គួរឲ្យគោរព និងកោតសរសើរ! នារីបរទេស៣រូប ដើររើសសំរាមនៅបរិវេណមាត់ស្ទឹងសៀមរាប មានទាំងកន្ទុយបារី កញ្ចប់បាយ និងថង់ប្លាស្ទិក
- August 1, 2019
សៀមរាប៖ កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូ និងរូបភាពដែលបង្ហាញពីសកម្មភាព នារីជាជនជាតិបរទេសមួយក្រុម បានដើររើសសម្រាមនៅបរិវេណមាត់ស្ទឹងសៀមរាប។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sophearith Bun បានបង្ហោះវីដេអូព្រមទាំងបានសរសេររៀបរាប់ថា៖ “គាត់ផ្ដោតអារម្មណ៍ណាស់ពេលគាត់កំពុងរើសសំរាម ដែលមានដូចជា កន្ទុយបារី កញ្ចប់បាយ គំរបដបទឹកសុទ្ធ និង ថង់ប្លាស្ទិកនានាដែលនៅបរិវេណមាត់ស្ទឹងសៀមរាប គឺមិនខ្វល់ពីអ្នកណាទាំងអស់ តែសំណាងខ្ញុំហើយដែល ចូលចិត្តការងារដូចគាត់សួរនាំគាត់ហើយក៏សុំថតរូប ដើម្បីបង្ហាញពីទឹកចិត្តរបស់គាត់ គឺពិតជាស្រឡាញ់បរិស្ថានមែន ចង់អោយប្រទេសយើងកាន់តែមានសម្រស់ ស្រស់ស្អាតថែមទៀត” ។
បន្ទាប់ពីមានការចែករំលែកច្រើនប្រភពដដែលបានសរសេររៀបរាប់ថា៖ “អរគុណដល់បងប្អូនខ្មែរយើងដែលបានធ្វើការចែករំលែកព័ត៌មាន តាមបណ្ដាញសង្គម Facebook យ៉ាងច្រើនកុះករ ។ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំសម្រាប់ Challenges របស់ក្រមុំ អឺរ៉ុបដើម្បីបរិស្ថាននឹងបណ្ដុះ មនសិការកូនខ្មែរទាំងឡាយ អោយស្រលាញ់បរិស្ថាន” ។
យ៉ាងណាមិញនេះមិនមែនជាករណីថ្មីនោះទេ កាលពីមុនក៏ឃើញមានជនបរទេសគ្រប់ជាតិសាសន៍បានដើរប្រមូលសំរាមនៅខេត្តសៀមរាបផងដែរ។ ប្រសិនបើបងប្អូនយើងមានការភ្ញាក់រលឹក ឈប់បោះចោលសំរាបផ្តេសផ្តាស ជាពិសេសនៅតំបន់ទេសចរណ៍ និងជួយសំអាតបរិស្ថានក៏មិនមានសំរាមសម្រាប់ជនបរទេសរើសដែរ។ អាស្រ័យហេតុនេះសុំបងប្អូនមេត្តាជួយសំអាត និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវទាំងអស់គ្នា៕











ប្រភព ៖ Sophearith Bun
ដោយ៖ ណារ៉ែន
- Share This Post:






