- Khmernote Media
- អន្តរជាតិ
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយពេលដែលរូបពិធីភ្ជាប់ពាក្យរបស់ក្មេងៗសិស្សវិទ្យាល័យមួយគូត្រូវបានចែករំលែកចូលក្នុងបណ្តាញសង្គម។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់រឿងមួយនេះ នោះគឺក្មេងៗប្រុសស្រីមួយគូនេះទើបតែស្គាល់គ្នារយៈពេល១៦ថ្ងៃតែប៉ុណ្ណោះ។ ដើមហេតុនៃរឿងភ្ញាក់ផ្អើលមួយនេះកើតឡើងក្រោយពេលក្មេងស្រីដែលជាអនាគតកូនក្រមុំរូបនេះ បានបង្ហោះរូបពិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយសារអរគុណទៅដល់គូស្នេហ៍។ ដោយនារីវ័យក្មេងរូបបានសរសេររៀបរាប់ថា៖ «អរគុណដែលបានធ្វើតាមការសន្យា! ថ្ងៃ១៤ ខែ០៧ ឆ្នាំ២០១៩ ជាថ្ងៃដែលយើងស្គាល់គ្នា ថ្ងៃ៣០ ខែ០៧ ឆ្នាំ២០១៩ ជាថ្ងៃដែលយើងភ្ជាប់ពាក្យ ការដែលយើងបានជួបបានស្គាល់បានភ្ជាប់និស្ស័យនឹងគ្នាមិនមែនជារឿងងាយនោះឡើយ។ នេះគឺជាសេចក្តីសុខរបស់អូនក្នុងជីវិតនេះ»៕ អត្ថបទ៖ មេសា
August 3, 2019 - សុខភាព
ទោះមកដល់បច្ចុប្បន្នបច្ចេកទេសពេទ្យជឿនលឿនយ៉ាងណាក្ដី តែប្រជាជនខ្មែរខ្លះនៅតែមានជំនឿតាមបែបបុរាណ។ ក្នុងនោះការថែទាំកូន ៦ បែបនេះ ពេទ្យហាមដាច់ខាត ព្រោះវាអាចធ្វើឲ្យកូនទៅជាឈឺថែមទៀតផង។ ទាំងនេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ ១- ហាមបន្តក់ទឹកដោះលើភ្នែកកូន ម៉ាក់ៗដែលកើតកូនតាមធម្មជាតិ អាអូនមានបញ្ហាភ្នែកច្រើនជាងសម្រាលដោយវះកាត់ តែទោះយ៉ាងណា យើងមិនត្រូវបន្តក់ទឹកដោះលើភ្នែកកូននោះទេ ព្រោះរឹតតែធ្វើឲ្យភ្នែកស្អិត ហើម និងរលាកភ្នែក និងកញ្ចក់ភ្នែក ។ ភ្នែកកូនតូចឈឺ គ្រូពេទ្យបានណែនាំឲ្យបន្តក់សេរ៉ូមប្រៃ។ ២- កុំបំបៅកូនទាំងផឹកថ្នាំឫសឈើ និងស្រា បើម៉ាក់ៗផឹកស្រាថ្នាំ ឬឱសថបុរាណដើម្បីឲ្យសម្បូរទឹកដោះ និងឆាប់រឹងសរសៃអាចប៉ះពាល់ដល់សុខភាពខ្លួនឯង ហើយជាតិអាកុលក៏ចូលទៅក្នុងខ្លួនកូនតាមរយៈទឹកដោះធ្វើឲ្យកូន ហើមពោះ ប៉ោងពោះ និងរាករូស។
August 3, 2019 - អន្តរជាតិ
នៅព្រឹកថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ០៥:៣០នាទីព្រឹក ដល់ម៉ោង៦:៣០នាទី កម្លាំងសណ្តាប់ធ្នាប់បានសហការជាមួយគណៈកម្មការផ្សារដើមគរចុះរៀបចំសណ្តាប់ធ្នាប់នៅលើមហាវិថីព្រះមន្នីរ៉េតមុខផ្សារដើមគរដោយការលក់ដូរ ឈប់ចតរថយន្តនៅលើទ្រូងផ្លូវ និងម៉ោង ៦:៣0 ព្រឹក ដល់ម៉ោង ៨:00 នាទី បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារងិនអានហៅផ្សារទំនប់។ រួចនៅម៉ោង០៩ៈ០០នាទីដល់ម៉ោង១១ៈ០០បន្តចុះរៀបចំសណ្តាប់ធ្នាប់នៅលើមហាវិថីសហពន្ធ័រុស្សីពីស្ពានអាកាស៧មករាដល់មុខព្រលានយន្តហោះពោធិចិនតុង និងពេលល្ងាចនៅមុខណាហ្គាវើល ចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវដែលល្មើសនឹងគំនូសសញ្ញា បើកបរបញ្ច្រាស់ទិសឈប់ចតកន្លែងរថយន្តក្រុងដោយបញ្ជូនរថយន្តចំនួន០៥គ្រឿងទៅរក្សារទុកនៅការិយាល័យ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
August 3, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ តំបន់សំខាន់ៗមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកំពុងតែទទួលរងនូវផ្សែងអ័ព្ទយ៉ាងខ្លាំង ដែលបញ្ហាបានបង្កឡើង ដោយសារតែមានព្រៃជាច្រើនកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានឆេះឡើងព្រមគ្នា ធ្វើឲ្យផ្សែងមិនល្អជះឥទ្ធិពលមកដល់ប្រទេសម៉ាឡេស៊ី។ តាមការបញ្ជាក់របស់មន្ទីរឧតុនិយមម៉ាឡេស៊ីបានឲ្យដឹងថា ព្រៃនៅក្នុងស្រុកចំនួន ៥ ក្នុងប្រទេសឥណ្ឌូនេស៊ីបានឆេះឡើងព្រមគ្នា ហើយឥទ្ធិពលនៃអគ្គិភ័យនោះនឹងបង្កឲ្យមានបញ្ហាផ្សែងអ័ព្ទនៅក្នុងប្រទេសម៉ាឡេស៊ីចំនួន ៧ ថ្ងៃ។ យ៉ាងណាក្តី បញ្ហានេះមិនបានកើតមានពេញប្រទេសម៉ាឡេស៊ីទាំងមូលនោះទេ ពោះគឺកើតមាននៅក្នុងក្រុងកូឡាឡាំពួ ក្រុង Penang រដ្ឋ Selangor និងរដ្ឋ Putrajaya តែប៉ុណ្ណោះ។ អាជ្ញាធរម៉ាឡេស៊ីបានចុះចែកម៉ាស់ចំនួន ១០,០០០ ដើម្បីឲ្យប្រជាពលរដ្ឋពាក់ការពារសុខភាព ខណៈសាលារៀន និងក្រុមហ៊ុនផ្សេងៗនៅបើកដំណើរការជាធម្មតា៕ អត្ថបទ៖ ភក្តី
August 3, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពិសេសមួយឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយសារចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែសីហា ឥទ្ធពិលខ្យល់មូងសុងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិេសសខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលជាហេតុអាចបណ្តាលឲ្យមានការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ១ ហើយខ្យល់នោះផងដែរមានល្បឿនខ្លាំងពី ១៥-២០ម៉ែត្រក្នុងមួយវិនាទី រីឯរលកវិញមានកម្ពស់ពី ១-២ម៉ែត្រ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈជាមុន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕ អត្ថបទ៖ សេម
August 3, 2019 - អន្តរជាតិ
ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានភ្លៀងបានធ្លាក់តាំងពីព្រឹករហូតដល់រសៀលម៉ោង៣បណ្តាលឲ្យមានការលិចលង់នៅក្រុង គេក៏សង្កេតឃើញ ដុំកំផ្លោកស្រស់អណ្តែតមួយចំនួនទៀត បានរសាត់តាមទឹកសមុទ្រមកទើរលើឆ្នេរអូរឈើទាលជាថ្មីទៀតនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។ ទោះជាយ៉ាងក្តី ភ្លាមៗគេនៅមិនទាន់ដឹងថាតើដុំកំផ្លោកនេះ មានប្រភពមកពីកន្លែងណា និងមានរសាត់មកច្រើនបន្ថែមទៀតឬយ៉ាងណានៅឡើយ ។ ករណីនេះភ្លាមៗមន្ត្រីពាក់ពន្ធ័បានចុះទៅពិនិត្យដើម្បីកើបសម្អាត៕ ប្រភព ៖ លោក ហ៊ុយ ប៊ុនឡេង
August 2, 2019 - សុខភាព
បច្ចុប្បន្ននេះ ការព្យាបាលជំងឺមហារីក ធ្វើឡើងតាមរយៈការវះកាត់ ថ្នាំគីមី ឬវិទ្យុសកម្ម ដែលវាជួយរារាំង និងកម្ចាត់កោសិកាដុំសាច់មហារីកក៏ពិតមែន តែវាក៏ប៉ះពាល់ដល់កោសិកាផ្សេងៗទៀតផងដែរ។ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រ បាន និងកំពុងស្រាវជ្រាវរកមធ្យោបាយព្យាបាលផ្សេងៗទៀត ដែលមានប្រសិទ្ធភាពជាងមុន ហើយប៉ះពាល់តិចជាងមុន។ អ្នកវិទ្យាសាស្ត្រសិង្ហបុរី បានបង្កើតថ្នាំ PRL3-zumab ជាប្រភេទអង់ទីករក្នុងខ្លួនមនុស្ស។ ថ្នាំនេះ មានមុខងារកម្ចាត់ប្រូតេអ៊ីន PRL-3 ជាអង់ទីហ្សែនដុំសាច់ ដែលជំរុញឲ្យជំងឺមហារីកកើនឡើង ហើយត្រូវរកឃើញ ៨០% ក្នុងជំងឺមហារីក ១១ប្រភេទ។ ការព្យាបាលដោយប្រើថ្នាំ PRL3-zumab មិនសម្លាប់កោសិកាល្អៗ ដែលនៅជុំវិញប្រេតេអ៊ីនបង្កជំងឺមហារីក PRL-3 នោះទេ។ សាស្ត្រាចារ្យ
August 2, 2019 - PR
ភ្នំពេញថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩៖ តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបង្ហាញ វីដេអូ Teaser អំពី ស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 មកបានកំពុងតែធ្វើឱ្យពិភពលោកកក្រើក និងភ្ញាក់ផ្អើលខ្លាំងបំផុត។គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះវីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ដែលមានប៊ិចគូរជារង្វង់ ហើយក្លាយទៅជាកាមេរ៉ា ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញវត្តមានស្តេចស្មាតហ្វូនប៊ិចជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ ២០១៩ នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុង ញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក
August 2, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ ប្រឡាយទឹកដ៏កខ្វក់មួយនៅក្នុងទីក្រុង Penang ប្រទេសម៉ាឡេស៊ី ត្រូវបានគេកែច្នៃឲ្យក្លាយទៅជាប្រឡាយទឹកស្អាត និងមានត្រីអាចរស់នៅបានទៀតផង។ ការកែច្នៃប្រឡាយនេះត្រូវបានធ្វើឡើងដោយគំរូតាមប្រឡាយទឹកស្អាតនៅក្នុងប្រទេសជប៉ុនផងដែរ។ ប្រឡាយទឹកមួយខ្សែរនេះមានឈ្មោះថា ប្រឡាយ Prangin ហើយកន្លងមកវាគ្រាន់តែជាប្រឡាយទឹកកខ្វក់មួយ ដែលគ្មានអ្នកណាចាប់អារម្មណ៍ឡើយ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះមានអង្គការមួយបានទទួលគម្រោងអភិវឌ្ឍន៍ប្រឡាយទឹកនេះឲ្យក្លាយទៅជាប្រឡាយទឹកស្អាត ហើយលទ្ធផលគឺមិនខកបំណងឡើយ ដោយពេលនេះប្រឡាយ Prangin បានក្លាយទៅជាប្រឡាយទឹកស្អាតមួយខ្សែនៅក្នុងទីក្រុង ដែលមានត្រីជាច្រើនរស់នៅ និងជាកន្លែងលំហែ ឬសម្រាប់ថតរូបរបស់ប្រជាពលរដ្ឋផងដែរ។ លោកអ្នកអាចទស្សនារូបភាពប្រលាយទឹកស្អាតរបស់ម៉ាឡេស៊ីដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី
August 2, 2019 - អន្តរជាតិ
កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់អូឡាំព្យា ដែលមានទីតាំងផ្លូវ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចជាន់ក្រោមដី (សំណង់ស្ថិតត្រង់ទល់មុខវត្តព្រះពុទ្ធ) ។ ករណីនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញមានផ្សែងចេញពីច្រកធំផ្សារ និងធ្វើឲ្យមានការយល់ច្រឡំ ដោយថាអគ្គិភ័យកំពុងតែឆាបឆេះផ្សារទំនើប ។ ដោយ The Olympia Mall បានចេញសេចក្តីជូនដំណឹងបដិសេធថា ៖ “ផ្សារទំនើប អូឡាំព្យា មានកិត្តិយសសូមគោរពជម្រាបជូនដំណឺងទៅកាន់អតិថិជនទាំងអស់អោយបានជ្រាបថា៖ ពុំមានអគ្គីភ័យណាមួយបានឆាបឆេះផ្សារទំនើបអូឡាំព្យាទ្បើយ ។ អគ្គីភ័យដែលបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រនេះគឺបានកើតទ្បើងនៅក្នុងឃ្លាំងផ្ទុកសម្ភារៈក្រោមដីតូចមួយនៅខាងក្នុងការដ្ឋានទីក្រុងអូឡាំព្យាតែប៉ុណ្ណោះ ហើយក៍បានបង្កទៅជាផ្សែងមកខាងក្រៅតាមចំណតក្រោមដី មកកាន់ច្រកធំ (C3) បង្កអោយមានការភ័ន្តច្រឡំទៅកាន់សាធារណៈជន
August 2, 2019









