សង្គម

លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ «មិនទម្លាប់ឲ្យកូនញ៉ាំបន្លែផ្លែឈើតាំងពីតូច ជាមូលហេតុដែលជះឥទ្ធិពលដល់សុខភាពកូនៗពេលធំឡើង»

BY
Khmernote Media
August 1, 2019

កូនៗប្រៀបដូចជាកែវភ្នែករបស់ឪពុកម្តាយ ដោយគ្មានម្តាយឪពុកណាចង់ឲ្យកូនមិនល្អ ឬដើរខុសផ្លូវនោះឡើយ។ បញ្ហាសុខភាពជាកត្តាចំបងមួយដែលឪពុកម្តាយគ្រប់រូបតែងយកចិត្តទុកដាក់ដោយគាត់តែងព្យាយាមរកអ្វីដែលល្អមកបំប៉នបុត្រធីតារបស់ខ្លួន តែអ្វីដែលឪពុកម្តាយមួយចំនួនបានធ្វើខុសដោយមិនដឹងខ្លួននោះគឺ មិនទម្លាប់ឲ្យកូនហូបបន្លែផ្លែឈើតាំងពីតូច ដែលវាអាចជាមូលហេតុបណ្តាលឲ្យមានទុក្ខទោសដល់សុខភាពពេលធំឡើង។

តាមរយៈការបកស្រាយរបស់លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបរាប់ឲ្យដឹងថា ការដែលមិនទម្លាប់ឲ្យកូនៗរបស់អ្នកញ៉ាំបន្លែផ្លែឈើតាំងពីតូច អាចប៉ះពាល់ដល់បញ្ហាលូតលាស់របស់ក្មេង ព្រោះតែពុំមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលនេះក៏ជាមូលហេតុមួយដែលនាំឲ្យក្មេងៗទាំងនោះរើសអាហារ មិនញ៉ាំបន្លែផ្លែឈើ ងាកមកញ៉ាំតែសាច់ និងរបស់ផ្អែមដែលសុទ្ធសឹងជារបស់ប៉ះពាល់ដល់សុខភាពខ្លាំង។ ដើម្បីជ្រាបច្បាស់ពីបញ្ហានេះសូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ មេសា
ប្រភពវីដេអូ៖ MJQTV

Share This Post: