របស់ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្នុងដុំសាច់នោះមានធ្មេញរហូតដល់ទៅ ៥២៦គ្រាប់ ។ ទន្ដបណ្ឌិតលោក Senthilnathan P. មកពីមហាវិទ្យាល័យ និងមន្ទីរព្យាបាលធ្មេញ Saveetha បាននិយាយថា គ្រាប់ធ្មេញសរុបទម្ងន់ ២០០ក្រាម របស់ក្មេងប្រុសនេះ បានដុះចូលទៅក្នុងឆ្អឹងថ្គាមខាងស្ដាំរបស់គាត់ ហើយកប់នៅក្នុងនោះបង្កជាដុំពកឡើង។ ទន្ដបណ្ឌិតលោក Senthilnathan បានប្រាប់រ៉យទ័រថា៖ «ក្មេងប្រុសបានមករកពួកយើង ដោយត្អូញត្អែរអំពីការហើមថ្គាមរបស់គាត់» ហើយក្មេងប្រុសនេះមានប្រវត្តិហើមថ្គាម តាំងពីគាត់មានអាយុ ៣ឆ្នាំ មកម៉្លេះ។ លោកទន្ដបណ្ឌិតបានបន្ថែមថា
August 3, 2019 - អន្តរជាតិ
រូបថតរបស់ម្តាយកូនពីរនាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយសារតែមហាជនទូទៅគិតថា ស្រ្តីជាម្តាយក្នុងរូបថតនោះគឺជាសង្សារបស់កូនប្រុសទៅវិញ ព្រោះតែគាត់នៅក្មេង និងនៅស្រស់ស្អាតខ្លាំង។ រូបថតនេះបានផ្ទុះក្រោយម្ចាស់គណនី Facebook ដែលមានឈ្មោះថា Jonathan Nyugen បានបង្ហោះរូបថតរបស់គាត់ ដែលបានថតជាមួយនឹងម្តាយបង្កើតរបស់គាត់ជាច្រើនសន្លឹក ហើយរូបថតទាំងនោះបានបង្ហាញពីភាពស្និតស្នាល និងស្រស់ស្អាតបែបយុវវ័យផងដែរ។ បើទោះជាម្ចាស់គណនី Jonathan Nyugen បានសរសេរ Caption ថា ស្រ្តីដែលថតជាមួយគាត់នោះជាម្តាយបង្កើតរបស់គាត់ក៏ដោយ តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមនៅតែមិនអស់ចិត្ត ហើយបាន Comment សួរគាត់បញ្ជាក់ថា គាត់ពិតជាម្តាយរបស់អ្នកមែន? អ្នកខ្លះបានបញ្ចេញមតិថា ហេតុអ្វីបានជាម្តាយរបស់លោកនៅក្មេង និងស្រស់ស្អាតដូចនេះ មើលទៅគឺស្និតស្នាលដូចគូស្នេហ៍អីចឹង? សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមជាស្រ្តីវិញ ភាគច្រើន Comment សួរថា
August 3, 2019 - PR
រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅថ្ងៃនេះ ក្រុមហ៊ុន Cellcard បានប្រកាសពីការឈ្នះពានរង្វាន់មួយទៀតហើយគឺជាបណ្តាញទូរស័ព្ទចល័តល្អបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៩ ពីទស្សនាវដ្តី International Business Magazine។ ទស្សនាវដ្តីនេះ មានទីតាំងស្ថិតក្នុងទីក្រុងឌូបៃ ហើយត្រូវបានទទួលស្គាល់ថាជាទស្សនាវដ្តីដែលតែងតែធ្វើការតាមដាន និងផ្សព្វផ្សាយពីផលិតផលនិងម៉ាកល្បីៗទូទាំងពិភពលោកដែលមានជំនាញនិងនិន្នាការលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ សេចក្តីប្រកាសជាផ្លូវការនេះ ត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Cellcard ផ្ទាល់ ក្រោយពីការដាក់ពិន្ទុពីគណៈកម្មការ ក្រុមអ្នកកាសែត អ្នកវិភាគ និងថ្នាក់ដឹកនាំក្នុងឧស្សាហកម្មរយៈពេល៤សប្តាហ៍។ https://intlbm.com/award-winner-2019/ ក្រុមហ៊ុន Cellcard គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន៤ផ្សេងទៀតដែលត្រូវបានទទួលស្គាល់និងផ្តល់ពានរង្វាន់ដោយទស្សនាវដី្ត រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
August 3, 2019 - PR
រង្វាន់កាន់តែកក្រើកជាងមុន ជាមួយអតិថិជនទូទាំងប្រទេស បានឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង។ ភ្នំពេញថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៩៖ វ៉ូវ! ពិតជារំភើបខ្លាំងណាស់! ធ្មេចបើកៗកម្មវិធីប្រូម៉ូសិនដ៏ពិសេស“មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង ជិតដល់ថ្ងៃបញ្ចប់ហើយ! ជាការពិតណាស់ កម្មវិធីដ៏កម្រនេះពិតជាផ្តល់ជូននូវភាពរីករាយ និងបទពិសោធន៍អស្ចារ្យតាមរយៈផលិតផលដែលមានគុណភាពខ្ពស់ជាទីទុកចិត្ត ព្រមទាំងឱកាសឈ្នះរង្វាន់ដ៏ធំមិនធ្លាប់មាន! ខណៈនេះក្រុមហ៊ុន សាមសុង សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់សម្រាប់សប្តាហ៏ទី ៦ ដែលបានឈ្នះរង្វាន់ធំកំពូលស្មាតហ្វូន Samsung Galaxy S10 មួយរង្វាន់ដែលមកពី ខេត្តតាកែវ និងអតិថិជនដែលបានឈ្នះរង្វាន់ធំទី 2
August 3, 2019 - អន្តរជាតិ
ទីបំផុតជនសង្ស័យ លួចដោះកង់ម៉ូតូរបស់ជនរងគ្រោះត្រូវបានលោកសមត្ថកិច្ច អធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនបានទាំង២នាក់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ នៅភូមិបល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយនាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់បាត់ដំបងបានជាស្ថាពរ។ ជនសង្ស័យទាំង២នាក់មានឈ្មោះ អឿង រ៉ាវីត អាយុ១៩ឆ្នាំ និង ឈ្មោះ សៀត សៅឈី អាយុ២៣ឆ្នាំ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២រួចមក សមត្ថកិច្ចនឹងបន្តធ្វើការសាកសួរជនសង្ស័យចាត់ការតាមនីតិវិធី។ គួររំលឹកថាក្រុមចោរបានធ្វើសកម្មភាពលួចម៉ូតូមិនបានក៏សម្រេចចិត្តដោះយកកង់ម៉ូតូទាំងមុខ និងក្រោយយកទៅបាត់ ខណៈម្ចាស់ម៉ូតូកំពុងទៅបាចជីដាក់ស្រែ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ព្រឹក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែរស្ថានីយកសិកម្ម ស្ថិតនៅភូមិច្រាបក្រសាំង
August 3, 2019 - អន្តរជាតិ
ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌុយទែរតេ បានសម្រេចបញ្ជាឲ្យបិទកន្លែងផ្ដល់សេវាលេងហ្គេម កន្លែងភ្នាល់ល្បែង និងចាក់ឆ្នោតគ្រប់រូបភាពរាប់ពាន់កន្លែង ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងអសណ្ដាប់ធ្នាប់សង្គម ដែលកើតចេញពីវិស័យទាំងនេះ។ តាមការបញ្ជាក់របស់ប្រធានាធិបតីវ័យ ៧៤ ឆ្នាំ រូបនេះបានឲ្យដឹងថា កន្លែងដែលគេត្រូវបិទនោះរួមមាន កម្មវិធីឆ្នោតជាតិហ្វីលីពីន ដែលមានឈ្មោះថា Philippine Charity Sweepstake Office (PCSO) ចំនួន ៥,០០០ កន្លែង, កន្លែងលេងហ្គេមរបស់ក្រុមហ៊ុន Keno ចំនួន ៤៧២ កន្លែង, កន្លែងភ្នាល់ល្បែងរបស់ក្រុមហ៊ុន Peryahan ng Bayan (PNB)
August 3, 2019 - បច្ចេកវិទ្យា
នៅសល់មិនដល់១សប្តាហ៍ទៀតឡើយ ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញកំពូលស្មាតហ្វូនប៊ិច Galaxy Note 10 ហើយ ប៉ុន្តែចំពោះព័ត៌មានលេចធ្លាយហាក់មិនបានស្ងប់ស្ងាត់ឡើយអំពីស្មាតហ្វូនមួយនេះ។ កាលពីពេលថ្មីៗនេះ លេចលឺដំណឹងពីគណនី Twitter ឈ្មោះ Ishan Agarwal មកថា Galaxy Note 10 នឹងបំពាក់អាវក្រោះស៊េរីថ្មី IP69 ដែលមានសមត្ថភាពកាន់តែខ្លាំងជាងមុន។ កាលពីជំនាន់ Galaxy Note 9 បានបំពាក់អាវក្រោះត្រឹម IP68 ប៉ុណ្ណោះ ដែលវាមានសមត្ថភាពអាចធន់នឹងធូលី និងជាពិសេសធន់នឹងទឹកបានជម្រៅដល់១.៥ម៉ែត្ររយៈពេល៣០នាទីឯណោះ។ សម្រាប់អាវក្រោះ IP69 នៅលើ
August 3, 2019









