Khmernote Media
  • អន្តរជាតិ

    អាមេរិក៖ ស្រ្តីម្នាក់បានលួងលោមបុរសម្នាក់ ដែរស្ទើរតែលោតសម្លាប់ខ្លួនពីលើស្ពានទៅហើយឲ្យសម្រេចចិត្តឈប់សម្លាប់ខ្លួនវិញ ដោយនាងបានប្រើប្រាស់ទំនុកច្រៀងក្នុងបទចម្រៀងរបស់ Linkin Park។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ​ Florida សហរដ្ឋអាមេរិក។ ស្ត្រីក្លាហានរូបនេះមានឈ្មោះថា Cristina Settani ហើយនាងគ្រាន់តែជាអ្នកដំណើរម្នាក់ ដែលបានឆ្លងកាត់ស្ពានជាកន្លែងកើតហេតុខាងលើ ហើយពេលប្រទះឃើញមានបុរសម្នាក់ប្រុងលោងសម្លាប់ខ្លួននោះ នាងក៏សម្រេចចុះពីរថយន្តទៅជជែកជាមួយបុរសនោះទេម្តង។ នាងបានដឹងថា បុរសដែលប្រុងលោតសម្លាប់ខ្លួននោះគឺជាមនុស្សឯកា និងត្រូវការមានមនុស្សខ្វាយខ្វល់ពីគាត់ជាខ្លាំង។ ក្នុងស្ថានភាពនោះនាងបានលើកយកប្រយោគនៅក្នុងបទ “One More Light” របស់ក្រុមចម្រៀង Linkin Park មកច្រៀង ដោយប្រយោគនោះមានន័យជាភាសាអង់គ្លេសថា “Who cares if one more light goes

    August 2, 2019
  • សង្គម

    កាលពីថ្មីៗនេះក្រុម យុវជនសំរាម បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលត្រូវបានបំពាក់ស័ក្តិកោតសរសើរ ពីស្ថាប័ន GTO academy នៅឯប្រទេសថៃ។ ការគោរពចំពោះការលះបង់របស់ក្រុមយុវជនជួយសង្គមមួយក្រុមនេះ ហាក់ពិតជាមានតម្លៃធំធេងខ្លាំងណាស់ ព្រោះខាងអន្តរជាតិជាច្រើនប្រទេសបានសម្តែងការចាប់អារម្មណ៍ និងចុះមកសម្ភាសន៍ដោយផ្ទាល់។ យ៉ាងណាមិញកាលពីថ្ងៃទី ១ ខែសីហា ម្សិលមិញនេះ តាមរយៈប្រភពលោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាម បានបង្ហើបឲ្យដឹងថា «ដំណឹងល្អថ្ងៃនេះ! យើងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានជួបប្រជុំ ពិភាក្សាជាមួយបងប្រុស។ បានឮពិតជាមិនស្មើនឹងបានជួបមែនមិនត្រឹមតែសុភាពរាបសារ មានចំនេះដឹង និងសីលធម៌ទេ ក្រៅពីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបងប្រុស ក៏មានគំនិតល្អៗ និងអនុសាសន៍មួយចំនួនធំដែលអាចឱ្យក្មេងជំនាន់ក្រោយដូចជាពួកខ្ញុំគួរយកគំរូតាម។ ថ្ងៃនេះបានជួបបុគ្គលវិជ្ជមានម្នាក់ទៀតហើយ គាត់បានត្រួសត្រាយផ្លូវដើរដល់ពួកយើងបានយ៉ាងល្អប្រសើរ។ ស្តាប់ទៅដូចជាលើកតំកើនគាត់ពេកហើយហ្ន៎ ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមួយចំនួនដែលធ្លាប់បានជជែកជាមួយគាត់ប្រហែលជាអាចមានអារម្មណ៍ដូចជាខ្ញុំអ៊ីចឹងដែរ។

    August 2, 2019
  • បច្ចេកវិទ្យា

    នៅមិនដល់មួយសប្តាហ៍ទៀតឡើយ ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញ Galaxy Note 10 ប៉ុន្តែស្រាប់តែកាលពីពេលថ្មីៗនេះមានការប្រទះឃើញ មានគេប្រើប្រាស់ Galaxy Note 10 នៅតាមផ្លូវសាធារណៈនៅក្នុងប្រទេសកូរ៉េខាងត្បូង។ រូបភាពរបស់ Galaxy Note 10 ដែលគេប្រើនៅតាមផ្លូវសាធារណៈនោះត្រូវបានគេលួចថតបាន ហើយបង្ហោះចែកចាយពេញបណ្តាញសង្គម។ តាមរយៈរូបភាពនោះបង្ហាញថា វាហាក់ដូចមិនមានអ្វីថ្មីឡើយ ដោយសារតែកន្លងមករូបភាពបែកធ្លាយជាច្រើនរបស់ Galaxy Note 10 និង Note 10+ ត្រូវបានគេចែកចាយតៗគ្នាជាច្រើនពេញពិភពលោក ហើយអ្នកដែលប្រើប្រាស់ស្មាតហ្វូននេះទំនងជាបុគ្គលិករបស់ក្រុមហ៊ុន Samsung ផងដែរ ព្រោះវាជារឿងធម្មតាទៅហើយ ដែលក្រុមហ៊ុន

