លោក វិល្លាម ប្រតិកម្មបែបនេះបន្ទាប់ពីកម្មវិធីល្បងប្រាជ្ញាមួយថា យុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រមានរយៈពេល ៣០ថ្ងៃ
- August 1, 2019
ថ្មីៗនេះមានភាពចម្រូងចម្រាស់បន្ទាប់ពីកម្មវិធីល្បងប្រាជ្ញា ឋានសួគ៍ ឬ ឋាននរក ដោយបានធ្វើការសួរសំនួរទៅកាន់បេក្ខជនថា “តើយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រ មានរយៈពេលប៉ុន្មានថ្ងៃ?” ដោយមានចម្លើយជ្រើសរើស ១៥ថ្ងៃ , ៣០ថ្ងៃ , ៣៥ថ្ងៃ និង ៤៥ថ្ងៃ។ ក្នុងនោះចម្លើយរបស់កម្មវិធីបានផ្តល់ថា យុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រ មានរយៈពេល ៣០ថ្ងៃ។
បន្ទាប់ពីមានការរិះគន់រួចមក លោកវិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជា ប្រធានគណបក្សខ្មែរក្រោក ក៏បានសម្តែងមតិយ៉ាងដូច្នេះថា ៖ “ខ្ញុំជាអ្នកនយោបាយ ខ្ញុំធ្លាប់ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតគ្រាន់តែដឹងថា យុទ្ធនាការគឺ ២១ថ្ងៃ ។ ឯសំនួរដែលគេលេីកយកជជែកតាមទូរទស្សន៍ក្នុងកម្មវិធី ឋានសួគ៌ឋាននរក ជាសាធារណៈនេះ មិនដឹងជាយុទ្ធនាការរបស់ប្រទេសណាទេ ។ សំនួរចម្លេីយក្នុងកម្មវិធីនេះ កំពុងបំភ្លៃអោយពលរដ្ឋយល់ច្រលំលេី រយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត ដែលកំណត់ដោយ គជប និង ច្បាប់ស្ដីពីការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ មាត្រា ៧២ ” ៕





ដោយ៖ ណារ៉ែន
- Share This Post:






