- Khmernote Media
- PR
ក្រៅពីអេក្រង់លាតពេញ និង កាម៉េរ៉ាបង្កប់ក្នុងអេក្រង់! តើអ្នកចង់បានអីទៀត? នេះជាឃា្លមួយដែល OPPO តែងតែសួរអ្នកគាំទ្ររបស់ខ្លួន និង បំពេញនូវអ្វីដែលពួកគេចង់បាន! អីឡូវចំណុចទាំងពីរនេះ OPPO ធ្វើបានហើយ ព្រោះកាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO បានបង្ហាញទូរស័ព្ទដែលមានអេក្រង់មានរាងកោងនៅសងខាងគែម ដែលកោងរហូតដល់ 88 ដឺក្រេ និងមិនមានប៊ូតុងនៅសងខាងឡើយ ដើម្បីបង្ហាញពីភាពជឿនលឿនរបស់ពួកគេ ទៅកាន់មហាជន ចំពោះការស្វែងរកនូវទម្រង់ថ្មីមួយទៀតនៃស្មាតហ្វូនដ៏អស្ចារ្យនាពេលអនាគត។ លោកនេះ Oppo លេងម៉ូដអេក្រង់ស្ទើរតែពេញគែម 100% តែម្តង (៩៣,៨%) ថែមទាំងមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដូចកាលបានបង្អួតក្នុងព្រឹត្តិការណ៍ MWC
August 1, 2019 - សង្គម
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ មានពិធីបួងសួង ខាងមុខព្រះមហាចេតិយ៍ព្រះមហាក្សត្រីយានី ដើម្បីថ្វាយដល់ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រី សុីសុវត្ថិ កុសមៈ នារីរត្ន៏សេរីវឌ្ឍនា ព្រះមាតាសិល្បៈរបាំក្បាច់បុរាណ និងសូមស្រាវជ្រាវរបាំក្បាច់បុរាណ ។ ពិធីនេះមានព្រះរាជវត្តមាន សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាបុប្ផារី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រះអង្គសព្វព្រះហឫទ័យស្ដេចយាងជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងថ្វាយដល់ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រី សុីសុវត្ថិ កុសមៈ
August 1, 2019 - សង្គម
កូនៗប្រៀបដូចជាកែវភ្នែករបស់ឪពុកម្តាយ ដោយគ្មានម្តាយឪពុកណាចង់ឲ្យកូនមិនល្អ ឬដើរខុសផ្លូវនោះឡើយ។ បញ្ហាសុខភាពជាកត្តាចំបងមួយដែលឪពុកម្តាយគ្រប់រូបតែងយកចិត្តទុកដាក់ដោយគាត់តែងព្យាយាមរកអ្វីដែលល្អមកបំប៉នបុត្រធីតារបស់ខ្លួន តែអ្វីដែលឪពុកម្តាយមួយចំនួនបានធ្វើខុសដោយមិនដឹងខ្លួននោះគឺ មិនទម្លាប់ឲ្យកូនហូបបន្លែផ្លែឈើតាំងពីតូច ដែលវាអាចជាមូលហេតុបណ្តាលឲ្យមានទុក្ខទោសដល់សុខភាពពេលធំឡើង។ តាមរយៈការបកស្រាយរបស់លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបរាប់ឲ្យដឹងថា ការដែលមិនទម្លាប់ឲ្យកូនៗរបស់អ្នកញ៉ាំបន្លែផ្លែឈើតាំងពីតូច អាចប៉ះពាល់ដល់បញ្ហាលូតលាស់របស់ក្មេង ព្រោះតែពុំមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលនេះក៏ជាមូលហេតុមួយដែលនាំឲ្យក្មេងៗទាំងនោះរើសអាហារ មិនញ៉ាំបន្លែផ្លែឈើ ងាកមកញ៉ាំតែសាច់ និងរបស់ផ្អែមដែលសុទ្ធសឹងជារបស់ប៉ះពាល់ដល់សុខភាពខ្លាំង។ ដើម្បីជ្រាបច្បាស់ពីបញ្ហានេះសូមទស្សនាវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ មេសា ប្រភពវីដេអូ៖ MJQTV
August 1, 2019 - សុខភាព
ត្រីសាម៉ុន ជាប្រភេទត្រីសមុទ្រ ត្រូវយកមកប្រើក្នុងមុខម្ហូប Sushi របស់ជប៉ុន ដែលពេញនិយមយ៉ាងខ្លាំង មិនថា នៅអឺរ៉ុប អាមេរិក ឬអាស៊ីនោះទេ។ ប៉ុន្ដែពេលនេះ សិង្ហបុរី បានរកឃើញថា ត្រីសាម៉ុនអាត្លង់ទិក ដែលនាំចូលពីប្រទេសន័រវែស មានផ្ទុកបាក់តេរី ហើយប្រកាសឲ្យយកត្រីទាំងនោះ ត្រឡប់ទៅតាមហាងលក់ទំនិញវិញ។ ត្រីដែលមានផ្ទុកបាក់តេរី Listeria Monocytogenes ត្រូវនាំចូលទៅសិង្ហបុរី ដោយក្រុមហ៊ុន Yu Fish។ នេះបើតាមទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA)។ ទីភ្នាក់ងារនេះ បានណែនាំអ្នកទិញត្រីសាម៉ុនអាត្លង់ទិក ពីន័រវែស ត្រូវចម្អិនឲ្យបានល្អ មុនបរិភោគ ហើយបើមិនច្បាស់ថា ត្រីសាម៉ុននោះ
August 1, 2019 - សង្គម
សៀមរាប៖ កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូ និងរូបភាពដែលបង្ហាញពីសកម្មភាព នារីជាជនជាតិបរទេសមួយក្រុម បានដើររើសសម្រាមនៅបរិវេណមាត់ស្ទឹងសៀមរាប។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sophearith Bun បានបង្ហោះវីដេអូព្រមទាំងបានសរសេររៀបរាប់ថា៖ “គាត់ផ្ដោតអារម្មណ៍ណាស់ពេលគាត់កំពុងរើសសំរាម ដែលមានដូចជា កន្ទុយបារី កញ្ចប់បាយ គំរបដបទឹកសុទ្ធ និង ថង់ប្លាស្ទិកនានាដែលនៅបរិវេណមាត់ស្ទឹងសៀមរាប គឺមិនខ្វល់ពីអ្នកណាទាំងអស់ តែសំណាងខ្ញុំហើយដែល ចូលចិត្តការងារដូចគាត់សួរនាំគាត់ហើយក៏សុំថតរូប ដើម្បីបង្ហាញពីទឹកចិត្តរបស់គាត់ គឺពិតជាស្រឡាញ់បរិស្ថានមែន ចង់អោយប្រទេសយើងកាន់តែមានសម្រស់ ស្រស់ស្អាតថែមទៀត” ។ បន្ទាប់ពីមានការចែករំលែកច្រើនប្រភពដដែលបានសរសេររៀបរាប់ថា៖ “អរគុណដល់បងប្អូនខ្មែរយើងដែលបានធ្វើការចែករំលែកព័ត៌មាន តាមបណ្ដាញសង្គម Facebook យ៉ាងច្រើនកុះករ ។ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំសម្រាប់ Challenges របស់ក្រមុំ អឺរ៉ុបដើម្បីបរិស្ថាននឹងបណ្ដុះ
August 1, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីសម្ពោធ អគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលជា អគារវះកាត់បេះដូងដំបូងនៅ មន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផា
August 1, 2019 - សង្គម
ថ្មីៗនេះមានភាពចម្រូងចម្រាស់បន្ទាប់ពីកម្មវិធីល្បងប្រាជ្ញា ឋានសួគ៍ ឬ ឋាននរក ដោយបានធ្វើការសួរសំនួរទៅកាន់បេក្ខជនថា “តើយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រ មានរយៈពេលប៉ុន្មានថ្ងៃ?” ដោយមានចម្លើយជ្រើសរើស ១៥ថ្ងៃ , ៣០ថ្ងៃ , ៣៥ថ្ងៃ និង ៤៥ថ្ងៃ។ ក្នុងនោះចម្លើយរបស់កម្មវិធីបានផ្តល់ថា យុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រ មានរយៈពេល ៣០ថ្ងៃ។ បន្ទាប់ពីមានការរិះគន់រួចមក លោកវិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជា ប្រធានគណបក្សខ្មែរក្រោក ក៏បានសម្តែងមតិយ៉ាងដូច្នេះថា ៖ “ខ្ញុំជាអ្នកនយោបាយ ខ្ញុំធ្លាប់ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតគ្រាន់តែដឹងថា យុទ្ធនាការគឺ ២១ថ្ងៃ ។ ឯសំនួរដែលគេលេីកយកជជែកតាមទូរទស្សន៍ក្នុងកម្មវិធី ឋានសួគ៌ឋាននរក