    August 2, 2019
  • ព័ត៌មានជាតិ

    យោងតាមព័ត៌មានបឋមបានរាយការណ៍ថាខណៈនេះអគ្គិភ័យកំពុងឆាបឆេះនៅចំណតរថយន្ត ផ្សារ អូឡាំព្យា បានចេញផ្សែងយ៉ាងសន្ធោសន្ធៅតែម្តង។ ខណៈនេះក្រុមកម្លាំងជំនាញ និងសមត្ថកិច្ចបានកំពុងធ្វើការពន្លត់ ក្នុងនោះក៏ពុំទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យមួយនេះ ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕ ប្រភព៖ ABC / Hangmeas HD live

    August 2, 2019
  • សុខភាព

    ស្រីៗ​ពពោះ​មួយ​ចំនួន មិន​ទាន់​គ្រប់​ខែ​ផង បែរ​ជា​ឈឺ​ពោះ​សម្រាល​កូន​មុន​កំណត់ ដែល​ករណី​ខ្លះ​បង្ក​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។ តើ​មាន​មូលហេតុ​អីខ្លះ ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​កូន​មុន​កំណត់? តើ​ត្រូវ​ធ្វើ​បែបណា​ដើម្បី​បង្ការ​មិន​ឲ្យ​សម្រាល​មិន​គ្រប់​ខែ? ១- មូលហេតុ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ស្រីៗ​ដែល​សម្រាល​កូន​​មុន ៣៧ សប្តាហ៍ នៃ​ការ​ពពោះ ចាត់​ទុក​ថា ជា​ការ​សម្រាល​កូន​មិន​គ្រប់​ខែ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ កត្តា​ដែល​ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​កូន​មុន​កំណត់ មាន​ដូចជា៖ – រលាក​មាត់ស្បូន ឬ​មាន​បង្ក​រោគ​នៅ​ទ្វារមាស – ជក់​បារី ឬ​ផឹកស្រា – លើស ឬ​ស្រក​ទម្ងន់​ខ្លាំង​ពេល​ពពោះ – មាន​ផ្ទៃពោះ​កូន​ភ្លោះ – ទឹក​ភ្លោះ​ច្រើន – មាន​ផ្ទៃពោះ​ញឹក​ពេក –

    August 2, 2019
  • ព័ត៌មានជាតិ

    អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គង់ វិមាន បានបង្ហាញនូវប្រភេទផ្លូវផ្សេងៗទៀតនៅកម្ពុជា ដែលអាចនឹងកើតចេញជារូបរាងនៅមុនការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ។ ដោយ ឯកឧត្តមបានបញ្ជាក់ថាប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះផ្លូវទាំងនេះអាចនឹងមានរូបរាងនៅកម្ពុជា។ មានដូចជា ផ្លូវល្បឿនលឿន (មួយខ្សែកំពុងសាងសង់ និងមួយខ្សែទៀតកំពុងចចារ ) , ស្ពានអាកាសបន្ថែម ( សាលាក្រុងកំពុងដំណើរការ និងបំពេញនិតិវិធី ) , ផ្លូវរថភ្លើងលើអាកាស ( កំពុងដាក់អោយសិក្សា) , ផ្លូវក្រោមទន្លេ ..!។ (កំពុងសិក្សា) ។ ដោយ ឯកឧត្តម គង់

    August 2, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញនៅតាមបណ្តាខណ្ឌជាច្រើនបានកំពុងតែចុះប្រតិបត្តិការយ៉ាងសកម្ម ដើម្បីរំដោះចំណីផ្លូវមកវិញ ក្រោយមានការរំលោភបំពានពីសំណាក់ម្ចាស់អាជីវកម្ម ក៏ដូចជាម្ចាស់ស្ថាប័នឯកជនមួយចំនួន។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ កងកម្លាំងសណ្តាប់ធ្នាប់របស់សាលាខណ្ឌទួលគោក បានចុះធ្វើការរំដោះចំណីផ្លូវនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ រាជធានីភ្នំពេញ ដោយបានវាយកំទេចចោលនូវបង្គោលថ្ម ដែលបានសាងសង់រំលោភចំណីផ្លូវ។ ការរំដោះចំណីផ្លូវមកវិញនេះ ដើម្បីសោភ័ណភាពទីក្រុងយើងមានភាពស្រស់ស្អាត មានអនាម័យល្អថែមទាំងកាត់បន្ថយគ្រោះចរាចរណ៍ និងការកកស្ទះដល់អ្នកធ្វើដំណើរដោយថ្មើរជើងតាមដងចិញ្ចើមផ្លូវ៕ អត្ថបទ៖ សេម ប្រភព៖ សាលាខណ្ឌទួលគោក

    August 2, 2019
  • សង្គម

    ថ្មីៗនេះប្រិយមិត្តមួយចំនួនច្បាស់ជាដឹងនូវព័ត៌មានក្មេងប្រុសម្នាក់មានជម្ងឺសើស្បែរធ្ងន់ធ្ងរ ហើយព្រោះតែជីវភាពក្រីក្រគ្មានលទ្ធភាពព្យាបាល ក្មេងប្រុសរូបនេះមានតែបន្តរស់នៅទាំងលំបាកវេទនា។ អ្វីដែលគួរឲ្យអាណិតអាសូរនោះក្មេងប្រុសរូបនេះពិតជាចង់ចូលរៀន ចង់ជាជម្ងឺមួយនេះ ។ យ៉ាងណាមិញកាលពីចុងខែកក្កដា នេះយោងតាមការបង្ហោះរបស់ អាចារ្យ ចិត្តធម៌ បានឲ្យដឹងថាក្មេងប្រុសកម្សត់នេះត្រូវបានគ្លីនិកមួយនៅភ្នំពេញ ឈ្មោះ ហ្គាណូ អ៊ីកស៊ែល គ្លីនិក ព្រមទទួលព្យាបាលដោយមិនគិតប្រាក់ ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា ៖ “អរគុណដល់ម្ចាស់ជំនួយទាំងអស់ដែលបានចូលរួមផ្ដល់ជំនួយជួយព្យាបាល និងផ្គត់ផ្គង់ការចំនាយផ្សេងៗដល់ប្អូនប្រុស ក៏ដូចជាអរគុណដល់ GANO EXCEL CLINIC ដែលព្រមទទួលព្យាបាលក្មួយប្រុសដោយមិនគិតប្រាក់ ។ សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ​ និងជោគជ័យគ្រប់ភារកិច្ច “៕

    August 1, 2019
  • អន្តរជាតិ

    សូម​ប្រុង​ប្រយ័ត្ន និង​ថ្លឹងថ្លែងអោយបានច្បាស់ មុននឹង​ឲ្យ​ គណនី​ធនាគារ ឬ​កាត ATM របស់អ្នក ទៅអ្នកដទៃ​ខ្ចី​ ព្រោះថា គណនី​ធនាគារ​របស់​អ្នក អាច​នឹង​ត្រូវ​គេ​ប្រើប្រាស់​ដើម្បី​ទទួល​លុយ​វេរ​មកពី​បរទេស ដែល​លុយ​ទាំងនោះ​ ជានិច្ចកាល គឺជា​លុយ​បាន មកពី​បទល្មើស​ ណាមួយ ដូចជាឆបោក​ ឬ ជំរិត​ប្រាក់​ ។​ល​។​ ក្រុម​ជន​ល្មើស តែងតែ​វេរលុយចូលក្នុងគណនីអ្នក ហើយឲ្យ​អ្នក​ទៅដក​លុយ​ពី​ធនាគារ ឬ​អ្នកផ្សេង​ប្រើ​កាត ATM របស់​អ្នក​ទៅ​ដក​លុយ​នោះ​ភ្លាមៗ​ ក្រោយ​លុយ​វេរ​ចូល​ ជា​ថ្នូរសម្រាប់សកម្មភាពទាំងនេះ ក្រុម​ជន​ល្មើស​តែង ឲ្យ​លុយ​កុំមី​ស្យុ​ង​មួយ​ចំ​នួន​ ដល់​ម្ចាស់​គណនី​ ផងដែរ។​ ​ សកម្មភាព​ខាងលើនេះ

    August 1, 2019
  • PR

    នៅពលេនេះ ព្រឹត្តិការណ៍ប្រកួតប្រជែងលេងហ្គេមតាមរយៈស្មាតហ្វូន NEX របស់ក្រុមហ៊ុន vivo ត្រូវបានភ្ជាប់ជាមួយនឹងប្រព័ន្ធ Multi- Turbo និង Turbo Mode ចុងក្រោយបំផុត ដែលមានការចូលរួមរបស់ក្រុមជើងខ្លាំងទាំង 16 នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រអន្តរជាតិ Spring Split of PUBG MOBILE Club Open (PMCO) Global ឆ្នាំ 2019 នៅក្នុងទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។ vivo NEX គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវប្រើប្រាស់ជា tools មួយសម្រាប់អ្នកលេងហ្គេមទាំងអស់ដែលចូលរួមនៅក្នុងការប្រកួតដណ្តើមពានរង្វាន់នេះ។ ព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រ

    August 1, 2019