August 1, 2019 - បច្ចេកវិទ្យា
ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការនូវ Galaxy Tab S6 ជាកំពូលថេបប្លែតថ្មីរបស់ខ្លួន ដែលរចនាឡើងសម្រាប់ទាំងការធ្វើការ និងការកំសាន្ត។ Galaxy Tab S6 នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី០៦ ខែកញ្ញា ខាងមុខ ជាមួយតម្លៃ $649 សម្រាប់ម៉ូដែលមេម៉ូរី 128GB/RAM 6GB និងតម្លៃ 729 សម្រាប់ម៉ូដែលមេម៉ូរី 258GB/RAM 8GB។ + រូបរាង និងរចនាបថ៖ Galaxy Tab S6 ត្រូវបានរចនាឡើង ដោយច្របាច់បញ្ចូលគ្នានូវរចនាបថ Galaxy
August 1, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ អគ្គិសនីសៀមរាបសូមជម្រាបជូនថា នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៩:១៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី តង់ស្យុង១១៥គីឡូវ៉ុល ពីប្រទេសថៃ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនស្ថិតនៅ៖ ទូទាំងខេត្តសៀមរាប និងផ្នែកខ្លះនៅស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ក្រុងសំរោង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងវេលានេះ ក្រុមការងារបច្ចេកទេស កំពុងតែពិនិត្យរកកំហូចដេីម្បីជួសជុល អោយអតិថិជនឆាប់មានចរន្តប្រេីប្រាស់ឡេីងវិញ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
August 1, 2019 - សង្គម
ភ្នំពេញ៖ ទីបំផុតប្រឡាយបេតុងស្ទឹងមានជ័យ បានស្ថាបនារួចរាល់ហើយ នេះបើយោងតាមការបង្ហោះរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ហោះបង្ហាញនូវការសាង់សង់រួចរាល់ មហាជនជាច្រើនសម្តែងការត្រេកអរជាខ្លាំង ដោយបានឃើញនូវភាពស្រស់ស្អាតគ្មានសំរាមបែបនេះ។ យ៉ាងណាមិញក៏មានការលើកឡើងពីមហាជនក៏សង្ឃឹមថាប្រជាពលរដ្ឋនៅម្តុំប្រឡាយស្ទឹងមានជ័យ បង្កើនការយល់ដឹងពីការវេចខ្ចប់សម្រាម ហើយនឹងមិនមានសកម្មភាពបោះសម្រាមចោលចូលក្នុងប្រឡាយ ឬបរិវេណនៅជិតនោះ។ គួររំលឹកថាការសាងសង់ជញ្ជាំងបេតុងប្រឡាយស្ទឹងមានជ័យ ចាប់ពីស្ពានអាកាសស្ទឹងមានជ័យដល់ទ្វារទឹកប្រឡាយដើមស្លែង ផ្លូវលេខ៣៧១ ប្រវែងសរុប ១៤៩៥ម ។ ប្រឡាយស្ទឹងមានជ័យមាន មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀង ចេញពីតំបន់ព្រលានយន្តហោះផ្នែកខាងត្បូង និងខាងកើត ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ប្រមូលទឹកនៅស្ទឹងមានជ័យ ដោយបង្ហូរទំលាក់ទៅតាមប្រឡាយមេស្ទឹងមានជ័យ ឆ្ពោះទៅស្ថានីយ៍បូមទឹកបឹងទំពុន៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយ៖ ណារ៉ែន
August 1, 2019









